សម្ពាធឈាមខ្ពស់ ជារឿយៗច្រើនតែកើតមានចំពោះមនុស្សវ័យធ្វើការរហូតដល់វ័យចំណាស់ និងមនុស្សដែលមានទម្ងន់លើសពីបទដ្ឋាន ក៏ដូចជាមនុស្សដែលមានទម្លាប់ទទួលទានអាហារមិនត្រឹមត្រូវជាដើម។ ទោះបីជារោគសញ្ញានេះទូទៅក៏ដោយ ក៏វាជាមូលហេតុមួយនៃជំងឺដ៏គ្រោះថ្នាក់ផ្សេងទៀតផងដែរ។ ដូច្នេះដើម្បីកាត់បន្ថយសម្ពាធឈាមខ្ពស់ ចូលអ្នកអនុវត្តវិធីដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYVKsKSEWyN63GlH5EXx27ZIVAsdsOIvzn2SU7Brh9Ahf51Xxio4WxEbvvgSoxO4FTi-07dBIjhyNNcVz0UhuCkH2h1syTWKw0KP9xYZOA950PC5ucBVbk00ZRGCG1LSF32XjsocqSnclQQUvQ0TPRapYh2dsX-GF83OfpxHTonvbNIl7iGnpVaqTitVnm/s2000/image_2024-11-05_15-02-24%20(2).png

១.វាស់សម្ពាធឈាមជារៀងរាល់ថ្ងៃ៖ យើងអាចវាស់សម្ពាធឈាមដោយខ្លួនឯងបាន ជាមួយនឹងឧបករណ៍វាស់សម្ពាធឈាមដែលមានលក់នៅឱសថស្ថាន។ ម៉ាស៊ីនវាស់សម្ពាធនៅផ្ទះនេះ នឹងបង្ហាញឱ្យយើងដឹងពីសម្ពាធឈាមឡើងចុះ ដែលអាចឱ្យយើងកំណត់នូវបរិមាណអាហារ និងទទួលទានតែអាហារសុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilYuzzZH1Rhw9LS42fR_C9JO9jCFN9P8VaIgnN5yYIrzmw2JbePFAU3iolHfhyphenhyphenFr8wBZUaUdUWuEYmZMqnh48U6LxrhnHfu18WsWos0y0GaHjqZwYLqLql7b2HbPoEvddTrlf1HbRkxLLyLMiMfAgdHKyNFNsXkYZpDKaq-cebgtF0PRT-3mkRIuVrMUf4/s1280/image_2024-11-05_15-02-24.png

២.ធ្វើលំហាត់ប្រាណ៖ កត្តាសំខាន់ដែលជួយឱ្យសម្ពាធឈាមរបស់អ្នកត្រលប់មកធម្មតាវិញ គឺការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។ ការធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវសម្រាប់អ្នកដែលមានជំងឺលើសឈាម គឺជាលំហាត់ប្រាណ cardio ការដើរលឿន រត់ ជិះកង់ ហែលទឹក និង រាំតាមចង្វាក់ ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP3idPxgeu-kpx13WPDX4iVirMI0F-awoA1FNBi3eexSs8x6ZmgF8LHh2yCipcvspsQpZu95kV6NuOd6VQxaiHZ5pKXQFQKsHlVqWKa681A5GoLgWJB4g2KBOncbmRUP3wSBei2wDY4df7MdeP8FZsnWzx1q13-2YW_G8LVxR7LLP-nIxurumddk1mDP8Z/s1350/image_2024-11-05_15-02-26.png

៣.កាត់បន្ថយអាហារប្រៃ៖ ការទទួលទានអាហារដែលមានជាតិប្រៃពេក នឹងធ្វើឱ្យសម្ពាធឈាមកាន់តែឡើងខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ ដូច្នេះអ្នកគួរកាត់បន្ថយអាហារប្រៃ ហើយគួរងាកមកទទួលទានបន្លែនិងផ្លែឈើឱ្យបានច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvMvvYt3lhf_U1Prr5kD0d-HdtiIO_BcW87dYlk3ehv1IDwrXUFc4pSsnwkaISfQbSG9Isnvth2cslv8IFGr-mhfFdvqMIvPyXkfasfzHrpDfAIXg4v0ohdwzmmX-wsKI6vpYgPj4FqTag2iS4THK3AnvB8pBHeKeLXlXOm_jPXDrhCFEV1p_bcPCSmmDM/s1000/image_2024-11-05_15-02-26%20(2).png

៤.ឈប់ជក់បារី និងកាត់បន្ថយគ្រឿងស្រវឹង៖ ការជក់បារី និងផឹកគ្រឿងស្រវឹង អាចធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ ហើយក៏បង្កើនហានិភ័យនៃផលវិបាកដ៏គ្រោះថ្នាក់ដែលអាចកើតឡើងផងដែរ៕