Home Blog Page 827

អ្នករៀបចំ Professional តែដល់ថ្នាក់បវរកញ្ញាត្អូញត្អែរពីអាហារហូបចុក ឯកៅអីជ័រក៏លេចឡើងនៅក្នុងកម្មវិធី

0

ដូចមហាជនជ្រាបមកហើយថាបញ្ហាចម្រូងចម្រាសកម្មវិធី Miss Grand ប្រជាជនកម្ពុជាកើតក្តីខឹងសម្បារយ៉ាងខ្លាំងជាងគេទៅកាន់លោក ណាវ៉ាត់ ស្ថាបនិក MGI បញ្ឈប់ការរៀបចំនៅលើទឹកដីកម្ពុជាពាក់កណ្តាលទីព្រោះថាធ្វើការ Unprofessional ។ ពោលថាម្ចាស់កម្មវិធីរៀបចំនៅកម្ពុជាធ្វើការមិន Professional ប៉ុន្តែអ្នកធ្វើការ Professional វិញដល់ថ្នាក់បវរកញ្ញាម្នាក់ដែលជាកូនកាត់ថៃត្អូញត្អែរពីអាហារហូបចុក ខណៈរូបភាពកៅអីជ័រក៏មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4-lyEeXdcZ0NUhWF5FGbJ4VJEIBCbCn3hqq5yN2Q5NU0-0_QwXj3vRZxqRrPy84oRILSmRMeGtzF0mT_8TKvqci_k8TxaA38o3ySavBHrOMFrQsSxZaYu6652h9RCf2S5yXt6hdhgNNSIaoHWhiocDe2F3TpYiKbMbkK51ye2KOKCXhuwTw5rqO46thXp/s1440/image_2024-10-12_09-24-00.png

ស្ថានការណ៍មិនទាន់រលត់ទាំងស្រុងនោះទេចំពោះកម្មវិធី MGI ធ្វើមកលើប្រទេសកម្ពុជាបន្សល់នូវបញ្ហារឿងអាស្រូវក្រោមស្នាដៃម្ចាស់កម្មវិធីប្រកួតសម្រស់ជនជាតិថៃ ណាវ៉ាត់ អ៊ីតសារាក្រៃស៊ីល មិនដឹងថាជាចេតនារបស់បុគ្គលនេះឬយ៉ាងណាទោះទេចោទកម្ពុជាជាម្ចាស់ផ្ទះធ្វើការគ្មានវិជ្ជាជីវៈ ប៉ុន្តែបើបែកធ្លាយចំណុចណាមិនល្អពីការរៀបចំរបស់ខ្លួនមិនខុសពីបង្ហាញភាពអាម៉ាស់វិញនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_7LRNSMzzQ9_9xOEMaG88L_EpJYvKcNmdLmKcZHZUZyoJfpeWoi2BMeQxOyfVi-Sz_dB0DAotmTBO64iXrgX-cM75we1jjKTMK8Duea-6ZpaSvvDVXffKwPrCTElsVXVwqcOuE44mXHbwOlsoipd1Euh9_FeRAs_q3zI3bLrT7c2wnogluurFuy_afLZg/s1440/image_2024-10-12_09-24-03.png

កាលពីពេលថ្មីៗនេះបវរកញ្ញាតំណាង ដាណឺម៉ាក ដែលជាកូនកាត់ថៃផង បាននិយាយជាភាសាថៃ ដែលមានន័យថា នាងអត់មានអីញុំាមានតែបាយផាត់កាផៅតែនាងអត់ចេះញុំាណាមួយជិតដល់ពេលផ្លាស់ប្តូរឈុតបន្តទៀត។ ដល់ពេលរូបភាពនេះលេចឡើងអ្នកគាំទ្រកម្ពុជាផ្លែផ្កាឱ្យវិញថា នេះអ្នកធ្វើការបែប Professional ទិញបាយផាត់កាផៅឱ្យបវរកញ្ញាដែលមានតម្លៃខ្ទង់៣ដុល្លារចំណែកឯខាងកម្ពុជាវិញរៀបចំបាយប្រអប់សុទ្ធតែត្រីសាម៉ុន ហើយត្រូវបវរកញ្ញាថៃនាងម៉ាលីន យកទៅផុសសុទ្ធតែហូបមិនឆ្អែត។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8jEAbYZpirN3OQCfseio336SVX1dhOr7ck38HR18Nxpo5R2o7yFu15t87CYcd7AUDHxfeDF_tcTq0usVLZnDkOU4eoFDyPAfAX6c8xiHFzqQHtPuu2Ogu7Yv9nDfw9HqF4ZxpprBGem-cEJRqH-KX5HoVneOpFPIG0gziUhurB_vPHQNPPMgvd0EDyroy/s1440/image_2024-10-12_09-24-08.png

    ចំណុចមួយទៀត រូបភាពបវរកញ្ញាអង្គុយកៅអីជ័រលើទូកដែលលោក ណាវ៉ាត់ ជ្រើសរើសដោយខ្លួនឯងវាធ្វើឱ្យអ្នកគាំទ្របវរកញ្ញាផ្សេងទៀតដែលមិនដឹងរឿងពិតម៉ៃមកខាងកម្ពុជាមិនល្អ ប៉ុន្តែដល់ពេលអ្នកអួតក្តែងៗថាធ្វើការ Professional ផុសលើ Story យកកៅអីជ័រមករៀបចំកម្មវិធីដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGK-Cw7Oj9txAYdgwTEbjU0Sc6rwtg7JPjpeHWgBxYtvbxrnUx0qUy196378qSYvGx-M1-LqOZ5i7e6tQNHQ54U53l3W37en8fT6eQuSye1lBtnb1i2JbvfjwlOOeLujarE398WN3esfZcFaFWM5JDiIcEKuv3l0AqikT7zVIUjSPTKkB-GGb1vxzeBAPv/s677/image_2024-10-12_08-53-17.png

    មិនត្រឹមតែចំណុចប៉ុន្មាននេះនោះទេ សូម្បីតែថ្ងៃកម្មវិធី Grand Voice ដែលបវរកញ្ញាជាង៧០ប្រទេសឡើងច្រៀងគឺនៅក្បែរជណ្តើរ ខាងផ្ទាំងBanner កម្មវិធីមិនអស្ចារ្យជាងកម្ពុជាប៉ុន្មានឡើយ។ ការធ្លាយរូបភាពផ្សេងៗរបស់អ្នកធ្វើការបែប Professional នេះបានធ្វើឱ្យអ្នកមួយចំនួនគិតថាលោក ណាវ៉ាត់ យកលេសពាក្យធ្វើការមិន Professional បញ្ឈប់កម្ពុជាជាម្ចាស់ផ្ទះមុននឹងបវរកញ្ញាមានទស្សនៈកិច្ចទៅកាន់ខេត្តសៀមរាបបង្ហាញពីភាពអស្ចារ្យរបស់ខ្មែរ៕

