ប្រទេសថៃ ៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ភ្នាក់ងារអាកាសយានដ្ឋានសុវណ្ណភូមិបានត្រួតពិនិត្យវ៉ាលិស និងសម្ភារៈរបស់អ្នកដំណើរទាំងអស់នៅបាតយន្តហោះ ក្រោយពីអ្នកដំណើរស្រីម្នាក់គំរា.ម ថា នឹងបំ.ផ្ទុះគ្រាប់បែ.ក នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air ។ ប៉ុន្តែហេតុការណ៍នេះពុំប៉ះពាល់ការផ្តល់សេវាកម្មរបស់អាកាសយានដ្ឋានសុវណ្ណភូមិទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhduHlJop_lhC0I4sJ6CXkqppaDpX6l98y3lJpZ76pWpiQSqEmHpBVY_tOPxB6dLqZNES8dThTO1V-knSCunxykMXhfBJ9SMT8ukNSJ0uBv6-MzAZPvf2IikG_0Z6rRys8F-jhPWhmwv5xbi_6IZtovzACegqHmi0vvKuGN9ZzzNYJzp6x1divaZB8IaujL/s680/image_2024-09-27_13-22-28%20(2).png

លោក Kittiphong Kittikachorn នាយកអាកាសយានដ្ឋានសុវណ្ណភូមិនិយាយថា កាលពីថ្ងៃទី២៦ ខែកញ្ញា ភ្នាក់ងារសន្តិសុខអាកាសយានដ្ឋានសុវណ្ណភូមិបានទទួលដំណឹងពីមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសថា អ្នកដំណើរម្នាក់គំរាមបំផ្ទុះគ្រាប់បែកនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air ជើងហោះហើរ VZ961 ដែលធ្វើដំណើរមកពីទីក្រុងដាណាង ប្រទេសវៀតណាម ។ យន្តហោះនេះមានអ្នកដំណើរចំនួន១២១នាក់ ក្នុងនោះមានទារកម្នាក់ ព្រមទាំងអ្នកបើកយន្តហោះ និងបុគ្គលិកបម្រើការលើយន្តហោះ ៦នាក់ទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqAOG80eDnx_5odfb485isuAUwbcopwsq54X1ynPAqWHTbj-QFgCMYnnzjS7aRL_QLmrRceHEWAQ3IcMr4jSyqrdtqCZVM_j9r-_Ugar04CSlVTjGCVtlO6zqTL5lB7QfbfTyDSRwv8I8WK9dxHQLX10QjLNXJN9OC5mHmqZa_6o3vp8D7HGAXFORBDKyx/s1417/image_2024-09-27_13-22-28.png

ហេតុនេះ អាកាសយានដ្ឋានសុវណ្ណភូមិ ក៏បានជូនដំណឹងទៅកាន់ផ្នែកពាក់ព័ន្ធ, ភ្នាក់ងារសន្តិសុខអាកាសយានដ្ឋាន, ភ្នាក់ងារពន្លត់ភ្លើង និងសង្គ្រោះបន្ទាន់ ព្រមទាំងក្រុមគ្រូពេទ្យអាកាសយានដ្ឋានឱ្យត្រៀមបំពេញតួនាទីរបស់ខ្លួន ដើម្បីដោះស្រាយស្ថានការណ៍នេះជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEeSVZdQSCucCBDZi98oZvql2NIM5PKWXrBlitbKzaHrLzoO7jqc8sHR8jP2VByIdnRPXVNphw7Vx-tDFGxBpWl3KvPZNa-ECI3K0-PjFmzIq5I7p4Ev8K-IlDTqPVHr1XfSwrHCjvhRq-aroQDengOHa_D91m9SJz8C9rOr1FTOkhIy-gtGnWRyUiSsii/s1500/image_2024-09-27_13-22-27.png

ជំហានដំបូង ភ្នាក់ងារអាកាសយានដ្ឋានសុវណ្ណភូមិបានបញ្ជាឱ្យយន្តហោះនេះចុះចតនៅចំណុច Isolate Aircraft Parking Position នៅភាគខាងកើត ព្រមទាំងឱ្យអ្នកដំណើរ និងភ្នាក់ងារអាកាសចរណ៍ចុះពីលើយន្តហោះជាបន្ទាន់ ។ បន្ទាប់មក ក៏នាំអ្នកដំណើរទៅកាន់ស្ថានីយពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់អាកាសយានដ្ឋានសុវណ្ណភូមិ ដើម្បីឱ្យភ្នាក់ងារសន្តិសុខត្រួតពិនិត្យរាងកាយ និងសម្ភារៈទាំងអស់ ដោយសហការជាមួយភ្នាក់ងារកម្ចាត់អាវុធជាតិផ្ទុះ ប៉ុន្តែភ្នាក់ងារសន្តិសុខអាកាសយានដ្ឋានរកពុំឃើញគ្រាប់បែកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCrFHKiIdaJbKeiEbsjP2eURAd2TLS4EvSdI6seCeHpf_kg2T9pUVohf_z0NB8CnBcBDHlWg5n7HzojBSF56HNghF0GdOzz3zZi4mN2hu_9vYd1Xj5jCfh-m2T3nBpS2lhWSyDCvTE9zvWja20hoO-UpH5AS-XTcyXwNjJa-03jSHexeg7_BeDwZuxVhx0/s6000/image_2024-09-27_13-22-16.png

លោក Kittiphong Kittikachorn នាយកអាកាសយានដ្ឋានសុវណ្ណភូមិ បន្តទៀតថា អ្នកដំណើរស្រីម្នាក់ជនជាតិប៉ូឡូញបានគំរាមថា នាងនឹងបំផ្ទុះគ្រាប់បែកលើយន្តហោះ ទើបអាកាសយានដ្ឋានបញ្ជាឱ្យចាត់វិធានការបន្ទាន់ ។ អាកាសយានដ្ឋានបានបញ្ជូននារីប៉ូឡូញទៅឱ្យសមត្ថកិច្ច ដើម្បីស៊ើបអង្កេតរកមូលហេតុពិតប្រាកដ និងចាត់វិធានការតាមផ្លូវច្បាប់បន្តទៀត ហើយអាកាសយានដ្ឋាននឹងរក្សាស្តង់ដារផ្តល់សុវត្ថិភាពខ្ពស់ និងទំនុកចិត្តដល់អ្នកដំណើរគ្រប់រូបឱ្យបានល្អបំផុត ៕