Home ព័ត៌មានអន្តរជាតិ អាកាសធាតុប្រែប្រួលខុសធម្មតា ធ្វើឱ្យអ្នកវិទ្យាសាស្ត្រមិនអាចទាយទុកមុនបានពីគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត

អាកាសធាតុប្រែប្រួលខុសធម្មតា ធ្វើឱ្យអ្នកវិទ្យាសាស្ត្រមិនអាចទាយទុកមុនបានពីគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត

31
0

អង្គការសហប្រជាជាតិបាននិយាយកាលពីពេលថ្មីៗនេះថា ការប្រែប្រួលអាកាសធាតុធ្វើឱ្យវដ្តទឹកខុសប្រក្រតី ជាហេតុធ្វើឱ្យអ្នកវិទ្យាសាស្ត្រមិនអាចទាយទុកមុនបានពីគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតនោះទេ។ នេះមានន័យ យើងមិនអាចព្យាករណ៍ពីគ្រោះធម្មជាតិដែលនឹងកើតឡើងនាពេលខាងមុខបានទៀតឡើយ ហើយប្រសិនបើព្យាករណ៍បានក៏វាមិនត្រូវទាំងស្រុងដែរ នេះក៏ដោយសារតែអាកាសធាតុប្រែប្រួលខុសធម្មតា និងកាន់តែយ៉ាប់យឺនទៅៗ ធ្វើឱ្យអ្នកជំនាញពិបាកក្នុងការសន្មត់ជាងមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjujxdZF9wRxOJWtVJNRRfYU7F90PhfBXROQssQtEjzXmmKTqXKYVQ11QpqFpOmqDPuZgVHgkYvzYR98mVH7bNDhA_TBIo69FONkVgQ2X_h89VjVxzfQ15ku2-U0UjdHgV2e2uBQw8Gkc4boxyvaR9Vr4raTlo1cPer-awzbIE9r10GMaLhyphenhyphenOmPcxeBfqY3/s1100/image_2024-10-12_11-24-01.png
យោងតាមអង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ (WMO) បានឱ្យដឹងថា កាលពីឆ្នាំមុន ទន្លេនានានៅលើពិភពលោកគឺស្ងួតបំផុតក្នុងរយៈពេលជាង ៣០ ឆ្នាំ ដោយផ្ទាំងទឹកកកបានបាត់បង់បរិមាណទឹកកកដ៏ធំបំផុតក្នុងរយៈពេលកន្លះសតវត្ស ហើយទឹកជំនន់ជាច្រើនក៏បានកើតឡើង។ លោក Celeste Saulo អគ្គលេខាធិការ WMO បាននិយាយថា នេះក៏ដោយសារការឡើងកំដៅនៃបរិយាកាសផែនដីដែលបណ្តាលឱ្យវដ្តទឹក “កាន់តែខុសប្រក្រតី និងមិនអាចទាយទុកជាមុនបាន”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqJhnzQRI1Bb-yMFrYKpzuWDv-4i4g5MoDOTOKHxuw6blq2jrjueAsZw05R7tTTAlL8URk8CogUmnOACW3HBWBK5Ac1JPb9tgbRh-zONaVj6caWacM_0glVPMdR5obyen4DqvmkJM6RXPj7SxhnJgQlO9P7TGi7-JuWVEwfmyCTJCzKtyZjUejlFDBbH8L/s3072/image_2024-10-12_11-24-02%20(2).png

ដូច្នេះបច្ចុប្បន្នយើងកំពុងទទួលបានសញ្ញាព្រមានទ្រង់ទ្រាយធំនៃការកើនឡើងទឹកភ្លៀងខ្លាំង ទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលបណ្តាលឱ្យបរិស្ថានរងការខូចខាត និងសេដ្ឋកិច្ចក្នុងប្រទេសនានាប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ។ ជាការពិតណាស់ អាកាសធាតុប្រែប្រួលខុសធម្មតា បានធ្វើឱ្យប្រទេសជាច្រើនធ្លាក់ក្នុងស្ថានភាពលំបាកកាន់តែខ្លាំងឡើងៗ។ កាលពីឆ្នាំមុន ទ្វីបអាហ្រ្វិក គឺជាទ្វីបដែលរងគ្រោះខ្លាំងជាងគេ ទាក់ទងនឹងអ្នកស្លាប់ និងរបួសដោយសារគ្រោះធម្មជាតិដែលមិនអាចទាយទុកមុនបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfcJASRUYPJ1mg0RJeCaT8uQ8lXg2ixVMJ-H-7jVuOVJ-XtSUR27bvPtKYCI3uvbF7ZLSNcEaznwIjmVXk9jzYuaF3yRvqhTbQr2WBjwoQZHdXrswtmsbGKdiUdDCJOasxZOPQUtMEbAMbg24r5xp9CNt1KS1qFx_fy_PhHdbze7yK9PLLxCYOGWcgqltG/s1200/image_2024-10-12_11-24-02.png

នៅក្នុងប្រទេសលីប៊ី ទំនប់វារីអគ្គិសនីចំនួនពីរបានដួលរលំដោយសារតែទឹកជំនន់ដ៏ធំនៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ បានសម្លាប់មនុស្សជាង ១១,០០០ នាក់ និងប៉ះពាល់ដល់ ១១% នៃចំនួនប្រជាជន ដែលទាំងនេះសុទ្ធតែជាគ្រោះធម្មជាតិកើតឡើងដោយឯងៗ។ យោងតាមអង្គការសហប្រជាជាតិ ជារៀងរាល់ឆ្នាំ មនុស្ស ៣.៦ ពាន់លាននាក់មិនមានទឹកសាបគ្រប់គ្រាន់យ៉ាងហោចណាស់ម្តងក្នុងមួយខែ។ ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ជាង ៥ ពាន់លាននៅឆ្នាំ ២០៥០។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIgVp7Mgi8mF45ioM5Fjdo6H3pmW2YA4WldjRNOf3Wns-41GfyOjAZJYXXZxOahM9k83HRl1nknupy_Zq_jqWXbtNXBW_YTYhoqXxXepeIkp_dZr-ShOdvWcCVGcLETrvddQy3hVZcjsY210UZU5KRldweFbSlbiI6A6gJ04trlltRU-_UNc6krNvF0OPy/s1920/image_2024-10-12_11-24-05.png

ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ជាង ៥០% នៃអាងទន្លេអាម៉ាហ្យូនបានស្ងួតជាងធម្មតា។ ទន្ទឹមនឹងនេះ លំហូរទឹកបឹងបានធ្លាក់ចុះក្រោមកម្រិតធម្មតានៅក្នុងតំបន់ជាច្រើននៃពិភពលោកក្នុងរយៈពេលកន្លះទសវត្សរ៍កន្លងមកនេះ។ ដូច្នេះគ្រោះធម្មជាតិកើតឡើងដោយឯងៗនេះ បានកំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្នកវិទ្យសាស្ត្រ ដែលធ្វើឱ្យពួកគេពិបាកក្នុងការទាយទុកជាមុនពីគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតនាពេលអនាគត៕