Jennie ទម្លាក់បទថ្មីពោរពេញទៅដោយភាពរស់រវើករបស់នារី

0

នៅព្រឹកថ្ងៃទី១១ ខែតុលា Jennie សមាជិកក្រុម BLACKPINK បានចេញបទចម្រៀងទោលរបស់នាងមានចំណងជើងថា «Mantra» ជាផ្លូវការ ដែលបង្ហាញពីការត្រឡប់មកវិញរបស់នាងបន្ទាប់ពី៦ ឆ្នាំចាប់តាំងពីការផ្សព្វផ្សាយទោលលើកដំបូងរបស់នាងជាមួយនឹងបទ «SOLO»។ MV «Mantra» ក៏ជាផលិតផលដំបូងគេក្នុងគម្រោងអាល់ប៊ុមរយៈពេលវែងដែលផលិតដោយ Jennie និងក្រុមហ៊ុនរបស់នាងOA។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7EP8x5TU4MxHrb9-QYYfKkHCdoe99GBrxQHaPdDOJqri67yfvxwWKVZm0T7YhcnybJ7AKzQxPaY7dWaM1hBfMnHiwNvNtOITYszniQ-g3JtoGjLd66r5igbybY9nv_YY2zdP1708Cgmu506mcC-O_reiWhVZH1LbwO3BXHXV70EQe5QFtBrHTZgXtPC7_/s2048/image_2024-10-11_15-43-30.png
បទចម្រៀងទោលជាភាសាអង់គ្លេសទាំងស្រុង និងបានចេញផ្សាយនៅអន្តរជាតិ បង្ហាញយ៉ាងច្បាស់ពីគោលដៅរបស់តារាចម្រៀងរ៉េប BLACKPINK ក្នុងការ «ឆ្ពោះទៅកាន់សកលលោក»។ តាមរយៈនោះ Jennie ជឿជាក់លើឋានៈរបស់នាងក្នុងនាមជាតារាលំដាប់ពិភពលោកជាមួយ MV បទ «Mantra»។ ដូចដែលបានរំពឹងទុក MV នេះគឺជាបទចម្រៀងដ៏ទាក់ទាញ ស្វាហាប់ និងទាន់សម័យស្របតាមរចនាប័ទ្មតន្ត្រី និងអត្តសញ្ញាណរបស់ Jennie ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZm3xRpze55zTx63gdfTny91-MJaalP2PmR-teIhDgeNXcHP-qvkrokMtNlrFPNlfju9JuS4naq9rrnx6LjCiHQQQywrh3-NIsKtn8FcJZOenRJqOioMuCeYgV_TFTswzFZDR4l8GqOhk0PyoLrhvWROucjewLxh2vRhyoYs-9Jw6yE05Eci2SS8e4553J/s1920/image_2024-10-11_15-43-36.png
“Mantra” គឺជា “Mantra” ផ្ទាល់ខ្លួនរបស់ Jennie ដែលមានបំណងផ្សព្វផ្សាយសារវិជ្ជមាន អបអរភាពរឹងមាំ និងលើកទឹកចិត្តក្មេងស្រីគ្រប់រូបឱ្យបញ្ចេញពន្លឺដោយទំនុកចិត្តតាមវិធីរបស់ពួកគេ បង្ហាញពីភាពរឹងមាំរបស់មនុស្សស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfQAPc_6R2ud50yKWZXVFjXcgO2BNRSMR1c63G7IChZ4PSlSge0LhQTVY7HYRtNnVYxuLg7O2a3dUyHo5S597GTaNHrpW0q6LNoii2LtytFtsNCiXV9dx7SvJmqpw4gFfGXu6z_q81nKXmoSreVoGBCFtdXVwh8Qmt2PXQx08WyQQKdtcmD9exkoha0Hi7/s2048/image_2024-10-11_15-43-31.png

ទោះបីជាវាមានរយៈពេលតិចជាង ៣នាទីក៏ដោយ “Mantra” គឺគ្រប់គ្រាន់សម្រាប់ Jennie ដើម្បីបង្ហាញពីភាពខ្លាំងនៃសំឡេងនិងការរ៉េបរបស់នាង។ សរុបមក ទាំងការផលិត និងសមាសភាពនៃរឿង “Mantra” ទុកចន្លោះតិចតួចសម្រាប់ការរិះគន់។ ទោះជាយ៉ាងណាក៏ដោយ ភាពខ្លីរបស់វាអាចទុកឱ្យអ្នកស្តាប់ចង់បានបទភ្លេងដ៏ទាក់ទាញបន្ថែមទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihNAq0YeM6l51jQlwwhOQks5QNE_n4S_4b4RX2AEhuvQwo5jDggLIkm-V2XNh9vYerq_Re9EWWW9J3_oe9qG-VPaGmdZt7up1r6dZfU_BhzbwnjttTedNZH30gixIS5je4cHBiLxty7PVZSINGmTfhE5bn3OOgy6Xfu5uy_UvZLS3uBqJoKvAuNP2Xskk2/s2048/image_2024-10-11_15-43-32.png

បើនិយាយពី MV វិញ Jennie ចេញទាំងអស់ជាមួយនឹងរូបភាពកម្រិតខ្ពស់ដែលស្រដៀងទៅនឹងខ្សែភាពយន្តម៉ូតដ៏ប្រណីត ដែលថតនៅសហរដ្ឋអាម៉េរិកទាំងស្រុង ដូចដែលធ្លាប់និយាយពីមុនមក Jennie បានប្រែក្លាយ MV “Mantra” ទៅជាផ្លូវរត់ផ្ទាល់ខ្លួនជាមួយនឹងរូបរាងដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន៥ផ្សេងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfP0pnz7Y1wDsEPTBw3lHGpsUH-_abmlPhiNfWaZuz_ixMyUUFlCPezacOlJ1-TlUqI-ONL9abxe-IFZUJf25Ypd8heGJiQ_dVFkTi5XeIKgKC-55MLHxg_RPKtnb2Bnq31aZA983A87eM5oDQsGhfqw0RwXFAbLCObiD5oUEzG4GV5-9amK8kefm5Irt5/s1920/image_2024-10-11_15-43-34%20(2).png

ស្ទីលរបស់ Jennie ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នីមួយៗស្រស់ស្រាយ និងរំលេចនូវបុគ្គលិកលក្ខណៈសិល្បៈរបស់នាង។ រាល់ការផ្លាស់ប្តូរសម្លៀកបំពាក់ត្រូវបានអមដោយរថយន្តទំនើបថ្មី ដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងភាពអស្ចារ្យរបស់តារាពិភពលោកនេះ។ វាត្រូវបានគេដឹងថា Jennie បានសហការជាមួយ Tanu Muino ដែលជាអ្នកដឹកនាំរឿងដែលឈ្នះពានរង្វាន់ Grammy សម្រាប់វីដេអូតន្ត្រីល្អបំផុត នៅក្នុងការត្រឡប់មកវិញនេះ។ លោកក៏នៅពីក្រោយបទ Standing Next to You របស់ Jung Kook សមាជិក BTS ផងដែរ៕

តើការចិញ្ចឹមសត្វឆ្កែ និងឆ្មាដូចគ្នាដែរឬទេ?

0

ការមានសត្វចិញ្ចឹមគឺដូចជាមានសមាជិកថ្មីក្នុងគ្រួសារអ៊ីចឹង ក្រៅពីសេចក្ដីស្រឡាញ់និងចំណងមិត្តភាព រឿងមួយដែលម្ចាស់សត្វចិញ្ចឹមគ្រប់រូបត្រូវយកចិត្តទុកដាក់ជាពិសេសគឺអាហារ។ កាលណាដែលយើងផ្តល់អាហារមិនល្អចំពោះសត្វចិញ្ចឹម វានឹងប៉ះពាល់ដោយផ្ទាល់ដល់សុខភាព និងអាយុជីវិតរបស់សត្វចិញ្ចឹមជាទីស្រឡាញ់របស់យើង។ ដូច្នេះសម្រាប់ម្ចាស់ឆ្កែ ឬឆ្មាថ្មីៗដែលមិនទាន់មានបទពិសោធន៍ចិញ្ចឹម តែងតែមានការងឿងឆ្ងល់ថា គួរផ្តល់អាហារបែបណាដល់សត្វចិញ្ចឹមរបស់យើងដើម្បីឱ្យពួកវាមានសុខភាពល្អ ហើយយើងគួរផ្តល់អាហារឱ្យពួកវាប៉ុន្មានដងក្នុងមួយថ្ងៃ? តើការចិញ្ចឹមសត្វឆ្កែ និងឆ្មាដូចគ្នាដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfGD5RbuNkKq_vA9mPpkXvKpLxDm8wiXu_9gYewaMy5zqW9WbEEpR8xZnDuolJiPFl1Ol3MRiwUpTnjWTF4kYMHmhKB4w80bHJmX6CUrNPfBCjAiMfYRVIz5aDZtBL1mRuUCrNrzDCV70hM5VjsJX2r267Byf6DZOKsoC0ZVgOy_piPV13gyCMHh6aX3XZ/s3001/image_2024-10-12_14-17-59.png

សម្រាប់ចម្លើយនោះគឺថារវាងការចិញ្ចឹមសត្វឆ្កែ និងឆ្មាគឺមិនដូចគ្នាទេ។ ប្រសិនបើកូនឆ្មាមានអាយុក្រោម ៦ខែ អ្នកគួរផ្តល់អាហារកំប៉ុងលាយជាមួយអាហារស្ងួតទន់ៗឱ្យពួកវាញ៉ាំច្រើនដងក្នុងមួយថ្ងៃ ដើម្បីជួយឱ្យកូនឆ្មារបស់អ្នកញ៉ាំបានច្រើនតាមដែលវាត្រូវការ។ ប៉ុន្តែប្រសិនបើឆ្មាមានអាយុចាប់ពី ៦ ខែឡើងទៅអ្នកគួរឱ្យពួកវាញ៉ាំអាហារត្រឹមតែ ២ ដងក្នុងមួយថ្ងៃបានហើយ ព្រោះប្រសិនបើពួកវាញ៉ាំច្រើនដងពេក សត្វចិញ្ចឹមរបស់អ្នកនឹងធាត់យ៉ាងឆាប់រហ័ស ដែលបណ្តាលឱ្យសុខភាពរបស់វាទ្រុឌទ្រោម ចុះខ្សោយ និងមិនល្អនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1mntoMT_KT5dP4V-mJuALAKUTaxsNKMGs4A41FydP3vKVSH149WqkmVLXcUHho_DI0eRgEzY56RlW7WCBPK3y5ofNhYXxlqFcPJkomjzM68Ibb8pHSuh31EnpWq2svm7QdmVk3kGqACpeYBSxb_PYA5pFFmLIxO6wQQAFb2mrydt1hO4bSBpFKBL6LYB4/s1920/image_2024-10-12_14-18-04.png

