Home Blog Page 852

Jack Ma ធ្លាប់លាន់មាត់ថា “ធ្វើជាមហាសេដ្ឋីពិបាកណាស់”

0

ប្រទេសចិន៖ ការក្លាយជាមហាសេដ្ឋីមិនមែនជារឿងសប្បាយរីករាយដូចមនុស្សជាច្រើនគិតនោះទេ នេះបើតាមសម្តីរបស់ Jack Ma ដែលជាស្ថាបនិក Alibaba។
Jack Ma គឺជាមហាសេដ្ឋីម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក។ យោងតាមទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ទ្រព្យសម្បត្តិរបស់លោកមានចំនួន ២៤.៧ ពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ យោងតាម Business Insider បុរសជោគជ័យម្នាក់នេះធ្លាប់ចង់ត្រលប់ទៅអតីតកាលវិញ នៅពេលដែលលោករកបានត្រឹមតែ ១២ ដុល្លារក្នុងមួយខែ ដោយសារហេតុផលធំៗទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFOQpxaZCZi35LxVmA1RTl_Z53ADoO5n-sra8UhbC8RJiWvyE7stZ2rB3vS58s_6UgdlgYQJtx3EhWjusLKx5AU0htOpGfG51j1MLVzw30uZpBxdcstZetBHK9KeZi78cFo0UWdYAmnHKxFpDojsUNlzlYGGc5MZtDz8FcP6NLCGH3Yjy4qogC-Nz8-sPA/s2277/image_2024-11-05_15-02-49.png

ហេតុផលទីមួយគឺការគ្រប់គ្រងហិរញ្ញវត្ថុ៖ Jack Ma ធ្លាប់បាននិយាយថា កាលពីអតីតកាលលោកមិនសូវគិតច្រើនដូចពេលនេះនោះទេ។ លោកបានចែករំលែកថា កាលពីលោកធ្វើការជាគ្រូបង្រៀនភាសាអង់គ្លេសនៅទីក្រុង Hangzhou ប្រទេសចិនក្នុងឆ្នាំ ១៩៨៨ លោកទទួលបានប្រាក់ចំណូលតិចតួចណាស់ ប៉ុន្តែពេលវេលានោះគឺមានក្តីសុខ ដោយសារលោកអាចតាមដានយ៉ាងងាយនូវរបៀបដែលលោកចំណាយ និងគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងស្រួលបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjib1qrGfc-AWJ1KMGebOz3XxLv1NzVU_9mgPyOhKnIAECzgfbrwoXLoYqjRws_MFsm28uNsFvXqfyGy3i5Baqq0MlDHOvsIVi5QFjZwXg9alDdSJlKXBPE52gox1ifAiIGxJ9Boh4XVLgH6tXnwRZ5HA2d95RuOEAtNOvCqVHSPQQj7CCBQ1yZlNcByq9N/s2560/image_2024-11-05_15-02-50.png

ទោះជាយ៉ាងណានៅពេលដែល Jack Ma បានក្លាយជាស្ថាបនិក Alibaba ប្រាក់ចំណូលរបស់គាត់គឺកាន់តែច្រើនទៅៗ ដែលធ្វើឱ្យគាត់ត្រូវតែមានទំនួលខុសត្រូវខ្ពស់ចំពោះទ្រព្យសម្បត្តិទាំងនោះ។ មហាសេដ្ឋីវ័យ ៦០ ឆ្នាំរូបនេះបាននិយាយថា លោកតែងតែគិតអំពីរបៀបដែលគាត់រួមចំណែកដល់ការអភិវឌ្ឍន៍សង្គមជានិច្ច និងតែងតែគិតពីហិរញ្ញវត្ថុជាធំ ព្រោះបើកាលណាប្រាក់ទាំងនោះបានថយចុះ សេដ្ឋកិច្ចសង្គមក៏ជួបនឹងវិបត្តិផងដែរ ហើយមនុស្សជាច្រើននឹងគ្មានការងារធ្វើ ដូច្នេះហើយយើងត្រូវធ្វើយ៉ាងម៉េចដើម្បីគ្រប់គ្រងហិរញ្ញវត្ថុទាំងនោះឱ្យបានល្អបំផុត ក៏ដូចជាព្យាយាមស្វែងរកវិធីផ្សេងៗដើម្បីគ្រប់គ្រងវាឱ្យនៅស្ថិតស្ថេរ ឬកើនឡើងបន្ថែមទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_Gx8XFXe7oD4xKBW3OK3zkfNk3h0KN2IJO_4iANKZC-9RPsPULL0-BMB_aC5hgmjasl1EoOHJeMbPdJtjLqI4SDNfdtkOSmo-lB6qwdGKnfRkNmKJwGQF_rxcDAbiGbigocBQM5gHs_Gb0C1kyHk4ho2wCdvYkVuXQpBYpukW3yhLi1ilWRPc7FsX7Wrh/s3840/image_2024-11-05_15-02-51.png

Jack Ma បានបន្ថែមថា ការក្លាយជាមហាសេដ្ឋីគឺពិតជាពិបាកណាស់ មិនមែនជារឿងសប្បាយរីករាយដូចមនុស្សជាច្រើនគិតនោះទេ។ កាលពីចុងឆ្នាំ ២០២០ Jack Ma បានបាត់ខ្លួនពីទិដ្ឋភាពសាធារណៈ ដោយសារការបង្កាច់បង្ខូចជាមួយនិយតករចិន ហើយ ក្រុមហ៊ុនរបស់លោកក៏ត្រូវទទួលទណ្ឌកម្មលើសកម្មភាពអាជីវកម្មរបស់ខ្លួនផងដែរ។ ចាប់តាំងពីពេលនោះមក រហូតមកដល់បច្ចុប្បន្ន លោកបានបង្ហាញខ្លួនម្តងម្កាលប៉ុណ្ណោះ នៅវិទ្យាស្ថានស្រាវជ្រាវកសិកម្មបច្ចេកវិទ្យាខ្ពស់ជុំវិញពិភពលោក៕

ចែកគ្នាដឹងពីដំណោះស្រាយល្អដល់សុខភាព! វិធីសាស្ត្រកាត់បន្ថយ ជម្ងឺឡើងសម្ពាធឈាម ដោយមិនបាច់លេបថ្នាំ ដ៏មានប្រសិទ្ធភាព

