បន្ទាប់ពីបង្ហាញខ្លួននៅទឹកដីអង្គរទទួលបាន ៣០លាន Subscriber, ស្របតាមការសន្យា Speed ក៏បានត្រឡប់មកកាន់ទឹកដីនៃប្រទេសកម្ពុជាយើងជាលើកទី២ នារសៀលថ្ងៃទី ២៣ ខែកញ្ញានេះ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្នុងចំណោមអ្នកគាំទ្រកម្ពុជា។
តាមរយៈការ Live Stream នៅលើឆាណែលផ្លូវការរបស់ IshowSpeed នៅម៉ោង ៣ រសៀល Speed បានលេចវត្តមាននៅម្តុំផ្សារទួលទំពូង ដោយគ្រាន់តែចុះទៅលើរថយន្តភ្លាម រឿងដំបូងដែលលោកបានធ្វើមុនគេនោះគឺបានភ្លក់នំគូឆាយចៀន ទោះរៀងរលាកមាត់បន្តិច តែលោកក៏លាន់មាត់ថាឆ្ងាញ់។

ចំណែករឿងទី ២ គឺលោកបានចូលទៅកាន់ផ្សារ ចូលជួបជាមួយនឹងបងប្អូនអាជីវករ ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ ហើយលោកក៏បានចាប់កាន់អាវយឺត ដែលមានអក្សរពិធីភ្ជុំបុណ្យបិណ្ឌខ្មែរពេញៗដៃ។ រឿងបន្ទាប់គឺ Speed បានពាក់មួកស្លឹកត្នោតដើរនៅតាមផ្លូវបានយ៉ាងឡូយ ឆ្ពោះទៅកាន់ក្លឹបប្រដាល់គុណខ្មែរមួយកន្លែង ដោយបានលើកយកក្រម៉ាមកពាក់ករ និងលើកខោគុណខ្មែរមកស្លៀកថែមទៀតផង។
បន្ទាប់ពីស្លៀកខោគុនខ្មែររួច Speed ទប់ចិត្តមិនបានក៏ឡើងសង្វៀនប្រដាល់ជាមួយនឹងកីឡាគុនខ្មែររបស់យើង ខណៈក៏មានសំឡេងហ៊ោកងរំពងពេញសង្វៀន៕