គម្រោងសាងសង់កំណាត់ផ្លូវចុងក្រោយ នៃផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត មានប្រវែង ៣៥គីឡូម៉ែត្រ សម្រេចបាន២៥ភាគរយ ដោយគ្រោងនឹងបញ្ជប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៥។
ផ្លូវកំណាត់ចុងក្រោយនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយគ្រោងចំណាយថវិកា ៥២,៥៦លានដុល្លារជាថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា និងជំនួយឥណទានរបស់រដ្ឋាភិបាលជប៉ុន។
ផ្លូវជាតិលេខ៥ ដែលស្ថិតក្នុងគម្រោងសាងសង់ ពីព្រែកក្តាម ដល់ប៉ោយប៉ែត ត្រូវបានបែងចែកការសាងសង់ជា៤កំណាត់ ដោយក្នុងនោះ៖
កំណាត់ទី១ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ប្រវែង៨៤គីឡូម៉ែត្រ បានដាក់សម្ពោធរួចរាល់នៅខែមករា ឆ្នាំ២០២២
កំណាត់ទី២ ភាគខាងត្បូង ព្រែកក្តាម ដល់ធ្លាម្អម ប្រវែង១៣៥គីឡូម៉ែត្រ
កំណាត់ទី៣ ភាគកណ្តាល ធ្លាម្អម ដល់បាត់ដំបង ប្រវែង ១១០,៩គីឡូម៉ែត្រ ត្រូវបានសម្ពោធរួចរាល់ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣
កំណាត់ទី៤ សិរីសោភ័ណ ដល់ប៉ោយប៉ែត មានប្រវែងសរុបជាង ៣៥គីឡូម៉ែត្រ នឹងបញ្ចប់នាឆ្នាំ២០២៥៕