0

សម្ពាធឈាមខ្ពស់ ជារឿយៗច្រើនតែកើតមានចំពោះមនុស្សវ័យធ្វើការរហូតដល់វ័យចំណាស់ និងមនុស្សដែលមានទម្ងន់លើសពីបទដ្ឋាន ក៏ដូចជាមនុស្សដែលមានទម្លាប់ទទួលទានអាហារមិនត្រឹមត្រូវជាដើម។ ទោះបីជារោគសញ្ញានេះទូទៅក៏ដោយ ក៏វាជាមូលហេតុមួយនៃជំងឺដ៏គ្រោះថ្នាក់ផ្សេងទៀតផងដែរ។ ដូច្នេះដើម្បីកាត់បន្ថយសម្ពាធឈាមខ្ពស់ ចូលអ្នកអនុវត្តវិធីដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYVKsKSEWyN63GlH5EXx27ZIVAsdsOIvzn2SU7Brh9Ahf51Xxio4WxEbvvgSoxO4FTi-07dBIjhyNNcVz0UhuCkH2h1syTWKw0KP9xYZOA950PC5ucBVbk00ZRGCG1LSF32XjsocqSnclQQUvQ0TPRapYh2dsX-GF83OfpxHTonvbNIl7iGnpVaqTitVnm/s2000/image_2024-11-05_15-02-24%20(2).png

១.វាស់សម្ពាធឈាមជារៀងរាល់ថ្ងៃ៖ យើងអាចវាស់សម្ពាធឈាមដោយខ្លួនឯងបាន ជាមួយនឹងឧបករណ៍វាស់សម្ពាធឈាមដែលមានលក់នៅឱសថស្ថាន។ ម៉ាស៊ីនវាស់សម្ពាធនៅផ្ទះនេះ នឹងបង្ហាញឱ្យយើងដឹងពីសម្ពាធឈាមឡើងចុះ ដែលអាចឱ្យយើងកំណត់នូវបរិមាណអាហារ និងទទួលទានតែអាហារសុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilYuzzZH1Rhw9LS42fR_C9JO9jCFN9P8VaIgnN5yYIrzmw2JbePFAU3iolHfhyphenhyphenFr8wBZUaUdUWuEYmZMqnh48U6LxrhnHfu18WsWos0y0GaHjqZwYLqLql7b2HbPoEvddTrlf1HbRkxLLyLMiMfAgdHKyNFNsXkYZpDKaq-cebgtF0PRT-3mkRIuVrMUf4/s1280/image_2024-11-05_15-02-24.png

២.ធ្វើលំហាត់ប្រាណ៖ កត្តាសំខាន់ដែលជួយឱ្យសម្ពាធឈាមរបស់អ្នកត្រលប់មកធម្មតាវិញ គឺការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។ ការធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវសម្រាប់អ្នកដែលមានជំងឺលើសឈាម គឺជាលំហាត់ប្រាណ cardio ការដើរលឿន រត់ ជិះកង់ ហែលទឹក និង រាំតាមចង្វាក់ ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP3idPxgeu-kpx13WPDX4iVirMI0F-awoA1FNBi3eexSs8x6ZmgF8LHh2yCipcvspsQpZu95kV6NuOd6VQxaiHZ5pKXQFQKsHlVqWKa681A5GoLgWJB4g2KBOncbmRUP3wSBei2wDY4df7MdeP8FZsnWzx1q13-2YW_G8LVxR7LLP-nIxurumddk1mDP8Z/s1350/image_2024-11-05_15-02-26.png

៣.កាត់បន្ថយអាហារប្រៃ៖ ការទទួលទានអាហារដែលមានជាតិប្រៃពេក នឹងធ្វើឱ្យសម្ពាធឈាមកាន់តែឡើងខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ ដូច្នេះអ្នកគួរកាត់បន្ថយអាហារប្រៃ ហើយគួរងាកមកទទួលទានបន្លែនិងផ្លែឈើឱ្យបានច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvMvvYt3lhf_U1Prr5kD0d-HdtiIO_BcW87dYlk3ehv1IDwrXUFc4pSsnwkaISfQbSG9Isnvth2cslv8IFGr-mhfFdvqMIvPyXkfasfzHrpDfAIXg4v0ohdwzmmX-wsKI6vpYgPj4FqTag2iS4THK3AnvB8pBHeKeLXlXOm_jPXDrhCFEV1p_bcPCSmmDM/s1000/image_2024-11-05_15-02-26%20(2).png

៤.ឈប់ជក់បារី និងកាត់បន្ថយគ្រឿងស្រវឹង៖ ការជក់បារី និងផឹកគ្រឿងស្រវឹង អាចធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ ហើយក៏បង្កើនហានិភ័យនៃផលវិបាកដ៏គ្រោះថ្នាក់ដែលអាចកើតឡើងផងដែរ៕

Liu Yifei បញ្ចេញរូបធម្មតាៗក៏ទាក់ទាញអ្នកមើលជាង ៣៥ លាននាក់

0

តារាសម្តែងជនជាតិអាម៉េរិកដើមកំណើតចិន Liu Yifei ថ្មីៗនេះបានទាក់ទាញទស្សនិកជនជាមួយនឹងភាពស្រស់ស្អាតរបស់នាង ដោយទាក់ទាញការចូលមើលចំនួន ៣៥ លានដង និងមតិរាប់ពាន់នាក់នៅលើការបង្ហោះបណ្តាញសង្គមរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgygA6FxORMLH6Y-RssqN_UU9Uqa1UyFCyen2TcIT5mxIjequxTCiqnvLt4DF7x2ME2o3aJHfA-vMOvXG14Xz9RiYMOdn4Yfx1pjXUa48HuO8Q5NcVLMQHSRjtAb7i0I0bOmt9_DLcNtIN7N_SFFLONgfaJ1ZAHdJyFriqRa4PflQ3ZBbDs6E5MPrusRwy3/s1062/image_2024-11-04_16-35-47.png

