Home ព័ត៌មានអន្តរជាតិ ការស្រាវជ្រាវបញ្ជាក់ថា ធ្លាប់មានត្រីឆ្លាមដុះស្លាបដូចបក្សីរស់នៅក្នុងសមុទ្រ

ការស្រាវជ្រាវបញ្ជាក់ថា ធ្លាប់មានត្រីឆ្លាមដុះស្លាបដូចបក្សីរស់នៅក្នុងសមុទ្រ

82
0

ប្រទេសម៉ិកស៊ិក ៖ យោងតាមការស្រាវជ្រាវបញ្ជាក់ថា កាលពីប្រមាណ ៩៣លានឆ្នាំមុន ត្រីឆ្លាមរូបរាងចម្លែកមានស្លាបស្រដៀងសត្វបក្សី និងមានមាត់ធំ បានរស់នៅក្នុងទឹកសមុទ្រ ប៉ុន្តែបច្ចុប្បន្ន សមុទ្រនេះបានរីងស្ងួតក្លាយជាប្រទេសម៉ិកស៊ិក ។ ពេលត្រីឆ្លាមដុះស្លាបរស់នៅក្នុងសមុទ្រនោះ គឺជាអំឡុងពេលមានសត្វដាយណូស័រជាច្រើនក្បាលរស់នៅលើផែនដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpkip37lH_AVnnKrDHJ9rD6gfJlHKCKGRW21zFX8zMbs2ImInoZ1UZYnIixAJ9wvb-F863tREt_M3zF8drsL0pcOuYUWU0oFiFDrnoPtfoqOsJDwiOiMyPO4lPChNHE5e105QbIBNDcb2VezPspW9se9GrWcyAkw-f78hXFRiOxT8uLbwHF7JOa8hMzopI/s2048/image_2024-10-12_14-14-00.png

ត្រីឆ្លាមដុះស្លាបឈ្មោះថា «Aquilolamna Milarcae» ឬ «Eagle Shark» ដែលព្រុយរបស់វាវែងស្រដៀងនឹងស្លាបបក្សី ។ លោក រ៉ូប៊ិន វ៉ូឡូ ប្រធានផ្នែកស្រាវជ្រាវនិយាយថា ត្រីឆ្លាម Eagle មានរូបរាងខាងក្រៅខុសប្លែកពីត្រីឆ្លាមទូទៅ ហើយវាស៊ីចំណីអាហារដូចត្រីប្របែល និងត្រីប្របែលបីសាច ។ លោកសន្និដ្ឋានថា ត្រីឆ្លាម Eagle បានរស់នៅក្នុងសមុទ្រដែលមានបរិស្ថានដូចគ្នានឹងត្រីប្របែល និងត្រីប្របែលយក្សរស់នៅពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiStBcdS1L6mpzXCGLJ6C2Mv1Gfeck_nff9c0QGKyDdgqbNtIvvsrJNizK-m9P_MX5vFUkz15jI2PNo8DfYnStlfl-tE3I13loZaqi-EZdwYVQ8GPKpV9YIv2wfUv3EkSo2_oDdv17T2XNI3pVp3-UVuFRAFaliezibxLTAiuBXaFwPB5EbzTrPfXf7LpQx/s1280/image_2024-10-12_14-14-02.png

កាលពីឆ្នាំ២០១២ អ្នកជំនាញបានរកឃើញស្លាកស្នាម និងគ្រោងឆ្អឹងត្រីឆ្លាម Eagle នៅទីក្រុងមួយស្ថិតនៅភាគឦសានប្រទេសម៉ិកស៊ិក ហើយអ្នកជំនាញសន្និដ្ឋានថា ត្រីឆ្លាម Eagle ធ្លាប់រស់នៅទីនេះ ពីព្រោះកាលពីប៉ុន្មានលានឆ្នាំមុន ទីក្រុងនេះ គឺជាទឹកសមុទ្រ ។ ទឹកសមុទ្របានលាតសន្ធឹងរហូតដល់មហាសមុទ្រអាកទិក ប៉ុន្តែវាបានរីងស្ងួត និងក្លាយជាប្រទេសម៉ិកស៊ិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTr4gknHbw6PujVgW73HuKYhztiB4DdcCIRtP_kQf2X5cBqn3cq0P3eFgUcqy-f7tCl3oH5ks9lUzL6WcgVsiRJz-a_Pv6dhXkb4BJBoGwnXv3OxFu25pvnp_WUqelO7fNzkyRGmjcexNvGRXLtAeIBJoJuObCGWBn47KLi0v1pcFOqfsdfWmuAXfhCD5z/s1200/image_2024-10-12_14-14-03.png

