មួយរយៈពេលមកហើយដែល រ៉េត ស៊ូហ្សាណា បានជ្រកក្នុងទ្រនំបារមីបន្ទាប់ពីចាកចេញពីផលិតកម្មរស្មីហង្សមាសដោយបានចេញបទចម្រៀងទោលចំនួន២បទនៅលើទីផ្សារ។ ចំណែកគម្រោងធំដែល ហ្សាណា បង្ហើបកាលពីកាលកន្លងមកនេះទើបនឹងចេញដូចគ្នាជាការសហការដំបូងរបស់នាងជាមួយសិល្បករក្នុងទ្រនំនេះគឺជាកញ្ញា ឡូរ៉ា ម៉ម ដែលជានាយកប្រត្តិបត្តិផ្ទាល់តែម្តង។ លើសពីនេះការសហការលើកដំបូងរបស់អ្នកទាំងពីរគឺបំផុសគំនិតពីតម្លៃស្រ្តីអស្ចារ្យដូចទៅនឹងប្រាង្គប្រាសាទខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDku3nZ7NeVZoaZP-qu8EYWNC5x07Yxpd5dIeKAbRFq90o9LNVTbOl0Ls_59N4GX0sOF2sBdtNrkhtA8kSUyEotwiR-MFKsGlNd17z0vdwD4tqkpS4FFX-iYquNStcV_dL_L9v0D19C9yF-RyucyIu3OLDPsYb4CuVd3t76iPAuZMXpZ7HiYz4u5_knNsi/s2048/image_2024-09-27_08-58-49.png

នៅយប់ថ្ងៃទី២៦ ខែកញ្ញា រ៉េត ស៊ូហ្សាណា បានទម្លាក់បទទី៣របស់ខ្លួនក្នុងទ្រនំបារមីជាមួយនឹងចំណងជើងថា «ស្រ្ដីសេរី» សហការជាមួយនឹងកញ្ញា ឡូរ៉ា ម៉ម។ MV ដ៏ត្រជាក់ភ្នែកនេះគឺជាការដឹកនាំសម្តែងដោយកញ្ញា រិទ្ធី លំអរពេជ្រ ហៅយូគី ហើយការថតនេះគឺស្ថិតនៅខេត្តសៀមរាបដែលមានទីតាំងនៅតំបន់ប្រាសាទ ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រី ជាមួយនឹងសំលៀកបំពាក់ប្រពៃណីខ្មែរ។ ចេញកាលដំបូងនៃបទចម្រៀងនេះគឺបានបង្ហាញពីប្រាសាទអង្គរវត្ត ចម្លាក់អប្សរា ដែលឆ្លាក់ជាប់នៅប្រាសាទដ៏អស្ចារ្យរបស់ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJTZM-9vQyDeSvmklWLPlINDbZYSn1Glaj2njmXE-cEtensjYMGf20uHcnUf2lx4M-Nqj1MHumVlJSJYfRt0pOCrjWb0VNmV1wJCDrYy61rhhlQyUkixTHRN83b4NpHFr94nhWu0jh4WBhlVKSgXypdk3uS2dpJrfCzZ80iDA4vERtcRxQ-rkP_lLcIiUI/s2048/image_2024-09-27_08-58-54.png

ក្នុង MV នេះគឺគេបានឃើញស្រ្តីអាចធ្វើបានគ្រប់យ៉ាងរាប់តាំងពីការពរពោះ រហូតធ្វើការផ្សេងៗមិនថាជាការងារតូចឬធំនោះទេ ពោលស្រ្តីគឺអាចធ្វើបានដូចជាបុរសដែរ។ MV នេះម្តាយរបស់រ៉េត ស៊ូហ្សាណា ក៏មានវត្តមានដូចគ្នា ដែលរំលេចទៅដោយទិដ្ឋភាពជាច្រើនពីស្រ្តីទស្សនាហើយពិតជាធ្វើឱ្យមនុស្សស្រីមានកម្លាំងចិត្តនិងសរសើរថាមនុស្សស្រីពិតជាអស្ចារ្យមែនអាចធ្វើអ្វីៗគ្រប់យ៉ាងបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqJeyDVA8SWLQBecrYFj2MMVy1XqkwONaCZWm9Gb78CyUEx4lGAjs7aW10K5PrtvnwrTGzrjPi6fMG1I9RI0nDqXMMGaRl-0RvrmKDRFTlWKDuCP1iAkQ85B1P18rOufNyOxB7EzvCfWBM807Q7eOVceWL69BwcBX6rLGs1wmOnZWDs_QUkni7iAr7Ly7Q/s1612/image_2024-09-27_08-58-56.png

