Home Blog Page 841

អន្សម នំមួយប្រភេទ ដែលពលរដ្ឋខ្មែរតែងតែវេចអំឡុងពេលរដូវបុណ្យភ្ជុំបិណ្ឌ

0

នំអន្សម ជានំដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំវេចនៅអំឡុងពេលរដូវបុណ្យភ្ជុំបិណ្ឌ ដើម្បីទុកធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃ ឬក៏ទុកចែកជូនក្រុមគ្រួសារសាច់ញាតិជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLZieYDq73RS5MmcjxQMVRDCf9MR9pXdS4AwCLbXaA2UM29hrQva6vd7hSscgEzEzDH-8DkUurClz0VaEAgQKQWEk7b4rK_0F4E_SHb4OjooA0jjX22p754Rv6uZfVybbg3tUmuDneZSO6lWXIJ5rjMeksaOMRQ_BlUDLcH9sdlSiyAa4F9JAahCMpb9KH/s970/image_2024-09-27_13-15-05.png

ពាក្យថា អន្សម តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត បានពន្យល់ថា ជាឈ្មោះនំ ធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ តាមធម្មតា ច្រើនប្រើស្លឹកចេក មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL6dnWLpkRBmlLSmZyWP-4a9vi6aIMsyTD54LfWa8gzpo8C47Szct58VO9ac9io1r8Z2AVXxJSPO68kWaI5FC90tIhDTu-1PTWUixPLRzF1wHfoSppm6B5lRw9CbDy9O8oNXWYlCr0gGU86jICQEYf88e7qCW1p2UU8P_K4mLytvTLwDmxNvfm1wKGazoE/s1280/image_2024-09-27_13-15-08%20(2).png

នំអន្សម មានច្រើនប្រភេទ ដូចជា អន្សមចេក អន្សមជ្រូក ឬអន្សមដូង ដោយនេះជាការនិយមខុសៗគ្នាតាមស្រុក តាមខេត្ត នីមួយៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXu8OqhbOpo3OBx5ngL0dlWiazoz6kluE8bTJKxwRMf5aBYW6Er_d7rxldn5EaFV6lvkkAAwFm3GzBVr8NVmUYjWJyW-_xNM1d608pHBIwtaZHO_d2nbBsj1LbkqA05MrvZQ0mO4VEgNpg7a8EXke4Tnz5jLN8Uc8lbEmyxr08bGdbD_RBSMeOfzJrGgY5/s1024/image_2024-09-27_13-15-08.png

បើតាមឯកសារប្រវត្តិសាស្រ្តមួយចំនួនបានសរសេរថា៖”ការវេចនំអន្សម មានកើតឡើងតាំងសម័យបុរាណមក ដោយកាលនោះកម្ពុជាប្រកាន់សាសនាព្រាហ្មណ៍។ ក្នុងសាសនាព្រាហ្មណ៍ នំអន្សម ជាការតំណាងឱ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឱ្យយោនី នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMqYqcqyRVDeGLJCMhFcr6DUq3u9mfRrnMADgiM0Q1zAIkjKcHs5wErsWFQzMjmIY_X9ux0rf1BRCAK2CerWb4XtIiqXXobgKJPgR9QJg7kIXV2XaV0vVZFc6lQN7c5WtZO1GSOLbuQpuY5QStPboHEHnoA-uniEr6_5C_6nO7CoSBYYdyX6dJcfIhbpky/s640/image_2024-09-27_13-15-09%20(2).png

បច្ចុប្បន្នការវេចនំនេះ នៅទីក្រុងហាក់មិនសូវសម្បូរដូចមុន ដោយពលរដ្ឋភាគច្រើន តែងទិញនៅផ្សារ ច្រើនជាងការចំណាយពេល៥-៦ម៉ោង ធ្វើនំនេះដោយខ្លួនឯង៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី ឆ្លើយតបបែបនេះជុំវិញរឿងទៅប្រកួតប៉ុន្តែត្រឡប់មកវិញមានទំនាក់ទំនងល្អជាមួយបវរកញ្ញាផ្សេងៗ

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ដ្បិតថាការប្រកួតតំណាងប្រទេសរបស់នាងកន្លងផុតហើយក្តីប៉ុន្តែជាប្រជាប្រិយភាពនិងការប្រាស្រ័យទាក់ទងរវាងនាងនិងបវរកញ្ញាផ្សេងទៀតនៅតែផ្សាភ្ជាប់បានល្អ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាក្នុងទំនាក់ទំនងយើងត្រូវមានភាពក្លាហានប្រសិនជាជួបមនុស្សដែលយើងគិតថាត្រូវចិត្តហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi97y9uu6yVAdebwHJV7fJscH5hTqZ6pwZtED1fpKIZaFwwu3gM4eN-QAuBA1xEXZALHZxIu9rJGnXJVOI9e2f1Z4AHOKpIm_CnY_LVMf0Lrlue06QorTDlUmcZbd-XiH6C1lqGc8Uw7O1UfTqDtRpHXyWgCtqq1x7xupJqxjkeS5KAtCX3jtzSQZgjUdQP/s2048/image_2024-09-27_10-31-35%20(2).png

នៅក្នុងថ្ងៃខួបកំណើតនិងការជួបជុំអ្នកគាំទ្ររបស់ខ្លួនកាលពីកន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទទួលសំណួរមួយពីហ្វេនតើធ្វើដូចម្តេចទើបតែរក្សាទំនាក់ទំនងបានល្អទាំងទៅប្រកួតប៉ុន្តែត្រឡប់មកវិញបានទំនាក់ទំនងយ៉ាងល្អ?។ Miss Grand Cambodia 2022 បានផ្តល់ចម្លើយថា ហ្វេនៗបានដឹងថាហើយថាគ្រប់ពេលដែលនាងមានបញ្ហាគឺតែងតែនិយាយថានាងអត់រួសរាយ ខ្មើតជាដើម ប៉ុន្តែនៅក្នុងសមភូមិដែលយើងប្រកួតប្រយុទ្ធគ្នាគឺនាងតែងតែបានមិត្តភក្តិរហូតដូចជាកាលពីប្រកួត Miss World Miss Grand Cambodia 2022 ហើយការប្រកួតនៅស្រុកក្រៅគឺបានមិត្តភក្តិច្រើនថែមទាំងស្និទ្ធគ្នាទៀតដូចជាប្រទេសថៃ ប្រេស៊ីល មីយ៉ាន់ម៉ា ជប៉ុន ម៉ាឡេស៊ី អេក្ខាទ័រ និងជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEYVE7A23q05DtlUBy9h9ZuaVZ9kkEcocJfYtVyDXMv5tAHYFFhmZqT8Q4rLW_isogJGKsxj8IyXSLdXrLAzrl7-V5v2-J-0lKKSuC6MgEq1DNz6ltkMHSKFXqo1HG8tW02vhXIhb-b5xnCKzvGPoIYjHUhBX6MdfiNR9ngFwRVCzpbkyIb3sSIGhAmgAh/s2048/image_2024-09-27_10-31-35.png

ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាអ្វីដែលខ្លួនអាចរក្សាទំនាក់ទំនងបានគឺនាងមានសេចក្តីក្លាហាន ពេលដែលនាងចង់និយាយជាមួយអ្នកណា ចង់រាប់អានអ្នកណាម្នាក់មានអារម្មណ៍ថាគេត្រូវជាមួយយើងគឺទៅនិយាយតែម្តងដោយមិនគិតថាគេមើលមកយើងយ៉ាងមិចនោះទេ។ បវរកញ្ញារូបនេះថា មានមនុស្សជាច្រើនដែលមិនបាននិយាយជាមួយ មិនបានរួសរាយរាក់ទាក់មិនមែនមានន័យថាស្អប់នោះទេ។ ជាឧទាហរណ៍ថាមនុស្សនៅថ្នាក់តែមួយមានអ្នកខ្លះយើងក៏ស្និទ្ធ អ្នកខ្លះក៏មិនស្និទ្ធវាជារឿងធម្មតា។ ហើយការរក្សាទំនាក់ទំនងបានគឺការយល់ពីគ្នាទៅវិញទៅមក ទោះបីជាប្រកួតដើម្បីតំណាងប្រទេសរៀងៗខ្លួនប៉ុន្តែអាចធ្វើជាមិត្តភក្តិគ្នាបានដោយរក្សាភាពវិជ្ជមាន ការប្រកួតមានរយៈពេលខ្លី ប៉ុន្តែការរាប់អានគឺអាចមួយជីវិត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqGUYABF_UzOkqu9nrYpozMT0Ql6QZsuh1xxAJrlHxPxQvrkUCmrJd4dn_tVuHaT6KwETrdhjPKXi0UIkszlnb4n5hdcphFL5G02L5izpTBFQq9o4_XxJrxUA6h-c9y_DWxSB_NYBOsUY7G_SvXJB1dwmuKLNbj2TjJq2Ge2JW47vkd3MATKGHmyE0eOfR/s2048/image_2024-09-27_10-31-40.png

ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកឡើងទៀតថានាងមិនយកអ្វីមកដោះដូរជាមួយទំនាក់ទំនងជាដាច់ខាត បើគេល្អជាមួយនាង នាងនឹងល្អទៅគេវិញ បើគេមិនល្អគ្រាន់តែដើរចេញមិនចាំបាច់តបតអ្វីនោះទេ ដោយឱ្យហ្វេនៗរក្សាទំនាក់ទំនងដែលកំពុងតែមានព្រោះជីវិតមនុស្សម្នាក់ៗមិនទៀងនោះទេ៕

ណាហ្គាវើលដ៍បេះដូងសប្បុរស ចូលរួមអបអរទិវាសម្អាតពិភពលោកឆ្នាំ២០២៤ ជាមួយសកម្មភាពប្រមូលសំរាមជាបន្តបន្ទាប់

0

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស បានចូលរួមអបអរទិវាសម្អាតពិភពលោកឆ្នាំ២០២៤ ដោយបានរៀបចំសកម្មភាពប្រមូលសំរាមជាច្រើន។ នេះជាកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការគាំពារបរិស្ថាន និងនិរន្តរភាពក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍សកលលោកនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅសួនតេជោមាស តេជោយ៉ត ក្នុងរាជធានីភ្នំពេញក្រោមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន”។

រយៈពេលប៉ុន្មានសប្តាហ៍មុនការប្រារព្ធទិវាសម្អាតពិភពលោក ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំសកម្មភាពប្រមូលសំរាមជាច្រើនរាប់ចាប់តាំងពីការសម្អាតនៅតាមសហគមន៍រហូតដល់ការសម្អាតនៅតាមឆ្នេរសមុទ្រក្នុងខេត្តកែប។ អ្នកចូលរួមប្រមាណ ១៩០ នាក់រួមមានបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ សិស្សានុសិស្ស និងប្រជាពលរដ្ឋសហគមន៍ បានចំណាយពេល ៤៣០ ម៉ោងស្ម័គ្រចិត្តប្រមូលសំរាមបាន ៧៧៥,៦៥ គីឡូក្រាមតាមរយៈសកម្មភាពទាំងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVHkspVdi4xbTogNBIiB1XdbQGKRdoWY2yB8YgNx1rpaIGI7XjXXj4Y9b9rYHKcFDNbapZ1fQu9mcVuqELrzMPmFtanzLuBUbtQt1-OUfXjicIEBzQF61S2XDaZR-zukn_3XFTxSQ1PSNZaVKbDj79JJtrDgwtl83amSvLfCuW8CrWdL-fG6-3txPLJ627/s1754/1%20(3).jpg

រយៈពេលប៉ុន្មានសប្តាហ៍មុនការប្រារព្ធទិវាសម្អាតពិភពលោក ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំសកម្មភាពប្រមូលសំរាមជាច្រើនរាប់ចាប់តាំងពីការសម្អាតនៅតាមសហគមន៍រហូតដល់ការសម្អាតនៅតាមឆ្នេរសមុទ្រក្នុងខេត្តកែប

មានមតិទៅលើគំនិតផ្តួចផ្តើមនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “ណាហ្គាវើលដ៍បេះដូងបេះដូងសប្បុរស មានមោទកភាពដែលបានក្លាយជាផ្នែកមួយនៃទិវាសម្អាតពិភពលោកដែលចលនាសកលដ៏ធំបំផុតនេះមានគោលបំណងធ្វើឱ្យភពផែនដីកាន់តែស្អាត និងស្រស់បំព្រង។ កំណើនប្រជាជនយ៉ាងឆាប់រហ័យស បានបង្កឱ្យមានសំរាមរឹងយ៉ាងច្រើន។ ការកើនឡើងនៃសំរាមនេះមិនត្រឹមតែធ្វើឱ្យលូស្ទះប៉ុណ្ណោះទេប៉ុន្តែថែមទាំងក្លាយជាទីតាំងនៃប្រភពជំងឺ និងសត្វល្អិតចង្រៃផងដែរ។ ដោយចូលរួមក្នុងទិវាសម្អាតពិភពលោកនេះ យើងមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសំរាម និងលើកទឹកចិត្តសហគមន៍ឱ្យជួយសម្អាត”។

គួរបញ្ជាក់ថា ទិវាសម្អាតពិភពលោកលើកទី៧ ក្នុងប្រទេសកម្ពុជាដែលរៀបចំដោយអង្គការសម្អាតទន្លេសមុទ្រសហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម គឺជាព្រឹត្តិការណ៍ដ៏ធំដែលអ្នកស្ម័គ្រចិត្តចូលរួមប្រមាណជាង ១ លាននាក់។ ព្រឹត្តិការណ៍នេះគាំទ្រដល់ស្មារតី “ខ្មែរធ្វើបាន” ដែលបង្ហាញពីការប្តេជ្ញាចិត្តដើម្បីអនាគតកាន់តែស្រស់ស្អាត និងមាននិរន្តរភាព”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg85dTAE0_FHDhAOQy9oobTru27S4eyBNMCr3Zl_qGUOU2O-eM3Q354HZjaMf93E81VZypC_hBStIBkjEtGaiP58hAW2tclpWHIkmBJI74LLXS7yMbvvs0iOmtev5iQt4q3Q93lziPXnITM53Mqg3rha_B761Ys4zrSO4IAlanMtCi66Zp_gfUucxVlFmbj/s1754/2%20(4).jpg

បុគ្គលិកស្ម័គ្រចិត្តប្រមាណ ១៩០ នាក់ បានចំណាយពេល ៤៣០ ម៉ោងស្ម័គ្រចិត្តប្រមូលសំរាមបាន ៧៧៥,៦៥ គីឡូក្រាមតាមរយៈសកម្មភាពប្រមូលសំរាមទាំងនេះ

លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ បានឱ្យដឹងថា “យើងវាយតម្លៃខ្ពស់សម្រាប់ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនជាច្រើន ដូចជា ក្រុមហ៊ុនណាហ្គាវើលដ៍ជាដើមដែលបានចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រងកាកសំណល់។ ក្នុងប្រទេសកម្ពុជា មានអ្នកស្ម័គ្រចិត្តរាប់លាននាក់ បានធ្វើការឥតនឿយហត់ដើម្បីសម្អាតទីក្រុងក្នុងរយៈពេល ៧ ឆ្នាំកន្លងទៅនេះ។ ជំហានបន្ទាប់របស់យើង គឺដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទិកនៅក្នុងទន្លេ និងសមុទ្រ។ ត្រឹមឆ្នាំ២០៣០ ទន្លេសាប ត្រូវបានប៉ាន់ស្មានថានឹងមានសំរាមប្លាស្ទិកប្រមាណ ៥០០.០០០ តោនដោយក្នុងនោះសំរាមប្រហែល ៨០.០០០ តោន គឺជាសំរាមដែលចេញពីទីក្រុងភ្នំពេញ។ វាដល់ពេលហើយដែលយើងត្រូវវិនិយោគដើម្បីស្វែងរកដំណោះស្រាយសាមញ្ញជាមួយតម្លៃសមរម្យដើម្បីរក្សាទឹករបស់យើងឱ្យបានស្អាត”។

