ដូចមហាជនមួយចំនួនធំជ្រាបមកហើយថាបទ«សង្ក្រាន្តស្គាល់ស្នេហ៍» របស់តារាចម្រៀង វណ្ណដា ផ្ទុះការគាំទ្រយ៉ាងខ្លាំងមានតារាល្បីៗជាច្រើនរូបបានលេងនិងច្រៀងបទនេះយ៉ាងច្រើនផុសផុលនៅលើទិកតុក។ មិនត្រឹមតែក្តោបប្រជាប្រិយភាពនៅប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែបទនេះរបស់ វណ្ណដា ក៏ទាក់ទាញ Miss Universe Vietnam 2023 ដូចគ្នា។
នៅលើបណ្តាញសង្គមរបស់ Bùi Quỳnh Hoa ដែលជា Miss Universe Vietnam 2023 បានបង្ហោះវីដេអូកាលពីថ្ងៃទី៣ វិច្ឆិកា បានច្រៀងបទ សង្ក្រាន្តស្គាល់ស្នេហ៍ របស់ វណ្ណដា និងបាននាំបវរកញ្ញាផ្សេងទៀតរាំកម្សាន្តតាមបទចម្រៀងនេះផងដែរ។ Miss Universe Vietnam 2023 ក៏បានបញ្ជាក់ដែរថាការច្រៀងបទនេះដោយសារតែបទនេះផ្ទុះខ្លាំងល្បីល្បាញនៅតំបន់អាស៊ាន ទាំងប្រទេស ឡាវ ថៃ វៀតណាម និងបណ្តាប្រទេសមួយចំនួនទៀតគឺបានលេងបទចម្រៀងមួយបទនេះ។
ឃើញបវរកញ្ញាចក្រវាលវៀតណាម២០២៣ ច្រៀងបទរបស់ វណ្ណដា នេះអ្នកលេងទិកតុកកម្ពុជាជាច្រើនក៏បានចូលទៅខម្មិនបង្ហាញការស្រលាញ់និងអរគុណដល់នាងផងដែរ។
«សង្ក្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា គឺល្បីល្បាញនិងទទួលបានភាពជោគជ័យយ៉ាងខ្លាំងបើទោះបីបទចម្រៀងនេះបានចេញតាំងពីខែមេសាមកម្ល៉េះ ជាពិសេសនៅប្រទេសថៃគឺមានភាពពេញនិយមយ៉ាងខ្លាំង ស្របពេលបណ្តាញសង្គមទិកតុកអូសឃើញពាសពេញអ្នកលេងបទចម្រៀងមួយបទនេះ។ ចំណែកឯតារាល្បីៗ បុគ្គលមានឥទ្ធិពលលើបណ្តាញសង្គមជាច្រើនរូប គឺបានចូលរួមលេងបទរបស់ វណ្ណដា យ៉ាងទូលំទូលាយ អ្នកខ្លះមិនត្រឹមតែលេងម្តងនោះទេ ប៉ុន្តែបានលេងបទនេះជាច្រើនដង៕










