ដូចមហាជនជ្រាបមកហើយថាបញ្ហាចម្រូងចម្រាសកម្មវិធី Miss Grand ប្រជាជនកម្ពុជាកើតក្តីខឹងសម្បារយ៉ាងខ្លាំងជាងគេទៅកាន់លោក ណាវ៉ាត់ ស្ថាបនិក MGI បញ្ឈប់ការរៀបចំនៅលើទឹកដីកម្ពុជាពាក់កណ្តាលទីព្រោះថាធ្វើការ Unprofessional ។ ពោលថាម្ចាស់កម្មវិធីរៀបចំនៅកម្ពុជាធ្វើការមិន Professional ប៉ុន្តែអ្នកធ្វើការ Professional វិញដល់ថ្នាក់បវរកញ្ញាម្នាក់ដែលជាកូនកាត់ថៃត្អូញត្អែរពីអាហារហូបចុក ខណៈរូបភាពកៅអីជ័រក៏មាន។
ស្ថានការណ៍មិនទាន់រលត់ទាំងស្រុងនោះទេចំពោះកម្មវិធី MGI ធ្វើមកលើប្រទេសកម្ពុជាបន្សល់នូវបញ្ហារឿងអាស្រូវក្រោមស្នាដៃម្ចាស់កម្មវិធីប្រកួតសម្រស់ជនជាតិថៃ ណាវ៉ាត់ អ៊ីតសារាក្រៃស៊ីល មិនដឹងថាជាចេតនារបស់បុគ្គលនេះឬយ៉ាងណាទោះទេចោទកម្ពុជាជាម្ចាស់ផ្ទះធ្វើការគ្មានវិជ្ជាជីវៈ ប៉ុន្តែបើបែកធ្លាយចំណុចណាមិនល្អពីការរៀបចំរបស់ខ្លួនមិនខុសពីបង្ហាញភាពអាម៉ាស់វិញនោះទេ។
កាលពីពេលថ្មីៗនេះបវរកញ្ញាតំណាង ដាណឺម៉ាក ដែលជាកូនកាត់ថៃផង បាននិយាយជាភាសាថៃ ដែលមានន័យថា នាងអត់មានអីញុំាមានតែបាយផាត់កាផៅតែនាងអត់ចេះញុំាណាមួយជិតដល់ពេលផ្លាស់ប្តូរឈុតបន្តទៀត។ ដល់ពេលរូបភាពនេះលេចឡើងអ្នកគាំទ្រកម្ពុជាផ្លែផ្កាឱ្យវិញថា នេះអ្នកធ្វើការបែប Professional ទិញបាយផាត់កាផៅឱ្យបវរកញ្ញាដែលមានតម្លៃខ្ទង់៣ដុល្លារចំណែកឯខាងកម្ពុជាវិញរៀបចំបាយប្រអប់សុទ្ធតែត្រីសាម៉ុន ហើយត្រូវបវរកញ្ញាថៃនាងម៉ាលីន យកទៅផុសសុទ្ធតែហូបមិនឆ្អែត។
ចំណុចមួយទៀត រូបភាពបវរកញ្ញាអង្គុយកៅអីជ័រលើទូកដែលលោក ណាវ៉ាត់ ជ្រើសរើសដោយខ្លួនឯងវាធ្វើឱ្យអ្នកគាំទ្របវរកញ្ញាផ្សេងទៀតដែលមិនដឹងរឿងពិតម៉ៃមកខាងកម្ពុជាមិនល្អ ប៉ុន្តែដល់ពេលអ្នកអួតក្តែងៗថាធ្វើការ Professional ផុសលើ Story យកកៅអីជ័រមករៀបចំកម្មវិធីដូចគ្នា។
មិនត្រឹមតែចំណុចប៉ុន្មាននេះនោះទេ សូម្បីតែថ្ងៃកម្មវិធី Grand Voice ដែលបវរកញ្ញាជាង៧០ប្រទេសឡើងច្រៀងគឺនៅក្បែរជណ្តើរ ខាងផ្ទាំងBanner កម្មវិធីមិនអស្ចារ្យជាងកម្ពុជាប៉ុន្មានឡើយ។ ការធ្លាយរូបភាពផ្សេងៗរបស់អ្នកធ្វើការបែប Professional នេះបានធ្វើឱ្យអ្នកមួយចំនួនគិតថាលោក ណាវ៉ាត់ យកលេសពាក្យធ្វើការមិន Professional បញ្ឈប់កម្ពុជាជាម្ចាស់ផ្ទះមុននឹងបវរកញ្ញាមានទស្សនៈកិច្ចទៅកាន់ខេត្តសៀមរាបបង្ហាញពីភាពអស្ចារ្យរបស់ខ្មែរ៕










