Home ព័ត៌មានអន្តរជាតិ ហេតុការណ៍ចម្លែកៗ! ពលរដ្ឋថៃបារម្ភថា នឹងមានគ្រោះទឹកជំនន់ម្តងទៀតក្រោយពេលឃើញហ្វូងស្រមោចបម្លាស់ទី មិនធ្លាប់មាន

ហេតុការណ៍ចម្លែកៗ! ពលរដ្ឋថៃបារម្ភថា នឹងមានគ្រោះទឹកជំនន់ម្តងទៀតក្រោយពេលឃើញហ្វូងស្រមោចបម្លាស់ទី មិនធ្លាប់មាន

40
0

ប្រទេសថៃ ៖ បណ្តាខេត្តមួយចំនួនរបស់ប្រទេសថៃបានរង.គ្រោះ ដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដោយសារឥទ្ធិពលខ្យល់ព្យុះមួយហើយមួយទៀត ។ ពលរដ្ឋរស់នៅក្នុងខេត្តទាំងនេះជួបការលំបាកយ៉ាងខ្លាំង ដូចជា ៖ គ្មានអគ្គិសនីប្រើប្រាស់, ខ្វះខាតស្បៀងអាហារ, ខូចខាតសម្ភារៈ ការធ្វើដំណើរតាមផ្លូវត្រូវកាត់ផ្តាច់ និងបន្លែបង្ការឡើងថ្លៃគ្រប់មុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh34a6AzGgRr97i8bKzcfmb7d90lhnze6NuTKOSpeIGaq-BTqwrLo7lrdM90WDkbyKr7Z9jiB6i33F3Q54Cw38xAgWs-4rQx8d9_FCDpsr9lkwOte9k79KVHrn_SgPipBn2IBjrNbX_R5f3Po6Pna22XCI84CS2yyRLlBINQ1r7mxFcNvYIjzH5-z1Z1eaH/s700/image_2024-10-12_13-16-16%20(2).png

បើទោះជាទឹកជំនន់ស្រកទៅវិញក្តី ប៉ុន្តែពលរដ្ឋថៃនៅតែជួបការលំបាកដដែល ហើយបញ្ហាលំបាកខ្លាំងបំផុតរបស់ពួកគេ គឺការលាងសម្អាតផ្ទះ ។ ជាក់ស្តែង ផ្ទះរបស់ពលរដ្ឋនៅខេត្តឈៀងរ៉ៃ ពោពេញទៅដោយដីភក់ខ្ពស់ៗជិតដល់ពិដានផ្ទះក្រោយពេលទឹកជំនន់ស្រកអស់ ហើយរហូតមកដល់ដើមខែតុលា ឆ្នាំ២០២៤ ផ្ទះសម្បែង និងភូមិស្រុកពុំទាន់មានសភាពដូចធម្មតាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAwdpcYbJ-glusDZNQ7DfQ_aX9dwOYFNdOEpJya2GjT4J-WQgCEYVpV-hC0yl0LnQE6NcpeKSxVSAxPQIiTAOCcSi0rOzLOxlQrM2GSM6bPdfArM1W9-mToaXZaRhIW3qNDEqP4SZFbCdLAzN0D7KcMEDI51u6khWbx5Cat8TxxKTyMFfNW2SPgVsp-ohs/s2000/image_2024-10-12_13-16-16%20(3).png

ទឹកជំនន់បានធ្វើឱ្យពលរដ្ឋថៃបាត់បង់អ្វីៗគ្រប់បែបយ៉ាង បើទោះជាពួកគេទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល និងការជួយជ្រោមជ្រែងពីអាជ្ញាធរក្តី ប៉ុន្តែវាពុំគ្រប់គ្រាន់សម្រាប់ការបាត់បង់ឡើយ ។ ហេតុនេះ ពួកគេបារម្ភថា ទឹកជំនន់អាចកើតឡើងម្តងទៀតនៅប្រទេសថៃ ហើយធ្ងន់ធ្ងរជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7BzDk3L6MNR2DXdTNvciKPN5BK8whib16ZWOwbrjaZ1SZO2Cc9RrqA1qHXWw9lhOiVQ_wHQ9NbNw4DwpZKKtb6YcjNcVsxs2rGoc36iOsvKcRLkEPLiIm8US929a0FF9ZKXwwnzwhCqGG9T_bUetdcTIcT7RqQLgEcmDJvn532GzXTAiC8O6ypDGzAjPN/s1000/image_2024-10-12_13-16-16.png

