Home ព័ត៌មានអន្តរជាតិ ស្ត្រីសិង្ហបុរីម្នាក់បានផលិតទារកស៊ីលីកូនដែលមានរូបរាងដូចទារកពិតប្រាកដ

ស្ត្រីសិង្ហបុរីម្នាក់បានផលិតទារកស៊ីលីកូនដែលមានរូបរាងដូចទារកពិតប្រាកដ

59
0

សិង្ហបុរី៖ សម្រាប់ស្រ្តីដែលស្រឡាញ់កុមារ ប៉ុន្តែមិនចង់មានកូន តុក្កតាសិប្បនិម្មិតដែលមើលទៅដូចទារកពិតៗគឺមានលក់នៅក្នុងទីផ្សារហើយ។
យោងតាម South China Morning Post ស្ត្រីអាយុ ៥០ ឆ្នាំដែលមានកូន ៤ នាក់នៅក្នុងប្រទេសសិង្ហបុរីបានទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោកដោយការបង្កើតទារកសិប្បនិម្មិតដែលមើលទៅដូចទារកពិតៗ លក់ក្នុងតម្លៃ ៦,០០០ ដុល្លារអាមេរិកក្នុងមួយតុក្កតា កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZhvL2jVth57Qs8Lx97FbO52BpCeBNIkIIFUpbaVKkEpxc3ui2iyHwO2qQ_WMmhStMeqq-9lH-9BYZTxS4jaO61R9CYfIgNK-X7XFaL58zYXpwNRVpnT8uH9xG7VMsUD50d9ekc3G0jS_HnlKW1fKDKJI0GVwMmw4J5rGbCM5O2po5O18LTypYvH67hLH3/s830/image_2024-09-23_16-14-50.png

ស្ត្រីសិង្ហបុរីវ័យ ៥០ ឆ្នាំរូបនេះមានឈ្មោះថា Andrea Lee គឺជាវិចិត្រករម្នាក់ដែលចូលចិត្តគូគំនូរក្មេងៗ។ នៅពេលទំនេរបន្ទាប់ពីបំពេញភារកិច្ចជាម្តាយដ៏ល្អរបស់កូនៗរួច Andrea Lee តែងតែងចែករំលែកជំនាញបង្កើតទារកសិប្បនិម្មិតរបស់នាងតាមអ៊ីនធឺណិត ដោយទទួលបានការសាកសួរយ៉ាងច្រើនសម្រាប់ការទិញតុក្កតាមួយនេះ។ ដូច្នេះឆ្លៀតឱកាសដ៏ល្អនេះនាងក៏បានបង្កើតគេហទំព័រមួយដើម្បីលក់ទារកសិប្បនិម្មិតក្នុងតម្លៃ ៦០០០ ដុល្លារអាមេរិកក្នុងមួយតុក្កតា ដោយមួយឆ្នាំៗនាងលក់បានប្រហែល ២៦ តុក្កតា ដោយមានអ្នកទិញទូទាំងពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitBja4OB_M6dBD4uVJtMr74pUMKkcQgUsnRiAYEW-LpWYsLV21OHXT4NIijeDbi7RRbKWBFnkjmjtviFbfvbecMZuKJqCfAyTZ70N729xYabvvP4cDaSqBRw1jvaP_XKfXl2k9SvdMf0yh-qJ8ML6n79dJsxmSqBLm7GPLQ-QlK8AA1YxU3cvbQAMBAa2A/s1000/photo_2024-09-23_15-39-13.jpg

ទារកសិប្បនិម្មិតត្រូវបានផលិតឡើងពីស៊ីលីកូន ឬវីនីល ហើយត្រូវបានបង្កើតយ៉ាងល្អិតល្អន់ ដើម្បីត្រាប់តាមរូបរាង និងវាយនភាពរបស់ទារកពិតៗ។ Andrea បាននិយាយថា ការបង្កើតតុក្កតានេះគឺមានការលំបាកជាច្រើន ក៏ដូចជាចំណាយពេលយូរផងដែរ ដើម្បីឱ្យមើលទៅឃើញតុក្កតាមួយនេះដូចមានជីវិត និងមានភាពល្អឥតខ្ចោះ។ ហេតុនេះសម្រាប់តម្លៃរៀងខ្ពស់បន្តិចដោយសារវាត្រូវការចំណាយច្រើនទាំងពេលវេលា និងកម្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIAihnxG1RjE8Yjv2kLM2V0LDeEpVelMeYwfjckz1eSG7ha7n7pX1OEapEUht3BmyGG2dHdwE2wuggfQekNmgi5iTmZjMyO_gLJmCiCWYhWuG-gkyPgW-gGi83UHdBNFoj7-csWKL-tFtKOONHovrY5KscLoj5HvefPla2WWl0F2_r53y5eHjnAQ4gOJjS/s1170/photo_2024-09-23_15-39-40.jpg

ទោះបីជាមានការលំបាកបន្តិចមែន Andrea ពិតជារីករាយណាស់ក្នុងការបង្កើតតុក្កតានេះ។ គួរបញ្ជាក់ដែរថា ទារកស៊ីលីកូននេះគឺមានរូបរាង និងសាច់ទន់ល្មើយដូចទៅនឹងទារកពិតៗតែម្តង ទោះជាយ៉ាងណាដើម្បីបានតុក្កតាដ៏គួរឱ្យស្រឡាញ់មួយនេះ លោកអ្នកត្រូវតែកក់ចំនួន ១,៩០០ ដុល្លារអាមេរិកជាមុនសិននៅលើគេហទំព័ររបស់ Andrea Lee៕