Home Blog Page 853

ស្ត្រីសិង្ហបុរីម្នាក់បានផលិតទារកស៊ីលីកូនដែលមានរូបរាងដូចទារកពិតប្រាកដ

0

សិង្ហបុរី៖ សម្រាប់ស្រ្តីដែលស្រឡាញ់កុមារ ប៉ុន្តែមិនចង់មានកូន តុក្កតាសិប្បនិម្មិតដែលមើលទៅដូចទារកពិតៗគឺមានលក់នៅក្នុងទីផ្សារហើយ។
យោងតាម South China Morning Post ស្ត្រីអាយុ ៥០ ឆ្នាំដែលមានកូន ៤ នាក់នៅក្នុងប្រទេសសិង្ហបុរីបានទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោកដោយការបង្កើតទារកសិប្បនិម្មិតដែលមើលទៅដូចទារកពិតៗ លក់ក្នុងតម្លៃ ៦,០០០ ដុល្លារអាមេរិកក្នុងមួយតុក្កតា កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZhvL2jVth57Qs8Lx97FbO52BpCeBNIkIIFUpbaVKkEpxc3ui2iyHwO2qQ_WMmhStMeqq-9lH-9BYZTxS4jaO61R9CYfIgNK-X7XFaL58zYXpwNRVpnT8uH9xG7VMsUD50d9ekc3G0jS_HnlKW1fKDKJI0GVwMmw4J5rGbCM5O2po5O18LTypYvH67hLH3/s830/image_2024-09-23_16-14-50.png

ស្ត្រីសិង្ហបុរីវ័យ ៥០ ឆ្នាំរូបនេះមានឈ្មោះថា Andrea Lee គឺជាវិចិត្រករម្នាក់ដែលចូលចិត្តគូគំនូរក្មេងៗ។ នៅពេលទំនេរបន្ទាប់ពីបំពេញភារកិច្ចជាម្តាយដ៏ល្អរបស់កូនៗរួច Andrea Lee តែងតែងចែករំលែកជំនាញបង្កើតទារកសិប្បនិម្មិតរបស់នាងតាមអ៊ីនធឺណិត ដោយទទួលបានការសាកសួរយ៉ាងច្រើនសម្រាប់ការទិញតុក្កតាមួយនេះ។ ដូច្នេះឆ្លៀតឱកាសដ៏ល្អនេះនាងក៏បានបង្កើតគេហទំព័រមួយដើម្បីលក់ទារកសិប្បនិម្មិតក្នុងតម្លៃ ៦០០០ ដុល្លារអាមេរិកក្នុងមួយតុក្កតា ដោយមួយឆ្នាំៗនាងលក់បានប្រហែល ២៦ តុក្កតា ដោយមានអ្នកទិញទូទាំងពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitBja4OB_M6dBD4uVJtMr74pUMKkcQgUsnRiAYEW-LpWYsLV21OHXT4NIijeDbi7RRbKWBFnkjmjtviFbfvbecMZuKJqCfAyTZ70N729xYabvvP4cDaSqBRw1jvaP_XKfXl2k9SvdMf0yh-qJ8ML6n79dJsxmSqBLm7GPLQ-QlK8AA1YxU3cvbQAMBAa2A/s1000/photo_2024-09-23_15-39-13.jpg

ទារកសិប្បនិម្មិតត្រូវបានផលិតឡើងពីស៊ីលីកូន ឬវីនីល ហើយត្រូវបានបង្កើតយ៉ាងល្អិតល្អន់ ដើម្បីត្រាប់តាមរូបរាង និងវាយនភាពរបស់ទារកពិតៗ។ Andrea បាននិយាយថា ការបង្កើតតុក្កតានេះគឺមានការលំបាកជាច្រើន ក៏ដូចជាចំណាយពេលយូរផងដែរ ដើម្បីឱ្យមើលទៅឃើញតុក្កតាមួយនេះដូចមានជីវិត និងមានភាពល្អឥតខ្ចោះ។ ហេតុនេះសម្រាប់តម្លៃរៀងខ្ពស់បន្តិចដោយសារវាត្រូវការចំណាយច្រើនទាំងពេលវេលា និងកម្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIAihnxG1RjE8Yjv2kLM2V0LDeEpVelMeYwfjckz1eSG7ha7n7pX1OEapEUht3BmyGG2dHdwE2wuggfQekNmgi5iTmZjMyO_gLJmCiCWYhWuG-gkyPgW-gGi83UHdBNFoj7-csWKL-tFtKOONHovrY5KscLoj5HvefPla2WWl0F2_r53y5eHjnAQ4gOJjS/s1170/photo_2024-09-23_15-39-40.jpg

ទោះបីជាមានការលំបាកបន្តិចមែន Andrea ពិតជារីករាយណាស់ក្នុងការបង្កើតតុក្កតានេះ។ គួរបញ្ជាក់ដែរថា ទារកស៊ីលីកូននេះគឺមានរូបរាង និងសាច់ទន់ល្មើយដូចទៅនឹងទារកពិតៗតែម្តង ទោះជាយ៉ាងណាដើម្បីបានតុក្កតាដ៏គួរឱ្យស្រឡាញ់មួយនេះ លោកអ្នកត្រូវតែកក់ចំនួន ១,៩០០ ដុល្លារអាមេរិកជាមុនសិននៅលើគេហទំព័ររបស់ Andrea Lee៕

ឥទ្ធិពលព្យុះ Pulasan បានវាយប្រហារមកលើប្រទេសកូរ៉េ និងជប៉ុនធ្វើឱ្យបាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរបំផុត

0

ខ្យល់ព្យុះមិនទាន់ស្ងាត់នៅឡើយទេ ថ្មីៗនេះភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលព្យុះ Pulasan ក្នុងរយៈពេល ២៤ ម៉ោងកាលពីព្រឹកថ្ងៃទី២១ ដល់ព្រឹកថ្ងៃទី២២ ខែកញ្ញា បានធ្វើឱ្យប្រទេសកូរ៉េខាងត្បូង និងជប៉ុនបាក់ដីយ៉ាងធ្ងន់ធ្ងរបំផុត ក៏ដូចជាលិចផ្លូវ និងលិចអគារជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8IB6RCSEioJtWNP3aTW_GA4i6_4Ie8HZFzV01ff7ja6qO0VNiX8DLDDklPP4qwPIXorkXEjrXfghOARlvdbdbD6-9-ZBHL_vmEkS437h6-k1BsMy5VWlnzh4uKa8Q6xdUnLbFnI4-1ZbL9FE2ZkuJx87G_KwX4Fci5ysZdNDtel7YCbQ62I6p2f2OzQ6O/s940/image_2024-09-23_16-01-52%20(2).png
យោងតាមសារព័ត៌មាន Kyodo News បានឱ្យដឹងថា បច្ចុប្បន្នប្រទេសអាស៊ីទាំងពីរនេះកំពុងប្រឈមនឹងឥទ្ធិពលព្យុះ Pulasan យ៉ាងខ្លាំងក្លាបំផុតមិនធ្លាប់មាន បណ្តាលឱ្យតំបន់មួយចំនួនលិចលង់ដោយគ្រោះធម្មជាតិ។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា សម្ពាធត្រូពិចពីព្យុះ Pulasan បានផ្លាស់ទីទៅភាគឦសាន បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរដល់តំបន់ដីគោកមួយចំនួន ជាពិសេសគឺតំបន់ Honshu។ ទន្ទឹមនឹងនេះទីក្រុងទាំងពីរនៃ Wajima និង Suzu នៅលើឧបទ្វីប Noto ក្នុងខេត្ត Ishikawa ក៏បានកត់ត្រាបរិមាណទឹកភ្លៀងខ្ពស់បំផុត ដែលនេះនាំឱ្យមានទឹកជំនន់ទន្លេ ការបាក់ដី កាត់ផ្តាច់ផ្លូវ នៃតំបន់ដាច់ស្រយាលជាច្រើនទៀត។ បច្ចុប្បន្នទីភ្នាក់ងារឧតុនិយមជប៉ុន បានអំពាវនាវឱ្យប្រជាជននៅក្នុងតំបន់ Hokuriku រួមទាំងឧបទ្វីប Noto ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះបាតុភូតធម្មជាតិនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit3BIwNG-AF3k995AKTijj49eDlE0dAt52lYk9fVxPxm9W8l_bKu2Bl-VN-97dHgInOhBwi3QXA28uTJFQQotvYnYInoQqwKhM4kUdeH8AKFGrg0kobZ5BvCjBjpXdbKEoP96A8DWehoC88A_9g_rLQw1t6RGwDdNXBePIeA-JgJiqmrjNJ3lqFtK3IGBj/s1280/image_2024-09-23_16-01-52.png

អាជ្ញាធរមូលដ្ឋានបាននិយាយថា ក្នុងរយៈពេល ២៤ ម៉ោងនេះភ្លៀងបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ១០ នាក់ផ្សេងទៀតបាត់ខ្លួន ហើយមិនទាន់រកឃើញនោះទេ។ រីឯនៅប្រទេសកូរ៉េខាងត្បូងវិញ ឥទ្ធិពលព្យុះក៏បានធ្វើឱ្យប្រទេសនេះបាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរកាលពីថ្ងៃទី ២១ ខែកញ្ញាកន្លងទៅ ដោយបង្ខំមនុស្សជាង ៩០០ នាក់មកពី ៥៨១ គ្រួសារនៅតំបន់ភាគខាងត្បូងត្រូវជម្លៀសចេញ។ ទោះជាយ៉ាងណាមន្ត្រីបាននិយាយថាបច្ចុប្បន្នមិនមានរបាយការណ៍នៃអ្នកស្លាប់និងរបួសនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiivAhQp4faExSg5NZi714z-sNXSOX0GVCH4mJ24YZn-7FvCou5yhRlDWxsAnFvLqc9EGzPOpKHqi-CpnZpGmHYej7jrs3JobEFSFoYxdkwaXVFihYH8XpgjVUH9mwUPDC4ErAM_LLWPKUqWfO-SVNDd5sGpapuQLoorSTr9E_0qvi0xUTjxR8sDZIBgjgq/s940/image_2024-09-23_16-01-53.png

យោងតាមសារព័ត៌មានកូរ៉េ Yonhap News ក៏បានឱ្យដឹងទៀតថា ផ្លូវរថភ្លើងជាច្រើនខ្សែ រួមទាំងខ្សែ Gyeongbu ដែលតភ្ជាប់ទីក្រុងសេអ៊ូល និងទីក្រុងប៊ូសាន ត្រូវបានលុបចោល បិទ ឬផ្អាកបណ្តោះអាសន្ន ហើយរថយន្តដឹងដីធំៗពីរបានក្រឡាប់ ដោយសារឥទ្ធិពលព្យុះទីហ្វុង Pulasan បណ្តាលឱ្យជន់លិចផ្លូវ និងយានជំនិះរាប់សិបគ្រឿង។ ដូច្នេះនាយករដ្ឋមន្ត្រី Han Duck-soo បានណែនាំជាបន្ទាន់ដល់មន្ត្រីឱ្យប្រើប្រាស់ធនធានដែលមានទាំងអស់ ដើម្បីកាត់បន្ថយការខូចខាត និងត្រៀមសម្រាប់ភ្លៀងធ្លាក់ខ្លាំង នៅពេលដែលព្យុះទីហ្វុង Pulasan បោកបក់មកឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេស៕

ត្រឡប់មកកម្ពុជាលើកទី ២ កាន់តែពិសេស! Speed ដើរពេញផ្សារទួលទំពូង ផ្សព្វផ្សាយអត្តសញ្ញាណខ្មែរ

0

បន្ទាប់ពីបង្ហាញខ្លួននៅទឹកដីអង្គរទទួលបាន ៣០លាន Subscriber, ស្របតាមការសន្យា Speed ក៏បានត្រឡប់មកកាន់ទឹកដីនៃប្រទេសកម្ពុជាយើងជាលើកទី២ នារសៀលថ្ងៃទី ២៣ ខែកញ្ញានេះ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្នុងចំណោមអ្នកគាំទ្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw_Xcwfd-pmn3BPB-7xw6UxbYSYj0IFAKih8QBp15aiYphg0mfEygBrK00ZqqHmsXs9uwjOTnFa4dNwx-1DWFxzew_wgnQXNpQcQuzF7JjQ1EYZGzRLb2xAQc0QmjF-x01botanY4RQOX4OItT20Rxk7liSHgi6k1OKUW7DMLcufmtG-ow5GRpvMM_MEFX/s960/IMG_5525.JPG