ហេតុនេះការចិញ្ចឹមសត្វឆ្មាគឺខុសពីការចិញ្ចឹមសត្វឆ្កែ កូនឆ្កែដែលមានអាយុក្រោម ៦ ខែត្រូវបានណែនាំឱ្យញ៉ាំអាហារស្ងួត ជាជាងអាហារកំប៉ុង ក៏ដូចជាឱ្យពួកវាផឹកទឹកដោះគោឱ្យបានច្រើន ខណៈកូនឆ្មាមិនតម្រូវឱ្យផឹកដោះគោនោះទេ។ ដូច្នេះអ្នកត្រូវផ្តល់អាហារឱ្យកូនឆ្កែ ៤ ដងក្នុងមួយថ្ងៃរហូតដល់ពួកវាមានអាយុ ៦ខែ។ នៅពេលសត្វឆ្កែមានអាយុ ៦ ខែឡើងទៅ ម្ចាស់មិនត្រូវផ្តល់អាហារឱ្យវាញឹកញាប់ដូចកាលពីមុនទេ ពោលគឺផ្តល់អាហារឱ្យវាត្រឹមតែ ២ ដងក្នុងមួយថ្ងៃបានហើយ។ ទោះជាយ៉ាងណាប្រសិនបើលោកអ្នកសង្កេតឃើញថា សត្វចិញ្ចឹមរបស់អ្នកមិនថាឆ្កែ ឬឆ្មាមិនព្រមញ៉ាំអាហាររយៈពេល ២ ទៅ ៣ ថ្ងៃសូមទាក់ទងពេទ្យសត្វរបស់អ្នកជាបន្ទាន់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4AiYgq9F0dDgfdlFX3ljXgMJPfhRmAgYnYIpoBvcYnjxBIO13alG4sdkZh85oIU_ya-c9qXct4D4nhny5sPXSCFWt5NyTvTBnpKYPB2H_s6h_Bb-5-3_S2cJyfqSXsOZb_nEyode5g57DbzLXYeaESRiWYyijA4WDdH23ec44PSqV-nN-TldhTbD3U8zk/s1200/image_2024-10-12_14-18-05.png

ការស្រាវជ្រាវបញ្ជាក់ថា ធ្លាប់មានត្រីឆ្លាមដុះស្លាបដូចបក្សីរស់នៅក្នុងសមុទ្រ

0

ប្រទេសម៉ិកស៊ិក ៖ យោងតាមការស្រាវជ្រាវបញ្ជាក់ថា កាលពីប្រមាណ ៩៣លានឆ្នាំមុន ត្រីឆ្លាមរូបរាងចម្លែកមានស្លាបស្រដៀងសត្វបក្សី និងមានមាត់ធំ បានរស់នៅក្នុងទឹកសមុទ្រ ប៉ុន្តែបច្ចុប្បន្ន សមុទ្រនេះបានរីងស្ងួតក្លាយជាប្រទេសម៉ិកស៊ិក ។ ពេលត្រីឆ្លាមដុះស្លាបរស់នៅក្នុងសមុទ្រនោះ គឺជាអំឡុងពេលមានសត្វដាយណូស័រជាច្រើនក្បាលរស់នៅលើផែនដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpkip37lH_AVnnKrDHJ9rD6gfJlHKCKGRW21zFX8zMbs2ImInoZ1UZYnIixAJ9wvb-F863tREt_M3zF8drsL0pcOuYUWU0oFiFDrnoPtfoqOsJDwiOiMyPO4lPChNHE5e105QbIBNDcb2VezPspW9se9GrWcyAkw-f78hXFRiOxT8uLbwHF7JOa8hMzopI/s2048/image_2024-10-12_14-14-00.png

ត្រីឆ្លាមដុះស្លាបឈ្មោះថា «Aquilolamna Milarcae» ឬ «Eagle Shark» ដែលព្រុយរបស់វាវែងស្រដៀងនឹងស្លាបបក្សី ។ លោក រ៉ូប៊ិន វ៉ូឡូ ប្រធានផ្នែកស្រាវជ្រាវនិយាយថា ត្រីឆ្លាម Eagle មានរូបរាងខាងក្រៅខុសប្លែកពីត្រីឆ្លាមទូទៅ ហើយវាស៊ីចំណីអាហារដូចត្រីប្របែល និងត្រីប្របែលបីសាច ។ លោកសន្និដ្ឋានថា ត្រីឆ្លាម Eagle បានរស់នៅក្នុងសមុទ្រដែលមានបរិស្ថានដូចគ្នានឹងត្រីប្របែល និងត្រីប្របែលយក្សរស់នៅពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiStBcdS1L6mpzXCGLJ6C2Mv1Gfeck_nff9c0QGKyDdgqbNtIvvsrJNizK-m9P_MX5vFUkz15jI2PNo8DfYnStlfl-tE3I13loZaqi-EZdwYVQ8GPKpV9YIv2wfUv3EkSo2_oDdv17T2XNI3pVp3-UVuFRAFaliezibxLTAiuBXaFwPB5EbzTrPfXf7LpQx/s1280/image_2024-10-12_14-14-02.png

កាលពីឆ្នាំ២០១២ អ្នកជំនាញបានរកឃើញស្លាកស្នាម និងគ្រោងឆ្អឹងត្រីឆ្លាម Eagle នៅទីក្រុងមួយស្ថិតនៅភាគឦសានប្រទេសម៉ិកស៊ិក ហើយអ្នកជំនាញសន្និដ្ឋានថា ត្រីឆ្លាម Eagle ធ្លាប់រស់នៅទីនេះ ពីព្រោះកាលពីប៉ុន្មានលានឆ្នាំមុន ទីក្រុងនេះ គឺជាទឹកសមុទ្រ ។ ទឹកសមុទ្របានលាតសន្ធឹងរហូតដល់មហាសមុទ្រអាកទិក ប៉ុន្តែវាបានរីងស្ងួត និងក្លាយជាប្រទេសម៉ិកស៊ិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTr4gknHbw6PujVgW73HuKYhztiB4DdcCIRtP_kQf2X5cBqn3cq0P3eFgUcqy-f7tCl3oH5ks9lUzL6WcgVsiRJz-a_Pv6dhXkb4BJBoGwnXv3OxFu25pvnp_WUqelO7fNzkyRGmjcexNvGRXLtAeIBJoJuObCGWBn47KLi0v1pcFOqfsdfWmuAXfhCD5z/s1200/image_2024-10-12_14-14-03.png

លោក រ៉ូប៊ិន វ៉ូឡូ ប្រធានផ្នែកស្រាវជ្រាវបន្តថា ត្រីឆ្លាមដុះស្លាបនេះមានលក្ខណៈខុសប្លែកពីត្រីឆ្លាមនាពេលបច្ចុប្បន្ន ហើយភាពលេចធ្លោរបស់ត្រីឆ្លាម Eagle គឺព្រុយនៅសងខាងខ្លួនរបស់វាវែងខ្លាំង ទើបធ្វើឱ្យទទឹងខ្លួនវាវែងជាងដងខ្លួន ។ ព្រុយវាមានប្រវែងរហូតដល់១.៩ម៉ែត្រ ខណៈដងខ្លួនមានប្រវែងត្រឹម១.៦៥ម៉ែត្រ ហើយវាមានក្បាលខ្លី និងមាត់ធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXDQZ96wnv56j2a0QyOojDbagnNo0NSdg8pvRfMgJDVwCv8w2QUGMJrIxl41N3Q9oZ4ApcwLrowPJVK4K3SHcaYX9FJDToCvClNEy5Fn7ULob8F5VwV9gf4kTFZ0mTNzkNqdZ01NqvXIZhr1UNJzwPzvG_qpk0Y5fBRnJIpNaMS2rV4OKKEWR_CuNn4zgg/s1024/image_2024-10-12_14-14-04.png