ប្រព័ន្ធផ្សព្វផ្សាយចិន Sohu បានរាយការណ៍ថា Liu Yifei បានចែករំលែករូបថតពីវិស្សមកាលរបស់នាងនៅប្រទេសថៃ ដោយបានឈរយ៉ាងប្រណីតនៅមាត់សមុទ្រក្នុងសម្លៀកបំពាក់សាមញ្ញ ប៉ុន្តែឡូយ។ អ្នកគាំទ្របានសរសើរសម្រស់ក្មេងជាងវ័យ និងសម្រស់ធម្មជាតិជាមួយនឹងការបញ្ចេញមតិសរសើរសម្រស់របស់នាង។ ស្ថិតក្នុងវ័យ៣៧ ឆ្នាំ Liu Yifei ដឹកនាំជីវិតស្ងប់ស្ងាត់ និងកាត់បន្ថយងលើការងារ។ ឥឡូវនេះនាងផ្តោតលើគម្រោងមួយក្នុងមួយឆ្នាំ ឬតិចជាងនេះ ដោយចំណាយពេលទំនេររបស់នាងធ្វើដំណើរកម្សាន្ត រីករាយជាមួយមិត្តភក្តិ និងក្រុមគ្រួសារ និងមើលថែទាំឆ្មារបស់នាង។ ការថតរូបក៏ជាចំណង់ចំណូលចិត្តដែលអនុញ្ញាតឱ្យនាងថតយកពេលវេលាដ៏ស្រស់ស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBs_NMwldPIxhz-0ix2G4vgfG_qqolVscU4eAfQfLPKRXgSekrFiNBDfhptlCoZBXnQ3C8K6SrXLZxyHHBYBfzs1H_m7YPGkZEDXzeOchstY46yk46GTJbr1MSSGR7mYuJ3dJP-AEIDoMw5YxsFincgym4WGcYX7fxzYcIzyAdSPIIDVnPBgMtF8qRKsSD/s1350/image_2024-11-04_16-35-49.png

បន្ទាប់ពីការងាររបស់នាងនៅក្នុងរឿងភាគទូរទស្សន៍ «The Tale of Rose» បានបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ Liu Yifei មិនបានប្រកាសគម្រោងថ្មីទេ ប៉ុន្តែនៅតែមានឥទ្ធិពល ដែលត្រូវបានគេស្គាល់ថាសម្រាប់សម្រស់ធម្មជាតិ និងអាកប្បកិរិយាដ៏ទន់ភ្លន់របស់នាង។ នាងជៀសវាងតុបតែងមុខដោយគ្រឿងសម្អាង ជ្រើសបែបធម្មជាតិ និងសុខភាពជំនួសវិញ។ ក្នុងការសម្តែងជាតួ Huang Yi Mei នាងមានតម្លៃខ្លួនប្រមាណ ៣.៤ លានដុល្លារអាម៉េរិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKE6DFpUR7Zo5xO20EVcjKm1km3sR-ntbcIBvcO9vrk8Q3eq1ILK1L-_-vq0suapKyuV5nol_0k5pDk6oLrUMbXTKzEfJ4WTqnGEYRK_daj212Sa95uciwZ-AbkdKON3CdIal95d_cIiUkI9ioznK6sgtl5Q3diNB3dNajNb_8qwnFoSTpWeuT5hvZsADZ/s1350/image_2024-11-05_14-53-19.png

Liu Yifei បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាលើកដំបូងក្នុងឆ្នាំ ២០០៣ ក្នុងរឿងមនោសញ្ចេតនាសម័យ The Story of a Noble Family។ ស៊េរីនេះបានលេចចេញជាកម្មវិធីដែលមានការវាយតម្លៃខ្ពស់បំផុតក្នុងឆ្នាំនោះនៅលើទូរទស្សន៍ជាតិចិន CCTV ដែលជំរុញឱ្យនាងក្លាយជាតារា។ ក្នុងឆ្នាំ ២០០៨ នាងបានផ្លាស់ប្តូរទៅថតកុន ហើយចាប់តាំងពីពេលនោះមកបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តចិន និងហូលីវូដជាច្រើន។ បើតាម St Headline បានឱ្យដឹងថាទ្រព្យសម្បត្តិរបស់ Liu Yifei មានលើសពី ១.២៣ ពាន់លានយន់ ប្រមាណ១៧០លានដុល្លារ។ នាងមានផ្ទះវីឡាដ៏ធំនៅទីក្រុងប៉េកាំង ប្រទេសចិន និងវីឡាមួយនៅអាម៉េរិក៕

Miss Cambodia 2024 បកស្រាយរឿងយកបទចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និង ជី ដេវីត រាំនៅលើឆាកអន្តរជាតិ

0

ឡូយ ចាន់រស្មី កញ្ញាឯកកម្ពុជា២០២៤ ឬ Miss Cambodia 2024 បានចេញមុខបកស្រាយពីមូលហេតុដែលកញ្ញាជ្រើសយកបទ Call me papa របស់ ឧកញ៉ា ខេមរៈ សិរីមន្ត និងបទ រាំញីកែងជើង របស់ ជី ដេវីត រាំនៅលើឆាកអន្តរជាតិក្នុងវគ្គ Talent Show ។ កញ្ញាថា បទទាំងពីរគឺសប្បាយផ្តល់ភាពរីករាយជូនអ្នកទស្សនា ទាក់ទាញឱ្យបេក្ខភាពផ្សេងមករាំជាមួយនឹងធ្វើឱ្យវីដេអូកាន់តែទទួលបានការចាប់អារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeZBkq8sxXBz8C0oEj3MKCXhJFcDSIuayPby9rIO_4XM5J-zaI7dZLIoYY8TZVKwV9uMxJ88tj8hgcitNgukd1XFfSKUrSpP1vZCs5YfvSp50_sR5ILEebmwvoXQC3k19CFN73KmyCZxRecInbrNBNyfhT2E-Ycj7_0U3fdy6060M7DMXdF2-pGppQ1sJI/s2048/image_2024-11-05_09-15-53%20(2).png