គួរដឹងផងដែរថា ចាប់តាំងពីឆ្នាំ២០១៨ ណាហ្គាវើលដ៍បេះដូងសប្បុរស បានដើរតួយ៉ាងសកម្មក្នុងការលើកកម្ពស់ការយល់ដឹងអំពីការកាត់បន្ថយកាកសំណល់ និងការកែច្នៃឡើងវិញ។ មកដល់បច្ចុប្បន្ន មានសំរាមជាង ៤ តោនត្រូវបានប្រមូលតាមរយៈសកម្មភាពប្រមូលសំរាមជាច្រើននៅតាមទីតាំងផ្សេងៗគ្នា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមគាំពារបរិស្ថានដែលគាំទ្រដល់គោលដៅបរិស្ថាន និងនិរន្តរភាពរបស់ប្រទេសកម្ពុជា។ បន្ថែមទៅលើសកម្មភាពប្រមូលសំរាម ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានលើកកម្ពស់ការសម្អាតកាកសំណល់ឌីជីថលផងដែរដែលលើកទឹកចិត្តឱ្យបុគ្គលិកកាត់បន្ថយផលប៉ះពាល់ឌីជីថលដោយលុបចោលសារអេឡិចត្រូនិក ឯកសារ រូបភាព និងវីដេអូដែលមិនចាំបាច់ចេញពីឧបករណ៍អេឡិចត្រូនិករបស់ពួកគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu-Tg83W23A6HLBnrVxSeq9uMsnidO1S0ptaVe_dIQtVH24c9E7YH5eC6NzZuuJ0Uexu1oRe-bpspI4DxJ69VelVsFM2UWk3y8OhH2yvruD4KkyTuMJ9_qldW33ib-kXTvWUYGWZTeqMPqvB-lYvk8RZoJQTGGkmdG4ZYRlfYvROYM0Y4Kr44oBA3aaKuY/s1754/3%20(3).jpg

មកដល់បច្ចុប្បន្ន មានសំរាមជាង ៤ តោនត្រូវបានប្រមូលតាមរយៈសកម្មភាពប្រមូលសំរាមជាច្រើននៅតាមទីតាំងផ្សេងៗគ្នា
*****
អំពីផ្នែកការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស
ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុនដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភសំខាន់ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៥០០.០០០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ។
សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.com

ម៉ឺនុយអាហារពេលយប់ដ៏ល្អ និងសក្តិសមបំផុតសម្រាប់អ្នកសម្រកគីឡូ

0

ការញ៉ាំអាហារពេលយប់គឺវាអាចប៉ះពាល់ដល់សុខភាពរាងកាយជាច្រើន ដែលអាចធ្វើឱ្យអ្នកចុកពោះ ឈឺក្បាល គេងមិនលក់ និងងាយឡើងទម្ងន់។ ទោះជាយ៉ាងណា ប្រសិនបើអ្នកញ៉ាំអាហារដូចខាងក្រោមនេះ គឺអ្នកមិនចាំបាច់ព្រួយបារម្ភថាធាត់នោះទេ ព្រោះអាហារទាំងនេះគឺល្អបំផុតសម្រាប់លោកអ្នកដែលមានបំណងសម្រកទម្ងន់ ទោះបីជាអ្នកញ៉ាំអាហារពេលយប់ទាំងនេះច្រើនយ៉ាងណាក៏ដោយ ក៏ទម្ងន់របស់អ្នកនៅឋេរដែរ។

១.ស៊ុត៖ ការទទួលទានស៊ុតស្ងោរ ឬជំហុយ នៅពេលយប់គឺជាជម្រើសដ៏ល្អបំផុត ដែលវាអាចផ្តល់ប្រូតេអ៊ីនដល់ទៅ ៦ ក្រាមឯណោះដល់រាងកាយ ដូច្នេះស៊ុតស្ងោរ ឬជំហុយគឺជាម៉ឺនុយល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់ ទោះជាយ៉ាងណាអ្នកក៏គួរជៀសវាងស៊ុតចៀនផងដែរ ព្រោះវាអាចនឹងធ្វើឱ្យអ្នកឆាប់ឡើងកាឡូរីខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9dvJEZJpc02q4V7izeCoUWBWju_X53fKDg44LVECNv-jZ-hX0RxvZ_2dxzZUMDncGksCd3Aaw9uwspmRgnO6ow4BIBZo4ZbW62suYsoI5uIkugKL8Z1YxImf-0JcAU1oNf3Jig5AEWfMpZhwSRBuW79S0ieD2Qn4P_KCD1839AAAW1K3S5O0ITmYD8nyD/s1200/image_2024-09-27_13-33-10.png

២.ផ្លែឈើស្រស់ៗ៖ ការញ៉ាំផ្លែឈើស្រស់ៗដែលមិនសូវមានជាតិស្ករ អាចជួយឱ្យអ្នកគេងលក់ស្រួល ក៏ដូចជាជួយបំបាត់ការឃ្លានរបស់ផ្អែម រួមទាំងជួយបំពេញក្រពះ និងការពារកម្រិតជាតិស្ករក្នុងឈាមមិនឱ្យកើនឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoYJZUnZAdBHpdzv1gq9aZwuZle6GHLiDD12Ceksqgw6fHepCaQyv-KzuJ6rQuKDZSmG20qk2N4iM3NR0g_QrfaS7a1uq8_xNj-zBbYwlr7aVH06YPImzBsgfjXf2P4JqXoBsad3a-c5LXk59rijJAEH24E1Xxk_in1Smc7N24kWa16iIfo6Z-EtNQIrsE/s1600/image_2024-09-27_13-33-11.png

៣.បន្លែស្រស់៖ ការបរិភោគបន្លែស្រស់ៗដូចជា ការ៉ុត ត្រសក់ ស្ពៃក្តោប ប៉េងប៉ោះ ឬសាឡាដបៃតង រួមជាមួយទឹកជ្រលក់ផ្សេងៗ អាចធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ មិនធ្ងន់ពោះ និងជួយសម្រួលក្នុងការបន្ទោរបង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia7FQFaamC0wdhE5N8DDwFGnmu4dY8texOLG0OOqri1o9wRe3YebXNUAozxYgRq5nXt9leW2eKAxN091N_97dYQoXcPoh8XQt0A641q6BjGs4WI0wBXW9hcR1l_3lI6UE9_zfkEw535asA_1-jRdK4sBEkhHv-OKhF0QX52cua9HmknwHAMD_VFRqZOp9z/s1500/image_2024-09-27_13-33-12.png

៤.ទឹកដោះគោជូរ៖ ការផឹកទឹកដោះគោជូរនៅពេលយប់ អាចជួយការពារការទល់លាមកហើយសំខាន់បំផុត វាក៏ជាអាហារដែលធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងជួយឱ្យអ្នកគេងលក់ស្រួលផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2wRiuSPIrTcfy6DGuISMQNhHxwW26OFTJ8HTFgEx4UtbxgHWkFHqDd2Tc6lmbMstGTjlnUO2zP1yZ2cIT100siqrgnY6H94vV-GACPPairCD_Fh5xARNniWv1QrQ76ZxCoyDi1bqxg3FEVJbdpmJ__GFckttaxo3Yj8cb5yadgQnYStfrU4gAB5sEH-tV/s1500/image_2024-09-27_13-33-13.png

រវាងទឹកផឹកធម្មតា និងទឹកមានជាតិរ៉ែ តើមួយណាមានអត្ថប្រយោជន៍ជាង?