តាមរយៈការ Live Stream នៅលើឆាណែលផ្លូវការរបស់ IshowSpeed នៅម៉ោង ៣ រសៀល Speed បានលេចវត្តមាននៅម្តុំផ្សារទួលទំពូង ដោយគ្រាន់តែចុះទៅលើរថយន្តភ្លាម រឿងដំបូងដែលលោកបានធ្វើមុនគេនោះគឺបានភ្លក់នំគូឆាយចៀន ទោះរៀងរលាកមាត់បន្តិច តែលោកក៏លាន់មាត់ថាឆ្ងាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBt58YoiYZ-6opc8dz5mBObZfwjMfz-w4133i08Ux83PJZcE_7NWjksuYhn-Np79Ba1AhFUDUI0_DdPGD8LSqCkoCRq0wAIBiF026n1JlZENecjsAXrR4elRFYqJC6B71W9A_b-echyphenhyphenf7MM1Z3DXXLLx6Kj6DefyOcbvR4kVVP4u3Jbx3amJ8jfcKbrTWJ/s960/IMG_5526.JPG

ចំណែករឿងទី ២ គឺលោកបានចូលទៅកាន់ផ្សារ ចូលជួបជាមួយនឹងបងប្អូនអាជីវករ ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ ហើយលោកក៏បានចាប់កាន់អាវយឺត ដែលមានអក្សរពិធីភ្ជុំបុណ្យបិណ្ឌខ្មែរពេញៗដៃ។ រឿងបន្ទាប់គឺ Speed បានពាក់មួកស្លឹកត្នោតដើរនៅតាមផ្លូវបានយ៉ាងឡូយ ឆ្ពោះទៅកាន់ក្លឹបប្រដាល់គុណខ្មែរមួយកន្លែង ដោយបានលើកយកក្រម៉ាមកពាក់ករ និងលើកខោគុណខ្មែរមកស្លៀកថែមទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmh3IjeFgZyha4ULId8talnlMMfn7wWHe_jO-da094RL_nfZgtZsD5tVIoNWUgzqO7XwpsU_a0DSzuQkrk6L9_l3-H8Cr1sIIOhGU-xlRFf1I1NipHKEEl62JAPNik79UanjgclWZAHhk2VmdCvmK09TPfge-E0iWK6poNTR84BnS_G2CCzcMSpf4yJRdN/s1065/IMG_5527.JPG

បន្ទាប់ពីស្លៀកខោគុនខ្មែររួច Speed ទប់ចិត្តមិនបានក៏ឡើងសង្វៀនប្រដាល់ជាមួយនឹងកីឡាគុនខ្មែររបស់យើង ខណៈក៏មានសំឡេងហ៊ោកងរំពងពេញសង្វៀន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1aJ8Ssz6DVqJDWJtyBx2nOtktUgvoRDQqixiK7YAqgHeCOQWkh89Eec6aLsMc7v0Vi_B_mFktAPb60ak1Et2AUcybUMsQ01WLrUea5okodfvc5MxzZxPaK6qPqdFEVivuJGURFKFiZ7EaflfJXVBa0O9Hb3ZqLi922I3AAMb5yO9YdrW4olbowpfAnuIU/s1062/IMG_5528.JPG

គុណភាព! ហ្វេនទាំងក្នុងនិងក្រៅប្រទេសរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ផ្តល់ជាកាដូសរុបជាង១ម៉ឺនដុល្លារ

0

ខួបកំណើតឆ្នាំនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរៀបចំកម្មវិធីយ៉ាងអធិកអធមបូកជាមួយនឹងកម្មវិធីជួបជុំអ្នកគាំទ្រផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍ Miss Grand Cambodia 2022 រូបនេះពិតជាមានហ្វេនគុណភាពពិតមែន ខណៈទទួលបានកាដូជាទឹកប្រាក់សរុបជាង១ម៉ឺនដុល្លារពីហ្វេនក្នុងស្រុកនិងក្រៅស្រុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwNbRNAb8ewWbSIk8ZuvJeDmUWeKVg6rEZE0f0YGribNMK4BRAjZoaFZaOiCeVAq6Y3t6uP8ZPSbzwveXGi7m5DhEiNSpWds2CJ3hoozMrthWm6UAabdAvYUkuz2MhWX-3ByU4FO5n1FuMQou2XKBVbQHtuSo0oFTqdDZoSpGFpIQPDYaCJHwWQoB9z7-z/s2048/image_2024-09-23_10-06-48.png
កាលពីថ្ងៃទី២១ ខែកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ Miss Grand International 2022 បានរៀបចំកម្មវិធីខួបកំណើតនិងជួបជុំអ្នកគាំទ្រលើកដំបូងរបស់ខ្លួនប្រមូលផ្តុំដោយសិល្បករសិល្បការិនី បវរកញ្ញា មានភ្ញៀវពិសេសពីក្រៅប្រទេសផងដែរ។ តាមរយៈវីដេអូផ្សេងៗដែលត្រូវបានចែករំលែកលើបណ្តាញសង្គមគេបានឃើញមានកម្មវិធីសប្បាយៗជាច្រើនទាំងការរាំនិងចម្រៀងពីម្ចាស់កម្មវិធីផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj35MWEgKBYwENGA69T1u0P3a8TKcWpKFcAdoNhnqMNBBOEJwTPSd2JIf-_p4vVBQaY-iZ8SJBqabxRXs-qtHn3dVnNU7D2cuR6F45y7yLSdBBccWrgmey30vfDPGl_Cs4vPy-fbQLdMJwDO7H1qFFp39tXIZcCv6cYBxzyxAdAS5PttQHTFekI8VwkMiou/s2048/image_2024-09-23_10-06-52.png

ជាមួយគ្នានេះដែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានជូនពរនិងកាដូជាច្រើនពីមិត្តក្នុងចង្កោមសិល្បៈចំណែកឯហ្វេនៗរបស់នាងមិនអន់ដូចគ្នាមានការរៀបចំកាដូជាទឹកប្រាក់ទាំងលុយរៀលនិងដុល្លារសរុបបានទៅដល់ជាង១ម៉ឺនដុល្លារ។ ហ្វេនៗក្នុងស្រុកទទួលបានចំនួន
1465$ ចំណែកឯហ្វេននៅក្រៅប្រទេសវិញជូនជាកាដូដល់នាងសរុបចំនូន ១ម៉ឺនដុល្លារ។ ក្រៅពីហ្វេនៗ Miss Grand Cambodia 2022 រូបនេះទទួលបានបាច់ផ្កាជាសាច់ប្រាក់ពីម្ចាស់ក្រុមហ៊ុនដែលនាងធ្វើជា BA ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnvFmvIf8b22Zb5Hz6P7qJx1431HdDF000GI2xBgTTZqU8rzY4zN7n2cvhqVq437T5-nlcuEdZdW6EFySsf7P0LixmwJ6wzq43-Og0i0ZDTYk6MboZODlJuqddWGaxuYcnhPH-EkjTiwG6DvrELLVHDMqSz_ISzRCf_8dr3Wf05BjcGTgrQZjW6EejZEAb/s2048/image_2024-09-23_10-06-55.png

