Home ព័ត៌មានអន្តរជាតិ Jack Ma ធ្លាប់លាន់មាត់ថា “ធ្វើជាមហាសេដ្ឋីពិបាកណាស់”

Jack Ma ធ្លាប់លាន់មាត់ថា “ធ្វើជាមហាសេដ្ឋីពិបាកណាស់”

63
0

ប្រទេសចិន៖ ការក្លាយជាមហាសេដ្ឋីមិនមែនជារឿងសប្បាយរីករាយដូចមនុស្សជាច្រើនគិតនោះទេ នេះបើតាមសម្តីរបស់ Jack Ma ដែលជាស្ថាបនិក Alibaba។
Jack Ma គឺជាមហាសេដ្ឋីម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក។ យោងតាមទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ទ្រព្យសម្បត្តិរបស់លោកមានចំនួន ២៤.៧ ពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ យោងតាម Business Insider បុរសជោគជ័យម្នាក់នេះធ្លាប់ចង់ត្រលប់ទៅអតីតកាលវិញ នៅពេលដែលលោករកបានត្រឹមតែ ១២ ដុល្លារក្នុងមួយខែ ដោយសារហេតុផលធំៗទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFOQpxaZCZi35LxVmA1RTl_Z53ADoO5n-sra8UhbC8RJiWvyE7stZ2rB3vS58s_6UgdlgYQJtx3EhWjusLKx5AU0htOpGfG51j1MLVzw30uZpBxdcstZetBHK9KeZi78cFo0UWdYAmnHKxFpDojsUNlzlYGGc5MZtDz8FcP6NLCGH3Yjy4qogC-Nz8-sPA/s2277/image_2024-11-05_15-02-49.png

ហេតុផលទីមួយគឺការគ្រប់គ្រងហិរញ្ញវត្ថុ៖ Jack Ma ធ្លាប់បាននិយាយថា កាលពីអតីតកាលលោកមិនសូវគិតច្រើនដូចពេលនេះនោះទេ។ លោកបានចែករំលែកថា កាលពីលោកធ្វើការជាគ្រូបង្រៀនភាសាអង់គ្លេសនៅទីក្រុង Hangzhou ប្រទេសចិនក្នុងឆ្នាំ ១៩៨៨ លោកទទួលបានប្រាក់ចំណូលតិចតួចណាស់ ប៉ុន្តែពេលវេលានោះគឺមានក្តីសុខ ដោយសារលោកអាចតាមដានយ៉ាងងាយនូវរបៀបដែលលោកចំណាយ និងគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងស្រួលបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjib1qrGfc-AWJ1KMGebOz3XxLv1NzVU_9mgPyOhKnIAECzgfbrwoXLoYqjRws_MFsm28uNsFvXqfyGy3i5Baqq0MlDHOvsIVi5QFjZwXg9alDdSJlKXBPE52gox1ifAiIGxJ9Boh4XVLgH6tXnwRZ5HA2d95RuOEAtNOvCqVHSPQQj7CCBQ1yZlNcByq9N/s2560/image_2024-11-05_15-02-50.png

ទោះជាយ៉ាងណានៅពេលដែល Jack Ma បានក្លាយជាស្ថាបនិក Alibaba ប្រាក់ចំណូលរបស់គាត់គឺកាន់តែច្រើនទៅៗ ដែលធ្វើឱ្យគាត់ត្រូវតែមានទំនួលខុសត្រូវខ្ពស់ចំពោះទ្រព្យសម្បត្តិទាំងនោះ។ មហាសេដ្ឋីវ័យ ៦០ ឆ្នាំរូបនេះបាននិយាយថា លោកតែងតែគិតអំពីរបៀបដែលគាត់រួមចំណែកដល់ការអភិវឌ្ឍន៍សង្គមជានិច្ច និងតែងតែគិតពីហិរញ្ញវត្ថុជាធំ ព្រោះបើកាលណាប្រាក់ទាំងនោះបានថយចុះ សេដ្ឋកិច្ចសង្គមក៏ជួបនឹងវិបត្តិផងដែរ ហើយមនុស្សជាច្រើននឹងគ្មានការងារធ្វើ ដូច្នេះហើយយើងត្រូវធ្វើយ៉ាងម៉េចដើម្បីគ្រប់គ្រងហិរញ្ញវត្ថុទាំងនោះឱ្យបានល្អបំផុត ក៏ដូចជាព្យាយាមស្វែងរកវិធីផ្សេងៗដើម្បីគ្រប់គ្រងវាឱ្យនៅស្ថិតស្ថេរ ឬកើនឡើងបន្ថែមទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_Gx8XFXe7oD4xKBW3OK3zkfNk3h0KN2IJO_4iANKZC-9RPsPULL0-BMB_aC5hgmjasl1EoOHJeMbPdJtjLqI4SDNfdtkOSmo-lB6qwdGKnfRkNmKJwGQF_rxcDAbiGbigocBQM5gHs_Gb0C1kyHk4ho2wCdvYkVuXQpBYpukW3yhLi1ilWRPc7FsX7Wrh/s3840/image_2024-11-05_15-02-51.png

Jack Ma បានបន្ថែមថា ការក្លាយជាមហាសេដ្ឋីគឺពិតជាពិបាកណាស់ មិនមែនជារឿងសប្បាយរីករាយដូចមនុស្សជាច្រើនគិតនោះទេ។ កាលពីចុងឆ្នាំ ២០២០ Jack Ma បានបាត់ខ្លួនពីទិដ្ឋភាពសាធារណៈ ដោយសារការបង្កាច់បង្ខូចជាមួយនិយតករចិន ហើយ ក្រុមហ៊ុនរបស់លោកក៏ត្រូវទទួលទណ្ឌកម្មលើសកម្មភាពអាជីវកម្មរបស់ខ្លួនផងដែរ។ ចាប់តាំងពីពេលនោះមក រហូតមកដល់បច្ចុប្បន្ន លោកបានបង្ហាញខ្លួនម្តងម្កាលប៉ុណ្ណោះ នៅវិទ្យាស្ថានស្រាវជ្រាវកសិកម្មបច្ចេកវិទ្យាខ្ពស់ជុំវិញពិភពលោក៕