លោកបន្ថែមថា ត្រីឆ្លាម Eagle ពុំមែនជាសត្វប្រមាញ់ ឬស៊ីសត្វផ្សេងៗបានឆាប់រហ័ស និងកាចសាហាវនោះទេ ប៉ុន្តែវាហែលទឹកយឺតៗ ។ ព្រុយវែងដូចស្លាបបក្សីរបស់វាមានតួនាទីជួយទប់ទល់លំនឹងខ្លួន ហើយវាអាចប្រើប្រាស់ព្រុយនេះជួយឱ្យខ្លួនបម្លាស់ទីទៅខាងមុខយឺតៗផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9KZFXvYlN2_K8ldjg_umSKSHZ7FesmgvHnHzmWeGk17o9qGPMnrizvixk-OOLo0nWU0z8ZRCPPfkD1Hqqzwd1zgwh7U4y3KJbtXZ6N-Um_rz4KJpBU0Xsern-n59Ec4fFZEFk7wyXCk2iOuT3y0HPzh3Q_bjBG6RoVVVA_gofMniuSWT0GtPTMZeb1uEH/s1280/image_2024-10-12_14-14-36.png

រីឯលោក ឃេនឈូឈីម៉ាន់ដា សាស្ត្រាចារ្យនៅសាកលវិទ្យាល័យស៊ីកាហ្គោ និយាយថា ការស្រាវជ្រាវពីហ្វូស៊ីលរបស់ត្រីឆ្លាម គឺអាស្រ័យលើលក្ខណៈធ្មេញរបស់វា ហើយការរកឃើញត្រីឆ្លាមលើកនេះ គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ។ ប៉ុន្តែការស្រាវជ្រាវភស្តុតាងបន្ថែមទៀត ជាពិសេស ការស្រាវជ្រាវពីធ្មេញត្រីឆ្លាម នឹងអាចបកស្រាយពីលក្ខណៈច្បាស់លាស់របស់ត្រីឆ្លាម Eagle និងដឹងថា តើវាស្វែងរកចំណីដូចម្តេច?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7OmhG8HsNhM6hWABK7SzIaeQdf1Py7MCnpctLio6aLDKgyZAjM4HOWwfhEV8cPirvKfvfJBSK6RbOp8HZaj4UWnKNcNyLpZVqcA1fYzU_o2OUdvaycn7YDPPWOieZCdP2g9hrKXqJf2yxhfuCPMadtyCvEia6dec0Dcs-uj9diSY9lHOvlR7me6SSbdEn/s1390/image_2024-10-12_14-14-37.png

អ្នកជំនាញពុំអាចបកស្រាយបានថា ត្រីឆ្លាម Eagle ផុតពូជដោយសារមូលហេតុអ្វីទេ ប៉ុន្តែកត្តាមួយធ្វើឱ្យវាផុតពូជ គឺដោយសារអាចម៍ផ្កាយយក្សបុកគ្នាក្នុងសម័យ Cretaceous កាលពីប្រមាណ៦៥លានឆ្នាំមុន ស្របពេលសត្វដាយណូស័រផុតពូជ ។ បន្ទាប់មក សត្វរស់នៅបាតសមុទ្របានរងផលប៉ះពាល់ដោយសារផ្ទៃទឹកសមុទ្រ ដែលក្លាយជាជាតិអាស៊ីតខ្លាំង និងបំផ្លាញប្រភពអាហារនៅបាតសមុទ្ររហូតដល់អស់ ៕

ឃាត់ខ្លួនបុរសម្នាក់ ក្រោយបាញ់លុយថ្លៃទិញឡានរួចទៅធនាគារសុំលុយវិញ ដោយថាខ្លួនបាញ់លុយច្រឡំ

0

នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចក្រុងសៀមរាបបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ជុំវិញករណីបាញ់លុយថ្លៃទិញឡានរួច តែបែរជាទៅធនាគារប្រាប់ថាខ្លួនបាញ់លុយច្រឡំ និងស្នើឱ្យបិទគណនីរបស់ខ្លួនចោលតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV4tOwvkOsi1Eo6kzAFB0GhnroY37SePrXlhtv8uCdtIVQqpQYluo8sMoS6GM0QCAalDwEg22rcybf5stuxdhv4_B4LwZl-rLD_ANKFM5jg9WRGzo_o3MSlG4JOnjvmJqNFp1LqP7InDeKHpwcCnVBqyNrOqH4Xud-LGPiNat6ffLsO8iQ1PhWviPDh7Vj/s1080/462716370_1044990420638949_4584915386793390782_n.jpg

មុនកើតហេតុម្ចាស់រថយន្តឈ្មោះ Sor Boun បានធ្វើការលក់រថយន្តម៉ាក​ BMW ពាក់​ផ្លាកលេខ​2BI-8000 ឱ្យទៅបុរសម្នាក់ ដោយបានទូទាត់លុយគ្នារួចរាល់តាមធនាគារអេសុីលីដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOOE29gMF-ltm-AiK7O7RLL7X0VXCaQQjRqtDJL187Ys-4kUpi3QbiRTEn8mlprvg-PQOp7Midgv5wG_drSLquI-tAXywpjLvJgijXh1-tcatbAjSmeKBlPNgq0jL0BMk0hzk7UtHdswezXCjajYhdALmzt2J_D77FALKFzeBZXP50Fzr7LO6hfFc5NOqV/s1080/462875505_1044990533972271_3845447623310154114_n.jpg

តែក្រោយមក បុរសដែលទិញរថយន្តនោះបានប្រើល្បិចទៅធនាគារសុំដកលុយវិញ ដោយលើកឡើងថាខ្លួនបាញ់លុយច្រឡំ ហើយក៏បានរត់គេចខ្លួនជាមួយនឹងរថយន្តដែលបានយកទៅនោះ និងមិនអាចទាក់ទងបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_yFOp9y1ppY-vEU8C26Gepk6PDqx1awOzM7dO2cnAXP2GvEWiSF0VIi9R525hRl9IJI-lRmKHi2eS711QojIdphsoiEP0Fct9Eh83purYdYJ8HbBBrpssHRsrlBsTUf7cMG8URHykdZPNU2262kCi5PCy9RZPyjOeSLohhGs9ZbRefSqJ6AatARQvnL9t/s1080/462780985_1044990490638942_2865458678061582498_n.jpg

លុះក្រោយមក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចក្រុងសៀមរាប ក៏បានប្រទះឃើញរថយន្តនោះនៅចំណុចមុខសាលា Future Bright ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប រួចក៏បានឃាត់ខ្លួនបុរសនោះ ធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕

 

 

ហេតុការណ៍ចម្លែកៗ! ពលរដ្ឋថៃបារម្ភថា នឹងមានគ្រោះទឹកជំនន់ម្តងទៀតក្រោយពេលឃើញហ្វូងស្រមោចបម្លាស់ទី មិនធ្លាប់មាន

0

ប្រទេសថៃ ៖ បណ្តាខេត្តមួយចំនួនរបស់ប្រទេសថៃបានរង.គ្រោះ ដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដោយសារឥទ្ធិពលខ្យល់ព្យុះមួយហើយមួយទៀត ។ ពលរដ្ឋរស់នៅក្នុងខេត្តទាំងនេះជួបការលំបាកយ៉ាងខ្លាំង ដូចជា ៖ គ្មានអគ្គិសនីប្រើប្រាស់, ខ្វះខាតស្បៀងអាហារ, ខូចខាតសម្ភារៈ ការធ្វើដំណើរតាមផ្លូវត្រូវកាត់ផ្តាច់ និងបន្លែបង្ការឡើងថ្លៃគ្រប់មុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh34a6AzGgRr97i8bKzcfmb7d90lhnze6NuTKOSpeIGaq-BTqwrLo7lrdM90WDkbyKr7Z9jiB6i33F3Q54Cw38xAgWs-4rQx8d9_FCDpsr9lkwOte9k79KVHrn_SgPipBn2IBjrNbX_R5f3Po6Pna22XCI84CS2yyRLlBINQ1r7mxFcNvYIjzH5-z1Z1eaH/s700/image_2024-10-12_13-16-16%20(2).png