ការទទួលបានកាដូជាសាច់ប្រាក់យ៉ាងច្រើនពីហ្វេនៗទៅកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បែបនេះបានធ្វើឱ្យអ្នកដទៃទៀតស្ងើចសរសើរយ៉ាងខ្លាំងចំពោះបវរកញ្ញារូបនេះដែលទទួលបានការគាំទ្រខ្លាំង ជានាមជាបវរកញ្ញាកម្ពុជាដំបូងមានការគាំទ្រទាំងក្នុងប្រទេសនិងក្រៅប្រទេសមានជាអំណោចយ៉ាងច្រើនបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_DUnGIpZU5jD6KYtMzuqS0qjjproitZjVvd1UOXAa7nvCYhzhS-NGMcjtyZKD-YLJYJYj9N4kX_Tu8GUb2hD8xMm3scvlwcLxcdpqJ8H4xbLnBhgWYxX_BIaA1ZdVraIpWmUenYE8aHvjDyoh6cBp3p5EJmU2DNIBWPxxtsvtSlSkdtXkHLZxKuMkvrpN/s2048/image_2024-09-23_10-06-46.png

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេដែលហ្វេនៗជូនកាដូជាសាច់ប្រាក់ដល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជារឿយៗពេលមានកម្មវិធីពិសេសនាងគឺទទួលបានពីហ្វេនៗដូចគ្នា៕

ខេម បកស្រាយពាក្យចចាមអារ៉ាមជិតមានងារជា «ឧកញ៉ា»

0

តារាចម្រៀងមានសំឡេងស្អកដ៏ពីរោះជក់ចិត្ត ខេម បានបង្ហាញពីអារម្មណ៍របស់ខ្លួនបញ្ជាក់ទៅកាន់មហាជនក្រោយពីមានពាក្យចចាមអារ៉ាមថាលោកទទួលបានងារជា «ឧកញ៉ា» ខណៈរងនូវពាក្យប្រមា.ថរិះគ.ន់ពីបណ្តាអ្នកលេងបណ្តាញសង្គមមួយចំនួន។ ខេម ថាងារជា ឧកញ៉ា មិនអាក្រក់នោះទេ ប៉ុន្តែបើមិនចេញពីមាត់លោកកុំអាលជឿ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNyD31tvYY-3Jvt6NSSJbFsHbt9T4-8nbGvQcAtiY8GFOiTraKSHYKTycPikUstvdzWPJmir9raVUXt1NRWDOcHIDmp6tvq3iEhKHhb8vgadhyphenhyphensHGtRh6XWia9U1Zg8dATe8gMFMmB_sAXIlYF8BAo8uyQJvubwq2UxoFRlFImot1F8IYAs8IXCAzo20j_/s2048/image_2024-09-23_08-53-44.png

ខេម ជាតារាចម្រៀងម្នាក់ដែលមានសំឡេងស្អកហើយចាប់ផ្តើមមានភាពល្បីល្បាញតាំងពីចេញបទចម្រៀងដំបូងមានចំណងជើងថា «បេះដូងអើយ» ក្នុងផលិតកម្មថោន។ ទោះយ៉ាងណា លោកបានផ្លាស់ប្តូរទៅទ្រនំហ្គាឡាក់ស៊ីវិញនិងបានចាប់ដៃគូជាមួយតារាចម្រៀង តន់ ច័ន្ទសីម៉ា មានបទចម្រៀងទាំងទោលនិងគូល្បីល្បាញជាច្រើនបទមុននឹងបច្ចុប្បន្នហាក់មានការមិនពេញចិត្តពីអ្នកមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmggK5uck4Va7b4ldPwiYFFvKIAowz43ZE0flgPxizogzQ6-wcm5w7YaCv-0HGP_Egde0BxQn4u0vXqABZNyUK6g6C1RiYn8UTRvRNAZQmvKMwEmwAhIb4HDcNdEcluSduvNvuFCaBPwdBOX467_vs4brXZCPPAA1V5DIB8kdQussYlMZLmQoLF29aAPJ0/s2048/image_2024-09-23_08-53-41.png

ថ្មីៗនេះទៀតសោត តារាចម្រៀង ខេម ក្លាយជាផ្ទាំងស៊ិបពីអ្នកលេងបណ្តាញសង្គមមួយចំនួនក្រោយពីមានដំណឹងថាលោកត្រៀមទទួលងារជាឧកញ៉ា ជាអ្នកបន្ទាប់ពីរៀមច្បងក្នុងទ្រនំដូចជា ឧកញ៉ា ព្រាប សុវត្ថិ និង ឧកញ៉ា ខេមរៈ សិរីមន្ត។ ពាក្យចចាមមអារ៉ាមនេះ ខេម បានចេញមកបញ្ជាក់និងបង្ហាញអារម្មណ៍របស់ខ្លួនទាក់ទងនឹងបញ្ហានេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoMiZDcostcwV7fzvj1Jqlm07yDjaAmhzddfkA1je31b_r9eVg4TONKH8ZlH8U96Hkzwyy3Sn-CWqeHyOLy0DOGzK7v9pjcvOo7BqHsK41-EVCmrKW2V0e_VsXrgvF8MmV55uK6O2DTsIpRbJabE8hyphenhypheniirJnFADEkQoF1Nn58nK0LEVgViXHindRRdYhDI/s1280/image_2024-09-23_08-53-49.png