ថ្មីៗនេះនៅលើបណ្តាញសង្គមមានការចែករំលែកពីកញ្ញា ឡូយ ចាន់រស្មី ដែលកំពុងតំណាងប្រទេសកម្ពុជាចូលរួមប្រកួត Miss International 2024 នៅលើទឹកដីប្រទេសជប៉ុនបានរាំបទ Call Me Papa របស់តារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត។ កុំឱ្យអ្នកគាំទ្រមួយចំនួនម៉ងសៅច្រើនទាក់ទងនឹងការជ្រើសបទចម្រៀងរបស់ខ្លួន Miss Cambodia 2024 បានចេញមុខបកស្រាយពីរឿងរ៉ាវនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3Jn_IVNEV-aoCX_K11lNo9UmGh8Z5BQpNvacDfxE_urZ6L0SKNwRC1MJaVseKLkQc0y160PP3DyxGyCph2IQhl4T22HKGUFqcIeCa2S-05aIV_bygYEewF696xyoYZ1Fu6Vs0DmPtmtT8EeFapSUhyphenhyphenwTNMD61jFREmLFO2a-pdMuDP2Yq6MqIIGU9UG13/s2048/image_2024-11-05_09-15-58.png

កាលពីល្ងាចថ្ងៃទី៤ វិច្ឆិកា កញ្ញា ឡូយ ចាន់រស្មី បានចេញវីដេអូដោយបានបកស្រាយថា «នាងមានអារម្មណ៍សប្បាយចិត្តដែលបច្ចុប្បន្នវីដេអូរបស់កម្ពុជាមានអ្នកមើលច្រើនជាងគេនៅលើហ្វេកប៊ុក។ ចំណែកហេតុផលមិនយកបទបែបបុរាណមករាំនៅលើឆាកអន្តរជាតិដោយសារតែនាងជាអ្នកប្រកួតផ្ទាល់ហើយមានអ្នកដឹកនាំក្នុងកម្មវិធីបានប្រាប់ថាប្រសិនជាយើងអាចយកបទចម្រៀងណា របាំណាដែលយើងអាចប្រមូលបេក្ខភាពផ្សេងមកឱ្យរាំជាមួយយើងបានគឺសប្បាយ ល្អ ហើយម្យ៉ាងទៀតគឺបានបង្ហាញពីភាពនៃភាពចេះសម្របសម្រួលឱ្យចេះចុះសម្រុងគ្នា ការសហការគ្នា បង្ហាញអ្វីមួយទោះបីជាយើងមានសញ្ជាតិជាតិសាសន៍ផ្សេងគ្នា»។
Miss Cambodia 2024 លើកឡើងទៀតថា ក្នុងវគ្គ Talent Show អ្នករាំបែបប្រពៃណីមានច្រើនហើយបើរាំបែបបុរាណទៀតអាចនឹងមិនសូវទទួលបានការចាប់អារម្មណ៍ ទើបនាងជ្រើសយកបទ Call me papa ឬហៅថាបទ បាញ់ស្នេហ៍ និងបទរាំញីកែងជើង យកមកបង្ហាញហើយបទទាំងពីរគឺផ្តល់នូវភាពសប្បាយរីករាយដល់អ្នកទស្សនា នៅពេលវីដេអូរបស់យើងមានច្រើនជនជាតិចូលគ្នា ចឹងហ្វេនៗរបស់ពួកគាត់នឹងចូលខម្មិន ហើយវីដេអូមានការចូលខម្មិនច្រើន មើលច្រើន ដូច្នេះវីដេអូខាងកម្ពុជានឹងផ្ទុះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgh3KXBBwBCm3l3iClen2pyrEqvD5A75ry9GfmRzsvrzYTliUSZUVUf1PkviPDey3anGb_zF1lNrArWyK2Tj72RBZPMJscVtXzdV1WxujBRMb3BuvFU3VNlcFZGyqFeHJhIi0j0wSaXfOajXYX2qotn6JB0goJ0xi_HQtDFQ4kO6LYvUbClDNc6jnCMOr8/s2048/image_2024-11-05_09-15-52.png

គួរបញ្ជាក់ថា វគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួត Miss international 2024 នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅប្រទេសជប៉ុនដែលមានបេក្ខភាពសរុបចំនួន៧៣នាក់។ កាលពីឆ្នាំមុនកម្មវិធីប្រកួតនេះគឺមានកញ្ញា សំណាង អេលីណា ជាអ្នកតំណាងកម្ពុជាចូលរួមប្រកួតនិងបានជាប់TOP16ក្នុងកម្មវិធី៕

ល្បីអីល្បីយ៉ាងនេះ! Miss Universe Vietnam 2023 ច្រៀងបទ វណ្ណដា យ៉ាងគួរឱ្យស្រលាញ់

0

ដូចមហាជនមួយចំនួនធំជ្រាបមកហើយថាបទ«សង្ក្រាន្តស្គាល់ស្នេហ៍» របស់តារាចម្រៀង វណ្ណដា ផ្ទុះការគាំទ្រយ៉ាងខ្លាំងមានតារាល្បីៗជាច្រើនរូបបានលេងនិងច្រៀងបទនេះយ៉ាងច្រើនផុសផុលនៅលើទិកតុក។ មិនត្រឹមតែក្តោបប្រជាប្រិយភាពនៅប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែបទនេះរបស់ វណ្ណដា ក៏ទាក់ទាញ Miss Universe Vietnam 2023 ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY20fDtZAGEtv4FyZfLygUOknMZhg51VLpKmXBzVh2jndeNxbMEVQnfBj40y7R1oGGVpI-wXawwru1PLmgPu_V98Y6ZSIW2-ij6fAhvkrrgYpzRbs6wdLPl6sEld_7FdY64OktRtpK15Twmm75x5PCeXISXyl-XtjOhAczSCvYHMyQ6d50dgoMCCKO5gTK/s2048/image_2024-11-05_10-28-00.png