ក្រោយពីទម្លាក់ស្នាដៃនេះ កញ្ញា ឡូរ៉ា ម៉ម បានបង្ហាញពីអារម្មណ៍របស់ខ្លួនថារូបនាងពិតជាមានភាពរីករាយនិងមោទនភាពក្នុងការចែករំលែកបទចម្រៀងនេះ។ ចាប់តាំងពីថ្ងៃដំបូង នៃ project នេះ ការផ្ដើមធ្វើភ្លេង និពន្ធចម្រៀង និង ថតវីដេអូចម្រៀង គឺ ជាដំណើរមួយដែលពោរពេញទៅដោយ អារម្មណ៍ផ្សះផ្សា និង ការព្យាបាលដួងចិត្តពីខាងក្នុង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWghRh4JxLiCTZ1nmN8LloNq9rZrPdZP82IUNKchOP_MxK_cZBa7ReHiGlADcBM8fUX4NAl8_P5omAveoFVk3kZy0Gq7GC1sfReHvVTT5GCtBNL2UebDC867W-cU_q4rjyNfM1LLv7yhbAyOUfNnw3c6hOa-WS8VwmBGHMWKcuCRsjYozOSMzlaz8CAVtT/s2048/image_2024-09-27_08-58-41.png

CEO រូបនេះថា ឆ្នាំនេះគឺពោរពេញទៅដោយ ឧបសគ្គ តែក៏ពោរពេញទៅដោយភាពស្រស់ស្អាតដែរ ហើយរូបនាងពិតជារំភើបខ្លាំងជាមួយនឹង project នេះ ជាពិសេសក្នុង នាមជា ស្ត្រីម្នាក់។ កញ្ញា ឡូរ៉ា ថានាងពិតជាមានមោទនភាព ចំពោះ ស៊ូហ្សាណា ដែលជានារីម្នាក់ដ៏រឹងមាំ និង ក្លាហាន ក្នុងការដើរតាមក្ដីស្រមៃ និង ក្ដីស្រលាញ់របស់ខ្លួន។ ហើយការថតនេះក៏បានបំពេញក្តីស្រមៃរបស់នាងដូចគ្នាដែលបានថតនៅតំបន់ប្រាសាទលើទឹកដីខេត្តសៀមរាប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN9SxGqz2zVHox3xP5d9BbMGK09YxZHrat4GIAZq9wPtjhyphenhyphenysMiofRfOUONx-ArO_PAIpJuBl1z19lV2MdcKp1jFOACUgrPvepMin7iVDS8L9Aa3Z_XU9NijiSFfN-erFZrbMsrZcRmdFXUC0w7-qdCZ7vziDVuo_8ws0DtyNeWS4T_8fGhE9F7yZC-HLS/s2034/image_2024-09-27_08-58-45.png

កញ្ញា ឡូរ៉ា សង្ឃឹមថា បទចម្រៀងមួយបទនេះ នឹងបំផុសគំនិត ក៏ដូចជាការទទួលស្គាល់ពីពិភពលោកថា តម្លៃរបស់ស្ត្រីខ្មែរ គឺថ្លៃថ្លា និង អស្ចារ្យដូចនឹងប្រាង្គប្រាសាទដ៏អស្ចារ្យរបស់យើងដែរ៕