នាយប់ថ្ងៃទី២២ ខែកញ្ញា តារាចម្រៀង ខេម បានបង្ហោះរូបមួយសន្លឹកស្ថិតក្នុងសំលៀកបំពាក់កីឡា ដោយបានដាក់ខ្លឹមសារថា«បងប្អូនជាទីស្រលាញ់ ថ្ងៃនេះសូមបញ្ចេញអារម្មណ៍ពិតមួយ ។ មួយរយៈនេះមានព័ត៌មានជាច្រើនចុះពីខ្ញុំទទួលបានងារជា ឧកញ៉ា
ខ្លះក៏ចុះថារៀបចំទទួលហើយ តើព័ត៌មានទាំងអស់នេះបានសំដីមកពីណាហើយបងប្អូនមួយចំនួនក៏ជឿស្លុងតាមព័ត៌មាននោះ ខ្លះក៏បានជេរប្រមាថខ្ញុំ អ្នកខ្លះក៏អបអរសាទរ ហេតុអីមិនសួរខ្ញុំផងថាតើខ្ញុំយ៉ាងមិចហើយ ហើយខ្ញុំរាល់ថ្ងៃចឹងដូចគេប្រាប់ទេ រស់នៅចំណុចណា រាល់ថ្ងៃខ្ញុំជាអ្នកចម្រៀងម្នាក់ ហើយជាប្រជាជនធម្មតាដូចបងប្អូនដែរ។ បញ្ជាក់ : ងារជា – ឧកញ៉ា វាមិនអាក្រក់នោះទេ – ប៉ុន្តែរាល់ព័ត៌មានដែលមិនចេញពីមាត់ខ្ញុំសូមបងប្អូនកុំទាន់ជឿអី អាចសួរខ្ញុំបាន»។ ក្នុងនោះដែរ ខេម ថាមិនបន្ទោសដែលជឿលើរឿងនេះនោះទេ ប៉ុន្តែចង់ដាស់ស្មារតីទៅដល់អ្នកដែលកុំតែផលប្រយោជន៍ខ្លួនបំភ្លៃការពិតគួរបញ្ឈប់សកម្មភាពនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCq9_NnYKJmKbXdn4TAL2erkmwbq-o-J-0clS46_EuKO2YpKCORfai8W2lKrHQD7XY0ct34YWzHr_nOMjXYDJWgW0D98vUVLFTA90GXriFkKPkLw_hDR-qDuQ5WnVy3v8PZ8CPO2uJyTPhH9noMlj74molD11aUcOduCBQB2beYWsMFetaVPi4HQ3M39RL/s2048/image_2024-09-23_08-53-52.png

គួរបញ្ជាក់ថា ខេម មានឈ្មោះពិតថា ប៉ុន សុណារិន ជាអ្នកខេត្តកំពង់ឆ្នាំង មុននឹងក្លាយជាតារាចម្រៀងមានប្រវត្តិជាអ្នករត់ម៉ូតូឌុប។ បច្ចុប្បន្នលោកមានវ័យ៣៩ឆ្នាំ និងមានគូស្នេហ៍ជាអនិកជនរស់នៅប្រទេសបារាំង៕

អ្នកបង្កើតមាតិកា Shanae លើកឡើងថាមូលហេតុស្រលាញ់ប្រទេសកម្ពុជាគឺ «ខ្មែរជាមនុស្សមានទឹកចិត្តចេះស្រលាញ់គ្នា»

0

អ្នកបង្កើតមាតិកា ShanaeLael ជាជនជាតិអាម៉េរិកដែលមានគ្រួសារនិងរស់នៅស្រុកខ្មែរបានទម្លាយថាមូលហេតុដែលនាងចូលចិត្តខ្មែរគឺប្រជាជនខ្មែរមានទឹកចិត្ត ជួយយកអាសារគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQudmbWr5Tmz_SbtyJQ4AnWUzOAWjjge-Wj_ralOYsuIrlRxYOuihpqLVMgoLGN1Hz-Y32MklhfNs0Iqi80VNpe28xhzMLMBBoHRjo7GJAq6gKUgAogDXAj1avUXzHi8wZOrDcjDoZVxjaP787UcXnJxoH-aVAA9_U2KvgUzld2yhqIkGmuBi4xyW8DsXY/s2048/image_2024-09-21_14-53-22.png

ជារឿយៗ អ្នកមួយចំនួនអាចនឹងស្គាល់អ្នកបង្កើតមាតិកា Shanae ដែលជាជនជាតិបរទេសបានជួយផ្សព្វផ្សាយពីអាហារជាច្រើននៅលើទឹកដីកម្ពុជាក្នុងខេត្តបាត់ដំបងប្រកបដោយភាពសាមញ្ញាតាមរយៈវីដេអូនានារបស់ខ្លួនកន្លងមក។ ការផ្សព្វផ្សាយពីវប្បធម៌ខ្មែររបស់អ្នកបង្កើតមាតិការូបនេះបានធ្វើឱ្យហ្វេនៗមានការសាទរយ៉ាងខ្លាំង ខណៈនារីជាជនបរទេសរូបនេះអាចប្រើប្រាស់និយាយភាសាខ្មែរបានយ៉ាងល្អគួរឱ្យសរសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI992qYLDsvlTvz5kO7WM75Unyuc70SUI41bGq4ru1zM_xmTeQ1eHMYyiMVN6G5iPj6mKndxfXH_rZQ1D5PrBckEau_UPBDZsjy4EzcU7MajMR0EkdiDA4oFKCX76QK2SttKXYhZAjIxVN0ib_F8fs0A8gCfXDyMXTshkheJWfkez9814Acszy2zDC6BJt/s2048/image_2024-09-21_14-53-29.png

ទង្វើរបស់អ្នកនាង Shanae ក៏បានដក់ជាប់ក្នុងបេះដូងទស្សនិកជនចំណែកហ្វេនៗមួយចំនួនក៏ចង់ដឹងដូចគ្នាថាហេតុអ្វីបានជាអ្នកបង្កើតមាតិការូបនេះពេញចិត្តពេញថ្លើមប្រទេសកម្ពុជាយ៉ាងនេះ។ ក្នុងកិច្ចសម្ភាសន៍ 3Fun ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី២០ ខែកញ្ញា Shanae បានបង្ហាញខ្លួនក្នុងនាមជាតារាកិត្តិយសប្រចាំសប្តាហ៍ក្នុងឈុតប្រពៃណីខ្មែរក្នុងឱកាសរដូវកាលភ្ជុំបិណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq9rc-sYZxxjXif2ctUEMYIZHk3IQ08jIQdx_7fF-KGlZt2a87tKPKGJpbHkcjWjweCDEUJ5-cmzMnqPHt99ewmX4FtQOE6USy0ljU-vbupNn8Ik69PmnQ406PgGqE6sQcDRD60Ux6FYKvkWdwKRLbTn35fm0MM2hj9eNGIje6vljIMxuGeBJBMausDUA6/s1280/image_2024-09-21_14-53-33.png

ទន្ទឹមនឹងនេះ Shanae បានបញ្ជាក់ថាមូលហេតុដែលរូបអ្នកនាងស្រលាញ់ខ្មែរដោយសារតែខ្មែរស្រលាញ់គ្រួសារ ខ្មែរចេះជួយយកអាសារគ្នាដូចជាអ្នកជិតខាងជួយមើលកូន ធ្វើម្ហូបជាមួយគ្នាសម្រាប់អ្នកខេត្តបាត់ដំបង ប៉ុន្តែមិនសូវដឹងនោះទេសម្រាប់អ្នករស់នៅភ្នំពេញ ហើយសាច់ញាតិខាងសាច់ថ្លៃគឺជួយទុក្ខធុរៈមើលកូនឱ្យខ្លួន។ ក្នុងការលើកឡើងនេះជារួម Shanae ចង់សម្តៅថា ខ្មែរគឺចេះជួយទុក្ខធុរៈយកអាសារគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha0e6KAhj24PeBuqSRz_QSQ5CfL2nncaLdMih8AAbjbCxsSYFgJQDuZK3qNdde3ooV2gRNAlm-Lc_Qa8oiRRYLs9p9aUvJP5f-r7psRcgzGNJQkfu1XcCYhIAgPTLiYaBv1Zz5xGA95-BIl2pFTEUFWqD-BM3nxYk5MlN4A01UeLBHDQsevbBt_eweRG7J/s2048/image_2024-09-21_14-53-15.png

