Home ព័ត៌មានជាតិ ឆ្នាំក្រោយ! ប្រាក់ឈ្នួល កម្មករនិយោជិតឡើងដល់២០៨ដុល្លារ

ឆ្នាំក្រោយ! ប្រាក់ឈ្នួល កម្មករនិយោជិតឡើងដល់២០៨ដុល្លារ

71
0

ការចរចាប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៥ត្រូវភាគីនិយោជក និងភាគីសហជីពតំណាងកម្មករបោះឆ្នោតលើសំឡេងគាំទ្រចំនួន៤៦លើ៥១សំឡេងស្តីពីប្រាក់ឈ្នួលកម្មករចំនួន២០៦ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd55Qakdo7pSFDEZbsXW489nwHpJScb6WakS52V4ElL4RnMTutny7u-Pb0On20tvRqTkP3aeGU0uS631ln1kn1ajXt40dJITcMKx5lJHbGt2QVZRNWUqEuM5rc4qmhKyNxCPvO94S_LO37I9MfEmR0NvWZrsuYDtBmM7fNclblB73xqgetzumRBWMYZ8Zs/s1200/image_2024-09-20_11-51-53.png

នៅក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែម២ដុល្លារទៀត ធ្វើឱ្យប្រាក់ឈ្នួលជាផ្លូវការសម្រាប់ឆ្នាំ២០២៥ មានចំនួន២០៨ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8B6sGvtbgep5t7vA5rnI3b81XGU90iFnBDyC0nqWnBZotISO0f4_SRiJk_tvq9Yb1q1ptor1Fi4zSGnsKL-gAZwdAIhZc1YywChCnImwZtE5FB6l28x46kqSN-SU1EIDBBe4Ys0Ov8asJxEQd062BPHlFB10EcxBNlZCe8SrbGsEZqvQ4NBS_I-EoIEi9/s1023/image_2024-09-20_11-51-53%20(2).png

បើតាមប្រសាសន៍របស់សម្តេចធិបតីបានលើកឡើងថា៖” ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ ២០២៤ នេះ ទោះតិច ឬច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះរបស់បងប្អូនកម្មករនិយោជិត។ រដ្ឋាភិបាលបាននឹងកំពុងព្យាយាមជំរុញឱ្យអាជ្ញាធររកវិធានការកាត់បន្ថយបន្ទុកចំណាយរបស់កម្មករក្នុងវិស័យកាត់ដេរដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5DyMXHrgcU6c8Jy6bYXTx6D6OgxYgh_OMqy5vMF7KH5r55ho8VSp_z9zJtoyNMz2PDuSfGDe1nRnmXCRshOonOCBKw2rJVGNPjaMKyrNPN5qaz2NDH1gz0x9Y3xq6IkM-zIX6526IuGqEqRO2GW0MUumU1y3dT6RWE-lFYhsKxkH-rOAIrdxHRzIHrMua/s1280/image_2024-09-20_11-51-55.png

គួរជម្រាបថា ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៥នឹងមានចំនួន២០៨ដុល្លារ ពោលកើនឡើងចំនួន៤ដុល្លារ បើធៀបនឹងប្រាក់ឈ្នួលឆ្នាំ២០២៤ ដោយការដំឡើងនេះ ធ្លាប់ត្រូវបានសហជីពឯករាជ្យសម្តែងការមិនពេញចិត្តចំពោះការសម្រេចរបស់រដ្ឋាភិបាលកាលពីឆ្នាំ២០២៣កន្លងទៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjkOrh2DTgbaC9itEbSAS-HPzm0vSdtegEi21cZRdbVF562JAkmgvC2G2dtJyef6fDtSmsgrrryGLRrI3PMeoLfTutcNsyiftTyF7LPtRIRgALCgkRiFIsN5pwFMsu8UavcDpHBJFJdeZPtZo34T3MYTr9BvWLVtd328S4Ej8m6Vg4zEpdnL0QO4E8y1vI/s1024/image_2024-09-20_11-51-54.png