Home ព័ត៌មានអន្តរជាតិ តើការចិញ្ចឹមសត្វឆ្កែ និងឆ្មាដូចគ្នាដែរឬទេ?

តើការចិញ្ចឹមសត្វឆ្កែ និងឆ្មាដូចគ្នាដែរឬទេ?

53
0

ការមានសត្វចិញ្ចឹមគឺដូចជាមានសមាជិកថ្មីក្នុងគ្រួសារអ៊ីចឹង ក្រៅពីសេចក្ដីស្រឡាញ់និងចំណងមិត្តភាព រឿងមួយដែលម្ចាស់សត្វចិញ្ចឹមគ្រប់រូបត្រូវយកចិត្តទុកដាក់ជាពិសេសគឺអាហារ។ កាលណាដែលយើងផ្តល់អាហារមិនល្អចំពោះសត្វចិញ្ចឹម វានឹងប៉ះពាល់ដោយផ្ទាល់ដល់សុខភាព និងអាយុជីវិតរបស់សត្វចិញ្ចឹមជាទីស្រឡាញ់របស់យើង។ ដូច្នេះសម្រាប់ម្ចាស់ឆ្កែ ឬឆ្មាថ្មីៗដែលមិនទាន់មានបទពិសោធន៍ចិញ្ចឹម តែងតែមានការងឿងឆ្ងល់ថា គួរផ្តល់អាហារបែបណាដល់សត្វចិញ្ចឹមរបស់យើងដើម្បីឱ្យពួកវាមានសុខភាពល្អ ហើយយើងគួរផ្តល់អាហារឱ្យពួកវាប៉ុន្មានដងក្នុងមួយថ្ងៃ? តើការចិញ្ចឹមសត្វឆ្កែ និងឆ្មាដូចគ្នាដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfGD5RbuNkKq_vA9mPpkXvKpLxDm8wiXu_9gYewaMy5zqW9WbEEpR8xZnDuolJiPFl1Ol3MRiwUpTnjWTF4kYMHmhKB4w80bHJmX6CUrNPfBCjAiMfYRVIz5aDZtBL1mRuUCrNrzDCV70hM5VjsJX2r267Byf6DZOKsoC0ZVgOy_piPV13gyCMHh6aX3XZ/s3001/image_2024-10-12_14-17-59.png

សម្រាប់ចម្លើយនោះគឺថារវាងការចិញ្ចឹមសត្វឆ្កែ និងឆ្មាគឺមិនដូចគ្នាទេ។ ប្រសិនបើកូនឆ្មាមានអាយុក្រោម ៦ខែ អ្នកគួរផ្តល់អាហារកំប៉ុងលាយជាមួយអាហារស្ងួតទន់ៗឱ្យពួកវាញ៉ាំច្រើនដងក្នុងមួយថ្ងៃ ដើម្បីជួយឱ្យកូនឆ្មារបស់អ្នកញ៉ាំបានច្រើនតាមដែលវាត្រូវការ។ ប៉ុន្តែប្រសិនបើឆ្មាមានអាយុចាប់ពី ៦ ខែឡើងទៅអ្នកគួរឱ្យពួកវាញ៉ាំអាហារត្រឹមតែ ២ ដងក្នុងមួយថ្ងៃបានហើយ ព្រោះប្រសិនបើពួកវាញ៉ាំច្រើនដងពេក សត្វចិញ្ចឹមរបស់អ្នកនឹងធាត់យ៉ាងឆាប់រហ័ស ដែលបណ្តាលឱ្យសុខភាពរបស់វាទ្រុឌទ្រោម ចុះខ្សោយ និងមិនល្អនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1mntoMT_KT5dP4V-mJuALAKUTaxsNKMGs4A41FydP3vKVSH149WqkmVLXcUHho_DI0eRgEzY56RlW7WCBPK3y5ofNhYXxlqFcPJkomjzM68Ibb8pHSuh31EnpWq2svm7QdmVk3kGqACpeYBSxb_PYA5pFFmLIxO6wQQAFb2mrydt1hO4bSBpFKBL6LYB4/s1920/image_2024-10-12_14-18-04.png

ហេតុនេះការចិញ្ចឹមសត្វឆ្មាគឺខុសពីការចិញ្ចឹមសត្វឆ្កែ កូនឆ្កែដែលមានអាយុក្រោម ៦ ខែត្រូវបានណែនាំឱ្យញ៉ាំអាហារស្ងួត ជាជាងអាហារកំប៉ុង ក៏ដូចជាឱ្យពួកវាផឹកទឹកដោះគោឱ្យបានច្រើន ខណៈកូនឆ្មាមិនតម្រូវឱ្យផឹកដោះគោនោះទេ។ ដូច្នេះអ្នកត្រូវផ្តល់អាហារឱ្យកូនឆ្កែ ៤ ដងក្នុងមួយថ្ងៃរហូតដល់ពួកវាមានអាយុ ៦ខែ។ នៅពេលសត្វឆ្កែមានអាយុ ៦ ខែឡើងទៅ ម្ចាស់មិនត្រូវផ្តល់អាហារឱ្យវាញឹកញាប់ដូចកាលពីមុនទេ ពោលគឺផ្តល់អាហារឱ្យវាត្រឹមតែ ២ ដងក្នុងមួយថ្ងៃបានហើយ។ ទោះជាយ៉ាងណាប្រសិនបើលោកអ្នកសង្កេតឃើញថា សត្វចិញ្ចឹមរបស់អ្នកមិនថាឆ្កែ ឬឆ្មាមិនព្រមញ៉ាំអាហាររយៈពេល ២ ទៅ ៣ ថ្ងៃសូមទាក់ទងពេទ្យសត្វរបស់អ្នកជាបន្ទាន់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4AiYgq9F0dDgfdlFX3ljXgMJPfhRmAgYnYIpoBvcYnjxBIO13alG4sdkZh85oIU_ya-c9qXct4D4nhny5sPXSCFWt5NyTvTBnpKYPB2H_s6h_Bb-5-3_S2cJyfqSXsOZb_nEyode5g57DbzLXYeaESRiWYyijA4WDdH23ec44PSqV-nN-TldhTbD3U8zk/s1200/image_2024-10-12_14-18-05.png