បើទោះជាទឹកជំនន់ស្រកទៅវិញក្តី ប៉ុន្តែពលរដ្ឋថៃនៅតែជួបការលំបាកដដែល ហើយបញ្ហាលំបាកខ្លាំងបំផុតរបស់ពួកគេ គឺការលាងសម្អាតផ្ទះ ។ ជាក់ស្តែង ផ្ទះរបស់ពលរដ្ឋនៅខេត្តឈៀងរ៉ៃ ពោពេញទៅដោយដីភក់ខ្ពស់ៗជិតដល់ពិដានផ្ទះក្រោយពេលទឹកជំនន់ស្រកអស់ ហើយរហូតមកដល់ដើមខែតុលា ឆ្នាំ២០២៤ ផ្ទះសម្បែង និងភូមិស្រុកពុំទាន់មានសភាពដូចធម្មតាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAwdpcYbJ-glusDZNQ7DfQ_aX9dwOYFNdOEpJya2GjT4J-WQgCEYVpV-hC0yl0LnQE6NcpeKSxVSAxPQIiTAOCcSi0rOzLOxlQrM2GSM6bPdfArM1W9-mToaXZaRhIW3qNDEqP4SZFbCdLAzN0D7KcMEDI51u6khWbx5Cat8TxxKTyMFfNW2SPgVsp-ohs/s2000/image_2024-10-12_13-16-16%20(3).png

ទឹកជំនន់បានធ្វើឱ្យពលរដ្ឋថៃបាត់បង់អ្វីៗគ្រប់បែបយ៉ាង បើទោះជាពួកគេទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល និងការជួយជ្រោមជ្រែងពីអាជ្ញាធរក្តី ប៉ុន្តែវាពុំគ្រប់គ្រាន់សម្រាប់ការបាត់បង់ឡើយ ។ ហេតុនេះ ពួកគេបារម្ភថា ទឹកជំនន់អាចកើតឡើងម្តងទៀតនៅប្រទេសថៃ ហើយធ្ងន់ធ្ងរជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7BzDk3L6MNR2DXdTNvciKPN5BK8whib16ZWOwbrjaZ1SZO2Cc9RrqA1qHXWw9lhOiVQ_wHQ9NbNw4DwpZKKtb6YcjNcVsxs2rGoc36iOsvKcRLkEPLiIm8US929a0FF9ZKXwwnzwhCqGG9T_bUetdcTIcT7RqQLgEcmDJvn532GzXTAiC8O6ypDGzAjPN/s1000/image_2024-10-12_13-16-16.png

នាពេលថ្មីៗនេះ មានត្រីងាប់លើឆ្នេរសមុទ្រខេត្តភូកេតដោយមិនដឹងមូលហេតុ គឺស្មើជាង៣គីឡូម៉ែត្រ ហើយលើកនេះ សត្វស្រមោចរាប់ម៉ឺនក្បាលនាំគ្នាជម្លៀសកូនចៅទៅកាន់ទីទួលខ្ពស់ ។ វាកាន់តែធ្វើឱ្យពលរដ្ឋថៃបារម្ភថា តើនេះជាប្រផ្នូលប្រាប់ហេតុការណ៍មុនពីគ្រោះធម្មជាតិ ឬយ៉ាងណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsV5_4pyLEbt6AJ2dCsdYqTkhTstNDL_wgZoGvGxdR-UQqhTBR76p0m3ABfVahZrpAZFoFye3Oyv5FvKeyLQyIVpq3FiUsn2WWqYHovcfw1cXm-z-h9a_Rh4EQTeSXF_4VN5YQ-yGMy5hC6MJ37dAWFW0U5_Yo8ZyHlsWM3xMr73CD8jQUWr2rAXFsxGOI/s720/image_2024-10-12_13-16-18%20(2).png

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ហ្វូងស្រមោចខ្មៅរាប់ម៉ឺនក្បាលបានជម្លៀសកូនចៅ និងជញ្ជូនពងរបស់វាជម្លៀសទៅកាន់ទីទួលខ្ពស់ ជាហេតុធ្វើឱ្យពលរដ្ឋរស់នៅឃុំបុនកើត ស្រុកដកខាំតៃ ខេត្តផាក់យ៉ៅ បារម្ភថា វាជាប្រផ្នូលប្រាប់ហេតុការណ៍មុនថា ប្រទេសថៃនឹងជួបគ្រោះទឹកជំនន់ម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlCqze7mh5ZFhFUWN1VnQgFVUIZTF7pymcaof0WKLsoqxACMEz0rJyHIA8abW0b-jfji3MNSZiGU0QjVA1bPYqpMApF4cjFfqQqG9h9bclbZzic7XzG9n7eLFmLtFkAm9KJSgfxuXFxK6vAD6dl9f4IT-XqvgipHZsMf7VFxC-_EWiLrvXuKe8ThWX99dG/s1200/image_2024-10-12_13-16-18%20(3).png

លោក ណយ សុវណ្ណ រស់នៅខេត្តផាក់យ៉ៅ រៀបរាប់ថា ហ្វូងស្រមោចបម្លាស់ទីជាច្រើនក្បាលបែបនេះបញ្ជាក់ថា នឹងមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យកើតទឹកជំនន់លិចភូមិស្រុកនាពេលឆាប់ៗមិនខាន ពីព្រោះចាស់ៗបុរាណជឿថា សត្វស្រមោចមានញៀនពិសេសអាចដឹងហេតុការណ៍មុន ។ លោកថា ៖ «ស្រមោចវាដឹងថា នឹងមានទឹកជំនន់កើតឡើង ទើបនាំកូន នាំចៅ ជម្លៀសទៅកាន់ទីទួលខ្ពស់ ពីព្រោះវាខ្លាចទឹកជំនន់លិចសម្បុក និងកូនចៅវា» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDtiskTLvMoMdIcXW10I337iKe92jThZvqo2xTr-7BmDNWuvIzW_LUsxY1p7Sr_TxQ9tjGdneX6MxYemHKxlNKx0vQ41vyFyAKtEpq76lD6E7voedLI0jGw7a62wGR8kvPFudMyttqbD2y288vpWrSFZQxvMYk-LvPDlOXdec0SlP9hh8o-FU-IFLMCD50/s1024/image_2024-10-12_13-16-18.png

រីឯអ្នកលេងបណ្តាញសង្គមក៏យល់ឃើញដូចគ្នាដែរថា វាជារឿងដែលផ្នែកវិទ្យាសាស្ត្រពុំអាចបកស្រាយបានទេ ពីព្រោះស្រមោចអាចដឹងមុនថា នឹងមានភ្លៀងធ្លាក់ខ្លាំង ទើបវាជម្លៀសកូនចៅទៅទីទួលខ្ពស់ ។ ជាក់ស្តែង កាលពីឆ្នាំ២០១១ ស្រមោចក៏បានជម្លៀសកូនចៅបែបនេះដែរ ហើយមិនយូរប៉ុន្មាន ប្រទេសថៃក៏មានទឹកជំនន់មែន ៕

អាកាសធាតុប្រែប្រួលខុសធម្មតា ធ្វើឱ្យអ្នកវិទ្យាសាស្ត្រមិនអាចទាយទុកមុនបានពីគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត

0

អង្គការសហប្រជាជាតិបាននិយាយកាលពីពេលថ្មីៗនេះថា ការប្រែប្រួលអាកាសធាតុធ្វើឱ្យវដ្តទឹកខុសប្រក្រតី ជាហេតុធ្វើឱ្យអ្នកវិទ្យាសាស្ត្រមិនអាចទាយទុកមុនបានពីគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតនោះទេ។ នេះមានន័យ យើងមិនអាចព្យាករណ៍ពីគ្រោះធម្មជាតិដែលនឹងកើតឡើងនាពេលខាងមុខបានទៀតឡើយ ហើយប្រសិនបើព្យាករណ៍បានក៏វាមិនត្រូវទាំងស្រុងដែរ នេះក៏ដោយសារតែអាកាសធាតុប្រែប្រួលខុសធម្មតា និងកាន់តែយ៉ាប់យឺនទៅៗ ធ្វើឱ្យអ្នកជំនាញពិបាកក្នុងការសន្មត់ជាងមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjujxdZF9wRxOJWtVJNRRfYU7F90PhfBXROQssQtEjzXmmKTqXKYVQ11QpqFpOmqDPuZgVHgkYvzYR98mVH7bNDhA_TBIo69FONkVgQ2X_h89VjVxzfQ15ku2-U0UjdHgV2e2uBQw8Gkc4boxyvaR9Vr4raTlo1cPer-awzbIE9r10GMaLhyphenhyphenOmPcxeBfqY3/s1100/image_2024-10-12_11-24-01.png
យោងតាមអង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ (WMO) បានឱ្យដឹងថា កាលពីឆ្នាំមុន ទន្លេនានានៅលើពិភពលោកគឺស្ងួតបំផុតក្នុងរយៈពេលជាង ៣០ ឆ្នាំ ដោយផ្ទាំងទឹកកកបានបាត់បង់បរិមាណទឹកកកដ៏ធំបំផុតក្នុងរយៈពេលកន្លះសតវត្ស ហើយទឹកជំនន់ជាច្រើនក៏បានកើតឡើង។ លោក Celeste Saulo អគ្គលេខាធិការ WMO បាននិយាយថា នេះក៏ដោយសារការឡើងកំដៅនៃបរិយាកាសផែនដីដែលបណ្តាលឱ្យវដ្តទឹក “កាន់តែខុសប្រក្រតី និងមិនអាចទាយទុកជាមុនបាន”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqJhnzQRI1Bb-yMFrYKpzuWDv-4i4g5MoDOTOKHxuw6blq2jrjueAsZw05R7tTTAlL8URk8CogUmnOACW3HBWBK5Ac1JPb9tgbRh-zONaVj6caWacM_0glVPMdR5obyen4DqvmkJM6RXPj7SxhnJgQlO9P7TGi7-JuWVEwfmyCTJCzKtyZjUejlFDBbH8L/s3072/image_2024-10-12_11-24-02%20(2).png