នៅលើបណ្តាញសង្គមរបស់ Bùi Quỳnh Hoa ដែលជា Miss Universe Vietnam 2023 បានបង្ហោះវីដេអូកាលពីថ្ងៃទី៣ វិច្ឆិកា បានច្រៀងបទ សង្ក្រាន្តស្គាល់ស្នេហ៍ របស់ វណ្ណដា និងបាននាំបវរកញ្ញាផ្សេងទៀតរាំកម្សាន្តតាមបទចម្រៀងនេះផងដែរ។ Miss Universe Vietnam 2023 ក៏បានបញ្ជាក់ដែរថាការច្រៀងបទនេះដោយសារតែបទនេះផ្ទុះខ្លាំងល្បីល្បាញនៅតំបន់អាស៊ាន ទាំងប្រទេស ឡាវ ថៃ វៀតណាម និងបណ្តាប្រទេសមួយចំនួនទៀតគឺបានលេងបទចម្រៀងមួយបទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDe-BXrS7NZUpKyoo0CUQQXkz5E9MVuSel3WYUNB0sd2_Yg9WbVJ_ZwLf7Jt53zVPDrsX8x1kzo-FAtDeLrOQ9FJwo7TeWUuGBQLl9rvhES3kuO-njWFhyWoR4yndf0G4QQpiGYye3b0Th7jq4zrBeg539HKW3TTINrf1zIy4on2JEACDPpUHwbg9eFkG_/s2048/image_2024-11-05_10-28-04.png

ឃើញបវរកញ្ញាចក្រវាលវៀតណាម២០២៣ ច្រៀងបទរបស់ វណ្ណដា នេះអ្នកលេងទិកតុកកម្ពុជាជាច្រើនក៏បានចូលទៅខម្មិនបង្ហាញការស្រលាញ់និងអរគុណដល់នាងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSqm0GUliWrA3ncCK3RSYhOaDAJvI7waaMu0mIGfZJ5teaHmz8WDjnWsOlHIcuu_ayjoiPgXYG506fx9itJO1bMhVccTMsRQ23VENsZeKo-0ry9WMshfQAIqj57ItD-lEapwhOJ91G-PwvBGLUF2Zn8lUCzDX0_5AzjUy-LJwIkwTkBbuR9rBvaMQl-3Zq/s1800/image_2024-05-07_13-55-44.png

«សង្ក្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា គឺល្បីល្បាញនិងទទួលបានភាពជោគជ័យយ៉ាងខ្លាំងបើទោះបីបទចម្រៀងនេះបានចេញតាំងពីខែមេសាមកម្ល៉េះ ជាពិសេសនៅប្រទេសថៃគឺមានភាពពេញនិយមយ៉ាងខ្លាំង ស្របពេលបណ្តាញសង្គមទិកតុកអូសឃើញពាសពេញអ្នកលេងបទចម្រៀងមួយបទនេះ។ ចំណែកឯតារាល្បីៗ បុគ្គលមានឥទ្ធិពលលើបណ្តាញសង្គមជាច្រើនរូប គឺបានចូលរួមលេងបទរបស់ វណ្ណដា យ៉ាងទូលំទូលាយ អ្នកខ្លះមិនត្រឹមតែលេងម្តងនោះទេ ប៉ុន្តែបានលេងបទនេះជាច្រើនដង៕

ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងរៀបចំគម្រោងហិរញ្ញប្បទានខ្នាតធំ៤០០លានដុល្លារ សម្រាប់ការអភិវឌ្ឍតំបន់ទីក្រុងនៅកម្ពុជា

0

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Norio Saito នាយកជាន់ខ្ពស់ទទួលបន្ទុកវិស័យទឹកស្អាត និងការអភិវឌ្ឍតំបន់ទីក្រុង ដើម្បីពិភាក្សាអំពីការលើកកម្ពស់សេវាទឹកស្អាត និងអនាម័យនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5h09q3WIUDvtlDnMJFPQ6Bztx2naU5cMIbnj5hvSFMHRHznw1YrIJDHbHw4eO53BUBYFzlZATCPCrwK9PzeNwfMMhBXzvJtY2iXiJ094tV-XCvXWP1EaeQS3TpZS0edMUEfY4tyR1I9VAMkDUUkXmxmsLXjwUygPEj05UZqTSwTZ0WIazgns3jcYRZDox/s2400/image_2024-11-05_14-30-55.png

នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញគោលបំណងរបស់ខ្លួនក្នុងការផ្តល់ហិរញ្ញប្បទានដល់សេវាកម្មសំខាន់ៗពាក់ព័ន្ធនិងសេវាទឹកស្អាត និងអនាម័យនៅកម្ពុជា ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងការការពារបរិស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtdE15F1olH2RrH9WRL_y4iOZIWBxSPE0fZ7qTXN1vvykJ9JLRd4npf5YEtyKZRsRDTF4-bNgivbrLFNh0ClyNgN_CYuhiUrTN29NXF75XHWymbxAwCd4yHteckfA7B5plvDxhPrlm0gCP34hs5NZr0zMkqGCVZly4WuzDOenkhvTerqU3Qs9AK4BElp0F/s2400/image_2024-11-05_14-30-53.png

បើតាមលោក Norio Saito បានលើកឡើងថា៖”ធនាគារអភិវឌ្ឍន៍អាស៊ី បាននឹងកំពុងរៀបចំគម្រោងហិរញ្ញប្បទានខ្នាតធំ សម្រាប់ការអភិវឌ្ឍតំបន់ទីក្រុង ក្នុងទំហំថវិកាប្រមាណ៤០០លានដុល្លារ ដែលរំពឹងថានឹងត្រូវអនុម័តនៅចុងឆ្នាំ២០២៥”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLRvVwOQ3DYV1d1PJKBRVTTqUPa6MD1Oi45ZnnL0zzhFKEPIvpqGXDJtWjU7LfApm6_m16RqYdTFl0A0_nsZRY4v2A1JiScH7muks-NNOpsFpVDDSRkHtbtsOeYhQoeQhgtv00E6YuGkwQhk0Gd4bec6p8dgi3VDF_qAyayouOXC33pE9hLLQEQHKyXYvJ/s2400/image_2024-11-05_14-30-51.png

គួរបញ្ជាក់ថា បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី បាននឹងកំពុងគាំទ្រគម្រោងអភិវឌ្ឍន៍ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត” ក្រោមគម្រោងហិរញ្ញប្បទានតម្លៃ១១៩លានដុល្លារ នៅខេត្តបាត់ដំបង និងកំពង់ចាម៕

 

រដ្ឋចាយថវិការមូលនិធិជិត២៧លានដុល្លារ​ សាងសង់ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង២៥០គីឡូម៉ែត្រ

