Home Blog Page 828

DJ Wukong សាងភាពអស្ចារ្យលើកគ្រវីទង់ជាតិកម្ពុជាគោរពម្ចាស់ផ្ទះត្រៀមជួបអ្នកគាំទ្រម្តងទៀតក្រោមការរៀបចំរបស់ក្រុមហ៊ុន Khmer Beverages

0

DJ Wukong បានធ្វើឱ្យស្រទាប់មហាជនពោលសរសើរមិនដាច់ពីមាត់កាលពីកន្លងមកនេះដែលបានលើកគ្រវីទង់ជាតិកម្ពុជាយ៉ាងអង់អាចគោរពឱ្យតម្លៃម្ចាស់ផ្ទះក្នុងពេលមកសម្តែងនៅប្រទេសកម្ពុជា។ DJ ដ៏ស្រស់សង្ហារូបនេះនឹងវិលត្រឡប់មកជួបអ្នកគាំទ្រម្តងទៀតក្នុងកម្មវិធី Afterlife: Into Wonderland នៅថ្ងៃ Halloween ធំជាងគេនៅប្រទេសកម្ពុជាក្រោមការសហការរវាងក្រុមហ៊ុន Khmer Beverages និង EDM Cambodia។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLrDd9BMKqqLLxIB9JwKB2t6TuVq8ajNC07UJ2mbyf8txGZjqyr79Kzz616KAVfvrOnNYgj2Z02YU_ti0A_D13exCLWYt8Z2M0E5B5wmLtbcYnpqgbKRbtjHu90aAJx9kIEXEUB-t5CL9j_i1_Qf6b879fYixX-jihXdp03eI9ZJ5Yx9UFsprEpJlu4OE0/s1280/photo_2024-10-09_15-35-05.jpg

គេចាំបានថា កាលពីខែកក្កដា DJ Wukong បានមកសម្តែងនៅលើទឹកដីកម្ពុជាដែលផ្តល់ភាពសប្បាយរីករាយយ៉ាងខ្លាំងដល់ទស្សនិកជនដែលចូលរួម។ អ្វីដែលកាន់តែធ្វើឱ្យមហាជនពេញចិត្តចំពោះ DJ ល្បីឈ្មោះរូបនេះគឺលោកឱ្យតម្លៃនិងគោរពម្ចាស់ផ្ទះបានគ្រវីទង់ជាតិប្រទេសកម្ពុជាក្នុងពេលចាក់បទ Remix «6 Years in the Game» របស់ វណ្ណដា និងតារារ៉េបជប៉ុន Awich។ ឃើញការស្រលាញ់របស់ DJ Wukong មកកាន់ប្រទេសកម្ពុជាបែបនេះអ្នកលេងបណ្តាញសង្គមខ្មែរជាច្រើនបានចូលទៅបង្ហាញការស្រលាញ់និងអរគុណចំពោះ DJ Wukong សម្រាប់ការស្រលាញ់របស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmw4PEdPTLXLoHP7w3QLS5BZg4a1Y2VW9WLXVhBqs1EbxS8yWAhaPu8H8tNJnYRElbnK7aKjx9Yo8PdLBzZ0NRzkuDHhHhDLm9LYwFT5DOyNKGczhjGpkE7EaNLYS6hkNGy_IXOEAHpsgye8igq_FwpRYuhvri0SPo4M1ehJWPpmTUAY-ZWjtMCKXuR0d-/s1280/photo_2024-10-09_15-35-06%20(2).jpg

អ្វីដែលកាន់តែពិសេសនោះ DJ Wukong រួមទាំងDJមួយរូបទៀតគឺ MOJI ត្រៀមមកអង្រួនឆាកតន្រ្តីជាមួយនឹងចង្វាក់EDM ផ្តល់ភាពសប្បាយរីករាយជូនអ្នកគាំទ្រក្នុងកម្មវិធី Afterlife: Into Wonderland នៅថ្ងៃ Halloween ធំជាងគេនៅប្រទេសកម្ពុជាក្រោមការសហការរវាងក្រុមហ៊ុន Khmer Beverages និង EDM Cambodia។ ទស្សនិកជនអាចទិញសំបុត្រចូលរួមទស្សនាបានចំនួនពីរប្រភេទគឺសំបុត្រធម្មតាតម្លៃ១០ដុល្លារនិងប្រភេទសំបុត្រ VIP មានតម្លៃ២០ដុល្លារ។ កម្មវិធីដ៏ធំសម្បើមនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ទស្សនិកជនអាចរាំកម្សាន្តសប្បាយជាមួយកម្មវិធីនិងDJល្បីៗចូលរួមចាប់ពីម៉ោង៤ល្ងាចរហូតដល់ម៉ោង១១យប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYDHLih8ePhlt7r3MxP1f8FnykXKVl_ZbA3lnmQFm7TLeoQsIgWSNPwvNUTXJ1UIlhakVTEoljYDtoGm6CuC7vuT_NKLmZX8qoxBakeu-ZutvrE_dOfG0RsxoJl9RsoZYmafpFoBmgYe12JPzYHAoZ13kId9MPL7smqZrPeKioLdixIyRkalpF_ahF-0jO/s1280/photo_2024-10-09_15-35-06.jpg

គួរឱ្យដឹងថា DJ Wukong ជារឿយៗតែងតែមកសម្តែងនៅប្រទេសកម្ពុជាផ្តល់ទាំងស្នាមញញឹមភាពសប្បាយរីករាយជាពិសេសគឺឱ្យតម្លៃមកម្ចាស់ផ្ទះបង្ហាញការស្រលាញ់កម្ពុជាជានិច្ច៕

ចិន ថ្វាយព្រះទីនាំងរថយន្ត១២គ្រឿង ដល់ព្រះមហាក្សត្រ នរោត្តម សីហមុនី

0

នាឱកាសនៃព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់២០ព្រះវស្សា នៃព្រះករុណាព្រះមហាក្សត្រ នាពេលខាងមុខ រដ្ឋាភិបាលចិន បាននាំយកដង្វាយ ដោយថ្វាយជាព្រះទីនាំងរថយន្តចំនួន ១២គ្រឿង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBg1ZNsgRYjInw8k5qs_Ly29qxMER32tm3P0SWW2cpI0asoFyyxOnbXzQ2W8W4xCQuCl9OsnMb6p8MfggCbBgSpr4ov8GzlL_AO4la1gb_iAqdlTSpJQIizlBHeEIBtcqvxZHG-fh4cfUMANu71WOIWGuPq-l3S8JlH_LJVbXULOitpp7O4guiTngl7o7z/s1280/image_2024-10-12_09-45-27.png
បើតាមឯកឧត្តម វ៉ាង វ៉ិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖”ក្នុងការនាំយកដង្វាយនេះ ក៏ព្រោះតែទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន មានការរីកចម្រើនរឹងមាំ ក្នុងលក្ខណៈល្អពិសេស មានរយៈពេលជាយូរលង់ណាស់មកហើយ អាស្រ័យព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត របស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាមួយនឹងភាពឈ្លាសវៃប៉ិនប្រសប់បំផុតរបស់ថ្នាក់ដឹកនាំកំពូលចិន ក្នុងជំនាន់មុនៗ។ មាគាដល់ភ្លឺត្រជះត្រចង់នេះ ត្រូវបានថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសយើងទាំងពីរ គោរពប្រតិបត្តិរហូតដល់សព្វថ្ងៃនេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWFrf5kui-Ge2mDqGWFoMBylIHLIkSB8qePWiC_F88cfpcRtqJW5nB-fwLUu2v8K4ujlU8ny_h0x1h2jutqf69Lc3aIZ6OADE72dDC9AAZ6_5SQYOzdeACKmkyACeBxrOj8NAFIP7hc2xAwwBW_rlrEE00d7ib95BNpg1P9B946J6tyfR8FIdgqDHzteJY/s900/image_2024-10-12_09-45-27%20(2).png

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ គឺជាព្រះរាជពិធីបុណ្យខួបលើកទី២០នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្រោយពីព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិដែលមានសមាសភាព៩អង្គ/រូប ជ្រើសតាំងជាព្រះមហាក្សត្របន្តពីព្រះបិតាដែលបានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤ ដោយហេតុផលព្រះរាជសុខភាព៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitYts-ZjaIKiitRZLRZr7DZK2yYnoxcRtpyX0yT9zN4wFfZUMVG11JR434TvzQWv8statJXJBKji6MPaYF6n0S03Uy16YB1TvmycgUglgHqKPKLph1I-A607OI4g9dzRrZdYvygbMMTgtpPMXmDZPL8LtbHb2VSHotQqLJ9P-HBO8VWKt5acJ346N8GM1s/s900/image_2024-10-12_09-45-50.png
 

ត្រីជាច្រើនប្រភេទបានកំពុងវិវត្តន៍ទៅជាមានជើងហើយ តើពិភពលោកយើងទៅជាយ៉ាងណាវិញ?

