ប្រទេសចិន ៖ ហឺជែប៉ា (Hejiaba) គឺជាភូមិតូចមួយស្ថិតនៅមាត់ទន្លេយែងស៊ី ខេត្តស៊ីឈួន ប្រទេសចិន មានឈ្មោះល្បីល្បាញយ៉ាងខ្លាំងជាកន្លែងមានដុំថ្មច្រើនបំផុតក្នុងទន្លេ ។ ពលរដ្ឋរស់នៅភូមិនេះទទួលបានប្រាក់ចំណូលយ៉ាងច្រើនក្នុង១ឆ្នាំៗ ដោយសារមុខរបរលក់ដុំថ្មទន្លេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAJypjMvI1OH6xjc7lp6fhzxeZNmrAOf6f07YS4wDLjeSml3_95ec3BCzpi6oJ6eQcIdayh8x6Sy_RNveH2Lgjw4qcWG_eCisEyi2PPCNZGgnjJJQImBMRIiS4pYNhGL5tG_hY6VUOrAYJi08NHpqmjfxN5UfWsZXug0vZ833uJuSHWPJz3cxthUZOza2x/s630/image_2024-10-12_11-03-22%20(2).png

ភូមិហឺជែប៉ា ស្ថិតនៅទីតាំងដ៏ស្រស់ស្អាតមានភ្នំពណ៌បៃតងព័ទ្ធជុំវិញ ហើយមានភ្ញៀវទេសចរយ៉ាងច្រើនមកលេងនៅភូមិនេះ ។ ប៉ុន្តែវិស័យទេសចរណ៍ពុំបានផ្តល់ប្រាក់ចំណូលដល់ភូមិហឺជែប៉ា ច្រើនបំផុតទេ ដោយសារនៅទីនេះល្បីល្បាញផ្នែកលក់ដុំថ្មទន្លេទៅឱ្យអតិថិជននៅទូទាំងប្រទេសចិន ចាប់ពីការលក់ដុំថ្មតូចៗ រហូតដល់ដុំថ្មធំៗសម្រាប់ធ្វើគ្រឿងតុបតែងលម្អផ្ទះ ។

អ្នកភូមិនេះទទួលបានចំណូលពីការលក់ដុំថ្មទន្លេ ស្មើប្រមាណ២០លានយាន់ក្នុង១ឆ្នាំៗ ។ នៅរដូវក្តៅ ចាប់ពីខែកុម្ភៈ ដល់ខែមេសា នឹងមានពលរដ្ឋរាប់រយនាក់មកស្វែងរកដុំថ្មរលោង និងស្រស់ស្អាតនៅមាត់ទន្លេយែងស៊ី បន្ទាប់មក ពួកគេបែងចែកប្រភេទថ្មសម្រាប់លក់ឱ្យអតិថិជនចាប់អារម្មណ៍ ពីព្រោះនៅរដូវក្តៅ មាត់ទន្លេយែងស៊ី នឹងពោរពេញទៅដោយដុំថ្មតូច-ធំ លាតសន្ធឹងរហូតដល់ជិត១០គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIySDv3tJn29RugMdNrptbmy5guZIyTDVr1aJiA85o_vlTn1eJxkXc87LkCSdZlO5D3OHzzITEr5bDtEVAdK4HL5bfM76Xljeylq7JIqqbt3BmWQ82gZ1G9sFLQFDJ_sX7ZtdJ4WOA2QenP8-3P-pyLLluq1OYpe6uQgqSZxNvH2QvqU5SatI3_iSCnjSo/s1280/image_2024-10-12_11-03-22%20(3).png

