យោងតាម Sina នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា បុរសម្នាក់ឈ្មោះ Wang Mingjin បានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនដោយនិយាយថាលោកសង្ឃឹមយ៉ាងស្មោះស្ម័គ្រចំពោះអតីតភរិយារបស់ខ្លួននឹងមានសុភមង្គលយូរអង្វែង។ បុគ្គលម្នាក់នេះជាចំណុចចាប់អារម្មណ៍របស់ទស្សនិកជនពេលតារាសម្តែង Huang Xiaoming បញ្ជាក់ជាសាធារណៈថាលោកមានទំនាក់ទំនងជាមួយ Ye Ke។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH00iwfRMq_TVkXRyAIPFvMfJbcHUCZd3fa896Iqu6V2Nwo4x5xH67ntCwIPatxUhu-03E9jCMquyy3EvtEUeE7aSyh_9hEuCF-b4r4fPfGxJ_qCOiRAkKUm4X2J2JIPEiUjhWwZX1Wz0uwm4Jhyphenhyphen8FwIT6sDySupUMjxh_7mcGUTgMray-k3uiOAAc6YnR/s1686/image_2024-09-26_14-11-28.png

យ៉ាងណាមិញ អតីតស្វាមីរបស់តារាម៉ូដែលរូបនេះបាននិយាយថាលោកមានបញ្ហាព្រោះក្នុងមួយសប្តាហ៍កន្លងមកជីវិតរបស់លោកមានភាពច្របូកច្របល់។ ការបង្ហោះជាបន្តបន្ទាប់បានលេចឡើងលើបណ្ដាញសង្គមដោយនិយាយថាលោកមានចំណងស្នេហ៍និងមិនអើពើនឹងកូនរបស់ខ្លួន។ រូបថតលោក និងកូនជាមួយ Ye Ke ត្រូវបានគេបង្ហោះលើបណ្ដាញសង្គម។ លោក Wang បានស្នើឱ្យអ្នកពាក់ព័ន្ធបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងកុំបង្កផលប៉ះពាល់អវិជ្ជមានដល់កុមារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoQIrgnq3ODWGcvqtlFqTuIjXsyZonGvhhEiEXS6lI_6LkueMBUzjInYhGuiCi9dTrtmlvxWjsJyeSVbrIhIUVZoQWDIf-8g0yDMSn53U-vXk5ChLEwoARtSi_jyh_SK7hlU49VW7oagk5W3y_DLRY9Mg1WApti7sxEuYeTen0dAslfnfeWbZ3N2hm7T-J/s2039/image_2024-09-26_14-11-29.png

បន្ទាប់ពី Huang Xiaoming ប្រកាសស្នេហ៍ថ្មី មនុស្សជាច្រើនបានប្រៀបធៀប Ye ke និង Angelababy ដែលជាអតីតភរិយារបស់តារាសម្តែងរូបនេះ។ មនុស្សរាប់ពាន់នាក់គិតថានាងអន់ជាង Angelababy ហើយមិនស័ក្តិសមនឹង Huang Xiaoming ។ Blogger ម្នាក់ដែលមានអ្នកតាមដានជាងពីរលាននាក់ ជឿថារឿងខាងលើឆ្លុះបញ្ចាំងពីការច្រណែនរបស់អ្នកគាំទ្រមួយចំនួន។ ការចូលទៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ Ye ke ដោយផ្តោតលើរូបរាងរបស់នាង អតីតកាលនៃការលែងលះ និងការមានកូនរបស់នាង គឺជាទម្រង់នៃការធ្វើឱ្យស្ត្រីឈឺចាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Uoq4cHnQNoCdEA9LmtmBb1kR8G5smLeiuLmVrKbURzKZ9AIdWWLyYGXlG-o9BdIpu8mNfgJeM4iBGCMUz4lGFvvu08yV2HU9Pshf2TLFI0Z-cYHZeDkn-ufzdD3-iNBUN-4GkV1clqH8XnI9T_DIur5DhuU8Zc3Qcd9jbryEEuyyKC3zo3qBOo1ORQDx/s1813/image_2024-09-26_14-11-32.png
កាលពីថ្ងៃទី២១ ខែកញ្ញា នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាង Ye Ke បាននិយាយថា នាងត្រូវបានហ៊ុព័ទ្ធដោយពាក្យចចាមអារ៉ាម ឧទាហរណ៍ថា មានមនុស្សមួយចំនួនបានបង្កើតគណនីក្លែងបន្លំនាង បង្ហោះមាតិកាគួរឱ្យភ្ញាក់ផ្អើលជាបន្តបន្ទាប់ ដើម្បីទាក់ទាញការLike និង Share ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhPpCAmRnsb1hqFApVqdbBXO5_ZE8HW-exDeX02sUttZ1WPL7WxTUk8k1TAcpM1v1o907WV3SGf6XUCpZ3B8b25zsksAozUObSi8IbzZxqT_RC0iPswdO76i98rCS98HSmp-VlM1V9QSaO7WY7BznnQQm2qevxGU2SMyXN2YcnbZhTSz3qKcC7JssJN0lU/s2040/image_2024-09-26_14-11-31.png

យោងតាម Ye Ke បាននិយាយថា Huang Xiaoming មានការសោកស្ដាយចំពោះរឿងនេះ ប៉ុន្តែលោកមានបុគ្គលិកលក្ខណៈសុភាពរាបសារ ហើយជ្រើសរើស «បិទភ្នែករបស់ខ្លួនទុកវាចោល»។ ប៉ុន្តែនាងជឿថា បើនាងមិននិយាយទេ ពាក្យចចាមអារ៉ាមនឹងត្រូវចាត់ទុកថាជាការពិត។ Ye Ke បានតែងតាំងមេធាវីដើម្បីប្តឹងអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតនិងបង្ខូចកេរ្តិ៍ឈ្មោះនាងនិងគ្រួសាររបស់នាងផងដែរ៕