គួរឱ្យដឹងថា ដើមឡើយ Shanae បានមកប្រទេសកម្ពុជាជាការដើរលេងនិងជួយខ្មែរចំនួន៣ខែហើយការមកដំបូងគឺមានអារម្មណ៍ថាស្រលាញ់ខ្មែរខ្លាំងដោយប្រជាជនខ្មែរចិត្តល្អ ស្វាគមន៍ខ្លាំង និងចង់មកលេងម្តងទៀត។ ត្រឡប់មកលើកក្រោយអ្នកនាងរស់នៅចំនួន៦ខែដោយជួយមិត្តភក្តិនៅកន្លែងហាត់ប្រាណហើយក៏បានជួយប្តីនៅទីនោះនិងបានចាប់ដៃកសាងគ្រួសារជាមួយគ្នាដោយបានរៀបការនៅអាម៉េរិក។ បច្ចុប្បន្នអ្នកទាំងពីរមានកូនប្រុសម្នាក់ និងកូនក្នុងផ្ទៃម្នាក់ទៀតនិងមានមុខរបរបើកកន្លែងហាត់ប្រាណនៅខេត្តបាត់ដំបង៕

កូនប្រុសលោក ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បើកបរក្នុងល្បឿនលឿន បុកគេស្លា..ប់ ត្រូវតុលាការអូស្ត្រាលី កាត់ទោសឱ្យជាប់ពន្ធនាគារជិត ១៣ឆ្នាំ

0

ករណីកូនប្រុសរបស់លោក ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឈ្មោះ ឌឿន ឧត្ដម បានបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍សម្លាប់ប្ដីប្រពន្ធមួយគូ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៣ នៅចំណុច ផ្លូវប្រសព្វមួយកន្លែងនៅទីក្រុង Caulfield South ភាគអាគ្នេយ៍នៃទីក្រុង Melbourne ឥលូវនេះត្រូវបានតុលាកា ប្រទេសអូស្ត្រាលី សម្រេចកាត់ក្ដីឱ្យជាប់ពន្ធនាគា រយៈពេល១២ ឆ្នាំ ៩ខែ ហើយបើតាមការចុះផ្សាយពីសារព័ត៌មានអូស្ត្រាលី 9news បានបង្ហាញថា ឈ្មោះ ឌឿន ឧត្ដម អាចនឹងត្រូវបណ្ដេញពីប្រទេសអូស្ត្រាលី បន្ទាប់ពីអនុវត្តទោសចប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc5KHRxewON7ilq8GkiI1G4hxuH2B3XucKUtEMZZPTSSEiFV9tpj38KWKmoJ2276XH57SZePBo1QsrbdHvvZWkcHu4_hzzO6h1JTbM54GVuF-y0DjKYfcb04XomkTKh0N7DL5C7mqRrjfqrNsmVprdgtNSsk0c0aHHeC0GbKmhDVoGwxDX9gQCxzL_qbPq/s1280/yMsljzJN-75-1.jpg

ជនរងគ្រោះពីរនាក់ប្ដីរប្រពន្ធដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ Santosh Adhikari អាយុ៣២ ឆ្នាំ និង Pratima Thapa Adhikari អាយុ ២២ឆ្នាំ ។
យោងតាមចៅក្រមឈ្មោះលោក Jeanette Morrish បាននិយាយថា ការស្លាប់របស់ប្ដីប្រពន្ធគេទាំងពីរ ជាកំហុសទាំងស្រុងរបស់ឈ្មោះ ឌឿន ឧត្ដម ដែលបានបើកបរហួសល្បឿនកំណត់រហូតដល់ ២១៣ គីឡូម៉ែត្រ ក្នងមួយម៉ោង បំពានភ្លើងសញ្ញាចរាចរណ៍ លើសពីនេះថែមទាំងមានកម្រិតជាតិអាកុលក្នុងខ្លួន ០.០១៦ និងមិនមានប័ណ្ណបើកបរទៀតផង ។ ចៅក្រមខាងលើ បានបន្ថែមថា ម្ដាយរបស់ជនរងគ្រោះ តែងតែយំសោកជារៀងរាល់ថ្ងៃ ចាប់តាំងពីកូនស្រី និងកូនប្រសាររបស់គាត់ បានស្លាប់ រហូតមកដល់សព្វថ្ងៃនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihPeLC9GAdfaMzjwjyMRoKZSRMntL231Cs27IPQV1e5vW-iCz-UkubDGmLP1_dS6IIzi7YXSIggD3J9ZTSJ7lY6LSqqGbu7P_mC1vOmoPNAwmop4lMD9jYKBA_jgmODDMk1ZSvk6S5eQF6VpV8szvsSyNBCk3UDW-j7219dw0bItrx-LenznV8l_TGZ7nT/s707/image_2024-09-23_15-33-47.png