0

យើងគ្រប់គ្នាធ្លាប់ដឹងហើយថា ត្រីគឺជាប្រភេទសត្វដែលគ្មានជើង ប៉ុន្តែដោយសារបរិយាកាសប្រែប្រួលត្រីជាច្រើនប្រភេទបានកំពុងវិវត្តន៍ទៅជាមានជើងបន្តិចម្តងៗហើយ។ ជាក់ស្តែងដូចជាត្រីកង្កែប និង Batfish ក៏ដូចជា Handfish រួមទាំង Prionotus carolinus, និង Axolotl ជាដើមសុទ្ធតែជាប្រភេទត្រីដែលមានជើង។ ត្រីទាំងនេះមានសមត្ថភាពប្រើព្រុយរបស់វាជាជើងដើម្បីផ្លាស់ទីតាមបាតសមុទ្រ។ ឧទាហរណ៍ដូចជាត្រី Prionotus carolinus អ៊ីចឹងដែលជាប្រភេទសត្វសមុទ្រមិនធម្មតាបំផុតមួយ បានកំពុងវិវត្តន៍ទៅជាមានជើងដោយការប្រើព្រុយរបស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_k8DKiPpkKY3PjVGpIhYGPvuEBze4PNzGgyeqMtUMBiMtYLBvVRSNEc3_3IIME78duFJOmb9cY5_wxDIZ01wAVNb583pnb7NmjKhQUQx26yuoMnRQ-Cgn1mqTLZuEwx_NUZG-VQ6LRzgIzvIj2aReCkOgufMQJHKHPDUWZk_0mig-lCWWTVsW6J-_8iBa/s3908/image_2024-10-12_08-45-40%20(2).png

ជំនួសឱ្យការហែលទឹកត្រី Prionotus carolinus បានប្រើព្រុយជាជើង ដើម្បីពង្រីករាងកាយរបស់ពួកវាឆ្លងកាត់បាតសមុទ្រ។ សមត្ថភាពនេះមិនត្រឹមតែជួយឱ្យពួកវាផ្លាស់ទីបានកាន់តែច្បាស់នៅលើដីរដុបនៃបាតសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកវាងាយស្រួលស្វែងរកអាហារដែលកប់ក្នុងបាតជ្រៅៗផងដែរ។ ទន្ទឹមនឹងនេះត្រីផ្សេងៗទៀតដូចជា Frogfish, Batfish, Handfish និង Axolotl ក៏បានផ្លាស់ទីយឺតៗ តាមបាតខ្សាច់នៃសមុទ្រផងដែរ ដោយពួកវាបានប្រើព្រុយរបស់ពួកវាដើម្បី “កោសខ្សាច់” ហើយបានរកឃើញបណ្តើរៗនូវកន្លែងលាក់ទុកអាហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHYsqBpXAddB0yTDjqD5lwJm3Gj6Al33tt6I9LuuJehzuF4eyPzC0BJUSduh5FJl6aELQryKrZOKZCs6p6lpSfd81LWRz_zKU4eMqWmckEp9dhhcSM2h0N7algwQrQuZs7qOnfjjO31AwRLXwCGRSpjnRkag7NBcT0Lzz_u7jVpB6ZlQbWjNYpme_iGhtL/s1024/image_2024-10-12_08-45-40.png

នេះបញ្ជាក់ថាត្រីដែលមានជើងទំនងជាងាយស្រួលរកអាហារជាងត្រីដែលគ្មានជើង។ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិបានសាកល្បងលទ្ធភាពនេះដោយសង្កេតមើលឃើញថា សត្វសមុទ្រភាគច្រើនបានកំពុងវិវត្តន៍ទៅជាមានជើងបន្តិចម្តងៗហើយដោយសារការប្រែប្រួលអាកាសធាតុ។ ទោះជាយ៉ាងណា មិនមែនត្រីទាំងអស់សុទ្ធតែមានសមត្ថភាពប្រើព្រុយរបស់វាធ្វើជាជើងដើម្បីស្វែងរកចំណីនោះទេ ត្រីដែលមានសមត្ថភាពល្អបែបនេះសុទ្ធតែអំណោយផលនៃហ្សែនពីកំណើត។ ដូច្នេះការរកឃើញនេះបានបើកការយល់ដឹងកាន់តែច្បាស់អំពីរបៀបបង្កើតសរីរាង្គថ្មីៗតាមរយៈដំណើរការវិវត្តន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnFtg1Mtp8_YcgqVIiYM2BQ4ZaQampGJ39nXba8N_WuBehSGuxhXNz_kt_eEdyEJBHtyVUDbhZWBAwvX30maDI3Wcpm5WAw6aT5a0xmploU5ohr8TBqUEaPQEFKT9eLICLmFQgTVTCCy0CkBiUgB8H7mSyipFJ101x9S_c7Wmliq-7wbGN8q7qsZypwpUj/s1600/image_2024-10-12_08-45-49.png

យោងតាមជីវវិទូ Corey Allard មកពីសាកលវិទ្យាល័យ Harvard ត្រីដែលមានជើងគឺជាឧទាហរណ៍ដ៏ពិសេសមួយអំពីរបៀបដែលប្រភេទសត្វអាចអភិវឌ្ឍលក្ខណៈថ្មីពីសម្ភារៈហ្សែនចាស់។ ការស្រាវជ្រាវលើត្រីដែលមានជើងបានជួយអ្នកវិទ្យាសាស្ត្រឱ្យយល់កាន់តែច្បាស់អំពីឥរិយាបថ និងកាយវិភាគសាស្ត្ររបស់ត្រី។ លើសពីនេះថែមទាំងផ្តល់នូវតម្រុយដ៏មានតម្លៃអំពីរបៀបដែលសារពាង្គកាយផ្សេងទៀតអាចវិវត្តន៍ទៅជាលក្ខណៈពិសេសតាមរយៈហ្សែនមុន និងម៉ូឌុលហ្សែនដែលមានស្រាប់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHutAxbIlWwQmpDsTgg8leH6xbP18lKEvFHurfCLZiaMXBg5_OjSCIJ6by_WJYCj2HbZve8RwSKKbHPh33NaD3t2qaCW77QsItCcgK3Kknr01YIC82KTfgrnuHdORtf28MVdemlSnbw3eIvsuCROyytZBVH3Tv0_qxoqxjiS1VEWoYdfqYguYbsRArzp47/s1920/image_2024-10-12_08-45-50.png

ហោរ៉ាដ៏ល្បីបានទាយថា ពិភពលោកយើងជិតដល់ថ្ងៃអវសា.ន និងកើតសង្គ្រា.មលោកលើកទី៣ នៅឆ្នាំ២០២៥នេះហើយ!

