ប្រទះឃើញមឹកយក្សដ៏កម្រមួយបានបោកបក់នៅលើឆ្នេរសមុទ្រនៃប្រទេសអេស្ប៉ាញ
បរទេស៖ មឹកយក្សដ៏ធំសម្បើមមួយក្បាលបានអណ្តែតនៅលើឆ្នេរសមុទ្រ El Sablón នៃទីក្រុង Llanes ភាគខាងជើងប្រទេសអេស្ប៉ាញ បានកំពុងបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិទ្យាសាស្ត្រ។
មឹកយក្ស Architeuthis dux គឺជាសត្វសមុទ្រជម្រៅជ្រៅបំផុត ដែលកម្រនឹងបង្ហាញខ្លួនឱ្យមនុស្សយើងបានឃើញពួកវាណាស់ ដូច្នេះការប្រទះឃើញសាកសពរបស់វាអណ្តែតនៅលើឆ្នេរសមុទ្រ El Sablón នៃទីក្រុង Llanes ភាគខាងជើងប្រទេសអេស្ប៉ាញ គឺជាការរកឃើញដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយរបស់អ្នកវិទ្យសាស្ត្រ។ 
មឹកយក្សប្រវែង ១៧ ម៉ែត្រជាមួយទម្ងន់ ៣១២ គីឡូក្រាមនេះគឺមិនអាចបរិភោគបាននោះទេ ព្រោះម៉ាសសាច់ដុំរបស់វាគឺមានកម្រិតខ្ពស់នៃអាម៉ូញាក់ពុលខ្លាំង។ មឹកយក្សដែលរកឃើញនេះគឺជាសត្វឆ្អឹងខ្នងដ៏ធំបំផុត និងកម្របំផុតដែលមានវត្តមានលើផែនដី។ មឹកទាំងនេះច្រើនតែរស់នៅក្នុងជម្រៅដ៏អស្ចារ្យក្រោមផ្ទៃមហាសមុទ្រដល់រាប់រយម៉ែត្រឯណោះ ហើយជារឿយៗគឺមិនមានពន្លឺអាចទៅដល់បានឡើយ។ យោងតាម National Geographic បានឱ្យដឹងថា ពួកវាការពារខ្លួន ឬបរបាញ់សត្វផ្សេងទៀតដោយប្រើត្រែងវែងពីរដែលជួយឱ្យពួកវាចាប់ និងដាក់អាហារចូលទៅក្នុងមាត់បានយ៉ាងងាយស្រួល។ 
ដូច្នេះអាហាររបស់ពួកវារួមមានត្រី បង្គា និងមឹកប្រភេទផ្សេងៗទៀត។ អ្នកជំនាញខ្លះនិយាយថា ពួកវាថែមទាំងអាចសម្លាប់ និងស៊ីត្រីបាឡែនតូចៗបានទៀតផង។ យោងតាម Newsweek ភ្នែកមឹកយក្សស្ថិតក្នុងចំណោមសត្វធំបំផុតក្នុងនគរដែលមានអង្កត់ផ្ចិត ២៥ ស.ម. ដែលសរីរាង្គដ៏ធំនេះអនុញ្ញាតឱ្យពួកវារកឃើញវត្ថុ និងចាប់សត្វនៅក្នុងបរិយាកាសងងឹតបានយ៉ាងជោគជ័យបំផុត។ 
លោក Luis Laria ប្រធានក្រុមប្រឹក្សាសម្របសម្រួលស្រាវជ្រាវ និងការពារសត្វសមុទ្រ (CEPESMA) បាននិយាយថា សមុទ្រ El Sablón នៃទីក្រុង Llanes ភាគខាងជើងប្រទេសអេស្ប៉ាញ គឺជាតំបន់សមុទ្រដែលមានប្រភេទសត្វមឹកធំៗជាច្រើនរស់នៅ។ ហេតុនេះការប្រទះឃើញមឹកយក្សដ៏កម្រមួយក្បាលនេះអណ្តែតលើផ្ទៃសមុទ្រមិនមែនជាលើកទីមួយនោះទេ ប៉ុន្តែការរកឃើញនេះគឺកំពុងបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិទ្យាសាស្ត្រដើម្បីស្រាវជ្រាវ។ ទោះជាយ៉ាងណា យើងមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៃការស្លាប់របស់មឹកយក្សដ៏កម្រនេះនោះទេ៕



.png)

.png)



.png)
.png)



.png)





.png)





.jpg)
.jpg)
.jpg)
.jpg)









.png)


ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៤ ប្រទេសវៀតណាមបានស្វាគម៍ភ្ញៀវអន្តរជាតិជិត ១០ លាននាក់ ក្នុងនោះ ៧០% គឺជាភ្ញៀវដែលមកពីប្រទេសកូរ៉េខាងត្បូង ចិនដីគោក និងតៃវ៉ាន់។ ដោយអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ត្រូវបានប៉ាន់ប្រមាណថាមានការកើនឡើងខ្ពស់រហូតដល់ ៩៤.១%។ ដូច្នេះហេតុផលដែលភ្ញៀវបរទេសនិយមមកទស្សនាប្រទេសវៀតណាមច្រើនជាងគេគឺដោយសារកត្តាដូចខាងក្រោម៖