យោងតាមសម្ដីមិត្តភក្ដិម្នាក់របស់ជនឈ្មោះ ឌឿន ឧត្ដម ដែលបានរួមដំណើរជាមួយ នៅថ្ងៃកើតហេតុ បានឱ្យដឹងថា ឌឿន ឧត្ដម បានបើករថយន្តយ៉ាងលឿនហួសល្បឿនកំណត់ ហើយបើទោះជាគេព្យាយាមឃាត់យ៉ាងណាក៏ដោយ ក៏មិនស្ដាប់ដែរ ។ ហើយដល់ចំណុចកើតហេតុ គេបានប្រាប់ឱ្យឈប់ស្ដុបក្រហម តែ ឌឿន ឧត្ដម នៅតែមិនបន្ថយល្បឿន ទើបបណ្ដាលឱ្យបុកពេញទំហឹងទៅលើជនរងគ្រោះពីរនាក់ប្ដីប្រពន្ធដែលកំពុងបើករថយន្តម៉ាក ហុងដា មួយគ្រឿង ឆ្លងកាត់ផ្លូវបណ្ដាលឱ្យស្លាប់ភ្លាមៗ ។ ចំណែករូបគេដែលជាអ្នករួមដំណើរលើរថយន្តបង្ក ក៏បានរងរបួសធ្ងន់ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-g7hKRYOHJDFng1DuUx3aRPjSsXu5itFckGBcI-m3IAfjZNUUjjnt0vmhD1_Ifj-Gi4EsefsyyTHOs93M7XIUh6cKYZchTq0fKRtanXGG-gcuiuKrq7Gb9PBsTR8F5-Q94yWB2xHc20TXXJaYO0JH1ozxAoSnQtkBzpfCAappA2J87lYI0IRQ4aZusk97/s767/image_2024-09-23_15-33-42.png
សូមរំឮកថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៣ ជនបង្កឈ្មោះ ឌឿន ឧត្ដម ដែលគេស្គាល់ថា ជាកូនប្រុសរបស់លោក ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមដំណើរដោយមនុស្សម្នាក់ បានបើកបររថយន្តមួយគ្រឿងម៉ាក BMW ក្នុងល្បឿន រហូតដល់ ២១៣ គីឡូម៉ែត្រ ក្នងមួយម៉ោង ខណៈដែលល្បឿនកំណើតត្រឹម ៧០ គីឡូម៉ែត្រ ក្នងមួយម៉ោង ព្រមទាំងបំពានភ្លើងសញ្ញាចរាចរណ៍ ទៅបុករថយន្តម៉ាក ហុងដា ពណ៌ទឹកប្រាក់ បើកបរដោយប្ដីប្រពន្ធជនជាតិណេប៉ាល់ បណ្ដាលឱ្យពួកគេទាំងពីរនាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកជនបង្ក ព្រមទាំងអ្នករួមដំណើរម្នាក់ទៀតនោះ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpuO9ZX0ySCfEDCM-hyvUkhKM6MxeB6PBFAN8CWIXPrE1eYfjEZlQJkEHOUVwVKiQoqqgX67Z0EwV1nxlj32CNpMUZyyN1v2jOAl5Ue6_TNF1zRk4t_df-ylioftJxt-EimhKAUbDg_6ZaIePLWNwkH28YasCZE7Qa4gLnhGO4BJJDO8UsjGyjkVYApQ72/s636/image_2024-09-23_15-33-43.png

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅចំណុចផ្លូវប្រសព្វនៃផ្លូវ North និង Thomas ក្នុងទីក្រុង Caulfield South ប្រទេសអូស្ត្រាលី ។ យ៉ាណាក៏ដោយជនបង្កបានសារភាពទីទោសកំហុស ហើយកាលពីដើមឆ្នាំ តុលាការបានកំណត់ទោស ២ករណី គឺបើកបរបណ្ដាលឱ្យមនុស្សស្លាប់ និងករណីមិនប្រុងប្រយ័ត្នបង្កឱ្យមានរបួស ។

គ្រាប់ស្វាយចន្ទីកម្ពុជា ២០០តោន ត្រៀមវាយលុកចូលទីផ្សារប្រទេសចិន

0

ទីផ្សារខេត្តហឺណាន នៃប្រទេសចិន បានធ្វើការបញ្ជាទិញផលិតផលគ្រាប់ស្វាយចន្ទីពីកម្ពុជាចំនួន ២០០ តោន ក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3savdkEKz2EL8rfJiFPN_8saXoIR6avjD8FNHYZnI_Vz-0UMSupAuybTsKB0fIS2iUG_nNlhaj5wVDc_Av9VE3STGgAKfEkduhRk-i6stUumygjD4tratNGOVOXLNd-zBYmQnxaFFVNiWbZPKPKabUA6QAGONv6LGDFd61KOgjbCn2HEOi16WhbAmgnTH/s1024/image_2024-09-23_14-39-04.png

យោងតាម ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖”សមិទ្ធិផលនេះកើតមានឡើង បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំប្រកបដោយផ្លែផ្កាចំនួន ២ លើក ក្នុងខែកក្កដា និងខែសីហា ជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មដំណាំ កម្ពុជា-ចិន រវាងមន្រ្តីក្រសួងជំនាញពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាមានក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាសCambodia Angkor Air និងភាគីអ្នកបញ្ជាទិញខាងចិន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv3FMPtmCfnm0W1v0rFktFLQNwCmx-tvcJaEe_7bAVQfxnPhxcnPCTAC_5NYxIkVRwwSch98m2OXEhmYiqbn1zt76tTwkP-kRFraZ8SeeHYmrA8F5IcOidCYeXNal0emVr3xAlKmc-MWq_PIShN9tolevNk0KX0o2yPWz3UVnumoaYESGs1LRzIob35ga4/s1024/image_2024-09-23_14-39-18.png

គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ8xqRQUOltvbwQ4rOtuNQJoVZrtz2Tz5pArSp3p7DJGIrJSAb_JrL_pDnQNjla62VM0-YkIngIf-PWp20I90fKnlEqiBbpvXuySRacplhEijyKlyRHWO5vpWrVvft8dNjihXk3azFQITsQc2bMotHbbtfuaQaW4B2aJBDclYC-m4bY86G9xMH3LB4xxOq/s990/image_2024-09-23_14-39-18%20(2).png

គួរបញ្ជាក់ផងដែរថា នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧% ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZn372k-d1e8ltVVS70MC8ia4BYzhCyeyjiUMURU-yvb375pL8reBx_lwo1ewZBe5RDWRm8_V3NYGf1DVB21qa23bSIXBfxbKUMWjQh-rC7Z4bVy5jCTWse6PAEEeMIkdSnMhGfyldG3SPoAU7BXvO6uI-i3TADlFr7w7ufAnWqgyeKoaL2GWIAGGUS_0U/s1024/image_2024-09-23_14-39-19.png

រដ្ឋចាយ៥២លានដុល្លារ សាងសង់ផ្លូវពីសិរីសោភ័ណ ទៅប៉ោយប៉ែត

0

គម្រោងសាងសង់កំណាត់ផ្លូវចុងក្រោយ នៃផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត មានប្រវែង ៣៥គីឡូម៉ែត្រ សម្រេចបាន២៥ភាគរយ ដោយគ្រោងនឹងបញ្ជប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmZuT1-QkaQtdI6PvUr8tu52MW24z8g84x9N7SYK9gpHy_DMCzcuhEXX9VxRCmGyphIFgxAs-2tJ6rOyHH6_2z1VA9TrQjNUIWL71zs53ewswUYE8J5gziTDoS7WmnMAemvi-sHq7n64jjFfcvGtoe1JejNdpak4UlbxHf7VbogT_L8UZ708Jx9Ulwcv-E/s1280/image_2024-09-23_14-13-04.png
ផ្លូវកំណាត់ចុងក្រោយនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយគ្រោងចំណាយថវិកា ៥២,៥៦លានដុល្លារជាថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា និងជំនួយឥណទានរបស់រដ្ឋាភិបាលជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrpgERBzBJbJ_h88gyOwYOXzGEtLTBDkCeEBZv3crWcXbgGY0ksd3fXK8qQ4jzTDAEDbxsF5Os6obRYD1xL5CBqPDYpNsTknK2sohH_N6_L2vk_5YlD1_U9Atn9E_BdQtxBh2l4o8-xcBvL7VqySVXod4C5b4_nHmTv5fr-_4PjnGdWrVJkDT-WII4EQtI/s960/image_2024-09-23_14-13-05.png