0

មនុស្សភាគច្រើនប្រហែលជាធ្លាប់ឃើញហើយ អំពីការផ្សាយពាណិជ្ជកម្មខ្លះៗដែលទាក់ទងទៅនឹងការទទួលទានទឹករ៉ែធម្មជាតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ ទឹកសារធាតុរ៉ែទាំងនេះច្រើនតែត្រូវបានផ្សព្វផ្សាយថាមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព ហើយវាក៏ជាជម្រើសប្រសើរជាងការផឹកទឹកធម្មតារបស់យើងផងដែរ។ ដូច្នេះហើយតើ “ទឹករ៉ែ” ពិតជាមានអត្ថប្រយោជន៍សំខាន់ជាង “ទឹកធម្មតា” មែនដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0doTwXUa3Y5wbvXw6Rz7N1jgNBnKYj2cxFnvU-KWN6XiPXkoWc7twbL42fFJJ6E87VvzA9_WmBleDoDaRm-VluoIYMDHG9Vu242a8VM6B-2joZIGK-wZTAeu4eZheN46Pf1OTSsPC1yCwsIAcsY98Nh5kaADTu1B8s7dfmYc3OFqKQW6l8u5BFQc9jGak/s612/image_2024-09-27_13-28-12%20(2).png

ទឹករ៉ែ សំដៅលើប្រភពទឹកធម្មជាតិ ដែលកកកុញនៅក្រោមដី ហើយបានដុះឡើងនៅតំបន់មាត់ទន្លេ និងក្លាយទៅជាប្រភពទឹកធម្មជាតិដូចជា ទន្លេ ប្រឡាយ វាលភក់ ឬបឹង អាស្រ័យលើបរិមាណទឹក និងភូមិសាស្ត្រជុំវិញ។ ទឹករ៉ែមានសារធាតុចិញ្ចឹមជាច្រើនដូចជា កាល់ស្យូម, ម៉ាញ៉េស្យូម, ប៊ីកាបូណាត, សូដ្យូម, ប៉ូតាស្យូម, ក្លរ, និងហ្វ្លុយអូរីត។ លើសពីនេះវាក៏មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់យើងផងដែរដូចជា ល្អសម្រាប់សុខភាពឆ្អឹង និងធ្មេញ, ល្អសម្រាប់សុខភាពបេះដូង, និងជួយបំបាត់ការទល់លាមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmxrdcy-5unrRMvo99_bnbrAbVYWn7JXec-RNxmAKZfQ9D9bzVEOSo9yNaWKKwf-XMJsH4GIsVMetkeXifNT7RJd2b-WExpVKu-u9Wz_GPdx7ttynWo3fSH58qZ-OOPtWujEfbXQB8oWf5XhhBX4IkmrppiBjAsdjvhRH0wnJ9tjHxOBEf5StfAmteXdJF/s790/image_2024-09-27_13-28-12.png

រីឯទឹកធម្មតាវិញ សំដៅលើប្រភពទឹកធម្មជាតិដូចគ្នាទៅនឹងទឹករ៉ែដែរ ដោយទឹកធម្មតាមានសារធាតុចិញ្ចឹមដូចជា កាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូម។ ក្រៅពីនេះទឹកធម្មតា ក៏ត្រូវបានគេយកទៅចម្រុះធ្វើជាទឹកស្អាត និងមានអនាម័យ ដើម្បីយកទៅទទួលទានជាប្រចាំផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg492qRTvFTPQ13J9DtJ7Sy2DtPN_4tBXJTrwo3jyV7Qy3mCq7tUrtDzgTdTlJ1XtPsVwwm9JUiAfpcP3o5jtbpBcZ2212swWSen1Bj0aDw22tYpaKV5ueuRJAES3WUhopR_M4Dvt8mBYF9PKQ27tSa6jbgkFln7ZI8am33BHY40MHRa-70zO6qSnhGBTNs/s1024/image_2024-09-27_13-28-38.png

សរុបមកវិញទឹករ៉ែធម្មជាតិ និងទឹកធម្មតា គឺមានអត្ថប្រយោជន៍ទាំងពីរ មិនមានទឹកណាល្អជាងទឹកណានោះទេ។ ប៉ុន្តែបើយើងផឹកទឹកដែលមានសារធាតុរ៉ែច្រើនពេក ឬលើសកម្រិត វានឹងបណ្តាលឱ្យយើងពុល ដែលអាចគំរាមកំហែងដល់អាយុជីវិតបានទៀតផង។ ជាចុងក្រោយ ទឹករ៉ែធម្មជាតិគ្រាន់តែជាជម្រើសមួយផ្សេងទៀត ដើម្បីបំពេញបន្ថែមសារធាតុចិញ្ចឹមដែលរាងកាយត្រូវការប៉ុណ្ណោះ ដោយអ្នកមិនអាចទទួលទឹករ៉ែជំនួសទឹកធម្មតាបានរហូតនោះទេ៕

អាកាសយានដ្ឋានសុវណ្ណភូមិចាត់វិធានការបន្ទាន់ក្រោយអ្នកដំណើរគំរា.ម បំ.ផ្ទុះគ្រាប់បែ.ក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ភ្នាក់ងារអាកាសយានដ្ឋានសុវណ្ណភូមិបានត្រួតពិនិត្យវ៉ាលិស និងសម្ភារៈរបស់អ្នកដំណើរទាំងអស់នៅបាតយន្តហោះ ក្រោយពីអ្នកដំណើរស្រីម្នាក់គំរា.ម ថា នឹងបំ.ផ្ទុះគ្រាប់បែ.ក នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air ។ ប៉ុន្តែហេតុការណ៍នេះពុំប៉ះពាល់ការផ្តល់សេវាកម្មរបស់អាកាសយានដ្ឋានសុវណ្ណភូមិទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhduHlJop_lhC0I4sJ6CXkqppaDpX6l98y3lJpZ76pWpiQSqEmHpBVY_tOPxB6dLqZNES8dThTO1V-knSCunxykMXhfBJ9SMT8ukNSJ0uBv6-MzAZPvf2IikG_0Z6rRys8F-jhPWhmwv5xbi_6IZtovzACegqHmi0vvKuGN9ZzzNYJzp6x1divaZB8IaujL/s680/image_2024-09-27_13-22-28%20(2).png

លោក Kittiphong Kittikachorn នាយកអាកាសយានដ្ឋានសុវណ្ណភូមិនិយាយថា កាលពីថ្ងៃទី២៦ ខែកញ្ញា ភ្នាក់ងារសន្តិសុខអាកាសយានដ្ឋានសុវណ្ណភូមិបានទទួលដំណឹងពីមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសថា អ្នកដំណើរម្នាក់គំរាមបំផ្ទុះគ្រាប់បែកនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air ជើងហោះហើរ VZ961 ដែលធ្វើដំណើរមកពីទីក្រុងដាណាង ប្រទេសវៀតណាម ។ យន្តហោះនេះមានអ្នកដំណើរចំនួន១២១នាក់ ក្នុងនោះមានទារកម្នាក់ ព្រមទាំងអ្នកបើកយន្តហោះ និងបុគ្គលិកបម្រើការលើយន្តហោះ ៦នាក់ទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqAOG80eDnx_5odfb485isuAUwbcopwsq54X1ynPAqWHTbj-QFgCMYnnzjS7aRL_QLmrRceHEWAQ3IcMr4jSyqrdtqCZVM_j9r-_Ugar04CSlVTjGCVtlO6zqTL5lB7QfbfTyDSRwv8I8WK9dxHQLX10QjLNXJN9OC5mHmqZa_6o3vp8D7HGAXFORBDKyx/s1417/image_2024-09-27_13-22-28.png

ហេតុនេះ អាកាសយានដ្ឋានសុវណ្ណភូមិ ក៏បានជូនដំណឹងទៅកាន់ផ្នែកពាក់ព័ន្ធ, ភ្នាក់ងារសន្តិសុខអាកាសយានដ្ឋាន, ភ្នាក់ងារពន្លត់ភ្លើង និងសង្គ្រោះបន្ទាន់ ព្រមទាំងក្រុមគ្រូពេទ្យអាកាសយានដ្ឋានឱ្យត្រៀមបំពេញតួនាទីរបស់ខ្លួន ដើម្បីដោះស្រាយស្ថានការណ៍នេះជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEeSVZdQSCucCBDZi98oZvql2NIM5PKWXrBlitbKzaHrLzoO7jqc8sHR8jP2VByIdnRPXVNphw7Vx-tDFGxBpWl3KvPZNa-ECI3K0-PjFmzIq5I7p4Ev8K-IlDTqPVHr1XfSwrHCjvhRq-aroQDengOHa_D91m9SJz8C9rOr1FTOkhIy-gtGnWRyUiSsii/s1500/image_2024-09-27_13-22-27.png