0

ប្រទេសបារាំង ៖ ហោរ៉ាដ៏ល្បីល្បាញម្នាក់នៅប្រទេសបារាំងធ្លាប់បានទស្សន៍ទាយទុកថា ពិភពលោកនឹងឈានដល់ថ្ងៃអវសា.ន នាពេលឆាប់ៗ, កើតគ្រោះមហន្ត.រាយ ធម្មជាតិ និងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ។ ហោរ៉ារូបនេះថែមទាំងបញ្ជាក់ថា ពិភពលោកនឹងមានបញ្ហាធំៗកើតឡើងនៅឆ្នាំ២០២៥ ទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKpCWI37tnzNnh_sCas4Cn3Sdbi5NhvM1_bYHrIirlr0LjDQumdn32VVeB0T_54JtrTcF7Yj9YS-dgSi2LqwWfMUEXRgiLgC57JHB4yKKgYtx28dBCzKMqQcGU9NQg2uDQQrxRwmn6DlqJAmX-1o32m-GHmaCUfanl3HtpppXV7a1JZAtF5j4llUPgqu7v/s1920/image_2024-10-12_08-41-32.png

លោក Nostradamus គឺជាហោរ៉ាទស្សន៍ទាយ និងជាអ្នកវិទ្យាសាស្ត្រជនជាតិបារាំងដ៏ល្បីល្បាញម្នាក់ ដែលបានស្លាប់កាលពី៥០០ឆ្នាំមុន បានទាយថា នៅឆ្នាំ២០២៥ គ្រប់តំបន់ទាំងអស់របស់ពិភពលោក នឹងជួបគ្រោះមហន្តរាយធម្មជាតិយ៉ាងធ្ងន់ធ្ងរ, មានវិបត្តិសេដ្ឋកិច្ច ព្រមទាំងកើតសង្គ្រាមលោក លើកទី៣ ។ ក្រៅពីនេះ មនុស្សទាំងអស់នឹងជួបបញ្ហាពិបាកដោះស្រាយ គឺបម្រែបម្រួលអាកាសធាតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYp_xMpQj88_So9iMI7x58-6WonV8iJ1xkjsXAOdEQhf01uBGw9UlYr1OqOa73UBaSxHM9KeTtOrtBHBfd0pi89ytl9RUpGRDa2gja-MMaoFNsQvXRbroEhYEuAprWz8jHZqFoW4ei3vbX9DsisAl_5acBzqmSh75USdXqTOziXSRIGkCR4vdsPF0YaLmW/s1260/image_2024-10-12_08-41-33.png

លោក Nostradamus បានទស្សន៍ទាយទៀតថា ពិភពលោកនឹងកើតខ្យល់ព្យុះ និងមានទឹកជំនន់ធ្ងន់ធ្ងរជាបន្តបន្ទាប់ ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ។ អាកាសធាតុក្តៅនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតមនុស្ស និងសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0JE9VH_YgD2Bmw-86hzXCb8HF34pps2etiWZp2JdAU3MN9NTP2CryvTsyQXKxZ1ikseQnofqRwKCXBje1lAb2C4BL389jXAXt3VgNrWA6XfWXQdwrAi-zsdknjAdHvt8X7cT_Zy9W7-ezlQh_u6L3QGC5AXZDAhQ8DhR622_u6Mlza76MAgH4wnfOJ2zL/s800/image_2024-10-12_08-42-10.png

ចំណែកផលប៉ះពាល់ធ្ងន់ធ្ងរមួយទៀត គឺបញ្ហាសេដ្ឋកិច្ច ដោយលោកបញ្ជាក់ថា នៅឆ្នាំ២០២៥ វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនឹងកើតឡើងក្នុងប្រទេសទាំងឡាយ ហើយឈានទៅដល់ការខ្វះខាតស្បៀងអាហារ, កើតជម្លោះ, ភាពក្រីក្រ និងមេរោគឆ្លងគ្រប់តំបន់ទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKuJ1DJf0PyGkOtroTkRo9LOqGR4H65X7pq6t80Ac7_b-ZXS7qb6lXiWWETfkTJT4TaUC11tOqEpOs6jGPPbH3dGYGE5Eey3-yXX76ho6XDO-hcY4bCA8t7TPjqVkNVv7hsuayf4Qv_koNaQEO05pfoGFPaddRtiYAa9yifpWYNeSrCmdg0Hx2pm_Ufr_9/s1200/image_2024-10-12_08-41-39.png

អាកាសធាតុអាក្រក់ខ្លាំងនឹងប៉ះពាល់ដល់ការដាំដុះដំណាំផ្សេងៗនៅអាមេរិកខាងជើង, ប្រទេសអូស្ត្រាលី និងតំបន់អាស៊ីអាគ្នេយ៍ ។ លើសពីនេះ អាកាសធាតុនឹងកាន់តែអាក្រក់ខ្លាំងឡើង ហើយធ្វើឱ្យការផលិតស្បៀងអាហារលើពិភពលោកកាន់តែពិបាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHoG2ohBpNinGYzadYuoyeNSiexZBgn3zugQPOUw00qwUzbwXkj3ZYfKLoedZc4MCGFYe9XjZtvuTtEg3DzWWd3Bj_abNquK7enaoQOosHZ3lfZgVF-Zm3oTUADf_uzsi9wi8i5IbOhGfmiAm8n7WgJhAsmLcSh4unTjNXiFJ-5IbhPC3BbrXMsT-1mVfe/s4000/image_2024-10-12_08-41-34.png

គួរបញ្ជាក់ថា លោក Nostradamus គឺជាទស្សនវិទូ និងជាអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញលើពិភពលោក ដោយសារហេតុការណ៍ផ្សេងៗបានកើតឡើងដូចការទស្សន៍ទាយទាំងអស់របស់លោក ។ ការទស្សន៍ទាយរបស់លោកត្រូវបានប្រមូលផ្តុំក្នុងសៀវភៅ ហើយក្នុងចំណោមនោះ មានការទស្សន៍ទាយមួយថា មនុស្សនឹងឈានដល់ថ្ងៃអវសាននៅឆ្នាំ៣២៥៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuz4TtFDZD4IBJqrbOubdQz4FnB7sjs6rYcLdVbdarLzZ7lHXUiyXPbteWIVYBhfQRBnd8foN7Zvwq5PXk3dVq4W5e_d0mwDc6ygFYWKygtK_CTHd9WhyEnxoq9BtlJ3PJlawWknwHoOfBlZ_AVhVixZAH7S4AP8ngWU5wMx2K-0MRq70NCdS7-vjB8Yah/s1352/image_2024-10-12_08-41-40.png

កន្លងមក ហេតុការណ៍ជាច្រើនលើពិភពលោក បានកើតឡើងតាមការទស្សន៍ទាយរបស់លោក Nostradamus គ្មានខុស ដូចជា ៖ សង្គ្រាមលោក លើកទី២ និងការឆ្លងរាតត្បាតរបស់ជំងឺកូវីដ-១៩ ជាដើម ៕

‘‘តួនាទីមេធាវីក្នុងប្រព័ន្ធយុត្តិធម៌ និងការអភិវឌ្ឍក្នុងសម័យរដ្ឋាភិបាលឌីជីថល’’

