មូលនិធិកសាងហេដ្ឋរចនាសម្ព័នតាមព្រំដែន បានបិទបញ្ចប់ជាផ្លូវការហើយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានទឹកប្រាក់២៦ ៩៦៧ ៦០៩លានដុល្លារ។
ទឹកប្រាក់ប្រមាណជាជិត២៧លានដុល្លារនេះ នឹងត្រូវយកទៅសាងសង់ផ្លូវក្រវាត់ព្រំដែនដែលមានប្រវែង ២៥០គីឡូម៉ែត្រ ស្មើនឹង ១៨,៤ភាគរយ នៃផ្លូវខ្សែក្រវាត់ព្រំដែននៅសល់ ៥១,៩០ភាគរយ ដែលមិនទាន់សាងសង់។.png)
នៅក្នុង២៥០គីឡូម៉ែត្រនេះ ត្រូវបែកចែកជាន០២ខ្សែ ក្នុងនោះ ខេត្តមណ្ឌលគិរីមានប្រវែង ១៤៧,៤២ គីឡូម៉ែត្រ និងកខេត្តរតនគីរីប្រវែង ១០២,៥៨ គីឡូម៉ែត្រ។
គួរបញ្ជាក់ថា ការកសាងផ្លូវក្រវ៉ាត់ព្រំដែនបានចាប់ផ្តើមកសាងតាំងពីឆ្នាំ១៩៩៤ ដោយរួចរាល់បានប្រវែងជាង ១៣០០គីឡូម៉ែត្រ ខណៈនៅសល់ប្រមាណ១៣០០គីឡូម៉ែត្រទៀត៕.png)










