ឈូងសមុទ្រថៃ ដែលមានភាពល្បីល្បាញមួយក្នុងតំបន់អាសុីអាគ្នេយ៍ ដើមឡើយស្ថិតដែនអធិបតេយ្យភាពរបស់កម្ពុជា។
ឈូងសមុទ្រនេះ ដើមឡើយមានឈ្មោះថា៖”ឈូងសមុទ្រខ្មែរ ក៏ប៉ុន្តែ ត្រូវបានសៀមវាយប្រហារមកលើខ្មែរពីទិសខាងលិច និងវាយបន្តដល់ខាងជើងនិងខាងត្បូងនៃជ្រោយម៉ាល្លយូ”។
បន្ទាប់មកសតវត្សទី១៦ ថៃ មានឥទ្ធិពលគ្រប់គ្រងលើឈូងសមុទ្រនេះស្ទើរតែទាំងស្រុង។ លុះក្រោយមក អង្គការជលសាស្រ្តអន្តរជាតិ ក៏បានសម្រេចដាក់ឈ្មោះនេះថា “ឈូងសមុទ្រថៃ”មកទល់បច្ចុប្បន្ន។
ឈូងសមុទ្រថៃ មានព្រំដែនជាមួយប្រទេសថៃ កម្ពុជា វៀតណាម និងម៉ាឡេស៊ី លាតសន្ធឹងលើផ្ទៃទឹកប្រមាណជា ៣២មុឺន គីឡូម៉ែត្រការ៉េ។
ភោគទ្រព្យសម្បត្តិធម្មជាតិ ក្នុងឈូងសមុទ្រនេះ គឺសម្បូរទៅដោយប្រេងកាត និងឧស្ម័នធម្មជាតិ ដែលស្ថិតនៅតំបន់ជម្លោះព្រំដែនទឹករវាងប្រទេសកម្ពុជានិងថៃ៕