បើទោះជាមាត់ទន្លេយែងស៊ី មានដុំថ្មនៅមាត់ទន្លេច្រើនក្តី ប៉ុន្តែការស្វែងរកដុំថ្មស្អាតៗរបស់ពលរដ្ឋ ពុំមែនជាការងាយស្រួលឡើយ ។ ដុំថ្មទន្លេទទួលបានការពេញនិយមខ្លាំង គឺទាល់តែវាមានរូបរាងគួរឱ្យចាប់អារម្មណ៍, មានពណ៌ស្រស់ និងពណ៌ប្លែកៗ ។ ម្យ៉ាងទៀត មិនមែនដុំថ្មទន្លេទាំងអស់សុទ្ធតែលក់បានថ្លៃនោះទេ គឺពលរដ្ឋត្រូវតែជ្រើសរើសថ្មណាដែលល្អបំផុត ដើម្បីលក់បានថ្លៃ ។

ពលរដ្ឋមកស្វែងរកដុំថ្មលក់ គឺភាគច្រើនជាបុរសមានអាយុចាប់ពី៣០ឆ្នាំឡើងទៅ ហើយពួកគេមានបទពិសោធន៍ក្នុងការរកដុំថ្មមានតម្លៃសម្រាប់លក់ឱ្យអតិថិជនជាច្រើនឆ្នាំហើយ ទើបពួកគេដឹងថា តើអតិថិជនត្រូវការដុំថ្មប្រភេទណា ។ ពួកគេបានយកដុំថ្មដែលប្រមូលបានពីទន្លេមកលាងសម្អាត ហើយពេលខ្លះ ពួកគេក៏ធ្វើជាឈ្មួញកណ្តាលលក់ដុំថ្មទៅឱ្យអតិថិជនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwM7bKQ-3immmcOtnD_ziXC3qTTZefnsWhaRHHu814kBvz6yB6s_Ygl0vUdO4NqoioNbY26pV1WfW2ICxdxCHd6lu0Eyr62yCq1x_x5ajGrQoDs8Vnd1OKfLUMFOZSuEdalHSSGEXB4aGtDIIYAuPSYw49fD8e220MGxYRehQye-X47WtwYGQEjfsfuRKW/s512/image_2024-10-12_11-03-22%20(4).png

ពលរដ្ឋខ្លះទៀតនៅភូមិហឺជែប៉ា បានយកដុំថ្មពីទន្លេយែងស៊ី មកតុបតែងលម្អក្នុងផ្ទះពួកគេ ។ ការស្វែងរកដុំថ្មលក់ឱ្យអតិថិជនគ្មានការផ្លាស់ប្តូរទេ គឺពលរដ្ឋហឺជែប៉ា នៅតែរកដុំថ្មតាមបែបបុរាណ ។ ក្រោយមក នៅឆ្នាំ២០០៣ មានគូស្វាមី-ភរិយា១គូ នៅទីក្រុងនូថាង បានយកដុំថ្មមួយចំនួនទៅលក់ក្នុងតម្លៃខ្ពស់ ទើបធ្វើឱ្យអាជីវកម្មលក់ដុំថ្មនៅទីនេះចាប់ផ្តើមរីកចម្រើនរហូតមក ។

ដុំថ្មមួយចំនួនអាចលក់ក្នុងតម្លៃរហូតដល់រាប់ម៉ឺនយាន់ ឬរាប់សែនយាន់ឯណោះ ហើយធ្វើឱ្យពលរដ្ឋនៅភូមិហឺជែប៉ា មានជីវភាពធូរធាដោយសារការលក់ដុំថ្ម ។ ជារៀងរាល់ឆ្នាំ នឹងមានដុំថ្មជាច្រើនពីខ្ពង់រាងទីបេហូរមកក្នុងទន្លេយែងស៊ី ហើយដុំថ្មទាំងនេះក៏ប្រមូលផ្តុំនៅមាត់ទន្លេយែងស៊ី ក្នុងភូមិហឺជែប៉ា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq0ykhn3nfpzEKUFtdadEXVGWvI5ol-n0Nhv4HmyV2T0BnPXR0RQbJ_umm0mSstjyiJ2yMl2bzPDrPs2W0GEW6YJPDXyQSsNr6ivM9TFZmNV6FRARoBz2dpwvU_z9rlmAd6QvAqbSP08j1qLP8WFvMsSQ89kCrQ-s7jxpqjzR3RQTAaL2aCuQGZl7utHPM/s612/image_2024-10-12_11-03-22.png