0

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្រុមមេធាវី អាស៊ី កម្ពុជា សហការជាមួយសមាគមបញ្ញាវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ ហៅកាត់ថា “CIDA” បានរៀបចំសិក្ខាសាលាស្តីពី ‘‘តួនាទីមេធាវីក្នុងប្រព័ន្ធយុត្តិធម៌ និងការអភិវឌ្ឍក្នុងសម័យរដ្ឋាភិបាលឌីជីថល’’ ក្រោមការឧបត្ថម្ភរបស់ មេធាវីបញ្ចកោណ និងក្រោមកិច្ចគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដែលបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា (Sofitel Phnome Penh Phokeetra Hotel) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6XyNANKkzlz7oPXr5qUYCYjYIsseVAcwJn_rMCop_aciFlqyVW9HfDnFJoVq7_Nmn4GgeUvm8Whz_Jqvze3FJ9D4JIFJPWIXNoaO_Yy_ZyNtNhuaWTlJzZPeIUwahFCSw29m1FQXXl26rvLgPoGqz2k6woo5UNwnz248wOVDBEw6iSVVFRshP_YP0ZAzO/s1280/photo_2024-10-12_08-21-55.jpg
សិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ សេង វួចហ៊ុន ប្រធានសមាគមបញ្ញាវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ និងជាប្រធានក្រុមមេធាវី អាស៊ី កម្ពុជា, ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអាជ្ញាធរជាតិដោះស្រាយវិវាទាដោះ ស្រាយក្រៅប្រព័ន្ធតុលាការ តំណាងក្រសួងយុត្តិធម៌ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ប្រធានបទចំនួន ០៥ ត្រូវបានលើកយកមកធ្វើបទបង្ហាញរួមមាន៖ (១) ‘‘តួនាទីមេធាវីក្នុងប្រព័ន្ធយុត្តិធម៌របស់រដ្ឋាភិបាលឌីជីថល’’ ដោយ ឯកឧត្តមបណ្ឌិត ឥន យឿន ជាមេធាវី, ជាសមាជិកអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី, (២) ‘‘តួនាទីមេធាវីនៅក្នុងសំណុំរឿងក្ស័យធន’’ ដោយ ឯកឧត្តម អ៊ុក រី ជាមេធាវី ជាអភិបាលបណ្តោះអាសន្ន, ជាអាជ្ញាកណ្តាលការងារ, និងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់, (៣) ‘‘តួនាទី និងភារកិច្ចរបស់មន្ត្រីគរបាលយុត្តិធម៌’’ បទបង្ហាញដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនថុល ជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ, (៤) ‘‘ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ’’ បទបង្ហាញដោយលោក យន់ សុវណ្ណារ៉ា ជាប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេស និងកិច្ចការច្បាប់នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, (៥) ‘‘ការប្រើប្រាស់ឧបករណ៍ Ai សម្រាប់ផ្នែកច្បាប់បែបការងារទំនើប’’ បទបង្ហាញដោយ លោកបណ្ឌិត ឡាយ គិរី ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនរៀន អេ អាយ ម.ក និងជាអនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធនតូច និងមធ្យមកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9yT9bJv7vxLAfwCJLz_nG1Qg5wkqRa86wgMNxeppIpM7elN6MncproebUoh5c66hUAfAXukSCQRjWd4yYVrEjeM8k7vRAwLCWuNnKUJg6yss1dXPXbCM5Naru_TZ9orRJ_I16yim6BFoDkIiRFn_uhedmUzRE_08enZJdg_wPpf7uxY9mcGg7Fc0DLoGO/s1280/photo_2024-10-12_08-21-56.jpg
ថ្លែងក្នុងឱកាសនៅក្នុងកម្មវិធីសិក្ខាសាលា លោកជំទាវ សេង វួចហ៊ុន បានលើកឡើងថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើការផ្តាស់ប្តូរយោបល់ ការចែករំលែកចំណេះដឹង បទពិសោធន៍ការងារ អំពីតួនាទីសំខាន់ៗរបស់មេធាវីក្នុងប្រព័ន្ធយុត្តិធម៌ ដើម្បីរួមចំណែកផ្សព្វផ្សាយ និងស្របតាមយុត្តិសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី១ មុំទី៤ ទិសដៅការងារ ២០២១ ដល់ ២០៣៥ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការអនុវត្តនូវតួនាទី និងភារកិច្ចរបស់មេធាវីឱ្យសមស្របក្នុងសម័យកាលរដ្ឋាភិបាលឌីជីថល។ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ នៅក្នុងឳកាសប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវីនៃគណៈមេធាវី សម្តេចមហាបវរធិបតី មានប្រសាសន៍ថា ‘‘គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាគឺជាស្ថាប័នដ៍សំខាន់ និងថ្នាក់ដឹកនាំត្រូវមានសម្ថភាពវិជ្ជាជីវៈខ្ពស់ មានភាពជាអ្នកដឹកនាំល្អ ប្រកបដោយគុណធម៌ និងបុរេសកម្មជានិច្ច’’ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjay1mi8mscB4zZLC3e0IysuDX9uzveiKBXm9LbO6Suaa2C7wxzLx9Nb8kDZZtJLzujLY8PiH-6d8UzMGGcLgFzOOHOUNyEcAOTiwMUyruo_etbZ0LKJQLltpPxNi2e_ONhlAL4NpnLX7LLhY9B6vFmvlwz502omL2PVugNAqNPQaGWVAQ-3RlrjjXO9X8k/s1075/photo_2024-10-12_08-21-57.jpg ឯកឧត្ភម យ៉ម ផារ៉ូត ក៍បានលើកឡើងផងដែរថា សិក្ខាសាលានេះបានចែករំលែកចំណេះដឹង និងបទពិសោន៍អំពីតួនាទីដ៏សំខាន់របស់មេធាវីក្នុងការជួយពង្រឹងវិស័យយុត្តិធម៌ និងលើកកម្ពស់នីតិរដ្ឋ ស្របតាមយុត្តិសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុតិ្តធម៌ និងពង្រឹងគោរណការណ៍នីតិរដ្ឋ។ មិនតែប៉ុណ្ណោះ អង្គសិក្ខាសាលានេះ ពិតជាបានផ្តល់អត្ថប្រយោជន៍ជាច្រើន និងចូលរួមចំណែកដល់ការផ្សព្វផ្សាយ និងការបញ្ជ្រាបការយល់ដឹងកាន់តែច្បាប់អំពីតួនាទីសំខាន់ៗរបស់មេធាវី និងប្រព័ន្ធឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២ ដល់ ២០២៥ តាមចក្ខុវិស័យ ‘‘ការករសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ’’។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmgmuVf3OFmQcUIAFbwniiakRWrGuSFdK8Cwsrx9ya8wYJei-I0dajBLJoYSiX4R7WcoeqhPM3NIiGNn2WPtXyIVtYcM79Z5jkAYw_cETJWYjKz7166by7F-cjulzYfvhIIGefJt8T7v8RzUVCC9DaWNPnRVRPnFwg41yC-42TnX483UZ5_6IB9dz7Sydm/s1280/photo_2024-10-12_08-21-54.jpg បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន ក៍មានប្រសាសន៍បន្ថែមផងដែរថា មេធាវី គឺជាឆ្អឹងខ្នងនៃគ្រប់ប្រព័ន្ធច្បាប់ទាំងអស់ ដោយបានដើរតួរជាអ្នកតស៊ូមតិ ដើម្បីយុត្តិធម៌ និងជាអ្នកការពារសិទ្ធិរបស់បុគ្គល។ មេធាវីត្រូវ ធានា ថា ដំណើរការរឿងក្តីក្នុងតុលាការ ដំណើរការ ដោយ យុត្តិធម៌ និង សុចរិតភាព។ មិនត្រឹមតែប៉ុណ្ណោះ ការប្តេជ្ញាចិត្ត របស់ មេធាវី ក្នុងការលើកកម្ពស់នីតិរដ្ឋ ក៏ជាផ្នែកមួយដែលបានជួយពង្រឹងនូវទំនុកចិត្តសាធារណៈ មកកាន់ស្ថាប័នច្បាប់របស់យើង ជាពិសេស ពង្រឹងតម្លៃនៃយុត្តិធម៌ សមភាព និងគណនេយ្យភាព។ តាមរយៈ ការពិភាក្សាថ្ងៃនេះ ពិតច្បាស់ណាស់ថា មេធាវីត្រូវតែបន្តអភិវឌ្ឍន៍ជំនាញ និងបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ដើម្បីបន្តរួមចំណែកប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌ទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGXoXx7BlThgqXshrlxaEcOH7HIHeKDSQmESCswW6qPMdRaDRWDwZU_cNtLFM25q_DWFBwh-MtjHyAiVXMSCSRH7er1hRkaGZCn9onksqvrPNIgqEVxS6bkmFtQ4iXNZhYBoU93mzPPAB_ghWMKDWQXB_4fDNB0BCWt9pZvicGesccYyElErB7_FJchvSL/s1280/photo_2024-10-12_08-21-53%20(2).jpg
នៅក្នុងពិធីសិក្ខាសាលានេះផងដែរ ក៍មានការបង្ហាញជូនអំពីសៀវភៅ និងកម្រងវីដេអូ ‘‘ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន’’ ដែលបានបង្ហាញជូនដោយលោក សាំង សុង ជាសមាជិកគណៈ កម្មការនិពន្ធ តំណាងឱ្យ ឯកឧត្តម មាស សុខុន ជាប្រធានគណៈកម្មការនិពន្ធ។
មិនត្រឹមតែប៉ុណ្ណេះ កម្មវិធីក៏បានបង្ហាញជូននូវផ្ទាំងទស្សនីយភាពនៃការសម្ដែងជូនទស្សនានូវរបាំប្រពៃណីជាតិខ្មែររួមមាន របាំភួងនារី, របាំគោះត្រឡោក និងរបាំសុវណ្ណមច្ឆា ដោយក្រុមរបាំនៃសាលារបាំនរោត្ដមបុប្ផាទេវី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3NnOTe1hbMvTtI2NsawTc7q_epA17ziHAbHJUtyjQLv_5pnesxxVGOwdx8JRRX2b_gErKpp00Wzaq8BLSwjqFChGTQLhv32Lkb644yJRN6VjJnw8PgQv1E51JIEmqtosE7QN1WZxjnnBD-GIrdjNnAtAz1WDxyIPNZX8o76oiISkg6wi9V8b4wHLzsJxq/s1280/photo_2024-10-12_08-21-53.jpg
ចុងបញ្ចប់នៃកម្មវិធី គឺជាកម្មវិធីពិសារអាហារហារសាមគ្គី អបអរសារទរចំពោះ មេធាវី សេង វួចហ៊ុន ជាបេក្ខភាពប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី១៥ លេខរៀងទី២ និងអបអរសាទរចំពោះបេក្ខភាពក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ ដែលមានលេខរៀងចាប់ពី ៣២ ដល់ ៥៩ ប្រកបដោយសោមនសរីករាយ និងបរិយាកាសដ៏ស្និទ្ធស្នាលបំផុត ។ កម្មវិធីក៏មានការអញ្ចើញចូលរួមពីសំណាក់ ព្រះសង្ឃ, មេធាវី, អ្នកវិជ្ជាជីវៈច្បាប់, ធុរៈជន, មន្ត្រីក្រសួង-ស្ថាប័នពាក់ព័ន្ធ(ក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, ក្រសួងពាណិជ្ជកម្ម, សភាណាណិជ្ជកម្ម) សាធារណៈជន សិស្សនិស្សិត ព្រមទាំងក្រុមការងារនិងសិស្សនិស្សិត អ.ម.ត សរុបប្រមាណជាង ៥០០ នាក់ ៕