ជំហានដំបូង ភ្នាក់ងារអាកាសយានដ្ឋានសុវណ្ណភូមិបានបញ្ជាឱ្យយន្តហោះនេះចុះចតនៅចំណុច Isolate Aircraft Parking Position នៅភាគខាងកើត ព្រមទាំងឱ្យអ្នកដំណើរ និងភ្នាក់ងារអាកាសចរណ៍ចុះពីលើយន្តហោះជាបន្ទាន់ ។ បន្ទាប់មក ក៏នាំអ្នកដំណើរទៅកាន់ស្ថានីយពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់អាកាសយានដ្ឋានសុវណ្ណភូមិ ដើម្បីឱ្យភ្នាក់ងារសន្តិសុខត្រួតពិនិត្យរាងកាយ និងសម្ភារៈទាំងអស់ ដោយសហការជាមួយភ្នាក់ងារកម្ចាត់អាវុធជាតិផ្ទុះ ប៉ុន្តែភ្នាក់ងារសន្តិសុខអាកាសយានដ្ឋានរកពុំឃើញគ្រាប់បែកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCrFHKiIdaJbKeiEbsjP2eURAd2TLS4EvSdI6seCeHpf_kg2T9pUVohf_z0NB8CnBcBDHlWg5n7HzojBSF56HNghF0GdOzz3zZi4mN2hu_9vYd1Xj5jCfh-m2T3nBpS2lhWSyDCvTE9zvWja20hoO-UpH5AS-XTcyXwNjJa-03jSHexeg7_BeDwZuxVhx0/s6000/image_2024-09-27_13-22-16.png

លោក Kittiphong Kittikachorn នាយកអាកាសយានដ្ឋានសុវណ្ណភូមិ បន្តទៀតថា អ្នកដំណើរស្រីម្នាក់ជនជាតិប៉ូឡូញបានគំរាមថា នាងនឹងបំផ្ទុះគ្រាប់បែកលើយន្តហោះ ទើបអាកាសយានដ្ឋានបញ្ជាឱ្យចាត់វិធានការបន្ទាន់ ។ អាកាសយានដ្ឋានបានបញ្ជូននារីប៉ូឡូញទៅឱ្យសមត្ថកិច្ច ដើម្បីស៊ើបអង្កេតរកមូលហេតុពិតប្រាកដ និងចាត់វិធានការតាមផ្លូវច្បាប់បន្តទៀត ហើយអាកាសយានដ្ឋាននឹងរក្សាស្តង់ដារផ្តល់សុវត្ថិភាពខ្ពស់ និងទំនុកចិត្តដល់អ្នកដំណើរគ្រប់រូបឱ្យបានល្អបំផុត ៕

កញ្ញាឡូរ៉ា ម៉ម មានមោទនភាពចំពោះ រ៉េត ស៊ូហ្សាណា ខណៈ MV រំលេចភាពអស្ចារ្យជាច្រើនទាំងសម្បត្តិវប្បធម៌និងតម្លៃស្រ្តី

0

មួយរយៈពេលមកហើយដែល រ៉េត ស៊ូហ្សាណា បានជ្រកក្នុងទ្រនំបារមីបន្ទាប់ពីចាកចេញពីផលិតកម្មរស្មីហង្សមាសដោយបានចេញបទចម្រៀងទោលចំនួន២បទនៅលើទីផ្សារ។ ចំណែកគម្រោងធំដែល ហ្សាណា បង្ហើបកាលពីកាលកន្លងមកនេះទើបនឹងចេញដូចគ្នាជាការសហការដំបូងរបស់នាងជាមួយសិល្បករក្នុងទ្រនំនេះគឺជាកញ្ញា ឡូរ៉ា ម៉ម ដែលជានាយកប្រត្តិបត្តិផ្ទាល់តែម្តង។ លើសពីនេះការសហការលើកដំបូងរបស់អ្នកទាំងពីរគឺបំផុសគំនិតពីតម្លៃស្រ្តីអស្ចារ្យដូចទៅនឹងប្រាង្គប្រាសាទខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDku3nZ7NeVZoaZP-qu8EYWNC5x07Yxpd5dIeKAbRFq90o9LNVTbOl0Ls_59N4GX0sOF2sBdtNrkhtA8kSUyEotwiR-MFKsGlNd17z0vdwD4tqkpS4FFX-iYquNStcV_dL_L9v0D19C9yF-RyucyIu3OLDPsYb4CuVd3t76iPAuZMXpZ7HiYz4u5_knNsi/s2048/image_2024-09-27_08-58-49.png

នៅយប់ថ្ងៃទី២៦ ខែកញ្ញា រ៉េត ស៊ូហ្សាណា បានទម្លាក់បទទី៣របស់ខ្លួនក្នុងទ្រនំបារមីជាមួយនឹងចំណងជើងថា «ស្រ្ដីសេរី» សហការជាមួយនឹងកញ្ញា ឡូរ៉ា ម៉ម។ MV ដ៏ត្រជាក់ភ្នែកនេះគឺជាការដឹកនាំសម្តែងដោយកញ្ញា រិទ្ធី លំអរពេជ្រ ហៅយូគី ហើយការថតនេះគឺស្ថិតនៅខេត្តសៀមរាបដែលមានទីតាំងនៅតំបន់ប្រាសាទ ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រី ជាមួយនឹងសំលៀកបំពាក់ប្រពៃណីខ្មែរ។ ចេញកាលដំបូងនៃបទចម្រៀងនេះគឺបានបង្ហាញពីប្រាសាទអង្គរវត្ត ចម្លាក់អប្សរា ដែលឆ្លាក់ជាប់នៅប្រាសាទដ៏អស្ចារ្យរបស់ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJTZM-9vQyDeSvmklWLPlINDbZYSn1Glaj2njmXE-cEtensjYMGf20uHcnUf2lx4M-Nqj1MHumVlJSJYfRt0pOCrjWb0VNmV1wJCDrYy61rhhlQyUkixTHRN83b4NpHFr94nhWu0jh4WBhlVKSgXypdk3uS2dpJrfCzZ80iDA4vERtcRxQ-rkP_lLcIiUI/s2048/image_2024-09-27_08-58-54.png

ក្នុង MV នេះគឺគេបានឃើញស្រ្តីអាចធ្វើបានគ្រប់យ៉ាងរាប់តាំងពីការពរពោះ រហូតធ្វើការផ្សេងៗមិនថាជាការងារតូចឬធំនោះទេ ពោលស្រ្តីគឺអាចធ្វើបានដូចជាបុរសដែរ។ MV នេះម្តាយរបស់រ៉េត ស៊ូហ្សាណា ក៏មានវត្តមានដូចគ្នា ដែលរំលេចទៅដោយទិដ្ឋភាពជាច្រើនពីស្រ្តីទស្សនាហើយពិតជាធ្វើឱ្យមនុស្សស្រីមានកម្លាំងចិត្តនិងសរសើរថាមនុស្សស្រីពិតជាអស្ចារ្យមែនអាចធ្វើអ្វីៗគ្រប់យ៉ាងបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqJeyDVA8SWLQBecrYFj2MMVy1XqkwONaCZWm9Gb78CyUEx4lGAjs7aW10K5PrtvnwrTGzrjPi6fMG1I9RI0nDqXMMGaRl-0RvrmKDRFTlWKDuCP1iAkQ85B1P18rOufNyOxB7EzvCfWBM807Q7eOVceWL69BwcBX6rLGs1wmOnZWDs_QUkni7iAr7Ly7Q/s1612/image_2024-09-27_08-58-56.png

ក្រោយពីទម្លាក់ស្នាដៃនេះ កញ្ញា ឡូរ៉ា ម៉ម បានបង្ហាញពីអារម្មណ៍របស់ខ្លួនថារូបនាងពិតជាមានភាពរីករាយនិងមោទនភាពក្នុងការចែករំលែកបទចម្រៀងនេះ។ ចាប់តាំងពីថ្ងៃដំបូង នៃ project នេះ ការផ្ដើមធ្វើភ្លេង និពន្ធចម្រៀង និង ថតវីដេអូចម្រៀង គឺ ជាដំណើរមួយដែលពោរពេញទៅដោយ អារម្មណ៍ផ្សះផ្សា និង ការព្យាបាលដួងចិត្តពីខាងក្នុង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWghRh4JxLiCTZ1nmN8LloNq9rZrPdZP82IUNKchOP_MxK_cZBa7ReHiGlADcBM8fUX4NAl8_P5omAveoFVk3kZy0Gq7GC1sfReHvVTT5GCtBNL2UebDC867W-cU_q4rjyNfM1LLv7yhbAyOUfNnw3c6hOa-WS8VwmBGHMWKcuCRsjYozOSMzlaz8CAVtT/s2048/image_2024-09-27_08-58-41.png

