Home ព័ត៌មានជាតិ ធ្លាក់បាក់ឌុប មិនចង់រៀនទី១២ម្ដងទៀត គួរធ្វើដូចម្តេច?

ធ្លាក់បាក់ឌុប មិនចង់រៀនទី១២ម្ដងទៀត គួរធ្វើដូចម្តេច?

206
0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានបញ្ចប់ជាស្ថាពរ ដោយបេក្ខជនកំពុងតែមានអារម្មណ៍តានតឹង ខណៈការប្រកាសលទ្ធផលនឹងធ្វើឡើងនៅថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។

សម្រាប់ការប្រឡងតែងតែមានជាប់ និងធ្លាក់ជារឿងធម្មតា ក្នុងករណីប្រសិនបើបេក្ខជនប្រឡងធ្លាក់ អាចនឹងប្រឈមមុខនៅបញ្ហាជុំវិញខ្លួន តែត្រូវចងចាំងថា ការធ្លាក់ឬជាប់បាក់ឌុប មិនមែនជាការកំណត់ផ្លូវជីវិតនោះទេ។

សម្រាប់សិស្សដែលធ្លាក់ ហើយមិនចង់រៀនថ្នាក់១២បន្តទៀត អាចជ្រើសយកវិធីខាងក្រោមនេះ៖

• សិក្សាថ្នាក់បរិញ្ញាបត្ររង
• សិក្សាជំនាញវិជ្ជាជីវៈ
• សិក្សាភាសាបរទេស ឬកុំព្យូទ័រ

ដោយឡែក សម្រាប់បេក្ខជនដែលធ្លាក់ តែមានបំណងចង់សិក្សាថ្នាក់ទី១២ម្តងទៀត ត្រូវគិតដល់ជំនាញដែលខ្លួនចង់រៀននៅថ្ងៃអនាគត ព្រោះជំនាញខ្លះទាមទារឱ្យមានសញ្ញាបត្រ ដើម្បីដាក់ពាក្យចូលសិក្សានៅសកលវិទ្យាល័យ៕