0

មូលនិធិកសាងហេដ្ឋរចនាសម្ព័នតាមព្រំដែន បានបិទបញ្ចប់ជាផ្លូវការហើយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានទឹកប្រាក់២៦ ៩៦៧ ៦០៩លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwz1btUutr2TX2aMofm37NXOMuKC8iV4CiyLd96EY_9MRiWmPNLertUPcfz63zfYpPWFOW-RyWkGvhnvnIWYzS_jZb4XHU36OnRJ95ajnkdzC9Vjw0K7dFPsTVU-m1wXuZ0i0QMchjVg8SqoEOKXu9yGv4boHYKmOXQrBRqX-557GD6w8abDoQNsZ5yCl3/s961/image_2024-11-05_14-12-48.png

ទឹកប្រាក់ប្រមាណជាជិត២៧លានដុល្លារនេះ នឹងត្រូវយកទៅសាងសង់ផ្លូវក្រវាត់ព្រំដែនដែលមានប្រវែង ២៥០គីឡូម៉ែត្រ ស្មើនឹង ១៨,៤ភាគរយ នៃផ្លូវខ្សែក្រវាត់ព្រំដែននៅសល់ ៥១,៩០ភាគរយ ដែលមិនទាន់សាងសង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNIEyXdHpEt0tO2gU0JbV9oXIxMAC-Vqoqqy1FvayozTa9nOhAd05YhTNfpVzvta_9IZwU4T7Lu7b9Vmtsj1UPoVVdQyN9HAKyoNXGA88mJg8bR-Oor6JsjLMZbwSsUIjohRHPsCPoiqDQGJ8_q5Y3s4BG7pMsgU7l_iEgfxIskgXDx3njBmENkFO6P0ah/s1024/image_2024-11-05_14-12-49%20(2).png

នៅក្នុង២៥០គីឡូម៉ែត្រនេះ ត្រូវបែកចែកជាន០២ខ្សែ ក្នុងនោះ ខេត្តមណ្ឌលគិរីមានប្រវែង ១៤៧,៤២ គីឡូម៉ែត្រ និងកខេត្តរតនគីរីប្រវែង ១០២,៥៨ គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8mfBt4cx70p1lnF2q2_A20_YnyUDfYXFe_giZEKmvEAzBIkKh9PNRN6CBc779T_9m7eo2H7B1hrpOtBFmW_DE8BQW018c_q184yYGMsxqjZoZqOHZycsLbCuA9mgfwosnOey1iJUP3RbHbcEpW2JO7ymStKzSToET6WG8zVf7cHMnI_tA6D28TM_xBcil/s1024/image_2024-11-05_14-12-49.png

គួរបញ្ជាក់ថា ការកសាងផ្លូវក្រវ៉ាត់ព្រំដែនបានចាប់ផ្តើមកសាងតាំងពីឆ្នាំ១៩៩៤ ដោយរួចរាល់បានប្រវែងជាង ១៣០០គីឡូម៉ែត្រ ខណៈនៅសល់ប្រមាណ១៣០០គីឡូម៉ែត្រទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsTtTom_VBbGE2DLgfpF3JQUSZrEQ5Ks1dloEN0yd5Oo8dOyDJqQ6EK7Qo1atB0BfGjTgDsk9tYjQawPua3OuAHMLBq3Luwy-lfUg5txufrZzETta4iFoSBeDilSmux-qCpq_Sj7vjEe7SgXeUM5imNkqYOxHVOYzIjiUSk7GzKq20_Vb8wGiolC8iEIYC/s1024/image_2024-11-05_14-12-50%20(2).png

 

ផ្លូវបែកគុស ភ្ជាប់ដល់ផ្លូវជាតិលេខ៣៣ សាងសង់រួច១០០ភាគរយ ស្របពេលខេត្តកំពតត្រៀមធ្វើម្ចាស់ផ្ទះពិធីបុណ្យសមុទ្រ

0

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ គឺជាគម្រោងមួយក្នុងចំណោមគម្រោងខ្សែផ្លូវជាច្រើនគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចការសាសង់១០០ភាគរយហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEMPndihDKnJEfc_SSPApN699Edz4N5Lq3y6yHk8aQ0tLY0BxrCmIM3TxblZpTj7DIHWPEI4gPCjO3NJA9IcOIuIbAnnjpaS6mmJDukpGSsBEpUFwO4_SN3Rd6vKSOoGiAZ2cyQlvcbz-TInvx_4NFnZ18CfqZTR-i7OR48DsAtGAj9QthehegrYU1ToaZ/s1201/image_2024-11-05_13-54-28%20(2).png

គម្រោងស្ដារផ្លូវនេះ មានប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4G450iKlRkoV2zxPJlXePFXotJk91WqvAdxRQ4QgY3Qlex4eisv-qUuAMINtU4g5E8kLtLfpk0gHdPfS0b90001qUaDv4UXvQNXqAEz7rq0jg7SgB85OCJsFTAjF02AgRXT_zPUeDz3BBVM_QrBTqG2haN3LXOA-aSEd7RdI8IdhsADUcJl4B7IytpH3O/s1201/image_2024-11-05_13-54-28%20(3).png

ផ្លូវនេះ ចំណាយថវិកាប្រមាណជាង ៦០លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMtl7JCN1KjZuQSVROBY1UcC6XpgVRKThpzH5ZShIiTXv1b3f9SwJouMvr3w3EKkE8CH-tXFfUJ9it5bzn4kQL3nwDPgtU-rUxhyveCsdnkBgOKE2C1KxwYR4SiKZ8AiHimTbjryvPNR7kZUG6GjBPanVyAPpCb0PDBZwWUHkw8y23BiyOlU-w1pJX7ZPc/s1201/image_2024-11-05_13-54-30.png

ផ្លូវជាតិលេខ៣១ នឹងផ្តល់សារៈសំខាន់ និងភាពងាយស្រួលជាខ្លាំង ស្របពេលដែលរដ្ឋបាលខេត្តកំពត កំពុងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ”អបអរសាទរ បេតិកភណ្ឌនិងចីរភាព នៃតំបន់ឆ្នេរ” ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅបរិវេណឆ្នេរ ចន្លោះស្ពានឥន្ធធនូ និងស្ពានថ្ម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig5rIHqLKvA8nEKGiJw8PzTO2A58ZkBoRZZLQxWRuZ_ruIxd6I2gJv4rH4OCXaNz6k7XV9t2WFLQ5YKk0A2UNLUz1YVesfFAheWB6dLtco3xkfTWIErc3imTMV4jiuttH_s-w472uWJX8aNgGdlo1D9b1SXsZsuipBioofADmvEEyRYRUT5XJZ2f8QIbzh/s900/image_2024-11-05_13-54-28.png