CEO រូបនេះថា ឆ្នាំនេះគឺពោរពេញទៅដោយ ឧបសគ្គ តែក៏ពោរពេញទៅដោយភាពស្រស់ស្អាតដែរ ហើយរូបនាងពិតជារំភើបខ្លាំងជាមួយនឹង project នេះ ជាពិសេសក្នុង នាមជា ស្ត្រីម្នាក់។ កញ្ញា ឡូរ៉ា ថានាងពិតជាមានមោទនភាព ចំពោះ ស៊ូហ្សាណា ដែលជានារីម្នាក់ដ៏រឹងមាំ និង ក្លាហាន ក្នុងការដើរតាមក្ដីស្រមៃ និង ក្ដីស្រលាញ់របស់ខ្លួន។ ហើយការថតនេះក៏បានបំពេញក្តីស្រមៃរបស់នាងដូចគ្នាដែលបានថតនៅតំបន់ប្រាសាទលើទឹកដីខេត្តសៀមរាប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN9SxGqz2zVHox3xP5d9BbMGK09YxZHrat4GIAZq9wPtjhyphenhyphenysMiofRfOUONx-ArO_PAIpJuBl1z19lV2MdcKp1jFOACUgrPvepMin7iVDS8L9Aa3Z_XU9NijiSFfN-erFZrbMsrZcRmdFXUC0w7-qdCZ7vziDVuo_8ws0DtyNeWS4T_8fGhE9F7yZC-HLS/s2034/image_2024-09-27_08-58-45.png

កញ្ញា ឡូរ៉ា សង្ឃឹមថា បទចម្រៀងមួយបទនេះ នឹងបំផុសគំនិត ក៏ដូចជាការទទួលស្គាល់ពីពិភពលោកថា តម្លៃរបស់ស្ត្រីខ្មែរ គឺថ្លៃថ្លា និង អស្ចារ្យដូចនឹងប្រាង្គប្រាសាទដ៏អស្ចារ្យរបស់យើងដែរ៕

 

 

ក្រុមហ៊ុនរបស់លោក Elon Musk គ្រោងមកវិនិយោគផ្នែកនេះនៅវៀតណាម

0

ប្រទេសវៀតណាម ៖ រដ្ឋាភិបាលវៀតណាមបានប្រកាសកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ថា ក្រុមហ៊ុនអវកាសយក្ស SpaceX របស់មហាសេដ្ឋីលំដាប់ពិភពលោក គឺលោក Elon Musk មានគម្រោងពង្រីកសេវាកម្មអ៊ីនធើរណេតតាមផ្កាយរណប Starlink នៅវៀតណាមនាពេលឆាប់ៗ ។ គម្រោងនេះស្មើទឹកប្រាក់ចំនួន១.៥០០លានដុល្លារអាមេរិក ហើយវៀតណាមរីករាយយ៉ាងខ្លាំង ដែលក្រុមហ៊ុនលំដាប់ពិភពលោកចាប់អារម្មណ៍វៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLID6hv_TttKHf5K-7xmutxSY1S023g1gCbiaGh4f1qJ9AhqZKebVupmMztpMNK2ER595uJ0iwYnjMM0XtOEzkAPqikuqrRF_CELRWix8COrTfOwhE_WUwc-byU8vxlHJHyd_rALBGgrVWOVLVwCn1fbDigxjqTiK7t__Bvj0vWix3FvkHLYptp2nnxXXh/s1920/image_2024-09-27_10-43-10%20(2).png

សេចក្តីប្រកាសរបស់រដ្ឋាភិបាលវៀតណាមបានកើតឡើង ក្រោយពីប្រធានាធិបតីវៀតណាម លោក To Lam បានពិភាក្សាជាមួយអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន SpaceX ក្នុងកិច្ចប្រជុំនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែកញ្ញា កន្លងមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhzsBnfBbD9cZUZ_yB3pMOV5ex6fXQcXheB0uiCCAidUN8KS4AEjml-l5qTHPK0LyKNjs80Nj8HcHdYMU7vdqprdNp8j7cE6LswoVqIn8jKJWVFi0-YgL9Xr7nnLsJNaqTJ83bUexqiBJVZ6QjxZHLRvnW5AxFH73tx6ovEqjCvtCoC1a3zsK24o1Xjdvz/s2000/image_2024-09-27_10-43-09.png
ប្រធានាធិបតីវៀតណាម លោក To Lam បានស្នើឱ្យក្រុមហ៊ុន SpaceX ធ្វើការសហការជាមួយផ្នែកពាក់ព័ន្ធផ្សេងៗនៅប្រទេសវៀតណាមយ៉ាងជិតស្និទ្ធ ដើម្បីឱ្យគម្រោងវិនិយោគរបស់ក្រុមហ៊ុនដំណើរការយ៉ាងរលូន ។ ប៉ុន្តែរដ្ឋាភិបាលវៀតណាមពុំបានបញ្ជាក់ព័ត៌មានលម្អិតពីការវិនិយោគរបស់ក្រុមហ៊ុន SpaceX ទេ ហើយខាងក្រុមហ៊ុនក៏ពុំទាន់លើកឡើងពីគម្រោងវិយោគនេះដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil9mkTziOVuIkwjZCpEQpBHiZb3KXPCK6CYRdGM1MrvSInn4aFUkTbaUZdsKalt0S7wY8U_lRF4svV_pYr8jjD-IvBu8TgcoLhQca3dxU1yRUDzBPZjE43fX56yuFkXrKi6gkgYm9TtQOdF8yLRn8bSYZkRw3upblV_1i4mbBwkTdG7zkSrR8MX9Xytfhv/s620/image_2024-09-27_10-43-11.png

កាលពីឆ្នាំ២០២៣ រដ្ឋាភិបាលវៀតណាមធ្លាប់ប្រកាសថា ក្រុមហ៊ុនលំដាប់ពិភពលោក SpaceX ចាប់អារម្មណ៍ផ្តល់សេវាផ្កាយរណបកម្រិតទាបនៅវៀតណាម ប៉ុន្តែគម្រោងនេះបានផ្អាកវិញ ដោយសារមានការខ្វែងគំនិតគ្នារឿងការកាន់កាប់ភាគហ៊ុនរបស់ជនបរទេសនៅវៀតណាម ។ ក្រៅពីនេះ ដោយសារវៀតណាមស្នើឱ្យរក្សាទុកព័ត៌មាននៅវៀតណាម ហើយរដ្ឋាភិបាលវៀតណាមនឹងគ្រប់គ្រងយ៉ាងតឹងរ៉ឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjSXaS0DkGPWlFeYOzGvDeg6LcmId27sD3SBG5N38afm4ZtJmOACMLQA4PxVliAH-1_HMH4dnpSPgmSij4DDVRuvSBiMittDw8CgNemkr_DA_q3u38Qz0wJtYBdTHLrdQtk1jfR-FJRf3RGk-AhmcG-hm4zWHZyCrhtGrbvsyYR7pl3xLnstrbGcjBKVCO/s1200/image_2024-09-27_10-43-10.png

