មហារីកសុដន់ គឺជាជំងឺដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់ស្ត្រី ដែលវាអាចបណ្តាលឱ្យបាត់.បង់ជី.វិត ប្រសិនបើអ្នកមិនបានព្យាបាលវាទាន់ពេលវេលានោះ។ ដូច្នេះដើម្បីការពារជំងឺគ្រោះថ្នាក់នេះ ដំបូងយើងត្រូវដឹងពីរោគសញ្ញាមួយចំនួនជាមុនសិន៖
ទីមួយគឺចុងសុដន់ប្រែប្រួល នេះមានន័យថា សញ្ញាដំបូងនៃជំងឺមហារីកសុដន់ គឺចុងសុដន់ចាប់ផ្តើមប្រែប្រួល អាចថាចុងសុដន់លឹបចូលក្នុង ឬជ្រីវជ្រួញ។ រីឯទីពីរ មានការហូរឈាម ឬចេញទឹកថ្លាៗតាមចុងសុដន់ និងទីបីមានដុំពកនៅក្នុងសុដន់ ឬតំបន់ក្លៀក រួចហើមនៅជុំវិញសុដន់ និងក្លៀករយៈពេលមួយខែ។
រួមទាំងទីបួនចេញស្នាមអុជៗតូចៗនៅស្បែកសុដន់ ក៏ដូចជាទីប្រាំមានការឈឺចាប់សុដន់ ឬក្បាលដោះខ្លាំងខុសធម្មតា។ សម្រាប់មូលហេតុដែលបណ្តាលឱ្យយើងកើតជំងឺមហារីកសុដន់គឺដោយសារការលូតលាស់មិនប្រក្រតីនៃកោសិកាសុដន់។ យ៉ាងណាមិញ ឫសគល់នៃការវិវត្តរបស់ជំងឺមហារីកសុដន់នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ មហារីកសុដន់ ជាជំងឺដែលស្រីៗគ្នាយើងខ្លាចបំផុត ហើយក៏ឧស្សាហ៍កើតមានបំផុតដូចគ្នាផងដែរ។ ហេតុនេះដើម្បីការពារ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ យើងគ្រប់គ្នាគួរតែបរិភោគអាហារដូចខាងក្រោម៖
១.សណ្តែកសៀង៖ សណ្តែកសៀងអាចកាត់បន្ថយហានិភ័យនៃការកើតឡើងវិញនៃជំងឺមហារីកសុដន់រហូតដល់ ២៦% នេះបើយោងតាមការវិភាគមេតាដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី JNCI Cancer Spectrum។.png)
២.តែបៃតង៖ អ្នកចូលចិត្តតែបៃតងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីភេសជ្ជៈនេះ។ យោងតាមការសិក្សា សារធាតុ polyphenols ក្នុងតែបៃតងគឺអាចរារាំងការលូតលាស់នៃកោសិកាមហារីកសុដន់បានយ៉ាងមានប្រសិទ្ធភាព។
៣.បន្លែបៃតង៖ បន្លែស្លឹកបៃតងដូចជា ខាត់ណា និង spinach អាចជួយការពារជំងឺមហារីកសុដន់បានយ៉ាងល្អបំផុត។ នេះគឺដោយសារតែបន្លែទាំងនេះមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ និងអាចគ្រប់គ្រងរ៉ាឌីកាល់សេរីដែលបង្កមហារីក។ 
៥.ផ្លែក្រូច៖ ក្រូចមានច្រើនប្រភេទដូចជា ក្រូច ក្រូចឆ្មារ និងក្រូចឃ្វិច ដែលមានសារធាតុ folate វីតាមីន C សារធាតុ carotenoids និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលសុទ្ធតែមានឥទ្ធិពលប្រឆាំងនឹងជំងឺមហារីក។ នៅក្នុងការសិក្សាឆ្នាំ ២០១៣ ដែលបានចេញផ្សាយនៅក្នុង Journal of Breast Cancer អ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលទទួលទានផ្លែក្រូចក្នុងបរិមាណច្រើនគួរសម គឺមានហានិភ័យទាបបំផុតនៃជំងឺមហារីកសុដន់៕










