នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Norio Saito នាយកជាន់ខ្ពស់ទទួលបន្ទុកវិស័យទឹកស្អាត និងការអភិវឌ្ឍតំបន់ទីក្រុង ដើម្បីពិភាក្សាអំពីការលើកកម្ពស់សេវាទឹកស្អាត និងអនាម័យនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5h09q3WIUDvtlDnMJFPQ6Bztx2naU5cMIbnj5hvSFMHRHznw1YrIJDHbHw4eO53BUBYFzlZATCPCrwK9PzeNwfMMhBXzvJtY2iXiJ094tV-XCvXWP1EaeQS3TpZS0edMUEfY4tyR1I9VAMkDUUkXmxmsLXjwUygPEj05UZqTSwTZ0WIazgns3jcYRZDox/s2400/image_2024-11-05_14-30-55.png

នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញគោលបំណងរបស់ខ្លួនក្នុងការផ្តល់ហិរញ្ញប្បទានដល់សេវាកម្មសំខាន់ៗពាក់ព័ន្ធនិងសេវាទឹកស្អាត និងអនាម័យនៅកម្ពុជា ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងការការពារបរិស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtdE15F1olH2RrH9WRL_y4iOZIWBxSPE0fZ7qTXN1vvykJ9JLRd4npf5YEtyKZRsRDTF4-bNgivbrLFNh0ClyNgN_CYuhiUrTN29NXF75XHWymbxAwCd4yHteckfA7B5plvDxhPrlm0gCP34hs5NZr0zMkqGCVZly4WuzDOenkhvTerqU3Qs9AK4BElp0F/s2400/image_2024-11-05_14-30-53.png

បើតាមលោក Norio Saito បានលើកឡើងថា៖”ធនាគារអភិវឌ្ឍន៍អាស៊ី បាននឹងកំពុងរៀបចំគម្រោងហិរញ្ញប្បទានខ្នាតធំ សម្រាប់ការអភិវឌ្ឍតំបន់ទីក្រុង ក្នុងទំហំថវិកាប្រមាណ៤០០លានដុល្លារ ដែលរំពឹងថានឹងត្រូវអនុម័តនៅចុងឆ្នាំ២០២៥”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLRvVwOQ3DYV1d1PJKBRVTTqUPa6MD1Oi45ZnnL0zzhFKEPIvpqGXDJtWjU7LfApm6_m16RqYdTFl0A0_nsZRY4v2A1JiScH7muks-NNOpsFpVDDSRkHtbtsOeYhQoeQhgtv00E6YuGkwQhk0Gd4bec6p8dgi3VDF_qAyayouOXC33pE9hLLQEQHKyXYvJ/s2400/image_2024-11-05_14-30-51.png

គួរបញ្ជាក់ថា បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី បាននឹងកំពុងគាំទ្រគម្រោងអភិវឌ្ឍន៍ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត” ក្រោមគម្រោងហិរញ្ញប្បទានតម្លៃ១១៩លានដុល្លារ នៅខេត្តបាត់ដំបង និងកំពង់ចាម៕