ប្រទេសវៀតណាមមានពលរដ្ឋប្រមាណ១០០លាននាក់ និងជាប្រទេសដែលប្រើប្រាស់ហ្វេសប៊ុករបស់ក្រុមហ៊ុន Meta និង Alphabet យ៉ាងច្រើន ។ ប៉ុន្តែដោយសារវៀតណាមប្រើប្រាស់ឧបករណ៍ចាស់ៗ គឺវាអាចនឹងរំខានដល់ដំណើរការខ្សែកាបអុបទិកនៅក្រោមទឹក ហើយតំបន់ភ្នំក៏ប៉ះពាល់ដល់សេវាអ៊ីនធើរណេតនៅវៀតណាមផងដែរ ។ ហេតុនេះ ការប្រើប្រាស់អ៊ីនធើរណេតតាមផ្កាយរណបនឹងធ្វើឱ្យវៀតណាមងាយស្រួលយាមល្បាតនៅតំបន់ដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1Ng3SrdUaSHJg26Zh_n-gIp9cfnNmME3JplDlDQGCwqypd7JUWWUXzwmcVcAbgxzP1w-NIZ5BLPs1HZMQJBXvjjXPgS9aZ5An1P0xXx973JUpQNpantu8fO8IZw59CSC-EcGWiXG8eiEq394xKHBQpUufmEkeknJyTT1SuWRzInE-mankeAgEzYfdLGeA/s1024/image_2024-09-27_10-43-11%20(2).png
ចំណែកអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន SpaceX និយាយថា ការផ្តល់សេវាអ៊ីនធើរណេតនៅប្រទេសវៀតណាម គឺក្រុមហ៊ុនមានគោលដៅចម្បងសម្រាប់ផ្តល់ប្រយោជន៍ដល់ការសិក្សា និងការពារគ្រោះធម្មជាតិ ៕

អតីតស្វាមី Ye Ke បង្ហោះសារអបអរស្នេហាថ្មីនាងនិងតារាសម្តែង Huang Xiaoming

0

យោងតាម Sina នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា បុរសម្នាក់ឈ្មោះ Wang Mingjin បានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនដោយនិយាយថាលោកសង្ឃឹមយ៉ាងស្មោះស្ម័គ្រចំពោះអតីតភរិយារបស់ខ្លួននឹងមានសុភមង្គលយូរអង្វែង។ បុគ្គលម្នាក់នេះជាចំណុចចាប់អារម្មណ៍របស់ទស្សនិកជនពេលតារាសម្តែង Huang Xiaoming បញ្ជាក់ជាសាធារណៈថាលោកមានទំនាក់ទំនងជាមួយ Ye Ke។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH00iwfRMq_TVkXRyAIPFvMfJbcHUCZd3fa896Iqu6V2Nwo4x5xH67ntCwIPatxUhu-03E9jCMquyy3EvtEUeE7aSyh_9hEuCF-b4r4fPfGxJ_qCOiRAkKUm4X2J2JIPEiUjhWwZX1Wz0uwm4Jhyphenhyphen8FwIT6sDySupUMjxh_7mcGUTgMray-k3uiOAAc6YnR/s1686/image_2024-09-26_14-11-28.png

យ៉ាងណាមិញ អតីតស្វាមីរបស់តារាម៉ូដែលរូបនេះបាននិយាយថាលោកមានបញ្ហាព្រោះក្នុងមួយសប្តាហ៍កន្លងមកជីវិតរបស់លោកមានភាពច្របូកច្របល់។ ការបង្ហោះជាបន្តបន្ទាប់បានលេចឡើងលើបណ្ដាញសង្គមដោយនិយាយថាលោកមានចំណងស្នេហ៍និងមិនអើពើនឹងកូនរបស់ខ្លួន។ រូបថតលោក និងកូនជាមួយ Ye Ke ត្រូវបានគេបង្ហោះលើបណ្ដាញសង្គម។ លោក Wang បានស្នើឱ្យអ្នកពាក់ព័ន្ធបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងកុំបង្កផលប៉ះពាល់អវិជ្ជមានដល់កុមារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoQIrgnq3ODWGcvqtlFqTuIjXsyZonGvhhEiEXS6lI_6LkueMBUzjInYhGuiCi9dTrtmlvxWjsJyeSVbrIhIUVZoQWDIf-8g0yDMSn53U-vXk5ChLEwoARtSi_jyh_SK7hlU49VW7oagk5W3y_DLRY9Mg1WApti7sxEuYeTen0dAslfnfeWbZ3N2hm7T-J/s2039/image_2024-09-26_14-11-29.png

បន្ទាប់ពី Huang Xiaoming ប្រកាសស្នេហ៍ថ្មី មនុស្សជាច្រើនបានប្រៀបធៀប Ye ke និង Angelababy ដែលជាអតីតភរិយារបស់តារាសម្តែងរូបនេះ។ មនុស្សរាប់ពាន់នាក់គិតថានាងអន់ជាង Angelababy ហើយមិនស័ក្តិសមនឹង Huang Xiaoming ។ Blogger ម្នាក់ដែលមានអ្នកតាមដានជាងពីរលាននាក់ ជឿថារឿងខាងលើឆ្លុះបញ្ចាំងពីការច្រណែនរបស់អ្នកគាំទ្រមួយចំនួន។ ការចូលទៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ Ye ke ដោយផ្តោតលើរូបរាងរបស់នាង អតីតកាលនៃការលែងលះ និងការមានកូនរបស់នាង គឺជាទម្រង់នៃការធ្វើឱ្យស្ត្រីឈឺចាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Uoq4cHnQNoCdEA9LmtmBb1kR8G5smLeiuLmVrKbURzKZ9AIdWWLyYGXlG-o9BdIpu8mNfgJeM4iBGCMUz4lGFvvu08yV2HU9Pshf2TLFI0Z-cYHZeDkn-ufzdD3-iNBUN-4GkV1clqH8XnI9T_DIur5DhuU8Zc3Qcd9jbryEEuyyKC3zo3qBOo1ORQDx/s1813/image_2024-09-26_14-11-32.png
កាលពីថ្ងៃទី២១ ខែកញ្ញា នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាង Ye Ke បាននិយាយថា នាងត្រូវបានហ៊ុព័ទ្ធដោយពាក្យចចាមអារ៉ាម ឧទាហរណ៍ថា មានមនុស្សមួយចំនួនបានបង្កើតគណនីក្លែងបន្លំនាង បង្ហោះមាតិកាគួរឱ្យភ្ញាក់ផ្អើលជាបន្តបន្ទាប់ ដើម្បីទាក់ទាញការLike និង Share ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhPpCAmRnsb1hqFApVqdbBXO5_ZE8HW-exDeX02sUttZ1WPL7WxTUk8k1TAcpM1v1o907WV3SGf6XUCpZ3B8b25zsksAozUObSi8IbzZxqT_RC0iPswdO76i98rCS98HSmp-VlM1V9QSaO7WY7BznnQQm2qevxGU2SMyXN2YcnbZhTSz3qKcC7JssJN0lU/s2040/image_2024-09-26_14-11-31.png

យោងតាម Ye Ke បាននិយាយថា Huang Xiaoming មានការសោកស្ដាយចំពោះរឿងនេះ ប៉ុន្តែលោកមានបុគ្គលិកលក្ខណៈសុភាពរាបសារ ហើយជ្រើសរើស «បិទភ្នែករបស់ខ្លួនទុកវាចោល»។ ប៉ុន្តែនាងជឿថា បើនាងមិននិយាយទេ ពាក្យចចាមអារ៉ាមនឹងត្រូវចាត់ទុកថាជាការពិត។ Ye Ke បានតែងតាំងមេធាវីដើម្បីប្តឹងអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតនិងបង្ខូចកេរ្តិ៍ឈ្មោះនាងនិងគ្រួសាររបស់នាងផងដែរ៕

 

 

ដំណឹងល្អ! រដ្ឋាភិបាលចិននឹងចែកប្រាក់ឱ្យពលរដ្ឋក្រីក្រនៅចុងខែកញ្ញានេះ

0

ប្រទេសចិន ៖ រដ្ឋាភិបាលចិនប្រកាសថា នឹងចែកប្រាក់ឱ្យពលរដ្ឋក្រីក្រ ចាប់ពីចុងខែកញ្ញា រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ។ ការប្រកាសចែកប្រាក់ដោយផ្ទាល់ដើម្បីឱ្យពលរដ្ឋដោះស្រាយជីវភាពនេះ គឺក្រោយពីរដ្ឋាភិបាលចិនទើបតែប្រកាសអនុវត្តវិធានការផ្សេងៗដើម្បីជំរុញសេដ្ឋកិច្ចជាតិបានរយៈពេល១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiypuenc1Qvnm4bLtubXVX2TOSo63MB5gz_aYsrz4GIA5qoj56V1HQ05emo42l1C8IuPEweAfckX982BHe-lrQE-qSWKVtV9rLPtkQcv2RTj4_ic6rgR-8kgt56SfXlPEWwDyZ13ooPf_j9lWHxBpOodDRiGTXX_ZSMBum1IV7jUsxDxC7EHZ81_Tr7ZEhO/s3840/image_2024-09-27_08-54-56.png

