ប្រទេសអូស្ត្រាលី៖ សត្វបក្សី Emu ត្រូវបានគេចាត់ទុកថា ជាបក្សីដ៏កម្របំផុតនៅលើផែនដី ព្រោះពួកវានៅសល់តែ ៤០ ក្បាលប៉ុណ្ណោះក្នុងពិភពលោក ហើយការរកឃើញសំបុកពងរបស់បក្សីនេះត្រូវបានគេចាត់ទុកថាជាការរកឃើញអេកូឡូស៊ីដ៏សំខាន់បំផុតមួយ។
យោងតាមការចុះផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា នៅលើគេហទំព័រ Australian Geographic បានឱ្យដឹងថា អ្នកស្រាវជ្រាវមួយក្រុមបានរកឃើញសំបុកពងរបស់បក្សីនេះដោយចៃដន្យនៅក្នុងព្រៃភាគខាងជើងនៃរដ្ឋ New South Wales ប្រទេសអូស្ត្រាលីដែលមានពងចំនួន ៩។ 
ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជារបកគំហើញអេកូឡូស៊ីដ៏សំខាន់មួយ ដោយសារសត្វបក្សី Emu ត្រូវបានចុះបញ្ជីថាជាសត្វជិតផុតពូជតាំងពីឆ្នាំ ២០០២ មកម្លេះ។ ពួកវាដើរតួនាទីយ៉ាងសំខាន់ក្នុងការបំបែកគ្រាប់ពូជ និងផ្លែឈើនៅក្នុងតំបន់។ យោងតាម Chris Slade អ្នកជំនាញបរិស្ថានជាន់ខ្ពស់នៃសាជីវកម្មព្រៃឈើអូស្ត្រាលីបានចែករំលែកថា “ការរកឃើញសំបុកសត្វ Emu នៅក្នុងព្រៃជាមួយនឹងពងគឺជាពេលវេលាដ៏មានអត្ថន័យបំផុតសម្រាប់បក្សីដែលជិតផុតពូជ។ នេះគឺជាសញ្ញាដ៏ល្អមួយពីព្រោះពេលវេលានៃការរកឃើញគឺអំណោយផលណាស់ យើងនឹងខិតខំប្រឹងប្រែងដើម្បីធានាថាស៊ុតទាំងនេះនឹងញាស់ចេញដោយជោគជ័យ»។
.png)
សត្វបក្សី Emu គឺជាសាច់ញាតិរបស់ពពួកសត្វអូទ្រីស ដែលមានអំបូរ Dromaius ដូចគ្នា។ ទោះជាយ៉ាងណាសត្វអូទ្រីសគឺមានច្រើននៅទូទាំងពិភពលោក ខណៈសត្វបក្សី Emu គឺមានចំនួនត្រឹមតែ ៤០ ក្បាលប៉ុណ្ណោះក្នុងពិភពលោក។ បច្ចុប្បន្នវារកឃើញតែនៅក្នុងប្រទេសអូស្ត្រាលីប៉ុណ្ណោះ ជាសត្វបក្សីដែលមិនចេះហើរ ទន់ខ្សោយ ស្លូតបូត ប៉ុន្តែពួកគេក៏មានសមត្ថភាពធ្វើដំណើរក្នុងចម្ងាយឆ្ងាយ ហើយនៅពេលចាំបាច់ អាចឈានដល់ល្បឿនរហូតដល់ ៥០ គីឡូម៉ែត្រក្នុងមួយម៉ោងទៀតផង ហើយរបបអាហាររបស់ពួកវារួមមានរុក្ខជាតិ និងសត្វល្អិតជាច្រើនប្រភេទ។
ទោះជាយ៉ាងណាយោងតាមការស្រាវជ្រាវសំបុកសត្វ emu គឺមានអត្រារស់រានមានជីវិតទាបបំផុត។ នេះបើតាមការសិក្សាឆ្នាំ ២០២៣ សំបុកសត្វស្លាបដែលមានពងចំនួន ៩ ត្រូវបានរកឃើញ ប៉ុន្តែនៅទីបញ្ចប់ស៊ុតចំនួន ៧ មិនបានញាស់នោះទេ មានតែស៊ុតពីរប៉ុណ្ណោះដែលញាស់។ ទោះបីជាយ៉ាងនេះក្តី ការរកឃើញសំបុកពងរបស់បក្សី emu ត្រូវបានគេចាត់ទុកថាជាការរកឃើញអេកូឡូស៊ីដ៏សំខាន់បំផុត ដូច្នេះបច្ចុប្បន្នសាជីវកម្មព្រៃឈើអូស្ត្រាលីបានបញ្ឈប់ជាបណ្តោះអាសន្ននូវសកម្មភាពកាប់ឈើ និងការបរបាញ់នៅជិតតំបន់ដែលបានរកឃើញសំបុកពងដើម្បីការពារបក្សីនេះ៕










