ប្រទេសវៀតណាម ដែលជាអ្នកផ្គត់ផ្គង់កាហ្វេ Robusta លំដាប់លេខ ១ លើពិភពលោក កំពុងឈានចូលដល់រដូវប្រមូលផលហើយ។ គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះតម្លៃកាហ្វេ Robusta បានកើនឡើងយ៉ាងខ្លាំងចាប់ពី ៩ – ៣៦ ដុល្លារ/តោន ហើយរយៈពេលដែលបានចែកចាយក្នុងខែវិច្ឆិកាឆ្នាំមុនតម្លៃកាហ្វេខ្ពស់បំផុតបានឡើងរហូតដល់ ៤,៨៦៥ ដុល្លារ/តោន។ .png)
ដូច្នេះប្រសិនបើកាហ្វេវៀតណាម Robusta អាចមានតម្លៃ ៥,០០០ ដុល្លារ/តោន រយៈពេលពេញ ១ ឆ្នាំ នោះកាហ្វេមួយពែងៗរបស់វៀតណាមនឹងក្លាយជាភេសជ្ជៈដ៏ប្រណីតមួយរបស់ពិភពលោក។
បច្ចុប្បន្នតម្លៃកាហ្វេនៅទីផ្សារក្នុងស្រុកគឺមានតម្លៃជាមធ្យម ១១៣.៥០០ ដុងក្នុងមួយគីឡូក្រាម (ប្រមាណជាង ៤ ដុល្លារអាមេរិក) កើនឡើង ១០០ដុង បើធៀបនឹងថ្ងៃមុន។ លោក Phan Minh Thong អគ្គនាយកក្រុមហ៊ុន Phuc Sinh Joint Stock បានមានប្រសាសន៍ថា ក្នុងដំណាំកាហ្វេនេះ កសិករពិតជាទទួលបានផលច្រើន ដោយសារតម្លៃខ្ពស់។ 
ហេតុនេះហើយប្រសិនបើកាហ្វេ Robusta រក្សាតម្លៃ ៥,០០០ ដុល្លារ/តោន រយៈមួយឆ្នាំពេញ កាហ្វេមួយពែងៗអាចត្រូវបានចាត់ទុកថាជាភេសជ្ជៈដ៏ប្រណីតមួយ។ ទោះជាយ៉ាងណា ប្រសិនបើតម្លៃកាហ្វេគឺខ្ពស់ពេក តម្រូវការក៏អាចថយចុះពី ២០-៣០% ផងដែរ។
នៅសហរដ្ឋអាមេរិក កាហ្វេមួយពែងៗអាចឡើងដល់ ២០ ដុល្លារ ហើយនៅប្រទេសវៀតណាម វាអាចមានតម្លៃ ៥ ដុល្លារ/ពែង។ នេះមានន័យថា កាហ្វេវៀតណាមកំពុងស្ថិតក្នុងកម្រិតមួយឈានទៅរកភេសជ្ជៈប្រណីតបំផុតរបស់ពិភពលោក។ 
លោក Nguyen Ngoc Luan អគ្គនាយកនៃក្រុមហ៊ុន Global Trade Link Company Limited បាននិយាយថា “តាមពិតទៅ Starbucks របស់អាមេរិកពីមុនមកក៏ជាកាហ្វេធម្មតាដែរ ប៉ុន្តែដោយសារគុណភាពផលិតផលគឺល្អឥតខ្ចោះ ក៏បានប្រែក្លាយវាទៅជាកាហ្វេដ៏ប្រណិតមួយរបស់ពិភពលោក”។ ដូច្នេះវាមិនខុសពីកាហ្វេវៀតណាមនោះទេ កាហ្វេវៀតណាមមានគុណភាពខ្ពស់ ក្លិនឈ្ងុយ រសជាតិឆ្ងាញ់ ច្បាស់ណាស់វាសមនឹងក្លាយជាកាហ្វេដ៏ប្រណីតមួយ៕










