Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនរបស់លោក Elon Musk គ្រោងមកវិនិយោគផ្នែកនេះនៅវៀតណាម

ក្រុមហ៊ុនរបស់លោក Elon Musk គ្រោងមកវិនិយោគផ្នែកនេះនៅវៀតណាម

58
0

ប្រទេសវៀតណាម ៖ រដ្ឋាភិបាលវៀតណាមបានប្រកាសកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ថា ក្រុមហ៊ុនអវកាសយក្ស SpaceX របស់មហាសេដ្ឋីលំដាប់ពិភពលោក គឺលោក Elon Musk មានគម្រោងពង្រីកសេវាកម្មអ៊ីនធើរណេតតាមផ្កាយរណប Starlink នៅវៀតណាមនាពេលឆាប់ៗ ។ គម្រោងនេះស្មើទឹកប្រាក់ចំនួន១.៥០០លានដុល្លារអាមេរិក ហើយវៀតណាមរីករាយយ៉ាងខ្លាំង ដែលក្រុមហ៊ុនលំដាប់ពិភពលោកចាប់អារម្មណ៍វៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLID6hv_TttKHf5K-7xmutxSY1S023g1gCbiaGh4f1qJ9AhqZKebVupmMztpMNK2ER595uJ0iwYnjMM0XtOEzkAPqikuqrRF_CELRWix8COrTfOwhE_WUwc-byU8vxlHJHyd_rALBGgrVWOVLVwCn1fbDigxjqTiK7t__Bvj0vWix3FvkHLYptp2nnxXXh/s1920/image_2024-09-27_10-43-10%20(2).png

សេចក្តីប្រកាសរបស់រដ្ឋាភិបាលវៀតណាមបានកើតឡើង ក្រោយពីប្រធានាធិបតីវៀតណាម លោក To Lam បានពិភាក្សាជាមួយអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន SpaceX ក្នុងកិច្ចប្រជុំនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែកញ្ញា កន្លងមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhzsBnfBbD9cZUZ_yB3pMOV5ex6fXQcXheB0uiCCAidUN8KS4AEjml-l5qTHPK0LyKNjs80Nj8HcHdYMU7vdqprdNp8j7cE6LswoVqIn8jKJWVFi0-YgL9Xr7nnLsJNaqTJ83bUexqiBJVZ6QjxZHLRvnW5AxFH73tx6ovEqjCvtCoC1a3zsK24o1Xjdvz/s2000/image_2024-09-27_10-43-09.png
ប្រធានាធិបតីវៀតណាម លោក To Lam បានស្នើឱ្យក្រុមហ៊ុន SpaceX ធ្វើការសហការជាមួយផ្នែកពាក់ព័ន្ធផ្សេងៗនៅប្រទេសវៀតណាមយ៉ាងជិតស្និទ្ធ ដើម្បីឱ្យគម្រោងវិនិយោគរបស់ក្រុមហ៊ុនដំណើរការយ៉ាងរលូន ។ ប៉ុន្តែរដ្ឋាភិបាលវៀតណាមពុំបានបញ្ជាក់ព័ត៌មានលម្អិតពីការវិនិយោគរបស់ក្រុមហ៊ុន SpaceX ទេ ហើយខាងក្រុមហ៊ុនក៏ពុំទាន់លើកឡើងពីគម្រោងវិយោគនេះដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil9mkTziOVuIkwjZCpEQpBHiZb3KXPCK6CYRdGM1MrvSInn4aFUkTbaUZdsKalt0S7wY8U_lRF4svV_pYr8jjD-IvBu8TgcoLhQca3dxU1yRUDzBPZjE43fX56yuFkXrKi6gkgYm9TtQOdF8yLRn8bSYZkRw3upblV_1i4mbBwkTdG7zkSrR8MX9Xytfhv/s620/image_2024-09-27_10-43-11.png

កាលពីឆ្នាំ២០២៣ រដ្ឋាភិបាលវៀតណាមធ្លាប់ប្រកាសថា ក្រុមហ៊ុនលំដាប់ពិភពលោក SpaceX ចាប់អារម្មណ៍ផ្តល់សេវាផ្កាយរណបកម្រិតទាបនៅវៀតណាម ប៉ុន្តែគម្រោងនេះបានផ្អាកវិញ ដោយសារមានការខ្វែងគំនិតគ្នារឿងការកាន់កាប់ភាគហ៊ុនរបស់ជនបរទេសនៅវៀតណាម ។ ក្រៅពីនេះ ដោយសារវៀតណាមស្នើឱ្យរក្សាទុកព័ត៌មាននៅវៀតណាម ហើយរដ្ឋាភិបាលវៀតណាមនឹងគ្រប់គ្រងយ៉ាងតឹងរ៉ឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjSXaS0DkGPWlFeYOzGvDeg6LcmId27sD3SBG5N38afm4ZtJmOACMLQA4PxVliAH-1_HMH4dnpSPgmSij4DDVRuvSBiMittDw8CgNemkr_DA_q3u38Qz0wJtYBdTHLrdQtk1jfR-FJRf3RGk-AhmcG-hm4zWHZyCrhtGrbvsyYR7pl3xLnstrbGcjBKVCO/s1200/image_2024-09-27_10-43-10.png

ប្រទេសវៀតណាមមានពលរដ្ឋប្រមាណ១០០លាននាក់ និងជាប្រទេសដែលប្រើប្រាស់ហ្វេសប៊ុករបស់ក្រុមហ៊ុន Meta និង Alphabet យ៉ាងច្រើន ។ ប៉ុន្តែដោយសារវៀតណាមប្រើប្រាស់ឧបករណ៍ចាស់ៗ គឺវាអាចនឹងរំខានដល់ដំណើរការខ្សែកាបអុបទិកនៅក្រោមទឹក ហើយតំបន់ភ្នំក៏ប៉ះពាល់ដល់សេវាអ៊ីនធើរណេតនៅវៀតណាមផងដែរ ។ ហេតុនេះ ការប្រើប្រាស់អ៊ីនធើរណេតតាមផ្កាយរណបនឹងធ្វើឱ្យវៀតណាមងាយស្រួលយាមល្បាតនៅតំបន់ដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1Ng3SrdUaSHJg26Zh_n-gIp9cfnNmME3JplDlDQGCwqypd7JUWWUXzwmcVcAbgxzP1w-NIZ5BLPs1HZMQJBXvjjXPgS9aZ5An1P0xXx973JUpQNpantu8fO8IZw59CSC-EcGWiXG8eiEq394xKHBQpUufmEkeknJyTT1SuWRzInE-mankeAgEzYfdLGeA/s1024/image_2024-09-27_10-43-11%20(2).png
ចំណែកអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន SpaceX និយាយថា ការផ្តល់សេវាអ៊ីនធើរណេតនៅប្រទេសវៀតណាម គឺក្រុមហ៊ុនមានគោលដៅចម្បងសម្រាប់ផ្តល់ប្រយោជន៍ដល់ការសិក្សា និងការពារគ្រោះធម្មជាតិ ៕