ប្រផ្នូលមិនល្អទៀតហើយ ! ត្រីងា.ប់ នៅឆ្នេរសមុទ្រប្រទេសថៃរហូតដល់ជាង៣គីឡូម៉ែត្រ

0

ប្រទេសថៃ ៖ វាបានធ្វើឱ្យពលរដ្ឋថៃស្រឡាំងកាំងយ៉ាងខ្លាំង ក្រោយពេលពួកគេឃើញត្រីងា.ប់ នៅឆ្នេរសមុទ្រប៉ាតងមានប្រវែងជាង៣គីឡូម៉ែត្រ ដោយគ្មានមូលហេតុ ។ អ្នកនេសាទក្នុងតំបន់បានជួយគ្នាប្រមូលត្រីទាំងនេះ និងសម្អាតបរិវេណឆ្នេរសមុទ្រ ខណៈមតិមួយចំនួនលើកឡើងថា តើវាជាប្រផ្នូលមិនល្អឬយ៉ាងណា ឬធម្មជាតិចង់ប្រាប់ថា នឹងមានហេតុការណ៍អ្វីកើតឡើង?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzv3__cC0pzddhNn_WZOnMQuOOLwJQjJltSUUgI3oxICMM27tHnbbHC-raZ2QNMjdqFTbi3a_qu4R5p8MnDKYMBeYVonDrYeePCFIvCE3VO7yD6OgckxwK97kRy1zIcBdzD4CghGMtzmdSpU7Bi9mcE9xAwPb2xEmxZ9WZ-2m2peb-cMLOggYcvSNbrHf5/s640/image_2024-10-12_08-23-36%20(2).png

កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា នៅបរិវេណឆ្នេរសមុទ្រប៉ាតង ស្ថិតក្នុងឃុំប៉ាតង ស្រុកកាក់ធូ ខេត្តភូកេត មានត្រីងាប់ជាច្រើនក្បាលនៅលើឆ្នេរសមុទ្រ ។ ហេតុនេះ អាជ្ញាធរក៏បានទៅត្រួតពិនិត្យនៅឆ្នេរនេះឃើញថា ត្រីជាច្រើនក្បាល និងច្រើនពូជត្រូវបានទឹករលកបោកបក់មកលើខ្សាច់ជាច្រើនគីឡូម៉ែត្រ ប៉ុន្តែមិនដឹងថា មកពីមូលហេតុអ្វីទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1htX3dhBzxJi5kAQr-zLY2_3dC5pzzgjk8rHDplEL4f5paedBgYo_XTR5cxQERp7l6HyhVxF0VveVCZEJRjzMrWlKCPXTpvFY8WGScbihTsbYY52Fh603MLduAcBRcJ-1lbUiL7wpMLepjmZU_CGK6LVY0JIY_te4kpFA3UKOfA3_IasHRBohIWV_wYeC/s670/image_2024-10-12_08-23-36%20(3).png

អ្នកស្រុកដែលដើរប្រមូលត្រីងាប់លើឆ្នេរខ្សាច់និយាយថា ពួកគេប្រមូលត្រីទាំងនេះយកទៅធ្វើម្ហូបទុកបរិភោគតាមធម្មតា តាំងពីថ្ងៃទី៩ ខែតុលា មកម៉្លេះ និងពុំបារម្ភពីគ្រោះថ្នាក់អ្វីទេ ។ ពួកគេសង្កេតឃើញថា ចំនួនត្រីងាប់លើឆ្នេរខ្សាច់បានកាន់តែច្រើនឡើងៗ រហូតដល់ប្រមូលលែងអស់ ហើយអ្នកនេសាទបានជួយគ្នាសម្អាតឆ្នេរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgABx_SlCd9RbGXE1eAk698Llc-daxpnKlCaxZGZSRvwpx7WJjgweWeh-B0RtT8BUlLQdMGlG0T6EZ2Ckh2Z4pI87GZqStoR11zvj4M0-_vmScYixldv_ngDs2zVaRv_FoZ1h6k6BgZoIyqo1qBJ5NZrKBzrq9ng3WJo331nuAJq6BdahOfGZEBEbK47ggA/s600/image_2024-10-12_08-23-36%20(4).png

អ្នកស្រុកម្នាក់ប្រាប់ថា ហេតុការណ៍បែបនេះបានកើតឡើងជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០២៤ ទឹកសមុទ្របានបោកបក់ត្រីឡើងលើឆ្នេរខ្សាច់ ដែលមានប្រវែងរហូតដល់ជាង៣គីឡូម៉ែត្រ ។ ប៉ុន្តែអ្នកខ្លះទៀតបារម្ភថា វាអាចជាប្រផ្នូលមិនល្អសម្រាប់ប្រទេសថៃ ពីព្រោះថៃទើបតែឃើញសត្វចម្លែកនៅឆ្នេរសមុទ្រខេត្តប្រាជួបស៊ិរិខាន់ ហើយពេលនេះ ស្រាប់តែមានត្រីងាប់មិនដឹងមូលហេតុនៅខេត្តភូកេត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsJGS01k47tIrOA5DbNxyYqKi26Y4LrK5hDQ2eDH3KAY2yuA_mCry1jqrFuOlujnwqzJGYWWOSgDWjy5pDMymeBijWuYeOwhQtNyFc0YLiXBaMg_7mEVYDTLLmRPr_VRuEtccWkx1mCmHEJiysshILNfr0jjwsvqTEL4XuxBtpl1h1IEuL7fqveCvAuG-y/s524/image_2024-10-12_08-23-36.png

