Home Blog Page 830

កូនខ្មែរត្រូវដឹង! ឈូងសមុទ្រថៃ ដើមឡើយជារបស់កម្ពុជា

0

ឈូងសមុទ្រថៃ ដែលមានភាពល្បីល្បាញមួយក្នុងតំបន់អាសុីអាគ្នេយ៍ ដើមឡើយស្ថិតដែនអធិបតេយ្យភាពរបស់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVKKa6cK-Wot3WWjnbXwkQAiyLQoeWmgtRqOLNU4Hoj3oKOK411eaqpJzaOT1xNeGG_VY6kbWQh5JseOg75mgDzXliD3_aOGp-KND0irmOBj7zOdWsELVoEUTs1uBebJZl_SiblVWftRnDpHrXDkODF6jSLyIVABnsXbgGbbqNyTnTpIMSKfuwG55lOYGr/s3072/image_2024-10-11_11-20-53.png
ឈូងសមុទ្រនេះ ដើមឡើយមានឈ្មោះថា៖”ឈូងសមុទ្រខ្មែរ ក៏ប៉ុន្តែ ត្រូវបានសៀមវាយប្រហារមកលើខ្មែរពីទិសខាងលិច និងវាយបន្តដល់ខាងជើងនិងខាងត្បូងនៃជ្រោយម៉ាល្លយូ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBgZ68i_WPXu1AZvI8rljbuo8tCpkksRXj7iWm-6H_1IPDQuvesBurCHRQ-0-if7BvQEaAXHGbBtnLj0dzdAImB0kDkgxbdhRu1uTeYMyJe8iXEi84dkxWBd9cuurJ8K6k3VjszBId2ZkLM5NP8EiKnA17jW8GYRSXz2b5J77RhANcaCyweTJgFhYDjtGb/s1732/image_2024-10-11_11-20-57%20(2).png

បន្ទាប់មកសតវត្សទី១៦ ថៃ មានឥទ្ធិពលគ្រប់គ្រងលើឈូងសមុទ្រនេះស្ទើរតែទាំងស្រុង។ លុះក្រោយមក អង្គការជលសាស្រ្តអន្តរជាតិ ក៏បានសម្រេចដាក់ឈ្មោះនេះថា “ឈូងសមុទ្រថៃ”មកទល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirI22rGI6wcLeZw5QL7PzcdbXqAbr8RiJmdxTXawgrBN5L0HvKbuEAluzZ8r4nnyM6uSkxE47phyphenhyphen3ppBKYcFSLpPr5EB8i1LIjJbbX7GmNNNctuQEGDW_cFLo3WzDWdQAxPmi2Zkg-gW0a3ZyUu2UvnuF7pFPgXnp4_5uS2Ii4-cIkHCjjDnhbKgaxGvY1/s1500/image_2024-10-11_11-20-57.png

ឈូងសមុទ្រថៃ មានព្រំដែនជាមួយប្រទេសថៃ កម្ពុជា វៀតណាម និងម៉ាឡេស៊ី លាតសន្ធឹងលើផ្ទៃទឹកប្រមាណជា ៣២មុឺន គីឡូម៉ែត្រការ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTbSsA22NopQz-OXHDXAmylB4TqHZdxt7f2nV8MoYrYXe8xBYb1lwrI030YV5HgMEzdcE9B-aiH8xyZIW9X6Dn7StygZFOOpciBkuKrIe64AT-tFsJUDfmyuJadlqtv8IMJ4Fl09_Sq2H_PaWhJSUtHQQheJqzshMoBBQT67LjTczREXm-VWLTRollFnnk/s1254/image_2024-10-11_11-20-58.png

ភោគទ្រព្យសម្បត្តិធម្មជាតិ ក្នុងឈូងសមុទ្រនេះ គឺសម្បូរទៅដោយប្រេងកាត និងឧស្ម័នធម្មជាតិ ដែលស្ថិតនៅតំបន់ជម្លោះព្រំដែនទឹករវាងប្រទេសកម្ពុជានិងថៃ៕

កាហ្វេវៀតណាមហៀបនឹងក្លាយជាភេសជ្ជៈប្រណីតបំផុតរបស់ពិភពលោក

0

ប្រទេសវៀតណាម ដែលជាអ្នកផ្គត់ផ្គង់កាហ្វេ Robusta លំដាប់លេខ ១ លើពិភពលោក កំពុងឈានចូលដល់រដូវប្រមូលផលហើយ។ គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះតម្លៃកាហ្វេ Robusta បានកើនឡើងយ៉ាងខ្លាំងចាប់ពី ៩ – ៣៦ ដុល្លារ/តោន ហើយរយៈពេលដែលបានចែកចាយក្នុងខែវិច្ឆិកាឆ្នាំមុនតម្លៃកាហ្វេខ្ពស់បំផុតបានឡើងរហូតដល់ ៤,៨៦៥ ដុល្លារ/តោន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu9s2CrSGiZvXM7qe5vHMGHnEeKWuiNnLH2VRAYk1EL9DM4qLBwyyDhFl2f4HsoVuhFLa0prhWk0yNONG3T93YOstwAmGYVH6D2cKUfkBpEBmqkmJ0AKoP7tSvmNC8U_1hXEuiIW_rtXnKMYvkTKqZIdmZaez3VvhUyPwNaWJMDt3idzq9sdjBduE428Qh/s1024/image_2024-10-11_10-48-45%20(2).png

ដូច្នេះប្រសិនបើកាហ្វេវៀតណាម Robusta អាចមានតម្លៃ ៥,០០០ ដុល្លារ/តោន រយៈពេលពេញ ១ ឆ្នាំ នោះកាហ្វេមួយពែងៗរបស់វៀតណាមនឹងក្លាយជាភេសជ្ជៈដ៏ប្រណីតមួយរបស់ពិភពលោក។

បច្ចុប្បន្នតម្លៃកាហ្វេនៅទីផ្សារក្នុងស្រុកគឺមានតម្លៃជាមធ្យម ១១៣.៥០០ ដុងក្នុងមួយគីឡូក្រាម (ប្រមាណជាង ៤ ដុល្លារអាមេរិក) កើនឡើង ១០០ដុង បើធៀបនឹងថ្ងៃមុន។ លោក Phan Minh Thong អគ្គនាយកក្រុមហ៊ុន Phuc Sinh Joint Stock បានមានប្រសាសន៍ថា ក្នុងដំណាំកាហ្វេនេះ កសិករពិតជាទទួលបានផលច្រើន ដោយសារតម្លៃខ្ពស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw_PXfa8Y_ypTOnIzYkuXFDgZ_ZFS8SmVZ9CHCZPC1kMSndvDnwdQU2vkLK6DdFnRASvALv7NMZX8yfXtTWzLNN6go-lBCiUsA7L1ZkLl6Omcykp7VR7um0mxl8DvzB2G8XdZDL3by2kncjyWuBfopcjB-ICO7hQXYTBYcpoPddJywt9YFkfxLDMOmFBZe/s1000/image_2024-10-11_10-48-45.png

