គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ គឺជាគម្រោងមួយក្នុងចំណោមគម្រោងខ្សែផ្លូវជាច្រើនគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចការសាសង់១០០ភាគរយហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEMPndihDKnJEfc_SSPApN699Edz4N5Lq3y6yHk8aQ0tLY0BxrCmIM3TxblZpTj7DIHWPEI4gPCjO3NJA9IcOIuIbAnnjpaS6mmJDukpGSsBEpUFwO4_SN3Rd6vKSOoGiAZ2cyQlvcbz-TInvx_4NFnZ18CfqZTR-i7OR48DsAtGAj9QthehegrYU1ToaZ/s1201/image_2024-11-05_13-54-28%20(2).png

គម្រោងស្ដារផ្លូវនេះ មានប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4G450iKlRkoV2zxPJlXePFXotJk91WqvAdxRQ4QgY3Qlex4eisv-qUuAMINtU4g5E8kLtLfpk0gHdPfS0b90001qUaDv4UXvQNXqAEz7rq0jg7SgB85OCJsFTAjF02AgRXT_zPUeDz3BBVM_QrBTqG2haN3LXOA-aSEd7RdI8IdhsADUcJl4B7IytpH3O/s1201/image_2024-11-05_13-54-28%20(3).png

ផ្លូវនេះ ចំណាយថវិកាប្រមាណជាង ៦០លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMtl7JCN1KjZuQSVROBY1UcC6XpgVRKThpzH5ZShIiTXv1b3f9SwJouMvr3w3EKkE8CH-tXFfUJ9it5bzn4kQL3nwDPgtU-rUxhyveCsdnkBgOKE2C1KxwYR4SiKZ8AiHimTbjryvPNR7kZUG6GjBPanVyAPpCb0PDBZwWUHkw8y23BiyOlU-w1pJX7ZPc/s1201/image_2024-11-05_13-54-30.png

ផ្លូវជាតិលេខ៣១ នឹងផ្តល់សារៈសំខាន់ និងភាពងាយស្រួលជាខ្លាំង ស្របពេលដែលរដ្ឋបាលខេត្តកំពត កំពុងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ”អបអរសាទរ បេតិកភណ្ឌនិងចីរភាព នៃតំបន់ឆ្នេរ” ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅបរិវេណឆ្នេរ ចន្លោះស្ពានឥន្ធធនូ និងស្ពានថ្ម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig5rIHqLKvA8nEKGiJw8PzTO2A58ZkBoRZZLQxWRuZ_ruIxd6I2gJv4rH4OCXaNz6k7XV9t2WFLQ5YKk0A2UNLUz1YVesfFAheWB6dLtco3xkfTWIErc3imTMV4jiuttH_s-w472uWJX8aNgGdlo1D9b1SXsZsuipBioofADmvEEyRYRUT5XJZ2f8QIbzh/s900/image_2024-11-05_13-54-28.png