សារព័ត៌មាន CCTV របស់ចិនរាយការណ៍ថា ក្រសួងហិរញ្ញវត្ថុ និងក្រសួងកិច្ចការស៊ីវិលនឹងចែកប្រាក់ទៅពលរដ្ឋក្រីក្រមានជីវភាពខ្វះខាត ព្រមទាំងក្មេងកំព្រាផងដែរ ឱ្យបានមុនថ្ងៃបុណ្យជាតិ ។ ប៉ុន្តែក្រសួងពុំបានបញ្ជាក់ព័ត៌មានលម្អិតអំពីការចែកប្រាក់ទេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixSImPODAixRoHvZVxU-uHeYqaB7OOjhsIeNbxDHePNruBGs8woYFyI9pmla8qzu1uQwTFjENn7RJrFgd79_Vra_6Pwn0N8n04ljFzmlVKNALWtUJfMdlZVJfMr1PMU8VALb5vMJvLffArU1Ak8yKPp-SBvbNuqVbeBRHhyphenhyphenOHzzYd9ioLz_QRiQc_XpeNH/s2000/image_2024-09-27_08-54-59.png

អាជ្ញាធរមូលដ្ឋានត្រូវតែធានាថា នឹងចែកប្រាក់ដល់ដៃពលរដ្ឋក្រីក្រពិតប្រាកដ ឱ្យបានមុនថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ដែលជាថ្ងៃបុណ្យជាតិរបស់ចិន ។ ការចែកប្រាក់នេះដោយសារចង់ឱ្យពលរដ្ឋមើលឃើញថា គណបក្សកុម្មុយនិស្ស និងរដ្ឋាភិបាលចិនស្រឡាញ់ និងបារម្ភពីសុខទុក្ខពលរដ្ឋក្រីក្រជានិច្ច ។ ម្យ៉ាងទៀត ការប្រកាសចែកប្រាក់ គឺក្រោយពីមន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុកាត់បន្ថយអត្រាការប្រាក់ និងវិធានការហិរញ្ញវត្ថុផ្សេងៗដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtLm9r1LmzTpsyF1W9zWFolLkjSfvkfcseLyWmswuhZlinkKMhJhKXj8H9X3dtc_-hqH6f0zT8w0hGw3ct81cp7ArZAUW7cOELPcBfrDalN6cR0htW9tMvnSE4X990GhhuHS0C1o1eXCueDL-P8WXJG3Lj5ZiitPGSPKSaE7bbGWrXyNL0SzHG-vf28mKw/s1280/image_2024-09-27_08-55-00.png

ចំណែកសារព័ត៌មាន Xinhua News Agency បានរាយការណ៍ដោយយោងតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលថា ក្រៅពីចែកប្រាក់ឱ្យពលរដ្ឋក្រីក្រ រដ្ឋាភិបាលនឹងចែកប្រាក់ឱ្យនិស្សិតទើបបញ្ចប់ការសិក្សារយៈពេល២ឆ្នាំផងដែរ ករណីនិស្សិតពុំទាន់រកការងារធ្វើបានដើម្បីជំរុញវិស័យការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia04FjFy1DeYNE2j1r0YsR6Ayg3HxFc-TRDXHyFeEJlkhf3cMOwok9lM-RFGQOsJlUOn_Fjdw0F74XsEXMTnhppOJdztqZUaeSmiW_YLLhW_I-_WcYSQEZaka9RenR0ORxrB80MP7V4hnH8vZG5He5v-WXsYqRlhSwEMIUT2cwVzeAmgBTeVzn9h3S_JKK/s2000/image_2024-09-27_08-55-01.png

នីអូ វាំង មន្ត្រីស្ថាប័ន Evercore ISI បាននិយាយមកកាន់សារព័ត៌មាន Bloomberg ថា ការចែកប្រាក់ឱ្យពលរដ្ឋបង្ហាញថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានផ្តល់ភាពសំខាន់លើក្រុមពលរដ្ឋគ្មានឱកាស មុនខួបលើកទី៧៥ឆ្នាំ នៃពិធីបុណ្យជាតិ ។ ក្រៅពីនេះ រដ្ឋាភិបាលចង់រក្សាស្ថិរភាពសង្គមមុនពេលឈប់សម្រាកយូរថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDAfUGvvozkSjhcfM-o7f84lZ0ujnz5cGuAJq4fJLS3cRYcuc7SwlFsP0vvttBu5kxQAeb8DX5po5sBPSeLTGeDTAijy5oHMuaOBodvilVXHmcQrG6alTtbJ1EndBFU1fVI_36jMeuYeGi7SvVCuwpcIZhgcM0yCzRIarN_AL67FLMLpwkWDtCFs1AUFRr/s1500/image_2024-09-27_08-55-02.png

តាមទិន្នន័យរដ្ឋាភិបាលកាលពីខែមេសា ឆ្នាំ២០២៤ បញ្ជាក់ថា នៅឆ្នាំ២០២៤ រដ្ឋាភិបាលចិនបានត្រៀមប្រាក់ចំនួន១៥៤.៧០០លានយាន់ សម្រាប់ចែកឱ្យពលរដ្ឋក្រីក្រ, ក្មេងកំព្រា និងអ្នកគ្មានផ្ទះសម្បែង ។ រីឯទិន្នន័យក្រសួងកិច្ចការស៊ីវិលឱ្យដឹងថា នៅខែមិថុនា ឆ្នាំ២០២៤ ពលរដ្ឋចិនក្រីក្របានកើនឡើងដល់៤លាន៧សែន៤ម៉ឺននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjArKCdLwXbrUztmav1WGkPUviajXqaeoIdMA1xVnu9tiyXa-cl3Omm_IepJFE40LjP5iAvMCi3SAciOvSZrdv91Txa3pEGJcEZTAVHUIIBqSHlETbAvIADcF0mUCUGYjRNFDPEsFi4En2n2rgBis5UofgCNU0wxukfyv3WkoXfRcpt8HrBnUHI5D4WcB81/s1500/image_2024-09-27_08-55-04%20(2).png

គួរបញ្ជាក់ថា ពិធីបុណ្យជាតិ គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់នៅចិន ហើយពលរដ្ឋចិនតែងតែធ្វើដំណើរកម្សាន្ត និងចាយវាយប្រាក់ច្រើន ប៉ុន្តែដោយសារវិស័យអចលនទ្រព្យ និងទីផ្សារការងារធ្លាក់ចុះបានប៉ះពាល់ដល់ការចំណាយរបស់ពលរដ្ឋ ទើបសេដ្ឋវិទូមួយចំនួនអំពាវនាវឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ និងផ្តល់ទំនុកចិត្តដល់ពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRPzwXXo0Pv4qsBtgfYZllLVt9Waf_-JFqazGAJfl5InsTvHdjrNsWwfASwyT3INzlhcb741OLGx1jQ8LuZWywbbfVVGax-8fmksy-juWol-ig1vWvJVXo-5nSV-rJHW7FH4SOsdv1goIuF3bLE2SPZVU8KcmwpnvxsjRJbcWWvpVo3gZDZKW-MCM14J7N/s1356/image_2024-09-27_08-55-04.png

ហួង អ៊ីផិង មន្ត្រីគណៈកម្មាធិការគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារប្រជាជនចិន បានអំពាវនាវឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាការចំណាយធ្លាក់ចុះរបស់ពលរដ្ឋ ហើយមន្ត្រីរូបនេះបញ្ជាក់ថា ការចែកប្រាក់ឱ្យពលរដ្ឋនឹងជួយជំរុញការចំណាយ ៕