ប្រវត្តិមិនធម្មតា! ធ្លាប់ចេញចូលពន្ធនាគារច្រើនលើក ទើបដៃឆៅបែបនេះ

0

នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច បាននាំខ្លួនបុរសម្នាក់ដែលបានប្រើកាំបិតកាប់បុរសម្នាក់បណ្តាលឱ្យរបួសធ្ងន់ ដោយសារសុំផ្លូវជិះម៉ូតូ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAJSAkM-gZrJpHguQMXeoTH1P5lDUnx1OhdI3BBFiW9qulMhI1He8CvDzZVQAE-r-uQD9QWx5cR1SH7fx1mSuySFiM8o8W8C6nbLJu3jkGtl6_TF6hqNdNRpqKNg7i24aOdGvXjmagVSbJXw0E9Ngep7TYSBshpSgLN7J0kuYXBqx48JBsMzcq65oVbUB0/s1280/465183664_1144560144131204_4800741370894386849_n.jpg

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយសារមានរថយន្តប្រមូលសំរាមមកប្រមូលត្រង់ចំណុចជនសង្ស័យឈប់ម៉ូតូ ហើយកំពុងចុចទូរស័ព្ទ ពេលនោះជនរងគ្រោះ បានសុំផ្លូវម៉ូតូរបស់ជនសង្ស័យ ដើម្បីធ្វើដំណើទៅមុខទៀត តែជនសង្ស័យមិនព្រមជៀស ហើយក៏បានប៉ះពាល់ពាក្យសម្តី រួចក៏ឈានដល់ការប្រើប្រាស់អំពើហិង្សា ដោយជនសង្ស័យយកខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះ និងដកកាំបិតបុ័ងតោចេញពីក្នុងកាបូបកាប់ទៅលើបុរសជនរងគ្រោះ បណ្តាលឱ្យរងរបួសដៃ និងចុងដង្ហើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFZzTslW94ulMHdl87dAabs7Z4ZYLC9VJUvRSLw39XHMDjsGenI_TKZTDkWOgFPXsGgaa5lkCAn_PMdSNEIAIOuoLGRkrm3fbo-V-4I4P_9Y8Zr3L1DJstmupbA-GUgKwxPnFmRAQAt7NDba5XBUB2YnGFwmsWa3W2rFtCXektnZRV4wPnYtZ-vXYe7vKi/s1280/62a8804963a08aa023bb63ec11f26ab4.jpg

ក្រោយមកទៀត ជនសង្ស័យ បានយកកាំបិតទៅកាប់ជញ្ច្រាំម៉ូតូជនរងគ្រោះជាច្រើនកាំបិត រួចជិះម៉ូតូគេចខ្លួនបាត់តែម្តង។ លុះដល់ថ្ងៃទីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក តាមឃាត់ខ្លួនជនសង្ស័យបានសម្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4ap_cC_EqrK4Ig0t9iLItXHrr2HUto2FJTBU7_F6nX3s-oi7PhWvrkYtcLZ7KiEYPExnDa4g6V39-pNlDM3zQBar_VJTYqFZEthz-nwgoKVslgGhZeP7AN20qkhyphenhyphentddskj1cNfRlO1-lwoUPjRBUELrFEtmhs3FDF-Gq3KNLXIV4I23g5DtfS5Ep1hOfX/s1280/4794846d29f87d9d6fa5cb0862864f2c.jpg

បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ថា សេន អាយុ៣១ជាង ធ្លាប់ជាប់ពន្ធនាគារជាច្រើនលើក ពីបទអំពើហិង្សាកាប់ចាក់បែបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFZzTslW94ulMHdl87dAabs7Z4ZYLC9VJUvRSLw39XHMDjsGenI_TKZTDkWOgFPXsGgaa5lkCAn_PMdSNEIAIOuoLGRkrm3fbo-V-4I4P_9Y8Zr3L1DJstmupbA-GUgKwxPnFmRAQAt7NDba5XBUB2YnGFwmsWa3W2rFtCXektnZRV4wPnYtZ-vXYe7vKi/s1280/62a8804963a08aa023bb63ec11f26ab4.jpg

App ថ្មីជួយឱ្យពលរដ្ឋឆាប់រកឃើញគូស្រករ និងរៀបអាពាហ៍ពិពាហ៍ ជួយបង្កើនអត្រាកំណើនពលរដ្ឋខ្លួន

0

ប្រទេសជប៉ុន ៖ មន្ត្រីក្រុងតូក្យូ ប្រទេសជប៉ុន បានបង្កើត App ថ្មីមួយឈ្មោះ «Tokyo Futari Story» ដើម្បីជំរុញឱ្យពលរដ្ឋស្វែងរកគូស្រករ រៀបអាពាហ៍ពិពាហ៍ និងមានកូន ។ វាជាយុទ្ធសាស្ត្រមួយទៀតដែលមន្ត្រីក្រុងតូក្យូអនុវត្តដើម្បីបង្កើនចំនួនពលរដ្ឋ ក្រោយពីអត្រាកំណើតនៅជប៉ុនធ្លាក់ចុះខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1zesOU9SXr6W_-QV9ZlJjKgDMotYHfnuf9piifBbjHXDU9SDKM0md0p8QZ-lDdxcqfWoooo4gjXM5JYGJ5AgzFN7QBDJZ4sPcQnEiUxleF-jio9WNWOhQz31YGiRPWNrCL6if5eUQz-iKm8X8MTkhJMGm0w-_Svyv1iGbUM4bT9fsfQiX_zu5iV6m-2ln/s660/image_2024-11-05_13-24-10.png