ហេតុនេះហើយប្រសិនបើកាហ្វេ Robusta រក្សាតម្លៃ ៥,០០០ ដុល្លារ/តោន រយៈមួយឆ្នាំពេញ កាហ្វេមួយពែងៗអាចត្រូវបានចាត់ទុកថាជាភេសជ្ជៈដ៏ប្រណីតមួយ។ ទោះជាយ៉ាងណា ប្រសិនបើតម្លៃកាហ្វេគឺខ្ពស់ពេក តម្រូវការក៏អាចថយចុះពី ២០-៣០% ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-JC660P36Z7jZvCKBlgH8xcQaNraSlvVb0YxDnJVjqoEo-uVx65fdVmHqYXsJWaIVR8MoHs6Rrp1s2WX-6AVUtWmjMNphShFhRgkTjGcYLIDU_85ZXHV524t6wHhExcwgfIQZ6YOJnT-d0kkNmFmMR5XE4xr1pu1syRdumg0BVxl6cLMFNGVjokubqqta/s1800/image_2024-10-11_10-48-46.png

នៅសហរដ្ឋអាមេរិក កាហ្វេមួយពែងៗអាចឡើងដល់ ២០ ដុល្លារ ហើយនៅប្រទេសវៀតណាម វាអាចមានតម្លៃ ៥ ដុល្លារ/ពែង។ នេះមានន័យថា កាហ្វេវៀតណាមកំពុងស្ថិតក្នុងកម្រិតមួយឈានទៅរកភេសជ្ជៈប្រណីតបំផុតរបស់ពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNdoHBL6F5dmu_X7NMRmdoHKbPoAdt-N0d4cuhgz3VwZXAgThoRD4DGVLMZz6DwPCUYbLxMCQOyux2eqo0lJC9kRgT_zlOiO-mvJnDo7RunTai3f8nZ1cBi5wESRcGxf_aLiIo8heQ6PfBCUP8rlkubKxCOL83J0xSNggcrjr1bL5rgEsl1hQf1DbKEoz-/s1280/image_2024-10-11_10-48-48.png

លោក Nguyen Ngoc Luan អគ្គនាយកនៃក្រុមហ៊ុន Global Trade Link Company Limited បាននិយាយថា “តាមពិតទៅ Starbucks របស់អាមេរិកពីមុនមកក៏ជាកាហ្វេធម្មតាដែរ ប៉ុន្តែដោយសារគុណភាពផលិតផលគឺល្អឥតខ្ចោះ ក៏បានប្រែក្លាយវាទៅជាកាហ្វេដ៏ប្រណិតមួយរបស់ពិភពលោក”។ ដូច្នេះវាមិនខុសពីកាហ្វេវៀតណាមនោះទេ កាហ្វេវៀតណាមមានគុណភាពខ្ពស់ ក្លិនឈ្ងុយ រសជាតិឆ្ងាញ់ ច្បាស់ណាស់វាសមនឹងក្លាយជាកាហ្វេដ៏ប្រណីតមួយ៕

ខេត្តឈៀងម៉ៃប្រឈមនឹងធូលីកខ្វក់ប៉ះពាល់សុខភាពក្រោយទឹកជំនន់ស្រក

0

ប្រទេសថៃ ៖ ក្រោយពីទឹកជំនន់ស្រក បច្ចុប្បន្ន ខេត្តឈៀងម៉ៃ ប្រទេសថៃបានប្រឈមនឹងបរិមាណធូលីកខ្វក់កើនឡើងយ៉ាងខ្លាំងនៅលើបរិយាកាស ដែលបណ្តាលមកពីដីភក់ទឹកជំនន់ និងគំនរសំរាមតាមផ្លូវ ។ អាជ្ញាធរ និងគ្រូពេទ្យបានប្រកាសឱ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្លួន និងថែទាំសុខភាពឱ្យបានល្អ ដើម្បីកុំឱ្យកើតជំងឺផ្សេងៗដោយសារធូលីកខ្វក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTngXlD5Q1cK87JAQfrs-5Di7w4mUz2d2Sjq9kq0bW-wo3omTw7BWBFij9I5QtOYRiDkRmhY0xaj4xYHQCbTZ_lIJD6bJrL2VI6kIvN5aWz4NOBnTbRk8DsOMAhPmuoUHX1PzqgkxWJbmaDffYWmWZSNdnkphtl52gyuJWvHIqXbzTIZBJAdedJMIr4c3T/s960/image_2024-10-11_10-19-35%20(2).png

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ក្រោយពីស្ថានការណ៍ទឹកជំនន់នៅស្រុកមឿង ខេត្តឈៀងម៉ៃ បានស្រកចុះមករកភាពប្រក្រតីវិញឃើញថា តំបន់សេដ្ឋកិច្ចចាស់ តំបន់សេដ្ឋកិច្ចថ្មី និងផ្លូវចារឺនប្រាថេត ដែលស្ថិតនៅជាប់ទន្លេពីង មានបញ្ហាដីភក់ហូរមកជាមួយទឹកជំនន់ជាប់តាមចំណុចផ្សេងៗ ។ ដីភក់ទាំងនេះពិបាកលាងសម្អាតខ្លាំងណាស់ ហើយវាក៏ក្លាយជាធូលីកខ្វក់ពាសពេញទីក្រុងទាំងអស់ ដោយសារការធ្វើចរាចរទៅមករបស់យានជំនិះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiPgpJQEDowlrKeP52Ad0_-ohcbbyB_y9dR9wAr6Kbb7dg7Ck0WMfisRNrsgVu8jV2V9zkWGhcinynBjRuHCzem69oMcPnR4YgAymugZlyYXnWxrnCOTb7QJC14gWy8GAAzJk6gAnkaCEGm64u20PLJdUe9KuHCcZrUdB_wiAE2Bai_3DOjlGJeF9WyR2w/s1024/image_2024-10-11_10-19-35.png

ក្រៅពីនេះ គំនរសំរាមជាច្រើននៅតាមផ្លូវបានធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរយ៉ាងខ្លាំង ។ រីឯនៅតំបន់ខ្លះទៀតត្រូវបិទផ្លូវទៀតផង ដោយសារមានគំនរសំរាមតាមផ្លូវច្រើនពេក ។ គំនរសំរាម និងដីភក់ហូរមកជាមួយទឹកជំនន់ដែលពិបាកសម្អាតទាំងនេះ បានបង្កើតជាធូលីកខ្វក់ពាសពេញបរិយាកាសនៅខេត្តឈៀងម៉ៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEv5EYVUBGxV9-XRx6iYdt7F6tnuXgpD_djxRBHR18BldfZ8Zp5eWGzYo96qX_uFml3W2t4sVY4m75O-_gxtg6iMjqRg-X0JcOx0UYxJ7-f1mG3ZhTVY9Ih41oh4wqP2n-FW_4-lQZLtyZtJMVvE8vCo9xwbQHWR5GU_vIj2zF6CPB14rSXZBdmlNbU136/s1200/image_2024-10-11_10-19-36%20(2).png

