មកដឹងពីវិធីសង្គ្រោះមនុស្សនៅពេលដែលឆក់ខ្សែភ្លើង
នៅពេលមានមនុស្សម្នាក់ឆក់ខ្សែភ្លើង ចរន្តអគ្គិសនីនឹងឆ្លងចូលក្នុងរាងកាយ បណ្តាលឱ្យស្ពឹក និងឈឺចុកចាប់តិចៗ រហូតដល់បេះដូងឈប់ដើរមួយរំពិចផងដែរ។ លើសពីនេះវាក៏អាចបង្កជារបួសនៅនឹងកន្លែងដែលឆក់ដូចជា រលាក ឬដំបៅស្បែក ហើយចំពោះករណីឆក់ចរន្តដែលខ្លាំងវិញ វាអាចប៉ះពាល់ដល់ខួរក្បាល និងបេះដូងទៀតផង។ បើប៉ះចំបេះដូង អាចនាំឱ្យបេះដូងលោតញ៉ាប់ ឈានដល់ការគាំងបេះដូង និងស្លាប់ភ្លាមៗ ប៉ុន្តែបើប៉ះចំខួរក្បាលវិញ អាចទៅជាប្រកាច់ និងមានជំងឺខួរក្បាលធ្ងន់ធ្ងរផងដែរ។
.png)
ដូច្នេះហើយ តើយើងគួរធ្វើយ៉ាងណាដើម្បីសង្គ្រោះមនុស្សនៅពេលដែលឆក់ខ្សែភ្លើង? ខាងក្រោមនេះគឺជាការយល់ដឹងអំពីវិធីសង្គ្រោះបឋមលើករណីឆក់ខ្សែភ្លើងយ៉ាងហោចណាស់ក៏អាចជួយជនរងគ្រោះពីបញ្ហាខាងលើនេះបានតិចតួចផងដែរ។
១.បិទប្រភពនៃអគ្គិសនីទាំងអស់ ដូចជាផ្តាច់កុងតាក់ បិទបារ៉ែត ឬឌីហ្សុងទ័រជាដើម ហើយត្រូវខលហៅឡានសង្គ្រោះភ្លាមៗ។
២.កុំទាន់ចូលទៅជួយដោយការចាប់ប៉ះផ្នែកណាមួយនៃរាងកាយរបស់ជនរងគ្រោះភ្លាមៗអី ចូររក្សាចម្ងាយឱ្យឆ្ងាយពីជនរងគ្រោះបន្តិច សង្កេតមើលឱ្យច្បាស់ថាដើមហេតុរបស់ចរន្តអគ្គិសនីដែលបណ្ដាលឱ្យឆក់ជនរងគ្រោះនោះចេញមកពីត្រង់ណា ហើយនៅឱ្យឆ្ងាយពីត្រង់នោះសិន។.png)
៣.ប្រើឈើ ឬជ័ររុញជនរងគ្រោះចេញពីប្រភពចរន្តអគ្គិសនី ដោយព្យាយាមទាញជនរងគ្រោះពីចេញពីប្រភពឆក់ទាំងនោះ ហើយយកជនរងគ្រោះ មកកន្លែងដែលមានសុវត្ថិភាព និងមានខ្យល់គ្រប់គ្រាន់ ។.png)
៤.ក្រោយយកអ្នកជំងឺចេញពីប្រភពអគ្គិសនីហើយ ចូរដាក់អ្នកជំងឺឱ្យគេងផ្អៀង ហើយដាក់ក្បាលកើយលើដៃខ្លួនឯង និងពិនិត្យមើលការដកដង្ហើមរបស់គេផង។
៥.ចូរចាប់ផ្តើមធ្វើការម៉ាស្សាបេះដូង និងសួត (CPR) បើសិនជាជនរងគ្រោះមិនមានដង្ហើម ប៉ុន្តែបើជនរងគ្រោះនៅដកដង្ហើមបានធម្មតាមិនត្រូវធ្វើការម៉ាស្សាបេះដូង និងសួតឡើយ។
៦.កុំលើកជនរងគ្រោះចុះឡើង ទុកអ្នកជំងឺឱ្យគេងមួយកន្លែង ដោយដាក់ក្បាលឱ្យទាបជាងដងខ្លួន និងលើកជើងឱ្យខ្ពស់ជាងបន្តិច ហើយរងចាំឡានពេទ្យមកដល់ជាការស្រេច នោះអ្នកជំងឺនឹងរួចផុតពីគ្រោះថ្នាក់។ គួរបញ្ជាក់ដែរថា លោកអ្នកមិនគួរស្រោចទឹក កប់ភក់ ឬខ្សាច់នោះទេ ព្រោះវាជាវិធីដែលមិនត្រឹមត្រូវនោះឡើយ៕






.png)





.png)



ល្បុក្កតោ ត្រូវបានចាត់ទុកជាមេក្បាច់គុន នៃសិល្បៈគុនខ្មែរដែលត្រូវបានគេជឿថាកើតឡើង ក្នុងរាជពង្សាវតារខ្មែរ នៃរាជព្រះបាទសូរ្យវរ្ម័នទី២ ជាស្ដេចខ្លាំងពូកែមួយអង្គដែលបានបង្កើតច្បាប់កងទ័ព។
ពាក្យ “ល្បុក្កតោ” ក្នុងវចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជ ជួន ណាត បោះពុម្ពផ្សាយជាផ្លូវការណ៍ ឆ្នាំ១៩៣៨ បានបញ្ចាក់ច្បាស់នៅចុងឃ្លាវចនានុក្រមថា ល្បុក្កតោ គឺជាឈ្មោះស្នៀតគុន ដែលមានស្នៀតគុនច្រើនជាគ្រឿងការពារ ហើយល្បុក្កតោ មានតាំងពីសម័យបុរាណមក។
ល្បុក្កតោមានមេគុន ១២ទ្វារ ដែលជាច្រកទ្វារក្បាច់គុន និងបែងចែកជា ៧កម្រិត ដែលកម្រិតនីមួយៗត្រូវបានសម្គាល់ ដោយពណ៌នៃក្រណាត់សូត្រដែលរួមមាន៖ ពណ៌ស បៃតង ខៀវ ក្រហម ត្នោត ខ្មៅ និង ថ្នាក់គ្រូ ពណ៌មាស។


.png)


.png)






.png)











.png)