ការរៀបអាពាហ៍ពិពាហ៍នៅប្រទេសជប៉ុនបានធ្លាក់ចុះជាបន្តបន្ទាប់ ដូចគ្នានឹងអត្រាកំណើតដែរ គឺបានធ្លាក់ចុះមកកម្រិតទាបបំផុត ។ កាលពីឆ្នាំ២០២៣ ចំនួនរៀបអាពាហ៍ពិពាហ៍របស់ពលរដ្ឋជប៉ុន ស្មើនឹង៤៧៤.៧១៧លើក គឺធ្លាក់ចុះបើធៀបនឹងឆ្នាំ២០២២ ដែលចំនួនរៀបអាពាហ៍ពិពាហ៍ស្មើរហូតដល់៥០៤.៩៣០លើក ។ រីឯអត្រាកំណើតរបស់ជប៉ុនក្នុងឆ្នាំ២០២៣ ស្មើនឹង៧២៧.២៧៧នាក់ គឺធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២២ ដែលអត្រាកំណើតស្មើនឹង៧៧០.៧៥៩នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZu0P2rKyBLwvDgNphNf9w0PC6kSzgtcn_Yv13jyoE9IuFRYMB2H3UzV6ahTyMyAnK55JsWooC5ohkHS5aS8rT6sz1mhMuSMGS7RnalN_APlIwGNxIS_IlK7vZryQZEHQTmEG9PWqa8WDIkeeQ2l72vslhRiyT33k8pcki-_oUrPy_hhhJu6Dx7NZZIYGs/s900/image_2024-11-05_13-24-10%20(3).png

ព័ត៌មានលម្អិតអំពី App ឈ្មោះ «Tokyo Futari Story» ពុំទាន់ផ្សព្វផ្សាយជាផ្លូវការទេ ប៉ុន្តែជប៉ុននឹងអនុញ្ញាតឱ្យពលរដ្ឋដោនឡូត App នៅចុងឆ្នាំ២០២៤ ។ ក្រៅពីនេះ មន្ត្រីក្រុងតូក្យូបានបង្កើតគេហទំព័រផ្តល់ប្រឹក្សា និងទិន្នន័យទូទៅពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍របស់ពលរដ្ឋ ព្រមទាំងបង្កើតកម្មវិធីផ្សេងៗដើម្បីឱ្យអ្នកគ្មានគូ និងគូស្នេហ៍បានចូលរួម ។ ពលរដ្ឋដែលចូលរួមកម្មវិធីជាមួយមន្ត្រីក្រុងតូក្យូ នឹងមានឱកាសរៀបរាប់ពីសេចក្តីស្នេហារបស់ខ្លួនក្នុងរូបភាពជាតុក្កតា និងបទចម្រៀង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirUsMi3cqkQ1xbUvvf4wTqfSdqI9khHwWv1MQQY0wk9B1yZRh7ITnmmrruec6RDMeJy0jy1GFzvxmCnH3tVVaOdGe_ZB1r4aJxxQnCrMq9FkAPFQoArsnO_x4Tk3nbCVN7Kfpbzihrg5Jp7wdkmF1UiJvqY1B9WwooiP1inuQAvilecc4iyt4j8BGnk5dD/s768/image_2024-11-05_13-24-10%20(2).png

កាលពីឆ្នាំ១៩៧០ ប្រទេសជប៉ុនមានអត្រាកំណើតទារក រហូតដល់ជាង២លាននាក់ក្នុង១ឆ្នាំ ប៉ុន្តែយុវជនជប៉ុនសម័យបច្ចុប្បន្ន ក៏ដូចជាយុវជននៅលើពិភពលោកដែរ ពួកគេពុំចាប់អារម្មណ៍នឹងការបង្កើតគ្រួសារដូចយុវជនសម័យមុនឡើយ គឺពួកគេចង់រស់នៅដោយគ្មានបន្ទុក ។ បញ្ហាសង្គម, សេដ្ឋកិច្ច និងវប្បធម៌ ក៏ជាកត្តាធ្វើឱ្យយុវជនសម័យថ្មីពុំចង់បង្កើតគ្រួសារ និងមានកូន ដោយយុវជនភាគច្រើនយល់ថា ពួកគេត្រូវការប្រាក់យ៉ាងច្រើនសម្រាប់ចិញ្ចឹមកូនម្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaU33gSvi5axlM9dA1ADq1dpwGvztkf4cfakatr2WxBYY8KdsTwWLDH2bfc6uC_DRR1mS5RUjawUGHxJbiUGwCf70HEs40OtVtRZwBNhxTwd5si0gns77IAbdf6JrUea10uM-kaNQhS_M5n1YiCwHkdvrSiLToApUumT7vlR2nNtX_s1ylUhltlO8_RXcv/s1044/image_2024-11-05_13-25-22.png

មន្ត្រីក្រុងតូក្យូជឿជាក់ថា ការបង្កើត App ថ្មីនេះ នឹងជួយឱ្យយុវជនជប៉ុនស្រឡាញ់គ្នាឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ រស់នៅជាក្រុមគ្រួសារ បង្កើតកូនចៅ ។ យុវជនប្រមាណ៧០% ពុំសូវសកម្មចូលរួមក្នុងកម្មវិធីស្វែងរកគូស្រករ ឬចុះឈ្មោះស្វែងរកគូក្នុងអ៊ីនធើរណេតទេ ទើបរដ្ឋាភិបាលសង្ឃឹមថា App នេះនឹងជួយឱ្យពួកគេរកឃើញគូឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicqL1IWono7cAQPn_KWQ3Qb_i_N3XOZVVMWNg8-5Wj2arVH8RfOHiMwNI8-FQCE3T-rrkLTLPLcGohouVA4pyFlQYZHnEbvfIiKFqekhxSaiEkQ4zXtM-K5cpU7Ot6A09cim7eB6udJ_kkWk_lnTG1wLudbfnA6uRmMWzmouSD0OWn8xbv_e9oPACNFLlT/s1600/image_2024-11-05_13-24-10%20(4).png

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងនាពេលកន្លងមកថា នឹងជំរុញគោលនយោបាយឧបត្ថម្ភប្រាក់ដល់គ្រួសារណាមានកូន និងអនុញ្ញាតឱ្យឪពុក-ម្តាយអាចសុំច្បាប់ការងារមើលថែទាំកូនបាន ដើម្បីជំរុញអត្រាកំណើត ៕