យោងតាមទិន្នន័យរបស់គេហទំព័រ IQAir ដែលបានត្រួតពិនិត្យគុណភាពអាកាសធាតុប្រទេសទូទាំងពិភពលោក កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បង្ហាញថា ឈៀងម៉ៃ ស្ថិតក្នុងចំណាត់ថ្នាក់ទី២៤ គឺជាខេត្តមានធូលីកខ្វក់ខ្លាំងបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEzdrWK6_SAlbDlSiQZfCec5IZAl5PGmfTrCmy6ZKRoP1Csy9AUpRpA4Y3Vccc3kHbgMQbFWCW_cTpmeg4KtZjxpxymFjEbZZtx_e37t4eQfzFHpW3T_XgKoCt110teKWVvYG86OqkrT0gQq-XK35ubURjvNC9oqX2wE4j5PQ9qKxYjVZNUzeVhDERoK1D/s1008/image_2024-10-11_10-19-36.png

លោកវេជ្ជបណ្ឌិត Natthaphong Wongwiwat អគ្គនាយករងនៃនាយកដ្ឋានសេវាវេជ្ជសាស្ត្របានសំណូមពរឱ្យពលរដ្ឋថែទាំសុខភាព ដោយលោកបញ្ជាក់ថា ទំហំធូលីតូចខ្លាំងពេកនឹងចូលក្នុងច្រមុះធ្លាយដល់សួត និងជ្រាបចូលក្នុងសរសៃឈាម ។ រោគសញ្ញាកើតឡើងចំពោះអ្នកជំងឺអាឡែស៊ី គឺមិនត្រឹមតែកណ្តាស់ រមាស់ និងហៀរសំបោរប៉ុណ្ណោះទេ ប៉ុន្តែបង្កជាជំងឺហឺត មានបញ្ហាផ្លូវដង្ហើម និងការរលាកបំពង់ខ្យល់ ។ វានឹងប៉ះពាល់សុខភាពរយៈពេលយូរ ជាពិសេស កុមារឆាប់កើតជំងឺលឿនជាងមនុស្សទូទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyJQsoiEpHjfNA_maZOEnB4biRqG6B7KhHhMiedN9SO3F0W0pX1cdymxUeVupyKmMe97FDqc6YEzdzLOfI4GJaTGY42AzmHabICf8ohsZOoH8mjqGTFxOflzTOqRgk49CZKrdXJGWvalL00yd3hJX7fW8B8-E2kP7XYLw-8LOpUtuwetYlosDvVljdiryq/s1280/photo_2024-10-11_10-05-19.jpg

គួរបញ្ជាក់ថា បញ្ហាធូលីកខ្វក់លើបរិយាកាសបានកើតឡើងនៅខេត្តឈៀងម៉ៃយូរមកហើយ គឺតាំងពីមុនពេលទឹកជំនន់ ហើយអភិបាលខេត្តឈៀងម៉ៃ ក៏ដូចជារដ្ឋាភិបាលថៃបានព្យាយាមដោះស្រាយបញ្ហានេះជាបន្តបន្ទាប់ ។ អ្វីគួរឱ្យបារម្ភនោះ គឺពលរដ្ឋខេត្តឈៀងម៉ៃពុំបានពាក់ម៉ាស់ការពារគ្រប់គ្នាទេ ដោយអ្នកខ្លះនិយាយថា វាជារដូវធូលីកខ្វក់កើតឡើងជាច្រើនឆ្នាំហើយនៅឈៀងម៉ៃ ទើបខ្លួនមានទម្លាប់រស់នៅក្នុងស្ថានភាពបែបនេះ ៕

ចិនចាយ១០ពាន់លានដុល្លារ ជីកព្រែកធំជាងគេក្នុងប្រវត្តិសាស្ត្រ

0

មហាអំណាចចិន បានចំណាយថវិការ១០,៣ ពាន់លានដុល្លារ សាងសង់ព្រែកជីក ចេញពីទីក្រុង Nanning នៃខេត្ត Guangxi ទៅកាន់កំពង់ផែ Qinzhou នៅភាគខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9e3w5zpdPtbLeZdBcIkkzrvWdLaS96s9AYak-95uB1PhYBsltMTjkRw7o3WPE8bALQrsaUXanWeKwfMVgM-AfIyyT4ovNgKm1q6tq-gGWuRnJXxIklny2gJ5VBs-aA9HSwxV635TVAtMZoSVtXfBdSNBNWNYxXKJukJ-PWdHNxEr9tNjVeVBeCwRQ_1HO/s1024/image_2024-10-11_09-59-17%20(2).png

ព្រែកជីក Pinglu កសាងឡើងលើប្រវែង១៣៤គីឡូម៉ែត្រ ក្នុងគោលបំណងជុំរុញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកឱ្យភាពងាយស្រួលជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyNdfA_t8C-1yaM5vtOx93kcPCP0XIV_IjIasriIL8enG5rWIaKYriWwF_QYFr89mL4IocMNQa9J3OP_vZvnMI0k_B7pdhWJtZjMWosanPaVgJUWM2R1QOWL-x_6YEFvtZ4QjUVhvpV0ASs6lJZkJxYEn3gQGosCKHLOtcGyJayt3yKJgB5BPJ-qKYtMjH/s800/image_2024-10-11_09-59-17%20(3).png

គម្រោងនេះ សម្រេចការសាងសង់បាន ៥៣,២% ក្រោយចាប់ផ្តើមសាងសង់តាំងពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២មក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8cDfh6a4QVgQZH9WPjVWPhyphenhyphenpiEJMA_v6MyhgXndEr74txvlHdL4UL3-n0QJzTlPuZybsfNAGHXpg4AFKN6eFoVQwzwAntIsQbp33q9lyVgcjFYzdQUUopuRJ3Vrl_YOxQMeI6ZseQ1Llb12yLjfjJLzWgaUOxQYxJnNSwfASpyxC9IpPoaywWEp-oP8mV/s660/image_2024-10-11_09-59-17.png