គួរបញ្ជាក់ថា កាលពីដើមខែតុលា ឆ្នាំ២០២៤ ប្រទេសថៃបានប្រទះឃើញសត្វចម្លែកយ៉ាងច្រើននៅឆ្នេរសមុទ្រប្រានបុរី ស្ថិតនៅឃុំប៉ាកណាមប្រាន ស្រុកប្រានបុរី ខេត្តប្រាជួបស៊ិរិខាន់ ដែលសត្វចម្លែកនេះមានរូបរាងដូចម្ជុល និងមានដងខ្លួនថ្លាៗ ។ អាជ្ញាធរបានប្រកាសឱ្យពលរដ្ឋថៃ និងភ្ញៀវទេសចរទាំងអស់ប្រុងប្រយ័ត្នពេលចុះលេងទឹកសមុទ្រ ពីព្រោះអាចនឹងមានគ្រោះថ្នាក់ ដោយសារសត្វទាំងនេះតោងជាប់សម្លៀកបំពាក់ និងចាក់ទម្លុះចូលសាច់ ៕

ខឹងចិត្តផ្ទះលេខ២មើលងាយពេក ខាត់ ស្រីច័ន្ទ ប្រកាសលក់ដីមកធ្វើកម្មវិធីបវរកញ្ញាបង្កើតឡើងដោយស្នាដៃកូនខ្មែរ

0

កញ្ញា ខាត់ ស្រីច័ន្ទ ហៅខេត បានប្រកាសលក់ដីជាបន្ទាន់ដើម្បីយកលុយមកធ្វើកម្មវិធី Miss Mera Cambodia ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ។ ការចេញមកប្រកាសដំណឹងនេះ ខាត់ ស្រីច័ន្ទ មានបំណងចង់ឱ្យកម្មវិធីដែលខ្លួនធ្វើនិងបង្កើតឡើងឱ្យមានស្តង់ដាក្រោយពីត្រូវបានអ្នកជិតខាងមើលងាយការរៀបចំកម្មវិធីរបស់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH60wvwE2-qQgiFwnAorC-J4PLX2GqXIDqvHqSF4eKALhVh12hOWkGOSeG1yNcAp1H4uLzq6H9XkW_n5g1aVSWMcnSu5rZbBdHMVVlrjFuwUhgMmKXaUViaTcU-xfwYlGx0FNZk-enp8SjEtiJKshJegiv4DDSZ8BWT1jH6D-yjm3Cmb4VypNNnZ4D5xL4/s2048/image_2024-10-11_10-47-23.png

នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ខាត់ ស្រីច័ន្ទ ND Miss Mera Cambodia បានបង្ហោះសំណេរមួយថា «បងប្អូននាងខ្ញុំ លក់ដីបន្ទាន់ ក្នុងតម្លៃពិសេសសម្រាប់ការធ្វើកម្មវិធី Miss Mera Cambodia ខ្ញុំដឹងពិបាកក្នុងការរក sponsor ខ្លាំងព្រោះកម្មវិធីខ្ញុំថ្មី ប៉ុន្តែខ្ញុំពិតជាចង់ធ្វើកម្មវិធីមួយដែលហៅថាស្តង់ដារ ខ្ញុំបានឃើញ Press conference គេហើយខ្ញុំរឹកតែឈឺចាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7YEJ354dQoo9SXq2Juovp7WK0kLCnjbe7Rt-2tVEMSp30giEmbdo4yz5Dh_ZCKny0pkvlHqmifGpdxx6E2WDgW-bDR-Lt4qepR3Q9yzvTVJhQSNmbISmvgJhDGB5vuLzJYLz_4enHLfjBMWdhcW_Q6hnQlV8pG_bsp6jsTSJgl6wK_gJirki3NW4nmr60/s2048/image_2024-10-11_10-47-24.png

បន្ទាប់ពីបង្ហោះសំណេររួច កញ្ញា ខាត់ ស្រីច័ន្ទ ក៏បាន Live និយាយបន្ថែមដែរថា ការលក់ដីរបស់ខ្លួនបន្ទាន់គឺមិនចង់ខ្ចីលុយអ្នកណាឬធនាគារនោះទេ។ ការធ្វើបែបនេះកញ្ញាបាននិយាយថាអាចជាមហិច្ឆាតាមួយរបស់ខ្លួនចង់រីកចម្រើនទៅមុខជាមួយគ្នា វិស័យផ្សេងៗរីកចម្រើនហើយប៉ុន្តែកម្មវិធីបវរកញ្ញានៅមានកម្រិត។ ND រូបនេះថានាងមិនចង់និយាយអ្វីច្រើននោះទេ ព្រោះមិនចង់ឱ្យគេនិយាយថាការដែលនាងយកពាក្យ ដើម្បីប្រទេសកម្ពុជាមកនិយាយច្រើនពេកវាក្លាយទៅជារឿងមួយគេគិតថាយករឿងនេះមកគ្រាន់តែនិយាយដើម្បីបាំងមុខទាក់ទាញការចាប់អារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVpJOat2aXcGwXW3wT-bjzxqMbkZXkiNyozZNy48hItm-Efa-rQN-U6gM1AW5ZYZkWxgpKGYpaKCtf9PeupBsJQcXnXiiWHstmzSxw0euRs6JZTD4xXnBkQTEy0V2AuPE19S4JFZ354FkTRDFSgsMumI2cRK1wO-2XOMULWNJVEQWFR0jKFFhH2q_RQTV5/s2048/image_2024-10-11_10-47-28%20(2).png

ខាត់ ស្រីច័ន្ទ ថាលើកនេះនាងមិនបាននិយាយលេងនោះទេ មិនបានឌឺដង តែនិយាយផ្លូវការនាងនឹកយកលុយពីការលក់ដីមកធ្វើកម្មវិធី Miss Mera ឱ្យតាមស្តង់ដារមិនចង់ឈ្នះនរណាទេប៉ុន្តែចង់ឱ្យចូលទៅកន្លែងហ្នឹងចុះហើយឱ្យគេមើលមកថានេះជាអ្វីដែលកូនខ្មែរធ្វើបានមិនមែនយើងធ្វើមិនបាននោះទេគ្រាន់តែនាងគ្មានឱកាស គ្មានលទ្ធភាពក្នុងការធ្វើនាងលក់ដីដើម្បីយកលុយមកធ្វើកម្មវិធីឱ្យស្តង់ដារកុំឱ្យគេមើលងាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiYni_gHhLcB1j_bjRWEMo7egOs9H6Q1zT4k0p3Beopx4ublhH1L_BHPfXxxwdaGwkvjbdPBRVQaCuZEjYYV9FyB9yZs7PAjnTD3OW4bmm-tj0I3aILFv5zmKV8NKj2aYsqnZZ2VGrE4_q_9kKm7ro7gZk8x77sIa6IM-3g-_-SGsiCocTb6Qiel4FXxIH/s2048/image_2024-10-11_10-47-30.png

គួរឱ្យដឹងថា បេក្ខភាពទាំង១៦នាក់ដែលចូលរួមប្រកួតកម្មវិធី Miss Mera Cambodia នឹងទៅទស្សនៈកិច្ទក្នុងខេត្ដ សៀមរាប ដើម្បីចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍ ការងារសង្គម និង វិស័យបវកញ្ញា នាថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែតុលា នេះផងដែរ៕

អ៊ិន លក្ខិណា និងបវរកញ្ញាវៀតណាម លេងមួយក្បាច់នេះឈ្នះអស់មារ.ស.ត្រូវ ម៉ាលីន ឃើញហើយចុ.កឈា.ម