ដូច្នេះបច្ចុប្បន្នយើងកំពុងទទួលបានសញ្ញាព្រមានទ្រង់ទ្រាយធំនៃការកើនឡើងទឹកភ្លៀងខ្លាំង ទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលបណ្តាលឱ្យបរិស្ថានរងការខូចខាត និងសេដ្ឋកិច្ចក្នុងប្រទេសនានាប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ។ ជាការពិតណាស់ អាកាសធាតុប្រែប្រួលខុសធម្មតា បានធ្វើឱ្យប្រទេសជាច្រើនធ្លាក់ក្នុងស្ថានភាពលំបាកកាន់តែខ្លាំងឡើងៗ។ កាលពីឆ្នាំមុន ទ្វីបអាហ្រ្វិក គឺជាទ្វីបដែលរងគ្រោះខ្លាំងជាងគេ ទាក់ទងនឹងអ្នកស្លាប់ និងរបួសដោយសារគ្រោះធម្មជាតិដែលមិនអាចទាយទុកមុនបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfcJASRUYPJ1mg0RJeCaT8uQ8lXg2ixVMJ-H-7jVuOVJ-XtSUR27bvPtKYCI3uvbF7ZLSNcEaznwIjmVXk9jzYuaF3yRvqhTbQr2WBjwoQZHdXrswtmsbGKdiUdDCJOasxZOPQUtMEbAMbg24r5xp9CNt1KS1qFx_fy_PhHdbze7yK9PLLxCYOGWcgqltG/s1200/image_2024-10-12_11-24-02.png

នៅក្នុងប្រទេសលីប៊ី ទំនប់វារីអគ្គិសនីចំនួនពីរបានដួលរលំដោយសារតែទឹកជំនន់ដ៏ធំនៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ បានសម្លាប់មនុស្សជាង ១១,០០០ នាក់ និងប៉ះពាល់ដល់ ១១% នៃចំនួនប្រជាជន ដែលទាំងនេះសុទ្ធតែជាគ្រោះធម្មជាតិកើតឡើងដោយឯងៗ។ យោងតាមអង្គការសហប្រជាជាតិ ជារៀងរាល់ឆ្នាំ មនុស្ស ៣.៦ ពាន់លាននាក់មិនមានទឹកសាបគ្រប់គ្រាន់យ៉ាងហោចណាស់ម្តងក្នុងមួយខែ។ ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ជាង ៥ ពាន់លាននៅឆ្នាំ ២០៥០។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIgVp7Mgi8mF45ioM5Fjdo6H3pmW2YA4WldjRNOf3Wns-41GfyOjAZJYXXZxOahM9k83HRl1nknupy_Zq_jqWXbtNXBW_YTYhoqXxXepeIkp_dZr-ShOdvWcCVGcLETrvddQy3hVZcjsY210UZU5KRldweFbSlbiI6A6gJ04trlltRU-_UNc6krNvF0OPy/s1920/image_2024-10-12_11-24-05.png

ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ជាង ៥០% នៃអាងទន្លេអាម៉ាហ្យូនបានស្ងួតជាងធម្មតា។ ទន្ទឹមនឹងនេះ លំហូរទឹកបឹងបានធ្លាក់ចុះក្រោមកម្រិតធម្មតានៅក្នុងតំបន់ជាច្រើននៃពិភពលោកក្នុងរយៈពេលកន្លះទសវត្សរ៍កន្លងមកនេះ។ ដូច្នេះគ្រោះធម្មជាតិកើតឡើងដោយឯងៗនេះ បានកំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្នកវិទ្យសាស្ត្រ ដែលធ្វើឱ្យពួកគេពិបាកក្នុងការទាយទុកជាមុនពីគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតនាពេលអនាគត៕

ដុំថ្មក្នុងទន្លេយែងស៊ី ខេត្តស៊ីឈួន កំពុងត្រូវប៉ាន់ខ្លាំង ដុំថ្មនេះបានជួយឱ្យអ្នកភូមិហឺជែប៉ា មានជីវភាពធូរធាគ្រប់ៗគ្នា តើដុំថ្មនេះខុសប្លែកពីថ្មធម្មតាដូចម្តេចទៅ?

0

ប្រទេសចិន ៖ ហឺជែប៉ា (Hejiaba) គឺជាភូមិតូចមួយស្ថិតនៅមាត់ទន្លេយែងស៊ី ខេត្តស៊ីឈួន ប្រទេសចិន មានឈ្មោះល្បីល្បាញយ៉ាងខ្លាំងជាកន្លែងមានដុំថ្មច្រើនបំផុតក្នុងទន្លេ ។ ពលរដ្ឋរស់នៅភូមិនេះទទួលបានប្រាក់ចំណូលយ៉ាងច្រើនក្នុង១ឆ្នាំៗ ដោយសារមុខរបរលក់ដុំថ្មទន្លេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAJypjMvI1OH6xjc7lp6fhzxeZNmrAOf6f07YS4wDLjeSml3_95ec3BCzpi6oJ6eQcIdayh8x6Sy_RNveH2Lgjw4qcWG_eCisEyi2PPCNZGgnjJJQImBMRIiS4pYNhGL5tG_hY6VUOrAYJi08NHpqmjfxN5UfWsZXug0vZ833uJuSHWPJz3cxthUZOza2x/s630/image_2024-10-12_11-03-22%20(2).png

ភូមិហឺជែប៉ា ស្ថិតនៅទីតាំងដ៏ស្រស់ស្អាតមានភ្នំពណ៌បៃតងព័ទ្ធជុំវិញ ហើយមានភ្ញៀវទេសចរយ៉ាងច្រើនមកលេងនៅភូមិនេះ ។ ប៉ុន្តែវិស័យទេសចរណ៍ពុំបានផ្តល់ប្រាក់ចំណូលដល់ភូមិហឺជែប៉ា ច្រើនបំផុតទេ ដោយសារនៅទីនេះល្បីល្បាញផ្នែកលក់ដុំថ្មទន្លេទៅឱ្យអតិថិជននៅទូទាំងប្រទេសចិន ចាប់ពីការលក់ដុំថ្មតូចៗ រហូតដល់ដុំថ្មធំៗសម្រាប់ធ្វើគ្រឿងតុបតែងលម្អផ្ទះ ។

អ្នកភូមិនេះទទួលបានចំណូលពីការលក់ដុំថ្មទន្លេ ស្មើប្រមាណ២០លានយាន់ក្នុង១ឆ្នាំៗ ។ នៅរដូវក្តៅ ចាប់ពីខែកុម្ភៈ ដល់ខែមេសា នឹងមានពលរដ្ឋរាប់រយនាក់មកស្វែងរកដុំថ្មរលោង និងស្រស់ស្អាតនៅមាត់ទន្លេយែងស៊ី បន្ទាប់មក ពួកគេបែងចែកប្រភេទថ្មសម្រាប់លក់ឱ្យអតិថិជនចាប់អារម្មណ៍ ពីព្រោះនៅរដូវក្តៅ មាត់ទន្លេយែងស៊ី នឹងពោរពេញទៅដោយដុំថ្មតូច-ធំ លាតសន្ធឹងរហូតដល់ជិត១០គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIySDv3tJn29RugMdNrptbmy5guZIyTDVr1aJiA85o_vlTn1eJxkXc87LkCSdZlO5D3OHzzITEr5bDtEVAdK4HL5bfM76Xljeylq7JIqqbt3BmWQ82gZ1G9sFLQFDJ_sX7ZtdJ4WOA2QenP8-3P-pyLLluq1OYpe6uQgqSZxNvH2QvqU5SatI3_iSCnjSo/s1280/image_2024-10-12_11-03-22%20(3).png

