Home ព័ត៌មានអន្តរជាតិ តើនឹងមានអ្វីខ្លះកើតឡើង ប្រសិនបើភពផែនដីរបស់យើងគ្មានព្រះច័ន្ទ?

តើនឹងមានអ្វីខ្លះកើតឡើង ប្រសិនបើភពផែនដីរបស់យើងគ្មានព្រះច័ន្ទ?

114
0

តើលោកអ្នកធ្លាប់គិតដែរឬទេ នៅពេលដែលភពផែនដីរបស់យើងគ្មានព្រះច័ន្ទ តើពិភពលោកនឹងទៅជាយ៉ាងណា? ជាការពិតណាស់ព្រះច័ន្ទតែងតែបង្ហាញខ្លួនរៀងរាល់ពេលរាត្រី ដោយផ្តល់នូវពន្លឺភ្លឺចិញ្ចែងចិញ្ចាំងដល់ផែនដី ដែលពេលខ្លះព្រះច័ន្ទបានបង្ហាញខ្លួនក្នុងលក្ខណៈពេញវង់ ហើយខ្លះទៀតក៏បង្ហាញខ្លួនជាចំណិតៗដោយបញ្ចេញពន្លឺព្រៀកៗផងដែរ។ ទោះជាយ៉ាងណា ប្រសិនបើគ្មានព្រះច័ន្ទនៅលើផែនដីទេនោះ ពិភពលោកយើងនឹងជួបរឿងចម្លែកៗដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMqAglhLFbdZY-NaOxZf-bSaDbIuTDmPOrsLgcTUXtSpAwlv5G4SbpjP0NykzXRQ-hDH9nf4CGRf8SZ-qbA6GAb6BPCZv4Sto1ugSv5cOLhw6YbiLCIjh2fa1e-sVDbc5VUDwLi8wZYubNAJw9XrnbasKrvk85UkXp12agPwtNWNe6dBKwiJZvwxCLLFtf/s1000/image_2024-10-11_08-48-37.png

១.រយៈពេលមួយថ្ងៃនៅលើផែនដីអាចមានត្រឹមតែ ៦ ទៅ ១២ ម៉ោងប៉ុណ្ណោះ៖ យោងតាម Inside Science បានឱ្យដឹងថា បើគ្មានព្រះច័ន្ទ ភពផែនដីរបស់យើងនឹងមានរយៈពេលត្រឹមតែ ៦ ទៅ ១២ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយមួយឆ្នាំៗអាចមានលើសដល់ ១ ០០០ ថ្ងៃឯណោះ។ នេះក៏ព្រោះតែល្បឿនរង្វិលរបស់ផែនដីអាចថយចុះដោយសារតែកម្លាំងទំនាញរបស់ព្រះច័ន្ទ ដូច្នេះប្រសិនបើគ្មានព្រះច័ន្ទ មួយថ្ងៃដូចមួយប៉ប្រិចភ្នែកអ៊ីចឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD68AmEWPf_i2TnHyYcNZfl18VbtNw2Io-xQT9OUQ45o43vlhOB7NteqHw4Sx-Dp_qLMORjdC3ND7G2cCIq9ubJymS7meDU__SUMXNoaIurcRdF9qPK9xQii5ZZzQS6i0pLTFVl_2iJItbVmIdRUgSMY_C3a7dqmip1WE18w4Y4ID9uYx1-i-QYVMwO7ic/s1280/image_2024-10-11_08-49-19.png

២.ពេលយប់នឹងមានភាពងងឹតខ្លាំងខុសធម្មតា៖ នេះមានន័យថា ប្រសិនផែនដីគ្មានព្រះច័ន្ទ ពិភពលោកនឹងងងឹតខ្លាំងដល់ថ្នាក់មើលអ្វីក៏មិនឃើញ។ ទោះជាយ៉ាងណានៅពេលយប់លោកអ្នកក៏អាចមើលឃើញពន្លឺផ្កាយ ឬភពផ្សេងៗទៀតបានយ៉ាងច្បាស់ ក្រៅពីភពព្រះច័ន្ទផងដែរ។ លើសពីនេះបើគ្មានព្រះច័ន្ទផែនដីរបស់យើងគឺអាចវិលលឿនជាងមុនរហូតដល់ ៣ ទៅ ៤ ដងឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnBFy5ITVlt3WbKGO3WkNGNzqSKu4vjru7CSMxWvbBv9aN8AIXPD8keE3THp2VT47XIBowRDVylSSsJ4swxbB2rq_Z_0ywmLnH-ajyHsJ6i2HIsy67S3M2Qrc7hFg2TXJcK-cYWOjC-EY5Mn2ClKPZJI8naEfGruslCjdkzIlGOWfqtbkCcOIhDWw0XtgN/s1000/image_2024-10-11_08-49-20.png

៣.កម្រិតទឹកសមុទ្រថយចុះ៖ ជាការពិតណាស់ប្រសិនបើផែនដីគ្មានព្រះច័ន្ទជំនោរនៃមហាសមុទ្រនឹងកាត់បន្ថយយ៉ាងខ្លាំង ដែលរំខានដល់ជីវិតសត្វសមុទ្រ ជាពិសេសនៅតំបន់ intertidal ដែលជាកន្លែងដែលសារពាង្គកាយជាច្រើនពឹងផ្អែកលើទឹកសមុទ្រ និងលំហូរទឹកសម្រាប់ការរស់រានមានជីវិត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPE7atoBjbrzsRCgMuE3UEWeLWkvc94BlCECOU33myyRLwZ1NY_LMcoqP0wO_98FQwVP7F9JZ66Du3dewknov0pXGFeObr_ij_k1XoQmCQLcMfBfU8_kNH8DNxOaJIsK-SNpXomL98RYv_w-u-zJk1RpMieHQzZoZB4QNj6YN2EtuaUik84Bpri1y_WR5O/s970/photo_2024-10-10_15-35-13.jpg

៤.មិនមានសូរ្យគ្រាស ឬចន្ទគ្រាសនោះទេ៖ ពិតណាស់បើគ្មានព្រះច័ន្ទមនុស្សទាំងអស់នៅលើផែនដីក៏មិនអាចមើលឃើញសូរ្យគ្រាស ឬចន្ទគ្រាសបានទៀតឡើយ ព្រោះបើគ្មានព្រះច័ន្ទក៏មិនមានអ្វីមកបាំងព្រះអាទិត្យបានដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5NyfeJMpdbka7HKCoz9FhwKp0n-GCCTAIEEEy4VB9P3ehJ6urFQsjlySx6LQTz-fjU2t23DFrMip99kX1TiaWTgqxNJsbAjyvtsyofGryKhDbBn34WEtCavY7TuHQ_geEQgZCX-ntS46MEtml_upMRFZcknIy14H1j7EhZdVpqkgwZbl3TGywyJz_mIGc/s1024/photo_2024-10-10_15-36-50.jpg

៥.ភាពត្រេតនៃអក្ស័ផែនដីអាចនឹងមិនថេរទៀតឡើង៖ នេះមានន័យថា បើគ្មានព្រះច័ន្ទ កម្រិតលំអៀងនៃអ័ក្សរបស់ភពផែនដីនឹងប្រែប្រួលជានិច្ច ដែលនាំឱ្យកើតមានអាកាសធាតុប្លែកៗ ដែលនាំឱ្យមិនមានរដូវ ក៏ដូចជាធ្វើឱ្យអាកាសធាតុនៅលើផែនដីមានរលកកម្តៅ និងរលកត្រជាក់ញឹកញាប់ រួមទាំងមានគ្រោះមហន្តរាយទៀតផង៕