0

ទន្ទឹមនឹងពងទាកូន ពងក្រួចកូន សណ្តែងដី កំពុងពេញនិយមយ៉ាងខ្លាំងខណៈ អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 និងបវរកញ្ញាវៀតណាម Nguyen Huynh Kim Duyen បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីអ្នកទាំងពីរបានញុំាពងទាកូនជាមួយគ្នាប្រកបដោយឱជាតិរសខុសប្លែកតែបវរកញ្ញាថៃ ម៉ាលីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeRIn_JRhFvg_k8Q8UwuuNPQ68Co6_NIGPkUHuv_F5P7ECwLcgmzfGUeeeVLYDiuSi5kSRfJzpWpYptNIjPIgMKglIMQ8dvFt7dhOL7zuuLHVBn_pgYfYkEbkt22TDKTZTI-P52FH8TFUY3sAIdMDxzPVZvZNTW6Chwt-ooIfaQZNhmosZfh746sqDRvD6/s2048/image_2024-10-11_11-13-18.png

ថ្មីៗនេះ អ៊ិន លក្ខិណា កំពុងតែស្ថិតនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ចូលរួមកម្មវិធី Fashion Show បន្ទាប់ពីជាប់ TOP10 ក្នុងការប្រកួត Miss Cosmo 2024។ ជាមួយនឹងការងារ លក្ខិណា ក៏បានចំណាយពេលវេលាជិះម៉ូតូ ញុំាអី ជាមួយនឹងបវរកញ្ញាវៀតណាម Nguyen Huynh Kim Duyen លំដាប់រងទី២ Miss Supranational 2022 និងជាគណៈកម្មការមួយរូបក្នុងកម្មវិធី Miss Cosmo 2024 ។ អ្នកទាំងពីរគឺបានរាប់អានគ្នាយ៉ាងស្និទ្ធស្នាលក្រោយពីបានចូលរួមប្រកួតនៅប្រទេសប៉ូឡូញក្នុងកម្មវិធី Miss Supranational 2022។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimFEkojrDNpODShYhE8Iimot2l-I1fs0Bxp4F0RDijD_WJfsDDJPFOHRh20QiZFyPze-5Uz-WqyENf_M81SWE1yPwmcNdoBsO74PJvUz9k7boqzbQ1Lam7on4qpGIf8PSzUdchY2dYRmAOuc_f2X7hwQtZ7uL42y1He4HBoUGY3hPLeoF3WDcUI-3ubtjn/s2048/image_2024-10-11_11-13-21.png

អ្វីដែលកាន់តែធ្វើឱ្យហ្វេនៗចាប់អារម្មណ៍ខ្លាំង ទាំងក្នុងស្រុកនិងក្រៅស្រុកនោះគឺថា លក្ខិណា និង បវរកញ្ញាវៀតណាម បានញុំាពងទាកូនជាមួយគ្នាស្របពេលអាហារមួយមុខនេះកំពុងតែល្បីល្បាញខ្លាំង។ លើសពីនេះបវរកញ្ញាវៀតណាមរូបនេះថែមទាំងសរសើរពេញៗមាត់ថា ពងទាកូននេះឆ្ងាញ់ខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrVDwX_iHEDrS0O-lxHtnI_qUadmpQZcqFMCiweyraN1ww_xvH89rrk1-MeYBm_EvG0-PuAQTatq8oVP4jeujDrUKZDFDFb7Hytr4UZ8MBe-jaD-8jDDZ3sP57MVXtL42OeZqMHUgXXdoEi8NdakLyh3Z-1F59vZyLwKjbTUTQxjZj3FvNxW_zyUpVCeJz/s2048/image_2024-10-11_11-16-40.png

គួរឱ្យដឹងថា ភាពល្បីល្បាញនៃពងទាកូន និងពងក្រួចកូន សណ្តែកដីនេះល្បីខ្លាំងដោយសារតែបវរកញ្ញាថៃ នាង ម៉ាលីន បាននិយាយទួញសោកនៅមុខអ្នកកាសែតថា ពងក្រូចមានដង្កូវទាំងនោះជាសរសៃឈាមរបស់វា ខណៈប្រទេសនាងក៏មានពងក្រូចលក់ដូចគ្នាប៉ុន្តែបែរនិយាយមិនស្គាល់បែបនេះ៕

ជ្រោយប្រស់ ទំនប់អាងទឹកដ៏មានសារៈសំខាន់អ្នកខេត្តកោះកុង

0

ទំនប់អាងទឹកជ្រោយប្រស់ ជាទំនប់ដែលមិនអាចខ្វះបាន និងមានសារៈសំខាន់បំផុតសម្រាប់អ្នកខេត្តកោះកុង ដែលមានទីតាំងស្ថិតនៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM6DhUB18nyzZaEgx4CMPG-O3H4pqqWbLtC5dItxB_5yzfBL2bsvky4oxCi6rUwEsn2UKhgFHyHlnGgGxErWR4qyyuj5YCORxMqjP4q9xdZ4_m9dAGhIRqAFr8gENYN57g-zRkFhaSgqR_BRcNSgabFHTLaOKZaKW4v7rbPhj2CXXqwp3vWDsTzGy0SF70/s1203/image_2024-10-11_15-58-37.png

ទំនប់អាងទឹកនេះ មានលទ្ធភាពស្តុកទឹកបានប្រមាណ ៤លានម៉ែត្រគូប និងមានតួនាទីស្ទាក់ទឹកសាបហូរមកពីជ្រលងភ្នំ ដើម្បីស្រោចស្រពបន្ថែមលើផ្ទៃដីកសិកម្មប្រមាណ ២៧៥ហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqsLPl-d6Ci0Njm82SgbuEsSwn0yalJfEW9_DAbS4Otbf8IaNJLJA-MOjhI32Dy3r8Lpl9Z86ASekWPeKyK2zj4iBPqja4CbIB2KAF8mGZt3jW_0uU2pdF6Kl_A5ZYbiuA7jmgeR8rGDXI1w1gfIiKbZh3qxmSPr5DKjwFOgvTGdM3cZTRGryAkWlmcum6/s1200/image_2024-10-11_15-58-38.png

បច្ចុប្បន្ន ទំនប់អាងទឹកនេះ កំពុងត្រូវបានអជ្ញាធរជួសជុលឡើងវិញ ក្រោយពីអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ទំនប់នេះបានទទួលរងនូវឥទ្ធិពលជំនន់ទឹកភ្លៀងរដូវវស្សា ដែលបណ្តាលឱ្យជើងទេរទំនប់ និងជើងទេរសំណង់ទ្វារទឹកលើទំនប់ជាច្រើនកន្លែងត្រូវទឹកហូរច្រោះដាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuF7ry-6YNIvRKYHpkhT98YLrGP9zq0OGpnO2CLCqb_vlRMIMllo12ivmDkOT3xP4t5FhbHCQS9cBtuHKM2vSf9buBVkXn0aYkn5uvcABk3u0jdrYUr85d_dr1tFv28fefMUfLt1jJOpVJT7N24oeiTS9uuX_s5ulPOK3cnlCuRQLKhLcF2G5rhYlcQ4oZ/s1203/image_2024-10-11_15-58-39.png

ក្រោយស្តារឡើងវិញរួចរាល់តាមលក្ខណៈបច្ចេកទេស ពលរដ្ឋ២ភូមិ នៃឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុងនឹងទទួលបានទំនប់អាងទឹកតម្កល់ទឹកសាបទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មរដូវស្រូវវស្សាចំនួន ២៧៥ហិកតា រដូវប្រាំងចំនួន ៣០ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmMDIOXeOxuflghywFcBpKqsV3_9GzHIuw7oU-S1VTK5iAv95QwYf3NmW9KTPzSlKpv4ZyCwXA6KPkKkV2Dp92Iqk0IxIXFgA5bNFfZVEgx_vK4PjG0EEgVXFOyWzxiGL3or-7KniWaih2HttP062G7yJGtaCU2SPjGWqgLCGmE50rF64s5GfGhnMpv5cs/s1203/image_2024-10-11_15-58-40.png