នៅពេលសាងសង់រួច ព្រែកជីកនេះនឹងកាត់បន្ថយចម្ងាយដឹកជញ្ជូនពីប្រព័ន្ធទន្លេខាងក្នុងប្រទេស ទៅកាន់ផ្ទៃសមុទ្របានចំនួន ៥៦០ គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZS8s4ulLA4CrdjW46CnbamuXxhRJSdqfxS0ydJsSBaEh_DCllzqwX74ZckMXJ8floMNXc05sFaQWxmB02X2Ga4C3Ag2VHDW38AMsW4IDRjHhvzXuRrg0e8A8ismKE-Jh5BrNQ2t2ax83PXavkVA0a9PmddJylBkbGLGf2GzyJXPFDERTO40V34xxtfP74/s590/image_2024-10-11_09-59-18.png

លើសពីនេះទៅទៀត ព្រែកជីកនេះ កសាងឡើង ក៏មានគោលបំណងជំរុញពាណិជ្ជកម្មជាមួយសមាជិកទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ផងដែរ៕

 

ចិនជួយកម្ពុជា៣០០លានលានយ័ន ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ

0

នាឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNNd-dj49HobrOsRhfM7WSIemioWXHya4v33yObgfsLh-CkdIRIH3ZtqDWh6vuzZq_PexjY4-IKgRePmq73jjgklQVXcd6t2cpvFdEu_501xqTQmStezwUgIY1quLy-__DSWI-XG17uG4b6KsRxYhkDHFiEaQl6CxYEHLhLP0HbpBj_taHxHVyNiRkLdaq/s1024/image_2024-10-11_09-22-25%20(2).png

ក្នុងឱកាសនៃជំនួប ឯកឧត្តមនាយករដ្ឋមន្រ្តី លី ឈាង (Li Qiang) បានសម្ដែងនូវការកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចបវរធិបតី ដែលរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងធានាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiMVCxkYDcLX5fQCLpawYoSFQ_wW5vfT0rrTVZtlAJ54UN038O2nEYco6m11spXTtNV4Nrj1HbjpY04_QQkFkS1W4kgqiCCA2u139eOdL6LkP-H_N_9544fdNW1q6qGNiqqiDFjMaMRvWThxSn1lZDSQEv6AIvqI7v9Mj_3oMp6tk21qC4aaMxgLjCuFX7/s1024/image_2024-10-11_09-22-25.png

លើសពីនេះទៀត ភាគីចិនក៏បានផ្ដល់ជំនួយឥតសំណងបន្ថែម ៣០០ លានយ័ន ដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9umXzWBGKLar8blrD8UFXjwWobh1EPVNa-_BlxD0shWWpeEBbF1Dr2Drsk_wXi66cuMmINxEAVtgLlxgDSrusieY9YznEiHzVhS8hwvKbrIIMwVQNdrDFKsVXwSkQ8fz0DZByAiZtyV47uOl8fjSRi0-DCgODRzfPgXTbBvusLi14K9XkuNmOR-ul9tQ4/s1200/image_2024-10-11_09-22-26.png

ឯកឧត្តមនាយករដ្ឋមន្រ្តី លី ឈាង (Li Qiang) សង្កត់ធ្ងន់ថា៖” ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆា និងអង្ករ, ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀត មកកាន់ទីផ្សារចិន”៕

 

តើនឹងមានអ្វីខ្លះកើតឡើង ប្រសិនបើភពផែនដីរបស់យើងគ្មានព្រះច័ន្ទ?

0

តើលោកអ្នកធ្លាប់គិតដែរឬទេ នៅពេលដែលភពផែនដីរបស់យើងគ្មានព្រះច័ន្ទ តើពិភពលោកនឹងទៅជាយ៉ាងណា? ជាការពិតណាស់ព្រះច័ន្ទតែងតែបង្ហាញខ្លួនរៀងរាល់ពេលរាត្រី ដោយផ្តល់នូវពន្លឺភ្លឺចិញ្ចែងចិញ្ចាំងដល់ផែនដី ដែលពេលខ្លះព្រះច័ន្ទបានបង្ហាញខ្លួនក្នុងលក្ខណៈពេញវង់ ហើយខ្លះទៀតក៏បង្ហាញខ្លួនជាចំណិតៗដោយបញ្ចេញពន្លឺព្រៀកៗផងដែរ។ ទោះជាយ៉ាងណា ប្រសិនបើគ្មានព្រះច័ន្ទនៅលើផែនដីទេនោះ ពិភពលោកយើងនឹងជួបរឿងចម្លែកៗដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMqAglhLFbdZY-NaOxZf-bSaDbIuTDmPOrsLgcTUXtSpAwlv5G4SbpjP0NykzXRQ-hDH9nf4CGRf8SZ-qbA6GAb6BPCZv4Sto1ugSv5cOLhw6YbiLCIjh2fa1e-sVDbc5VUDwLi8wZYubNAJw9XrnbasKrvk85UkXp12agPwtNWNe6dBKwiJZvwxCLLFtf/s1000/image_2024-10-11_08-48-37.png

១.រយៈពេលមួយថ្ងៃនៅលើផែនដីអាចមានត្រឹមតែ ៦ ទៅ ១២ ម៉ោងប៉ុណ្ណោះ៖ យោងតាម Inside Science បានឱ្យដឹងថា បើគ្មានព្រះច័ន្ទ ភពផែនដីរបស់យើងនឹងមានរយៈពេលត្រឹមតែ ៦ ទៅ ១២ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយមួយឆ្នាំៗអាចមានលើសដល់ ១ ០០០ ថ្ងៃឯណោះ។ នេះក៏ព្រោះតែល្បឿនរង្វិលរបស់ផែនដីអាចថយចុះដោយសារតែកម្លាំងទំនាញរបស់ព្រះច័ន្ទ ដូច្នេះប្រសិនបើគ្មានព្រះច័ន្ទ មួយថ្ងៃដូចមួយប៉ប្រិចភ្នែកអ៊ីចឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD68AmEWPf_i2TnHyYcNZfl18VbtNw2Io-xQT9OUQ45o43vlhOB7NteqHw4Sx-Dp_qLMORjdC3ND7G2cCIq9ubJymS7meDU__SUMXNoaIurcRdF9qPK9xQii5ZZzQS6i0pLTFVl_2iJItbVmIdRUgSMY_C3a7dqmip1WE18w4Y4ID9uYx1-i-QYVMwO7ic/s1280/image_2024-10-11_08-49-19.png

