Home ព័ត៌មានអន្តរជាតិ ឥទ្ធិពលព្យុះ Pulasan បានវាយប្រហារមកលើប្រទេសកូរ៉េ និងជប៉ុនធ្វើឱ្យបាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរបំផុត

ឥទ្ធិពលព្យុះ Pulasan បានវាយប្រហារមកលើប្រទេសកូរ៉េ និងជប៉ុនធ្វើឱ្យបាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរបំផុត

33
0

ខ្យល់ព្យុះមិនទាន់ស្ងាត់នៅឡើយទេ ថ្មីៗនេះភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលព្យុះ Pulasan ក្នុងរយៈពេល ២៤ ម៉ោងកាលពីព្រឹកថ្ងៃទី២១ ដល់ព្រឹកថ្ងៃទី២២ ខែកញ្ញា បានធ្វើឱ្យប្រទេសកូរ៉េខាងត្បូង និងជប៉ុនបាក់ដីយ៉ាងធ្ងន់ធ្ងរបំផុត ក៏ដូចជាលិចផ្លូវ និងលិចអគារជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8IB6RCSEioJtWNP3aTW_GA4i6_4Ie8HZFzV01ff7ja6qO0VNiX8DLDDklPP4qwPIXorkXEjrXfghOARlvdbdbD6-9-ZBHL_vmEkS437h6-k1BsMy5VWlnzh4uKa8Q6xdUnLbFnI4-1ZbL9FE2ZkuJx87G_KwX4Fci5ysZdNDtel7YCbQ62I6p2f2OzQ6O/s940/image_2024-09-23_16-01-52%20(2).png
យោងតាមសារព័ត៌មាន Kyodo News បានឱ្យដឹងថា បច្ចុប្បន្នប្រទេសអាស៊ីទាំងពីរនេះកំពុងប្រឈមនឹងឥទ្ធិពលព្យុះ Pulasan យ៉ាងខ្លាំងក្លាបំផុតមិនធ្លាប់មាន បណ្តាលឱ្យតំបន់មួយចំនួនលិចលង់ដោយគ្រោះធម្មជាតិ។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា សម្ពាធត្រូពិចពីព្យុះ Pulasan បានផ្លាស់ទីទៅភាគឦសាន បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរដល់តំបន់ដីគោកមួយចំនួន ជាពិសេសគឺតំបន់ Honshu។ ទន្ទឹមនឹងនេះទីក្រុងទាំងពីរនៃ Wajima និង Suzu នៅលើឧបទ្វីប Noto ក្នុងខេត្ត Ishikawa ក៏បានកត់ត្រាបរិមាណទឹកភ្លៀងខ្ពស់បំផុត ដែលនេះនាំឱ្យមានទឹកជំនន់ទន្លេ ការបាក់ដី កាត់ផ្តាច់ផ្លូវ នៃតំបន់ដាច់ស្រយាលជាច្រើនទៀត។ បច្ចុប្បន្នទីភ្នាក់ងារឧតុនិយមជប៉ុន បានអំពាវនាវឱ្យប្រជាជននៅក្នុងតំបន់ Hokuriku រួមទាំងឧបទ្វីប Noto ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះបាតុភូតធម្មជាតិនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit3BIwNG-AF3k995AKTijj49eDlE0dAt52lYk9fVxPxm9W8l_bKu2Bl-VN-97dHgInOhBwi3QXA28uTJFQQotvYnYInoQqwKhM4kUdeH8AKFGrg0kobZ5BvCjBjpXdbKEoP96A8DWehoC88A_9g_rLQw1t6RGwDdNXBePIeA-JgJiqmrjNJ3lqFtK3IGBj/s1280/image_2024-09-23_16-01-52.png

អាជ្ញាធរមូលដ្ឋានបាននិយាយថា ក្នុងរយៈពេល ២៤ ម៉ោងនេះភ្លៀងបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ១០ នាក់ផ្សេងទៀតបាត់ខ្លួន ហើយមិនទាន់រកឃើញនោះទេ។ រីឯនៅប្រទេសកូរ៉េខាងត្បូងវិញ ឥទ្ធិពលព្យុះក៏បានធ្វើឱ្យប្រទេសនេះបាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរកាលពីថ្ងៃទី ២១ ខែកញ្ញាកន្លងទៅ ដោយបង្ខំមនុស្សជាង ៩០០ នាក់មកពី ៥៨១ គ្រួសារនៅតំបន់ភាគខាងត្បូងត្រូវជម្លៀសចេញ។ ទោះជាយ៉ាងណាមន្ត្រីបាននិយាយថាបច្ចុប្បន្នមិនមានរបាយការណ៍នៃអ្នកស្លាប់និងរបួសនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiivAhQp4faExSg5NZi714z-sNXSOX0GVCH4mJ24YZn-7FvCou5yhRlDWxsAnFvLqc9EGzPOpKHqi-CpnZpGmHYej7jrs3JobEFSFoYxdkwaXVFihYH8XpgjVUH9mwUPDC4ErAM_LLWPKUqWfO-SVNDd5sGpapuQLoorSTr9E_0qvi0xUTjxR8sDZIBgjgq/s940/image_2024-09-23_16-01-53.png

យោងតាមសារព័ត៌មានកូរ៉េ Yonhap News ក៏បានឱ្យដឹងទៀតថា ផ្លូវរថភ្លើងជាច្រើនខ្សែ រួមទាំងខ្សែ Gyeongbu ដែលតភ្ជាប់ទីក្រុងសេអ៊ូល និងទីក្រុងប៊ូសាន ត្រូវបានលុបចោល បិទ ឬផ្អាកបណ្តោះអាសន្ន ហើយរថយន្តដឹងដីធំៗពីរបានក្រឡាប់ ដោយសារឥទ្ធិពលព្យុះទីហ្វុង Pulasan បណ្តាលឱ្យជន់លិចផ្លូវ និងយានជំនិះរាប់សិបគ្រឿង។ ដូច្នេះនាយករដ្ឋមន្ត្រី Han Duck-soo បានណែនាំជាបន្ទាន់ដល់មន្ត្រីឱ្យប្រើប្រាស់ធនធានដែលមានទាំងអស់ ដើម្បីកាត់បន្ថយការខូចខាត និងត្រៀមសម្រាប់ភ្លៀងធ្លាក់ខ្លាំង នៅពេលដែលព្យុះទីហ្វុង Pulasan បោកបក់មកឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេស៕