បើទោះជាមាត់ទន្លេយែងស៊ី មានដុំថ្មនៅមាត់ទន្លេច្រើនក្តី ប៉ុន្តែការស្វែងរកដុំថ្មស្អាតៗរបស់ពលរដ្ឋ ពុំមែនជាការងាយស្រួលឡើយ ។ ដុំថ្មទន្លេទទួលបានការពេញនិយមខ្លាំង គឺទាល់តែវាមានរូបរាងគួរឱ្យចាប់អារម្មណ៍, មានពណ៌ស្រស់ និងពណ៌ប្លែកៗ ។ ម្យ៉ាងទៀត មិនមែនដុំថ្មទន្លេទាំងអស់សុទ្ធតែលក់បានថ្លៃនោះទេ គឺពលរដ្ឋត្រូវតែជ្រើសរើសថ្មណាដែលល្អបំផុត ដើម្បីលក់បានថ្លៃ ។

ពលរដ្ឋមកស្វែងរកដុំថ្មលក់ គឺភាគច្រើនជាបុរសមានអាយុចាប់ពី៣០ឆ្នាំឡើងទៅ ហើយពួកគេមានបទពិសោធន៍ក្នុងការរកដុំថ្មមានតម្លៃសម្រាប់លក់ឱ្យអតិថិជនជាច្រើនឆ្នាំហើយ ទើបពួកគេដឹងថា តើអតិថិជនត្រូវការដុំថ្មប្រភេទណា ។ ពួកគេបានយកដុំថ្មដែលប្រមូលបានពីទន្លេមកលាងសម្អាត ហើយពេលខ្លះ ពួកគេក៏ធ្វើជាឈ្មួញកណ្តាលលក់ដុំថ្មទៅឱ្យអតិថិជនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwM7bKQ-3immmcOtnD_ziXC3qTTZefnsWhaRHHu814kBvz6yB6s_Ygl0vUdO4NqoioNbY26pV1WfW2ICxdxCHd6lu0Eyr62yCq1x_x5ajGrQoDs8Vnd1OKfLUMFOZSuEdalHSSGEXB4aGtDIIYAuPSYw49fD8e220MGxYRehQye-X47WtwYGQEjfsfuRKW/s512/image_2024-10-12_11-03-22%20(4).png

ពលរដ្ឋខ្លះទៀតនៅភូមិហឺជែប៉ា បានយកដុំថ្មពីទន្លេយែងស៊ី មកតុបតែងលម្អក្នុងផ្ទះពួកគេ ។ ការស្វែងរកដុំថ្មលក់ឱ្យអតិថិជនគ្មានការផ្លាស់ប្តូរទេ គឺពលរដ្ឋហឺជែប៉ា នៅតែរកដុំថ្មតាមបែបបុរាណ ។ ក្រោយមក នៅឆ្នាំ២០០៣ មានគូស្វាមី-ភរិយា១គូ នៅទីក្រុងនូថាង បានយកដុំថ្មមួយចំនួនទៅលក់ក្នុងតម្លៃខ្ពស់ ទើបធ្វើឱ្យអាជីវកម្មលក់ដុំថ្មនៅទីនេះចាប់ផ្តើមរីកចម្រើនរហូតមក ។

ដុំថ្មមួយចំនួនអាចលក់ក្នុងតម្លៃរហូតដល់រាប់ម៉ឺនយាន់ ឬរាប់សែនយាន់ឯណោះ ហើយធ្វើឱ្យពលរដ្ឋនៅភូមិហឺជែប៉ា មានជីវភាពធូរធាដោយសារការលក់ដុំថ្ម ។ ជារៀងរាល់ឆ្នាំ នឹងមានដុំថ្មជាច្រើនពីខ្ពង់រាងទីបេហូរមកក្នុងទន្លេយែងស៊ី ហើយដុំថ្មទាំងនេះក៏ប្រមូលផ្តុំនៅមាត់ទន្លេយែងស៊ី ក្នុងភូមិហឺជែប៉ា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq0ykhn3nfpzEKUFtdadEXVGWvI5ol-n0Nhv4HmyV2T0BnPXR0RQbJ_umm0mSstjyiJ2yMl2bzPDrPs2W0GEW6YJPDXyQSsNr6ivM9TFZmNV6FRARoBz2dpwvU_z9rlmAd6QvAqbSP08j1qLP8WFvMsSQ89kCrQ-s7jxpqjzR3RQTAaL2aCuQGZl7utHPM/s612/image_2024-10-12_11-03-22.png

មិនធម្មតា! ឥទ្ធិពលព្យុះសង្ឃរា Milton ល្បឿនខ្យល់បក់ 230Km/h បានធ្វើឱ្យអាមេរិកខាតបង់ប្រាក់រហូតដល់ ១៧៥ ពាន់លានដុល្លារ

0

សហរដ្ឋអាមេរិក៖ ឥទ្ធិពលព្យុះដ៏កំណាច Hurricane Milton បានបំផ្លិចបំផ្លាញប្រទេសអាមេរិកជាពិសេសគឺនៅរដ្ឋ Florida ទាំងមូលតែម្តង ដែលបណ្តាលឱ្យឧស្សាហកម្មជាច្រើនរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មានរហូតដល់ ១៧៥ ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPLO71jX7_fiDAhPX3jSQg8xj6AcfJ64H7mH-Q5FRwnhIkVLEKGMNsUiINwAqbihhmqwYl95sXl66LOUkaoJAheEHm6AckYvhnb1YPOGeZGVzawCP9l6z0Y_rU4Ld5xURqU7exGTEvgwnLjBQyfn-CVDqB6-I8aBgJax2OQroc8QpQ1HJyR85_A3Bmodde/s1280/photo_2024-10-12_10-09-02.jpg

យោងតាមអ្នកវិភាគនាំមុខគេនៅ Wall Street បានឱ្យដឹងថា នេះគឺជាគ្រោះធម្មជាតិដ៏ធំបំផុតក្នុងរយៈពេល ១០០ ឆ្នាំម្តង ដែលកាលពីមួយសតវត្សមុនឥទ្ធិពលព្យុះនេះបានបន្សល់ទុកការបំផ្លិចបំផ្លាញដល់ទៅ ៥០ ពាន់លានដុល្លារ ខណៈនាពេលបច្ចុប្បន្នវាក៏បានធ្វើឱ្យអាមេរិកខាតបង់ប្រាក់រហូតដល់ ១៧៥ ពាន់លានដុល្លារម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU9zYbGVfRUgtChkeRooBNHnsXJv7SV_vjoaJsNtlFOw8JlO8n9SKYTr8Vam6jDdto7KzZFvq8r4U9hQBIjujqYOdLtjd45JUwbgyMcZrec69Rbbp3jBtzMgMdlJYgoEyCs4MTrwYuO5N_hPVgXmvsUVPkUOB27a5_Z1x_YRnXTudxgwVQbQncP98HVR9u/s1280/photo_2024-10-12_10-08-10.jpg

ព្យុះដ៏កាចសាហាវ Milton បានចាប់ផ្តើមបោកបក់នៅរដ្ឋ Florida កាលពីល្ងាចថ្ងៃទី ៩ ខែតុលាកន្លងទៅ ដោយគិតត្រឹមថ្ងៃទី ១០ ខែតុលា ខ្យល់ព្យុះកំបុតត្បូងរាប់សិបនៅក្នុងព្យុះនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់ ក៏ដូចជាបំផ្លិចបំផ្លាញផ្ទះជាច្រើនខ្នង ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីពេទ្យ និងផ្លូវថ្នល់ជាច្រើនក៏ត្រូវបានរងការខូចខាត ដើមឈើដួលរលំ ក៏ដូចជាលិចលង់ដោយទឹកជំនន់ធ្ងន់ធ្ងរផងដែរ។ ដូច្នេះនេះគឺជាព្យុះទី ៥ ហើយដែលបានបោកបក់តំបន់នានានៃសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJySFfk05jHyLntToi9HmDt46dXEkOfivirBo6LrOYVfYm9nktR26ZdFg087oze-8ViSSKZNsSswXc4I6NfKarGMz4BgorWe8HqaDwWfnEoczMQxl3IBLW6qNDlAa9k_5SKgMMypoj2qEbzchMJH_CqXJ03PLW9qycs6oIElEAuHvq4NNPAZSuxSLk_dZZ/s1280/photo_2024-10-12_10-07-40.jpg