២.ពេលយប់នឹងមានភាពងងឹតខ្លាំងខុសធម្មតា៖ នេះមានន័យថា ប្រសិនផែនដីគ្មានព្រះច័ន្ទ ពិភពលោកនឹងងងឹតខ្លាំងដល់ថ្នាក់មើលអ្វីក៏មិនឃើញ។ ទោះជាយ៉ាងណានៅពេលយប់លោកអ្នកក៏អាចមើលឃើញពន្លឺផ្កាយ ឬភពផ្សេងៗទៀតបានយ៉ាងច្បាស់ ក្រៅពីភពព្រះច័ន្ទផងដែរ។ លើសពីនេះបើគ្មានព្រះច័ន្ទផែនដីរបស់យើងគឺអាចវិលលឿនជាងមុនរហូតដល់ ៣ ទៅ ៤ ដងឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnBFy5ITVlt3WbKGO3WkNGNzqSKu4vjru7CSMxWvbBv9aN8AIXPD8keE3THp2VT47XIBowRDVylSSsJ4swxbB2rq_Z_0ywmLnH-ajyHsJ6i2HIsy67S3M2Qrc7hFg2TXJcK-cYWOjC-EY5Mn2ClKPZJI8naEfGruslCjdkzIlGOWfqtbkCcOIhDWw0XtgN/s1000/image_2024-10-11_08-49-20.png

៣.កម្រិតទឹកសមុទ្រថយចុះ៖ ជាការពិតណាស់ប្រសិនបើផែនដីគ្មានព្រះច័ន្ទជំនោរនៃមហាសមុទ្រនឹងកាត់បន្ថយយ៉ាងខ្លាំង ដែលរំខានដល់ជីវិតសត្វសមុទ្រ ជាពិសេសនៅតំបន់ intertidal ដែលជាកន្លែងដែលសារពាង្គកាយជាច្រើនពឹងផ្អែកលើទឹកសមុទ្រ និងលំហូរទឹកសម្រាប់ការរស់រានមានជីវិត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPE7atoBjbrzsRCgMuE3UEWeLWkvc94BlCECOU33myyRLwZ1NY_LMcoqP0wO_98FQwVP7F9JZ66Du3dewknov0pXGFeObr_ij_k1XoQmCQLcMfBfU8_kNH8DNxOaJIsK-SNpXomL98RYv_w-u-zJk1RpMieHQzZoZB4QNj6YN2EtuaUik84Bpri1y_WR5O/s970/photo_2024-10-10_15-35-13.jpg

៤.មិនមានសូរ្យគ្រាស ឬចន្ទគ្រាសនោះទេ៖ ពិតណាស់បើគ្មានព្រះច័ន្ទមនុស្សទាំងអស់នៅលើផែនដីក៏មិនអាចមើលឃើញសូរ្យគ្រាស ឬចន្ទគ្រាសបានទៀតឡើយ ព្រោះបើគ្មានព្រះច័ន្ទក៏មិនមានអ្វីមកបាំងព្រះអាទិត្យបានដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5NyfeJMpdbka7HKCoz9FhwKp0n-GCCTAIEEEy4VB9P3ehJ6urFQsjlySx6LQTz-fjU2t23DFrMip99kX1TiaWTgqxNJsbAjyvtsyofGryKhDbBn34WEtCavY7TuHQ_geEQgZCX-ntS46MEtml_upMRFZcknIy14H1j7EhZdVpqkgwZbl3TGywyJz_mIGc/s1024/photo_2024-10-10_15-36-50.jpg

៥.ភាពត្រេតនៃអក្ស័ផែនដីអាចនឹងមិនថេរទៀតឡើង៖ នេះមានន័យថា បើគ្មានព្រះច័ន្ទ កម្រិតលំអៀងនៃអ័ក្សរបស់ភពផែនដីនឹងប្រែប្រួលជានិច្ច ដែលនាំឱ្យកើតមានអាកាសធាតុប្លែកៗ ដែលនាំឱ្យមិនមានរដូវ ក៏ដូចជាធ្វើឱ្យអាកាសធាតុនៅលើផែនដីមានរលកកម្តៅ និងរលកត្រជាក់ញឹកញាប់ រួមទាំងមានគ្រោះមហន្តរាយទៀតផង៕

ថៃហាមពលរដ្ឋលេងទឹកសមុទ្រក្រោយមានសត្វចម្លែកយ៉ាងច្រើនស្រដៀងម្ជុល

0

ប្រទេសថៃ ៖ វាជាបាតុភូតចម្លែកយ៉ាងខ្លាំង ដោយប្រទេសថៃបានប្រទះឃើញសត្វចម្លែកមានរូបរាងស្រដៀងម្ជុល និងដងខ្លួនពណ៌សថ្លា នៅពាសពេញឆ្នេរសមុទ្រក្នុងខេត្តប្រាជួបស៊ិរិខាន់ ។ អាជ្ញាធរបានប្រកាសទៅអាណាព្យាបាលទាំងអស់ ហាមកូនចៅចុះលេងទឹកសមុទ្រក្នុងអំឡុងពេលនេះ ពីព្រោះនឹងបណ្តាលឱ្យកូនមានរបួ.ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbSK2OUucjQmIpFxoqC8ScWSHn-7a7Y3ziwbkavjWGqgazdVL6SNybgXYosAYmThtaFg3T7qeUHrPWg6Jmj8LEJtFTymATYmmgomhwIkRW2kYi5rNOdRnQoDx3uGcqQsUd41zDgeuJrVUehwo-f7-UVc-YMt8hWPlkXFj25PqRTfMs_T-uDkl6KU5ALLcD/s1728/image_2024-10-11_08-18-01.png

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា មានសត្វចម្លែកយ៉ាងច្រើននៅឆ្នេរសមុទ្រប្រានបុរី ស្ថិតនៅឃុំប៉ាកណាមប្រាន ស្រុកប្រានបុរី ខេត្តប្រាជួបស៊ិរិខាន់ ។ អាជ្ញាធរពុំដឹងថា វាជាសត្វអ្វីទេ គឺវាមានរូបរាងស្រដៀងម្ជុលដេរ ឬស្រដៀងឆ្អឹងត្រី និងមានដងខ្លួនពណ៌សថ្លា ប្រវែងប្រមាណ១សង់ទីម៉ែត្រ ។

រលកសមុទ្របានបោកបក់សត្វទាំងនេះមកលើឆ្នេរសមុទ្រ ដែលមានប្រវែងរហូតដល់ជាង៥គីឡូម៉ែត្រ ។ អ្នកស្រុកម្នាក់ដែលប្រកបមុខរបរជួលកៅអីឱ្យភ្ញៀវទេសចរអង្គុយនៅឆ្នេរសមុទ្រ ប្រាប់ថា ខ្លួនរកស៊ីនៅទីនេះអស់រយៈពេលជាង១០ឆ្នាំហើយ ប៉ុន្តែពុំធ្លាប់ឃើញសត្វប្រភេទនេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixRtX0NCwjoumZCPq6qKof7s1vkpUqnrBdKcArhjYzQwiT3IlQ9cHuueElq3ULU10ZlNMkIowYHZMbsH9V_WJ6S819JFWMxn0LYHLhfs7My_EQQXhpbBqDdFU3G-MT9ntslku2aT_51n38x7sxpa9OiBPcNTMfcNFrsDg0n65tmZh1Bivvv7Vd0NoJH0Pn/s1200/photo_2024-10-10_15-24-47%20(2).jpg

អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ «Noey Varinya» បានបង្ហោះវីដេអូសត្វទាំងនេះ និងសរសេរថា ក្រោយពីខ្លួនជាមួយមិត្តភក្តិបានលេង Kiteboarding ក្នុងទឹកសមុទ្ររួចហើយ ក៏នាំគ្នាដើរតាមឆ្នេរខ្សាច់ ស្រាប់តែឃើញសត្វរាងម្ជុលជាប់ពេញសម្លៀកបំពាក់ និងចាក់ទម្លុះចូលសាច់ ។ ពេលនោះ ពួកខ្លួនក៏ជួយគ្នាចាប់វាចេញ ហើយក្នុងទឹកសមុទ្រនៅមានសត្វទាំងនេះច្រើនទៀត ។

អ្នកលេងហ្វេសប៊ុករូបនេះក៏បានសាកសួរទៅហ្វេសប៊ុកផេកមួយ ហើយសមាជិកផេកប្រាប់ថា វាជាសំបកខ្យងសមុទ្រប្រភេទ Creseis ។ ខ្យងទាំងនេះមានរូបរាងថ្លាៗ ហើយវាស្ថិតក្នុងក្រុម Pteropod ដែលតែងតែរស់នៅជាហ្វូង ។ ពេលខ្លះ សំបកខ្យងនេះក៏ជាប់ជាមួយឈុតហែលទឹក ទើបមនុស្សគ្រប់គ្នាគិតថា គឺជាសត្វសមុទ្រមានពិស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyN1R-pYnRhHK640_nfap1H6N3aLoTPgMwN4fVLLyxHsfEiYA0AFBvVnALI6Di9P72Db4jtur8rd8OuAI8OkjJ-JckS1i49kP2MV-a2Vg_shuIcficLL3kCtQ0Dcmu5_l_A45LklAkv3FvqT4PtseFUIeaE51MiqeluQnH1QW2mCXHamkpMlU667QpWFKd/s1200/photo_2024-10-10_15-24-47%20(3).jpg

រីឯលោក Atthawut Trinai ជាគ្រូបង្ហាត់ Kiteboarding និយាយថា លោកពុំដឹងថា វាជាសត្វអ្វីទេ គឺមានរាងដូចបន្លា ឬម្ជុល ឬស្រដៀងឆ្អឹងត្រី និងមានពណ៌សថ្លា ។ លោកបានឃើញសត្វទាំងនេះជាច្រើនក្បាល តាំងពីថ្ងៃទី៧ ខែតុលា មកម៉្លេះ ហើយនៅថ្ងៃទី៨ ខែតុលា វាមានចំនួនកាន់តែច្រើន ។ វានឹងជាប់សម្លៀកបំពាក់ និងចាក់ជើងភ្ញៀវទេសចរពេលលេង Kiteboarding ។

លោកបន្តថា ពេលវាជាប់សម្លៀកបំពាក់ហើយ វានឹងចាក់ចូលក្នុងសាច់ធ្វើឱ្យឈឺតិចតួច ។ លោកពុំធ្លាប់ឃើញ ហើយពុំដឹងថា តើបណ្តាលមកពីមូលហេតុអ្វីទេ ទើបវានៅពាសពេញឆ្នេរ ។ ពេលស្វែងរកក្នុង Google ប្រាប់ថា គឺជាខ្យងសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRazt5KD8tp8fTR33SNcRl7umv9h4BtusKk9Rf4xJord6z6S8EzegZ9sZkCQ0v0jp35RhV2TQOp5imwOujYAeOki5-vw7ZdOTcn-coQm877Pg-3_DZgbAxYUXdzCj7Fh58OqiWTUXDyQsdt0YHpSehsG1Evj3nEIRKX9rCAWdHYXh1ye0pnxAarReHGd5_/s1200/photo_2024-10-10_15-24-47.jpg

អាជ្ញាធរថៃបានផ្តាំផ្ញើទៅអាណាព្យាបាលទាំងអស់ ដែលនាំកូនមកលេងទឹកសមុទ្រក្នុងអំឡុងពេលនេះ សូមប្រុងប្រយ័ត្នសុវត្ថិភាព ។ បើឃើញសត្វចម្លែកនៅលើឆ្នេរសមុទ្រ សូមកុំឱ្យកូនលេងទឹកឱ្យសោះ ពីព្រោះនឹងធ្វើឱ្យកូនរងរបួស ។ បាតុភូតចម្លែកនេះធ្លាប់កើតឡើងនៅខេត្តប្រាជួបស៊ិរិខាន់ ម្តងហើយ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ៕

ធ្លាក់បាក់ឌុប មិនចង់រៀនទី១២ម្ដងទៀត គួរធ្វើដូចម្តេច?

0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានបញ្ចប់ជាស្ថាពរ ដោយបេក្ខជនកំពុងតែមានអារម្មណ៍តានតឹង ខណៈការប្រកាសលទ្ធផលនឹងធ្វើឡើងនៅថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។

សម្រាប់ការប្រឡងតែងតែមានជាប់ និងធ្លាក់ជារឿងធម្មតា ក្នុងករណីប្រសិនបើបេក្ខជនប្រឡងធ្លាក់ អាចនឹងប្រឈមមុខនៅបញ្ហាជុំវិញខ្លួន តែត្រូវចងចាំងថា ការធ្លាក់ឬជាប់បាក់ឌុប មិនមែនជាការកំណត់ផ្លូវជីវិតនោះទេ។

សម្រាប់សិស្សដែលធ្លាក់ ហើយមិនចង់រៀនថ្នាក់១២បន្តទៀត អាចជ្រើសយកវិធីខាងក្រោមនេះ៖

• សិក្សាថ្នាក់បរិញ្ញាបត្ររង
• សិក្សាជំនាញវិជ្ជាជីវៈ
• សិក្សាភាសាបរទេស ឬកុំព្យូទ័រ

ដោយឡែក សម្រាប់បេក្ខជនដែលធ្លាក់ តែមានបំណងចង់សិក្សាថ្នាក់ទី១២ម្តងទៀត ត្រូវគិតដល់ជំនាញដែលខ្លួនចង់រៀននៅថ្ងៃអនាគត ព្រោះជំនាញខ្លះទាមទារឱ្យមានសញ្ញាបត្រ ដើម្បីដាក់ពាក្យចូលសិក្សានៅសកលវិទ្យាល័យ៕

 

អាហារសុខភាពទាំងនេះ ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ ដែលនារីគ្រប់រូបគួរយល់ដឹង