នាពេលថ្មីៗនេះ មានត្រីងាប់លើឆ្នេរសមុទ្រខេត្តភូកេតដោយមិនដឹងមូលហេតុ គឺស្មើជាង៣គីឡូម៉ែត្រ ហើយលើកនេះ សត្វស្រមោចរាប់ម៉ឺនក្បាលនាំគ្នាជម្លៀសកូនចៅទៅកាន់ទីទួលខ្ពស់ ។ វាកាន់តែធ្វើឱ្យពលរដ្ឋថៃបារម្ភថា តើនេះជាប្រផ្នូលប្រាប់ហេតុការណ៍មុនពីគ្រោះធម្មជាតិ ឬយ៉ាងណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsV5_4pyLEbt6AJ2dCsdYqTkhTstNDL_wgZoGvGxdR-UQqhTBR76p0m3ABfVahZrpAZFoFye3Oyv5FvKeyLQyIVpq3FiUsn2WWqYHovcfw1cXm-z-h9a_Rh4EQTeSXF_4VN5YQ-yGMy5hC6MJ37dAWFW0U5_Yo8ZyHlsWM3xMr73CD8jQUWr2rAXFsxGOI/s720/image_2024-10-12_13-16-18%20(2).png

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ហ្វូងស្រមោចខ្មៅរាប់ម៉ឺនក្បាលបានជម្លៀសកូនចៅ និងជញ្ជូនពងរបស់វាជម្លៀសទៅកាន់ទីទួលខ្ពស់ ជាហេតុធ្វើឱ្យពលរដ្ឋរស់នៅឃុំបុនកើត ស្រុកដកខាំតៃ ខេត្តផាក់យ៉ៅ បារម្ភថា វាជាប្រផ្នូលប្រាប់ហេតុការណ៍មុនថា ប្រទេសថៃនឹងជួបគ្រោះទឹកជំនន់ម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlCqze7mh5ZFhFUWN1VnQgFVUIZTF7pymcaof0WKLsoqxACMEz0rJyHIA8abW0b-jfji3MNSZiGU0QjVA1bPYqpMApF4cjFfqQqG9h9bclbZzic7XzG9n7eLFmLtFkAm9KJSgfxuXFxK6vAD6dl9f4IT-XqvgipHZsMf7VFxC-_EWiLrvXuKe8ThWX99dG/s1200/image_2024-10-12_13-16-18%20(3).png

លោក ណយ សុវណ្ណ រស់នៅខេត្តផាក់យ៉ៅ រៀបរាប់ថា ហ្វូងស្រមោចបម្លាស់ទីជាច្រើនក្បាលបែបនេះបញ្ជាក់ថា នឹងមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យកើតទឹកជំនន់លិចភូមិស្រុកនាពេលឆាប់ៗមិនខាន ពីព្រោះចាស់ៗបុរាណជឿថា សត្វស្រមោចមានញៀនពិសេសអាចដឹងហេតុការណ៍មុន ។ លោកថា ៖ «ស្រមោចវាដឹងថា នឹងមានទឹកជំនន់កើតឡើង ទើបនាំកូន នាំចៅ ជម្លៀសទៅកាន់ទីទួលខ្ពស់ ពីព្រោះវាខ្លាចទឹកជំនន់លិចសម្បុក និងកូនចៅវា» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDtiskTLvMoMdIcXW10I337iKe92jThZvqo2xTr-7BmDNWuvIzW_LUsxY1p7Sr_TxQ9tjGdneX6MxYemHKxlNKx0vQ41vyFyAKtEpq76lD6E7voedLI0jGw7a62wGR8kvPFudMyttqbD2y288vpWrSFZQxvMYk-LvPDlOXdec0SlP9hh8o-FU-IFLMCD50/s1024/image_2024-10-12_13-16-18.png

រីឯអ្នកលេងបណ្តាញសង្គមក៏យល់ឃើញដូចគ្នាដែរថា វាជារឿងដែលផ្នែកវិទ្យាសាស្ត្រពុំអាចបកស្រាយបានទេ ពីព្រោះស្រមោចអាចដឹងមុនថា នឹងមានភ្លៀងធ្លាក់ខ្លាំង ទើបវាជម្លៀសកូនចៅទៅទីទួលខ្ពស់ ។ ជាក់ស្តែង កាលពីឆ្នាំ២០១១ ស្រមោចក៏បានជម្លៀសកូនចៅបែបនេះដែរ ហើយមិនយូរប៉ុន្មាន ប្រទេសថៃក៏មានទឹកជំនន់មែន ៕