ទោះជាយ៉ាងណាអ្នកជំនាញបានវាយតម្លៃថា Milton គឺជាព្យុះធំជាងគេបំផុតក្នុងចំណោមព្យុះទាំង ៥ នេះដែលបានវាយប្រហារតំបន់ជាច្រើននៃរដ្ឋ Florida នេះមានន័យថា ឥទ្ធិពលព្យុះសង្ឃរា Hurricane Milton គឺជាព្យុះដែលបណ្តាលឱ្យមានការខាតបង់ដ៏ធំបំផុតទីពីរនៅក្នុងប្រវត្តិសាស្រ្ត។ ទោះបីជាយ៉ាងនេះក្តី បច្ចុប្បន្នព្យុះសង្ឃរា Hurricane Milton ហាក់ដូចជាធូរស្រាលបន្តិចហើយ ដូច្នេះអាជីវកម្ម ក៏ដូចជាឧស្សាហកម្មផ្សេងៗរំពឹងថានឹងងើបឡើងវិញក្នុងពេលឆាប់ៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWLOjMGpXdXMzXZFAiq5u8JfEUNiposTOtDQc1inPebLBoyovjsVgl7V3lcf0WUGm786q5Iq2Lr2ysvPMDLPzT-MRxrx3oKdTaJPkC9RMe2B5bkXfi_5QsbnH1HT_3H0Er6N9EBLGkBMXVvrYh6lZPkuNU11EVzWb0x3MWxr8xN74jc9_jcwg3up-_2pPe/s1200/photo_2024-10-12_10-07-30.jpg
គួរបញ្ជាក់ដែរថា Hurricane Milton គឺជាព្យុះដ៏ធំបំផុតមិនធ្លាប់មាន ដែលបានគម្រាមកំហែងកំទេចរដ្ឋផ្លរីដាទាំងមូល ជាមួយនឹងល្បឿនខ្យល់បក់ ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រៅពីរដ្ឋផ្លរីដា ព្យុះកំបុតត្បូងក៏បានវាយលុកឧបទ្វីប Yucatan របស់ប្រទេសម៉ិកស៊ិក ដោយបានបោកបក់ឆ្ពោះទៅរដ្ឋក្នុងល្បឿន ១៩ គីឡូម៉ែត្រក្នុងមួយម៉ោង និងបឺតយកថាមពលពីឈូងសមុទ្រម៉ិកស៊ិកផងដែរ។ ទោះជាយ៉ាងណាបច្ចុប្បន្ននេះព្យុះសង្ឃរានេះហាក់ដូចជាធូរស្រាលបន្តិចហើយ ដូច្នេះអាជីវកម្ម ក៏ដូចជាឧស្សាហកម្មផ្សេងៗរំពឹងថានឹងងើបឡើងវិញក្នុងពេលឆាប់ៗនេះ៕

ក្លិបអ្នកកាសែតកម្ពុជានិងសមាគមអ្នកកាសែតថៃចេញសេចក្តីថ្លែងការណ៍រួមជុំវិញកម្មវិធី Miss Grand

0

ស្របពេលដែលអ្នកលេងបណ្តាញសង្គមទាំងពីរប្រទេសគឺខ្មែរនិងថៃតឹងសរសៃកដាក់គ្នាជុំវិញបញ្ហាចម្រូងចម្រាសកម្មវិធីប្រកួតបវរកញ្ញា ក្លិបអ្នកកាសែតកម្ពុជានិងសមាគមអ្នកកាសែតថៃ បានចេញសេចក្តីថ្លែងការណ៍រួមជាមួយនឹងការស្នើសុំចំនួន៣ចំណុចដើម្បីជៀសវាងបញ្ហាកាន់តែធ្ងន់ធ្ងររវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1TDDy-oSVA_McfmHFSsbCYEU5VcrnWebs5pp7QWUJyr88sIifI58MxjiWBN6pRXiYDRJZCLcsiEq7_ns6GOSCEotafbiDW6Bn7wxt_oSAuU6ZyGyxPNpXD-1VE5rKMY9Km8CoTZMBBQZuQPcbMJs87jKU6QY7UZfgaiTxmbiot6d8V5MBt4swi_V2JjRF/s2048/image_2024-10-11_14-19-52.png

នៅថ្ងៃទី១១ ខែតុលា ទំព័រហ្វេកប៊ុក ក្លិបអ្នកកាសែតកម្ពុជា បានបង្ហោះសេចក្តីថ្លែងការណ៍ចំនួនពីរសន្លឹកទាំងភាសាខ្មែរនិងភាសាអង់គ្លេស ដោយក្នុងសេចក្តីថ្លែងការណ៍នោះមានខ្លឹមសារថា ក្លិបអ្នកកាសែតកម្ពុជា ហៅកាត់ថា (ក.អ.ក) និងសមាគមអ្នកកាសែតថៃហៅកាត់ថា (ស.អ.ថ) បានសង្កេតឃើញថានាពេលថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌មានពីព្រឹត្តិការណ៍ប្រលងបវរកញ្ញា និងភាពតានតឹង រវាងក្រុមហ៊ុន Miss Grand International Public Company Limited មានទីស្នាក់ការនៅប្រទេសថៃ និង Miss Grand Cambodia ដែលព័ត៌មានទាំងនោះបានរីករាលដាលយ៉ាងច្រើននៅក្នុងប្រទេសទាំងពីរ។ ក.អ.ក និង ស.អ.ថ មានការព្រួយបារម្ភអំពីការបន្តផ្សព្វផ្សាយមួយចំនួនដែលអាចនឹងឈានដល់ជម្លោះកាន់តែធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL8HRz5Fk6vyVG7Hi01-1cdtlHbYEyOgoZuhec6Sci7y9P7fXhyOTwu5pDAg9zwnwTfd4VOBcY6EdNDPK5QLjb2Fh-sv4JaCyvCuDTYwLlC5hDjFgqtbre1DILIS6YRy5T2s8fS53flALrYu7cGalqJjtbnzxWDP7j4EOfjt5hxSEIYXsFuRZw2FGPvDpU/s2048/image_2024-10-11_14-19-54.png

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយ ថ្នាក់ដឹកនាំនៃ ក.អ.ក និង ស.អ.ថ បានបើកកិច្ចប្រជុំបន្ទាន់មួយតាម អនឡាញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីហេតុការណ៍ខាងលើ និងស្នើនូវសំណូមពរមួយចំនួនដូចខាងក្រោម៖
១. សំណូមពរឱ្យក្រុមហ៊ុនឯកជនទាំងពីរដោះស្រាយវិវាទរបស់ខ្លួនឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីកុំឱ្យ
ស្ថានការណ៍កាន់តែរីកធំ។
២. សូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងពីរគួរមានការប្រុងប្រយ័ត្ន ហើយមិនគួរប្រើជម្លោះរវាងក្រុម
ហ៊ុនឯកជនទាំងពីរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមហ៊ុនផ្សព្វផ្សាយរបស់ខ្លួនឡើយ។
៣. ក.អ.ក និង ស.អ.ថ ក៏សូមអំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសទាំងពីរ មុនពេលចែករំលែកព័ត៌មានទាក់ទងនឹងជម្លោះខាងលើមេត្តាពិចារណាអំពីផលវិបាកដែលអាចកើតមានដោយសារតែការចែកចាយព័ត៌មាននោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOJVEZyNnGDY2KTjVhVWA5JPz-Jfas0YJmxwQ1zZGq6K1Le5Y2U12vD5iYNuqXwdbOczWbDMjVwg7LSmeFE2pB9w_5hbXnquZxglf_GJNaYgBGHlqVM3-BWVBPbGc_oxbx_eAqlNxtldaMchsQvXpD8lW6Ht-Lak6wucFPEzB0TR-kVAmcYLbpURPumX3I/s2048/image_2024-10-11_14-16-29.png

ក្នុងនោះដែរ ក្លិបអ្នកកាសែតកម្ពុជានិងសមាគមអ្នកកាសែតថៃ សង្ឃឹមថា វិវាទដែលកំពុងកើតមានរវាងក្រុមហ៊ុនឯកជនទាំងពីរនឹងត្រូវបានដោះស្រាយឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយហានិភ័យនៃស្ថានភាពដែលមិននឹកស្មានដល់ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រជាពលរដ្ឋ និងប្រទេសយើងទាំងពីរ៕