0

មហារីកសុដន់ គឺជាជំងឺដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់ស្ត្រី ដែលវាអាចបណ្តាលឱ្យបាត់.បង់ជី.វិត ប្រសិនបើអ្នកមិនបានព្យាបាលវាទាន់ពេលវេលានោះ។ ដូច្នេះដើម្បីការពារជំងឺគ្រោះថ្នាក់នេះ ដំបូងយើងត្រូវដឹងពីរោគសញ្ញាមួយចំនួនជាមុនសិន៖
ទីមួយគឺចុងសុដន់ប្រែប្រួល នេះមានន័យថា សញ្ញាដំបូងនៃជំងឺមហារីកសុដន់ គឺចុងសុដន់ចាប់ផ្តើមប្រែប្រួល អាចថាចុងសុដន់លឹបចូលក្នុង ឬជ្រីវជ្រួញ។ រីឯទីពីរ មានការហូរឈាម ឬចេញទឹកថ្លាៗតាមចុងសុដន់ និងទីបីមានដុំពកនៅក្នុងសុដន់ ឬតំបន់ក្លៀក រួចហើមនៅជុំវិញសុដន់ និងក្លៀករយៈពេលមួយខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ-5WkoBMZcIbeyeCJvShnMEiPkz-hyP2JO8cc9JMirceS1DQe0gY_MIlkYTD_Lq2UKrq_sKTUm456447azjFKsAad7GXgAeSC791DmY8mdGeDA9EOeMrd57RVV0fBllV8RKuK0CqQagE11wQg-3mgfDYBigzdraiRlIMhS_hjYDol639xepkKOtR02rjn/s1798/image_2024-10-10_15-15-28.png

រួមទាំងទីបួនចេញស្នាមអុជៗតូចៗនៅស្បែកសុដន់ ក៏ដូចជាទីប្រាំមានការឈឺចាប់សុដន់ ឬក្បាលដោះខ្លាំងខុសធម្មតា។ សម្រាប់មូលហេតុដែលបណ្តាលឱ្យយើងកើតជំងឺមហារីកសុដន់គឺដោយសារការលូតលាស់មិនប្រក្រតីនៃកោសិកាសុដន់។ យ៉ាងណាមិញ ឫសគល់នៃការវិវត្តរបស់ជំងឺមហារីកសុដន់នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ មហារីកសុដន់ ជាជំងឺដែលស្រីៗគ្នាយើងខ្លាចបំផុត ហើយក៏ឧស្សាហ៍កើតមានបំផុតដូចគ្នាផងដែរ។ ហេតុនេះដើម្បីការពារ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ យើងគ្រប់គ្នាគួរតែបរិភោគអាហារដូចខាងក្រោម៖

១.សណ្តែកសៀង៖ សណ្តែកសៀងអាចកាត់បន្ថយហានិភ័យនៃការកើតឡើងវិញនៃជំងឺមហារីកសុដន់រហូតដល់ ២៦% នេះបើយោងតាមការវិភាគមេតាដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី JNCI Cancer Spectrum។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXj70SqDr4ajSkPggoBLsLsbMuj4RsuvLHZjAfpmOXZDmV_yzQMfczMSEud1hyXBVwIIXNKQhqDtjTKBoJfFZr2-PNwzypr2vX8_NqnjjRMS9chOkP6Cmq3JmsEcBdx0BqPADAcsr6nU4ymI8UJwtp9H5JLCrE8cq4P-wiFR7c9Q6QQGqefsSt5sX6kZSK/s1500/image_2024-10-10_15-15-28%20(2).png

២.តែបៃតង៖ អ្នកចូលចិត្តតែបៃតងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីភេសជ្ជៈនេះ។ យោងតាមការសិក្សា សារធាតុ polyphenols ក្នុងតែបៃតងគឺអាចរារាំងការលូតលាស់នៃកោសិកាមហារីកសុដន់បានយ៉ាងមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWBZioLqGwGgwA3RrYHOJnEIvmU3RDtoPWB87DBayP96RJw3tDyfW4CyULPFWysmmSWNGcNFMG6lDzxpFazBZoBvIpMWnyrCOmnGOQ7Pkp_ESkMRdxb4stWmr_FyXdvwjlY_5tNT5mbo5wZ6ugBtkGgU5j03ilY8ge2Y8-02OL-svNcTbH97aSBFxjnn7k/s2560/image_2024-10-10_15-15-29.png

៣.បន្លែបៃតង៖ បន្លែស្លឹកបៃតងដូចជា ខាត់ណា និង spinach អាចជួយការពារជំងឺមហារីកសុដន់បានយ៉ាងល្អបំផុត។ នេះគឺដោយសារតែបន្លែទាំងនេះមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ និងអាចគ្រប់គ្រងរ៉ាឌីកាល់សេរីដែលបង្កមហារីក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOHgEapg65XJFobHl1KTeqQYbc4sjIsfA4C0DxWf7XLX0M7pjPX6IKOyj3b2_QQ1_0U4CBlJEr_x4hFlp__lFRgHsXhGbVolZ87apwXP-QM-zQt0eEFgvxmwJCjutxFks6zW5_r4QClcdAb-WsD0T36GntiiE2aVaNOoDKFYXiepzbUE5lnVycaaNCzZr8/s3711/image_2024-10-10_15-17-38.png

៥.ផ្លែក្រូច៖ ក្រូចមានច្រើនប្រភេទដូចជា ក្រូច ក្រូចឆ្មារ និងក្រូចឃ្វិច ដែលមានសារធាតុ folate វីតាមីន C សារធាតុ carotenoids និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលសុទ្ធតែមានឥទ្ធិពលប្រឆាំងនឹងជំងឺមហារីក។ នៅក្នុងការសិក្សាឆ្នាំ ២០១៣ ដែលបានចេញផ្សាយនៅក្នុង Journal of Breast Cancer អ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលទទួលទានផ្លែក្រូចក្នុងបរិមាណច្រើនគួរសម គឺមានហានិភ័យទាបបំផុតនៃជំងឺមហារីកសុដន់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYWycKos6bRGT16XL7eKht7fofY4ehsiuWd209lhs-Wlki64FgIEPhHAKWboiZUZdlkoaJeabokzFbQGSMHL_znJLF87iyDxewuCy_DwJmkO8quav-F-fjYeTuJwiIiqKMWgvTf8apVv7ZuyW_UDTNqUWhfZGDJRnb07Be1MnXYKYwD66OJ-xIGuhIG5ID/s1080/image_2024-10-10_15-15-31.png