លោក រ៉ូប៊ិន វ៉ូឡូ ប្រធានផ្នែកស្រាវជ្រាវបន្តថា ត្រីឆ្លាមដុះស្លាបនេះមានលក្ខណៈខុសប្លែកពីត្រីឆ្លាមនាពេលបច្ចុប្បន្ន ហើយភាពលេចធ្លោរបស់ត្រីឆ្លាម Eagle គឺព្រុយនៅសងខាងខ្លួនរបស់វាវែងខ្លាំង ទើបធ្វើឱ្យទទឹងខ្លួនវាវែងជាងដងខ្លួន ។ ព្រុយវាមានប្រវែងរហូតដល់១.៩ម៉ែត្រ ខណៈដងខ្លួនមានប្រវែងត្រឹម១.៦៥ម៉ែត្រ ហើយវាមានក្បាលខ្លី និងមាត់ធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXDQZ96wnv56j2a0QyOojDbagnNo0NSdg8pvRfMgJDVwCv8w2QUGMJrIxl41N3Q9oZ4ApcwLrowPJVK4K3SHcaYX9FJDToCvClNEy5Fn7ULob8F5VwV9gf4kTFZ0mTNzkNqdZ01NqvXIZhr1UNJzwPzvG_qpk0Y5fBRnJIpNaMS2rV4OKKEWR_CuNn4zgg/s1024/image_2024-10-12_14-14-04.png

លោកបន្ថែមថា ត្រីឆ្លាម Eagle ពុំមែនជាសត្វប្រមាញ់ ឬស៊ីសត្វផ្សេងៗបានឆាប់រហ័ស និងកាចសាហាវនោះទេ ប៉ុន្តែវាហែលទឹកយឺតៗ ។ ព្រុយវែងដូចស្លាបបក្សីរបស់វាមានតួនាទីជួយទប់ទល់លំនឹងខ្លួន ហើយវាអាចប្រើប្រាស់ព្រុយនេះជួយឱ្យខ្លួនបម្លាស់ទីទៅខាងមុខយឺតៗផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9KZFXvYlN2_K8ldjg_umSKSHZ7FesmgvHnHzmWeGk17o9qGPMnrizvixk-OOLo0nWU0z8ZRCPPfkD1Hqqzwd1zgwh7U4y3KJbtXZ6N-Um_rz4KJpBU0Xsern-n59Ec4fFZEFk7wyXCk2iOuT3y0HPzh3Q_bjBG6RoVVVA_gofMniuSWT0GtPTMZeb1uEH/s1280/image_2024-10-12_14-14-36.png

រីឯលោក ឃេនឈូឈីម៉ាន់ដា សាស្ត្រាចារ្យនៅសាកលវិទ្យាល័យស៊ីកាហ្គោ និយាយថា ការស្រាវជ្រាវពីហ្វូស៊ីលរបស់ត្រីឆ្លាម គឺអាស្រ័យលើលក្ខណៈធ្មេញរបស់វា ហើយការរកឃើញត្រីឆ្លាមលើកនេះ គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ។ ប៉ុន្តែការស្រាវជ្រាវភស្តុតាងបន្ថែមទៀត ជាពិសេស ការស្រាវជ្រាវពីធ្មេញត្រីឆ្លាម នឹងអាចបកស្រាយពីលក្ខណៈច្បាស់លាស់របស់ត្រីឆ្លាម Eagle និងដឹងថា តើវាស្វែងរកចំណីដូចម្តេច?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7OmhG8HsNhM6hWABK7SzIaeQdf1Py7MCnpctLio6aLDKgyZAjM4HOWwfhEV8cPirvKfvfJBSK6RbOp8HZaj4UWnKNcNyLpZVqcA1fYzU_o2OUdvaycn7YDPPWOieZCdP2g9hrKXqJf2yxhfuCPMadtyCvEia6dec0Dcs-uj9diSY9lHOvlR7me6SSbdEn/s1390/image_2024-10-12_14-14-37.png

អ្នកជំនាញពុំអាចបកស្រាយបានថា ត្រីឆ្លាម Eagle ផុតពូជដោយសារមូលហេតុអ្វីទេ ប៉ុន្តែកត្តាមួយធ្វើឱ្យវាផុតពូជ គឺដោយសារអាចម៍ផ្កាយយក្សបុកគ្នាក្នុងសម័យ Cretaceous កាលពីប្រមាណ៦៥លានឆ្នាំមុន ស្របពេលសត្វដាយណូស័រផុតពូជ ។ បន្ទាប់មក សត្វរស់នៅបាតសមុទ្របានរងផលប៉ះពាល់ដោយសារផ្ទៃទឹកសមុទ្រ ដែលក្លាយជាជាតិអាស៊ីតខ្លាំង និងបំផ្លាញប្រភពអាហារនៅបាតសមុទ្ររហូតដល់អស់ ៕