លើសពីនេះទៅទៀត តួទំនប់បានក្លាយជាផ្លូវសម្រាប់ធ្វើដំណើរនៅតាមបណ្តោយជើងភ្នំទៅកាន់ទីប្រជុំជនបានយ៉ាងងាយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOYVRrpnJerZLqfZRRSysHBdK4berAQIHANkd9nDjNo3p27xkWkPPmycTEvhiuuzHkflNdI5nMK0F9OAMOkJ_7CIIDZaJERyxFH-bVu7W3VE__idP6S7QvRtcYB_dr95zNoq5Z-RlgSAEWUDezD_tf9w2vt4AIvwx4yIYN9CD6AsoPw079jqmiZ1q0Inim/s1203/image_2024-10-11_15-58-41.png

 

សម្រស់ប្រាសាទតាព្រហ្ម នារដូវវស្សាកំពុងឆក់យកបេះដូងភ្ញៀវទេសចរជាតិ និងអន្តរជាតិ

0

ប្រាសាទតាព្រហ្ម មានក្បាច់ចម្លាក់រចនាដ៏ល្អវិចិត្រ បានកំពុងឆក់យកបេះដូងភ្ញៀវជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។ ភ្ញៀវទេសចរដែលមកដល់ទីនេះបានស្ងើចសរសើរមិនដាច់ពីមាត់អំពីសំណង់ប្រាសាទដ៏រឹងមាំ និងប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃទីក្រុងមហានគរ។ ប្រាសាទដ៏ល្អឥតខ្ចោះប្រៀបបានដូចឋានសួគ៌នេះ មានដើមឈើធំៗដុះខាងក្នុង និងខាងលើកំពូលប្រាសាទ ចាក់ឫសស្អេកស្កះចូលទៅក្នុងគ្រឹះនិងជ្រៀតចូលតាមជញ្ជាំងគួរឱ្យចាប់អារម្មណ៍បំផុត។ ដូច្នេះក្នុងអំឡុងខែវិច្ឆិកា ដល់ខែកុម្ភៈ គឺជាពេលដែលសក្តិសមបំផុត សម្រាប់អ្នកដែលចង់ទៅលេងប្រាសាទតាព្រហ្មដ៏ល្អឥតខ្ចោះនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie4ZkTevwih1grAfi8QYdS-ap9-Scygy45KRlT5WNi8VidOTWlU55t0IbrFjQrQmgM1e6Ojx15ReDMwPQYdEapupTjKDfawn4yE9g7Bzqu2xrrcUgebkGax-h64OJLaqi-NWCtjJa-hbI7Bb1JtPdM8TvZde2tRr-01fHAoXi1Tyh65oN5yIDAMEqFF1Fx/s2048/391572464_711173594387173_7708066212248339225_n.jpg

ប្រាសាទតាព្រហ្មមានភាពល្បីល្បាញខ្លាំងទូទាំងពិភពលោកដែលភ្ញៀវជាតិ និងអន្តរជាតិមិនគួរមើលរំលងឡើយ។ កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនៃប្រាសាទបុរាណមួយនេះ មិនត្រឹមតែផ្តោតលើប្រវត្តិដ៏យូរអង្វែងរាប់ពាន់ឆ្នាំប៉ុណ្ណោះទេ តែវាក៏បង្ហាញឱ្យមនុស្សជាតិបានឃើញពីទំនាក់ទំនងយ៉ាងជិតស្និតជាមួយស្នាដៃបុព្វបុរសខ្មែរ រួមទាំងធម្មជាតិពិតដែលមិនអាចរកបាននៅជុំវិញពិភពលោកផងដែរ។ ប្រាសាទតាព្រហ្ម កសាងឡើងនៅក្នុងឆ្នាំ ១១៨៦ នៃគ្រឹស្តរាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9n2JHGaQHbZgTapY12e840gUx-cecSuvX1ZmV-K0Vp-LodkMMhrWaUIoFfUQUgflv635PccAp4JY_j1y29yR8PAL0SC2QhrB4IRxoT2s71DAQdu3dfd6y9xCyxW6icurujBDC80_-L9wSlSvyJ9ob4dwbRi1BNcfkUeZzsZKPx8H3t1kNqjpw3Hli8myD/s2048/391578914_711173491053850_8788078629690359101_n.jpg

ប្រាសាទនេះគឺជាប្រាសាទបែបព្រះពុទ្ធសាសនាមហាយាន ដែលមានប្រជាប្រិយភាពទី២ បន្ទាប់ពីប្រាសាទអង្គរវត្ត និងមានទីតាំងនៅខេត្តសៀមរាប។ ភាពល្បីល្បាញរបស់ប្រាសាទនេះ បាននាំឱ្យក្រុមហ៊ុនផលិតភាពយន្តអន្តរជាតិធំៗ គឺក្រុមហ៊ុនថតភាពយន្តអាមេរិកហូលីវូត មកថតខ្សែភាពយន្តវាយប្រហារផ្សងព្រេង សំដែងដោយតារាហូលីវូតដ៏ល្បី គឺអ្នកស្រី អេនជូលីណា ជូលី ក្នុងឆ្នាំ ២០០១ គឺរឿង Tomb Raider ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង នាំឱ្យប្រាសាទតាព្រហ្ម កាន់តែល្បីខ្ទរឃ្ទារទៅកាន់ពិភពលោកថែមមួយកម្រិតទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj2Rs0FGQw1oHV_nIgm70OMttBIr21VeNkn6UEeX5WcGemm7VYramqvQw-9FgJaCVn19w1loiaQIdxKk8shfU7sF6RDTSPlTMwSR5fua3IvX3BeGzKNo9UogfmFjtfIR20bAXWdMToZLt6MTuxofQvERPjtlt5BqqEUmD56_gR9lPmY3r0xaBHGBgKuGEt/s2048/391581232_711173621053837_51658839766677910_n.jpg

បច្ចុប្បន្នប្រាសាទដែលមានអាយុកាលជាង ៩០០ ឆ្នាំក្នុងរមណីយដ្ឋានអង្គរមួយនេះ បានកំពុងឆក់យកបេះដូងភ្ញៀវជាតិ និងអន្តរជាតិជុំវិញពិភពលោកលោក ដោយស្ងើចសរសើរមិនដាច់ពីមាត់ថាជាប្រាសាទដ៏អស្ចារ្យដែលមាន ដើមឈើធំៗដុះខាងក្នុងនិងលើកំពូល ប្រាសាទ ចាក់ឫសស្អេកស្កះចូលក្នុងគ្រឹះនិងជ្រៀតចូលតាមជញ្ជាំងគួរឱ្យចង់ទស្សនា។ លើសពីនោះទៅទៀតប្រាសាទមួយនេះក៏មានក្បាច់ចម្លាក់រចនាដ៏ល្អវិចិត្រទៀតផង។ ដូច្នេះក្នុងអំឡុងខែវិច្ឆិកា ដល់ខែកុម្ភៈ គឺជាពេលដែលសក្តិសមបំផុត សម្រាប់ភ្ញៀវទេសចរដែលចង់ទៅលេងប្រាសាទតាព្រហ្មដ៏ល្អឥតខ្ចោះនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtOjG7WQOxaJfOU0j2r3JheTfJX5i9wH_2K0_znX_lOymXQQUXvbjshNuCEsv4t9bb6n6UAO37owcJu-7EZypzJwR0fRil5_RxmjCu9HiWDy5xaa3ZiZoz3lCh0GLINctvSGZMN9RcGM07FihcfSnARj7OTQ2Zg7DZs-lWRAkhY5n5tY9ZPi3SclSmOaA8/s2048/391598224_711173501053849_4510797120954540402_n.jpg