Home ព័ត៌មានជាតិ ទោះបញ្ចប់ CLV តែរដ្ឋាភិបាលនៅតែកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

ទោះបញ្ចប់ CLV តែរដ្ឋាភិបាលនៅតែកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

46
0

បើទោះបីជាកម្ពុជា បានបញ្ចប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍ CLV-DTA ជាមួយឡាវ និងវៀតណាម កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក៏ពិតមែន ក៏ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជាពិសេសផ្លូវក្រវ៉ាត់ព្រំដែន នៅតែបន្តធ្វើដដែល នេះបើយោងតាមរយៈសារសំឡេងពិសេសតាមប្រព័ន្ធតេឡេក្រាម សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHvzU5tX1bTDCcpIZuejDYvqEBpvBcYj-DLHwn5ZAP3lsZSZ_HVTG6TN5yBAO6idukdWIDvqbWEtZje7TneyEJKzHHlrlKQPmqnsCWFADxQOv4QAFivY3rtjxWZroy3gPUI8rQ9Sfs9E7lx0td9aSURyobSJMFnJ_9FMZh9WtashJUN6E0jrQx-x1oI82H/s1024/image_2024-09-23_11-17-00.png

គិតមកទល់បច្ចុប្បន្ននេះ មានបងប្អូនប្រជាពលរដ្ឋប្រមាណជា៧០មុឺននាក់ បានចូលរួម”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដោយទទួលបានថវិការ២១លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy2ZN-WdqnxpqGebtTGPVfwKJjf-Nh6TqSxVsPBXlwc8eRz-KJ70PklmhoGxIm5TkWuf6r7ul39ADVBhNVD2fI6wu1ckNdGGFrcL89Irnb3W3PE2ysUFt80HKzQCjR0jwijdq-liTTfe8Dq7AhTkJVIB-87EMRowqr0uhk68r_4yVdlucIxFj7762yDnop/s1280/image_2024-09-23_11-17-01%20(2).png

ថវិការ២១លានដុល្លារនេះ នឹងយកផ្តោតចម្បងទៅកាន់ការកសាងផ្លូវក្រវ៉ាត់ព្រំដែនបានចាប់ផ្តើមកសាងតាំងពីឆ្នាំ១៩៩៤ ដោយរួចរាល់បានប្រវែងជាង ១៣០០គីឡូម៉ែត្រ ខណៈនៅសល់ប្រមាណ១៣០០គីឡូម៉ែត្រទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWHfd_B2Cg_ec9xbBkUCpIubAhyKyR1cXHjYp2pq0wJPkesOc1wmD842f3YdY1gN27KfmN536i9E21gfaDViOaRTb1LQhZdlrkLy2snwnnPGvBYw2afH4db4Ud0dUGoLWPsXbVPnFOXDFiAI9NYCUOV6oUp2mtXw6K217Q5RRiqRG5pPiykEI1d3RsEtuP/s1257/image_2024-09-23_11-17-00%20(3).png
សម្តេចធិបតីបានសង្កត់ធ្ងន់ថា៖”បើទោះជាកម្ពុជាដកខ្លួនចេញពីគម្រោង CLV-DTA ប៉ុន្តែ កម្ពុជា នៅតែបន្តអភិវឌ្ឍលើទឹកដីរបស់ខ្លួនតទៅទៀត ជាមួយនឹងកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEJwBJmvwrJbwxV-Wxu43t9rnVlSb19sgK5xGkYLAs6b-cG_0wKTK26ZjLGrSHQ8vWSKXWKbKN8bCY2iH8ZgkMzsN-9w-Vn6p4qXpwReZY5JMG3gpcc4JL26lfbX2ty6HC_ELRvxHjspKo7B7Xrasm-JUtczfutfzdc7GQXcxWs5k2gNccNZxoADoJdw6g/s1280/image_2024-09-23_11-17-01%20(4).png

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រជាពលរដ្ឋដែលចង់ចូលរួមវិភាគទាន”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” រាជរដ្ឋាភិបាលកម្ពុជា នៅតែបើកទទួលបន្តពីប្រជាពលរដ្ឋរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤។ ដោយឡែក សម្រាប់ការធ្វើដំណើរទៅទស្សនកិច្ចនៅខេត្តភូមិភាគឦសានក៏នៅតែបន្ត រហូតដល់ដាច់ឆ្នាំ២០២៤។