ទើបតែថ្ងៃមុនសោះ! ពេលនេះ ភ្លើងឆេះរថយន្តក្រុងរបស់សាកលវិទ្យាល័យដ៏ល្បីមួយនៅថៃ

0

ប្រទេសថៃ ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចថៃបានទទួលដំណឹងថា មានហេតុការណ៍ភ្លើងឆេះក្នុងបរិវេណសាកលវិទ្យាល័យដ៏ល្បីមួយកន្លែងនៅឃុំប្រាឆាធិប៉ាត់ ស្រុកថាណាក់បុរី ខេត្តប៉ាធុមថានី ហើយសមត្ថកិច្ចក៏ចុះមកត្រួតពិនិត្យភ្លាមៗ ព្រមទាំងបញ្ជូនរថយន្តបាញ់ទឹកមកកន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើងដែលកំពុងឆេះសន្ធោសន្ធៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Six0lQ7rBhNpE7gWHwBCv7YKUhjqnGWIQwDeOnZVlrIAYawVXz6OYr2C4KbHBf7ftdda10QxrPPrDyG_qpZ2XYS3bBwSIPmQd03Euz8iUAJWgc0n9AyQh0myB0hoc3i2DGaYei7amBHEWLYlM7ntIjoE9ICqk-yOWHQ0H61dNx-5hn2hojcMDg7-5uIX/s650/image_2024-10-10_15-05-43.png

សមត្ថកិច្ចនិយាយថា រថយន្តបាញ់ទឹកបានចំណាយពេលបាញ់ទឹករហូតដល់៤០នាទី ទើបភ្លើងរលត់ទៅវិញ ។ ភ្លើងបានឆេះរថយន្តក្រុងចំនួន២គ្រឿង និងឆេះរថយន្តទួរីស១គ្រឿងទៀត ដែលចតនៅក្បែរគ្នា ។ រីឯមូលហេតុបណ្តាលឱ្យភ្លើងឆេះនេះ គឺដោយសារការធ្វេសប្រហែស ។

លោក វិឈៀ ម៉ឺនឆៃវង្ស អាយុ៥៧ឆ្នាំ ជាសន្តិសុខឱ្យដឹងថា កាលពីម៉ោង៦ព្រឹក ថ្ងៃទី១០ ខែតុលា ខ្លួនបានដើរត្រួតពិនិត្យសណ្តាប់ធ្នាប់នៅបរិវេណនេះ និងឮសំឡេងផ្ទុះចេញពីរថយន្តក្រុងចតនៅកណ្តាល ។ ពេលនោះ ខ្លួនក៏សង្កេតមើលមួយសន្ទុះ ប៉ុន្តែគ្មានអ្វីខុសប្លែក ទើបចាកចេញពីទីនេះ ។ ក្រោយមក សន្តិសុខម្នាក់ទៀតរត់មកប្រាប់ថា មានភ្លើងឆេះរថយន្ត៣គ្រឿង ដែលចតចោលក្នុងចំណត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCo8uNmBnVbnn9GNZpnj9G4Wb-CvJPeRviVhyphenhyphenklm5SteU2MC0xfxbwG1_PwAQwgE9oXqxrnWTgHTnjIGihwVb7c7tMcCU432-YWz6pAAqtYZ3jMBd9BZWUE8m-H3_-zlBCya8b011_s7d17P1_uzUdVsheWS3Jgi-4I2u8bH-UX6nFGRq2CfWL2Q_kxNQ-/s1024/image_2024-10-10_15-05-42.png

សន្តិសុខរូបនេះបន្តថា មូលហេតុមានភ្លើងឆេះនេះ គឺបណ្តាលមកពីរថយន្តចតនៅកណ្តាលសាកថ្មឧបករណ៍អេឡិចត្រូនិកចោលក្នុងរថយន្ត ទើបឧបករណ៍អេឡិចត្រូនិកផ្ទុះឆេះរថយន្ត និងរាលដាលទៅរថយន្តចតនៅក្បែរៗ ។ កន្លងមក ខ្លួនធ្លាប់ឃើញពន្លឺភ្លើងម្តងហើយដែលបណ្តាលមកពីការសាកថ្មចោលពេលយប់ និងជូនដំណឹងទៅម្ចាស់រថយន្តរួចហើយដែរ ប៉ុន្តែម្ចាស់រថយន្តនៅតែសាកដដែល ។

ចំណែកអ្នកនៅក្បែរកន្លែងកើតហេតុរៀបរាប់ថា រថយន្តក្រុងចតនៅកណ្តាលចូលចិត្តសាកថ្មឧបករណ៍អេឡិចត្រូនិកក្នុងរថយន្តចោលពេលយប់ ។ ពេលនោះ ខ្លួនកំពុងសម្រាកក្នុងបន្ទប់ ហើយក៏ឮសំឡេងឆេះរថយន្ត ទើបចេញមកមើល ។ ការពិត រថយន្តចតនៅទីនេះមានទាំងអស់៥គ្រឿង ប៉ុន្តែរថយន្ត២គ្រឿងបានបើកចេញពីកន្លែងកើតហេតុទាន់ពេលវេលា នៅសល់រថយន្ត៣គ្រឿងជារបស់សាកលវិទ្យាល័យ បើកចេញពុំទាន់ ទើបភ្លើងឆេះខ្ទេច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJg7VJOi5E5zJnXCbPpFPYWJECWYDvOis7AbXOxmx2jFVzT9-j1GqazjctpwZJ3qCcVjGoqht21KyDd4RwPJyZGoVLNw3PSgOEhLFTUzzfBhdp1am3uhlXFa7R8ljuDz5NDqyz2frc_xG8gFqpPFFY3hic4nCeSmGFCvjJJwSWo5w7_T04BMvuRT9u4N-d/s1024/image_2024-10-10_15-05-42%20(2).png

ជំហានដំបូង សមត្ថកិច្ចបានត្រួតពិនិត្យនៅកន្លែងកើតហេតុ ព្រមទាំងថតរូបភាពទុកជាភស្តុតាង ។ ជំហានបន្ទាប់ សមត្ថកិច្ចនឹងទំនាក់ទំនងទៅកាន់មន្ត្រីពិសោធន៍ភស្តុតាង ដើម្បីចុះមកត្រួតពិនិត្យរកមូលហេតុជាក់លាក់បន្ថែមទៀតដែលបណ្តាលឱ្យភ្លើងឆេះរថយន្ត ។

ចុងក្រោយ សមត្ថកិច្ចបានផ្តាំផ្ញើទៅពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នសុវត្ថិភាព និងចៀសវាងសាកថ្មឧបករណ៍អេឡិចត្រូនិកចោលពេលយប់ ពីព្រោះវានឹងបង្កការក្តៅក្រហាយដល់ខ្លួនឯង និងអ្នកដទៃ ។ ការពីពេលថ្មីៗនេះ ប្រទេសថៃទើបតែកើតហេតុការណ៍ឆេះរថយន្តក្រុងដឹកកូនសិស្ស ដែលបណ្តាលឱ្យគ្រូបង្រៀន និងកូនសិស្សស្លាប់អស់ជាច្រើននាក់ ៕