ផ្លូវជាតិលេខ៥ ដែលស្ថិតក្នុងគម្រោងសាងសង់ ពីព្រែកក្តាម ដល់ប៉ោយប៉ែត ត្រូវបានបែងចែកការសាងសង់ជា៤កំណាត់ ដោយក្នុងនោះ៖

កំណាត់ទី១ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ប្រវែង៨៤គីឡូម៉ែត្រ បានដាក់សម្ពោធរួចរាល់នៅខែមករា ឆ្នាំ២០២២

កំណាត់ទី២ ភាគខាងត្បូង ព្រែកក្តាម ដល់ធ្លាម្អម ប្រវែង១៣៥គីឡូម៉ែត្រ

កំណាត់ទី៣ ភាគកណ្តាល ធ្លាម្អម ដល់បាត់ដំបង ប្រវែង ១១០,៩គីឡូម៉ែត្រ ត្រូវបានសម្ពោធរួចរាល់ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣

កំណាត់ទី៤ សិរីសោភ័ណ ដល់ប៉ោយប៉ែត មានប្រវែងសរុបជាង ៣៥គីឡូម៉ែត្រ នឹងបញ្ចប់នាឆ្នាំ២០២៥៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsTvqzHt2IEuCROMfvJFH8Srgr5FwizKLfPtlQBl-m3_oeupDvmHSPlNGM-K3o4xWv18JtwAFj1jSdMAY5uHUY94CkrfyUNGAfyuNXSNOWkj0OclD7f9Di-Sgs114S5vI1-tg1qKfk8mdA-dfiFmTVOH2YIHQeUwvP3-kG-MR-hn-gtN92FA6QnsXakWVH/s1280/image_2024-09-23_14-13-06.png

 

ទោះបញ្ចប់ CLV តែរដ្ឋាភិបាលនៅតែកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

0

បើទោះបីជាកម្ពុជា បានបញ្ចប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍ CLV-DTA ជាមួយឡាវ និងវៀតណាម កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក៏ពិតមែន ក៏ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជាពិសេសផ្លូវក្រវ៉ាត់ព្រំដែន នៅតែបន្តធ្វើដដែល នេះបើយោងតាមរយៈសារសំឡេងពិសេសតាមប្រព័ន្ធតេឡេក្រាម សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHvzU5tX1bTDCcpIZuejDYvqEBpvBcYj-DLHwn5ZAP3lsZSZ_HVTG6TN5yBAO6idukdWIDvqbWEtZje7TneyEJKzHHlrlKQPmqnsCWFADxQOv4QAFivY3rtjxWZroy3gPUI8rQ9Sfs9E7lx0td9aSURyobSJMFnJ_9FMZh9WtashJUN6E0jrQx-x1oI82H/s1024/image_2024-09-23_11-17-00.png

គិតមកទល់បច្ចុប្បន្ននេះ មានបងប្អូនប្រជាពលរដ្ឋប្រមាណជា៧០មុឺននាក់ បានចូលរួម”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដោយទទួលបានថវិការ២១លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy2ZN-WdqnxpqGebtTGPVfwKJjf-Nh6TqSxVsPBXlwc8eRz-KJ70PklmhoGxIm5TkWuf6r7ul39ADVBhNVD2fI6wu1ckNdGGFrcL89Irnb3W3PE2ysUFt80HKzQCjR0jwijdq-liTTfe8Dq7AhTkJVIB-87EMRowqr0uhk68r_4yVdlucIxFj7762yDnop/s1280/image_2024-09-23_11-17-01%20(2).png

ថវិការ២១លានដុល្លារនេះ នឹងយកផ្តោតចម្បងទៅកាន់ការកសាងផ្លូវក្រវ៉ាត់ព្រំដែនបានចាប់ផ្តើមកសាងតាំងពីឆ្នាំ១៩៩៤ ដោយរួចរាល់បានប្រវែងជាង ១៣០០គីឡូម៉ែត្រ ខណៈនៅសល់ប្រមាណ១៣០០គីឡូម៉ែត្រទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWHfd_B2Cg_ec9xbBkUCpIubAhyKyR1cXHjYp2pq0wJPkesOc1wmD842f3YdY1gN27KfmN536i9E21gfaDViOaRTb1LQhZdlrkLy2snwnnPGvBYw2afH4db4Ud0dUGoLWPsXbVPnFOXDFiAI9NYCUOV6oUp2mtXw6K217Q5RRiqRG5pPiykEI1d3RsEtuP/s1257/image_2024-09-23_11-17-00%20(3).png
សម្តេចធិបតីបានសង្កត់ធ្ងន់ថា៖”បើទោះជាកម្ពុជាដកខ្លួនចេញពីគម្រោង CLV-DTA ប៉ុន្តែ កម្ពុជា នៅតែបន្តអភិវឌ្ឍលើទឹកដីរបស់ខ្លួនតទៅទៀត ជាមួយនឹងកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEJwBJmvwrJbwxV-Wxu43t9rnVlSb19sgK5xGkYLAs6b-cG_0wKTK26ZjLGrSHQ8vWSKXWKbKN8bCY2iH8ZgkMzsN-9w-Vn6p4qXpwReZY5JMG3gpcc4JL26lfbX2ty6HC_ELRvxHjspKo7B7Xrasm-JUtczfutfzdc7GQXcxWs5k2gNccNZxoADoJdw6g/s1280/image_2024-09-23_11-17-01%20(4).png

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រជាពលរដ្ឋដែលចង់ចូលរួមវិភាគទាន”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” រាជរដ្ឋាភិបាលកម្ពុជា នៅតែបើកទទួលបន្តពីប្រជាពលរដ្ឋរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤។ ដោយឡែក សម្រាប់ការធ្វើដំណើរទៅទស្សនកិច្ចនៅខេត្តភូមិភាគឦសានក៏នៅតែបន្ត រហូតដល់ដាច់ឆ្នាំ២០២៤។