Home Blog Page 808

ឥទ្ធិពលព្យុះត្រូពិក Trami នឹងបង្កឱ្យមានទឹកជំនន់ខ្លាំងបំផុតមិនធ្លាប់មាននៅប្រទេសហ្វីលីពីន

0

ហ្វីលីពីន៖ ផុតពីព្យុះត្រូពិក Bebinca ឥឡូវនេះប្រទេសហ្វីលីពីនកំពុងប្រឈមមុខនឹងព្យុះថ្មីមួយទៀតហើយគឺព្យុះត្រពិក Trami ដែលនឹងបោកបក់មកលើតំបន់ជាច្រើនក្នុងប្រទេសនេះបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiusXvXcNJqtkBONS4VcpAFQcz466-EVFFTe3y0NAQXv6OirmNTPGu4GFzG5zOU2vtTpsVSeB1AM1ydk1Gyzl5lu6ZpXflQzm9XSRmX_02TkTjmqAFHVCXNKnlmu1abcAKmTQsophnzn449iJ9Sx4In_OcW5i5jtEMJnHXJKEJZhiAnu-mcTADZvw3aN1_G/s2048/image_2024-10-23_09-35-02%20(2).png

យោងតាមសារព័ត៌មានបរទេស Reuters នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា បច្ចុប្បន្នប្រទេសហ្វីលីពីនបានប្រកាសអាសន្នអំពីហានិភ័យគ្រោះមហន្តរាយនៅតំបន់ចំនួន ៧ ក៏ដូចជាបានផ្អាកការងាររដ្ឋាភិបាល និងបិទសាលារៀន ហើយធនាគារកណ្តាលរបស់ខ្លួនក៏បានបញ្ឈប់ការជួញដូររូបិយប័ណ្ណបរទេសជាបណ្តោះអាសន្នផងដែរ ដោយសារព្យុះត្រូពិច Trami ខិតជិតមកដល់ ដែលអាចបង្កឱ្យមានទឹកជំនន់ខ្លាំងបំផុតមិនធ្លាប់មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPUbMfkJgCOqlGJHPVL5G351jc70ttcDJhQftfnxEO5GWt3lttDJmuwwOuHMyWzYiwfLqZ5sRKBiVqMATcdD_cFspaRjQdTk69_aPwuKV-YC5l0ikb56avpFoXdidyoQ9yV3IKpcMpzWfu1lVjGR2XbgGUMhXmjtfkW5_VC_nRUYBC_XDgDXTmq0nUvKjx/s2048/image_2024-10-23_09-35-02.png

អ្នកព្យាករណ៍អាកាសធាតុរដ្ឋ Pag-asa បាននិយាយថា ឥទ្ធិពលព្យុះត្រូពិក Trami នឹងមកដល់ប្រទេសហ្វីលីពីននៅល្ងាចថ្ងៃទី២៣ ដល់ព្រឹកថ្ងៃទី ២៤ ខែតុលានេះហើយ ដែលនឹងបក់បោកក្នុងល្បឿន ៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបង្ខំឱ្យរដ្ឋាភិបាលក្នុងតំបន់ចំនួន ៧ ត្រូវជម្លៀសអ្នកស្រុកចេញជាបន្ទាន់។ គិតត្រឹមម៉ោង ៨:៥០ នាទីយប់ថ្ងៃទី២២ ខែតុលា តំបន់មួយចំនួនត្រូវបានជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ និងខ្យល់បក់ខ្លាំងបាត់ទៅហើយ ទម្រាំតែព្យុះ Trami បានមកដល់ទៀត ប្រទេសហ្វីលីពីននឹងរងការខូចខាតធ្ងន់ធ្ងរបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiXPR5yfmlVNoVdppbT2qWrdRewJlL6N0MmvHMErFiugceyOa6BM90okXJ8bFR7s14zr8e14t9gcIQTYnw0xdO5tZlFwBSbkJuMiyWfPeeNYCC7d_Rg25CB6eDAbSTCe_ewJnVanaPdibKpSrCoc06tkrwWIXKloDE1HgblKIUYy-KRoIM6sV2jAMdaTYu/s1200/image_2024-10-23_09-35-03.png

យោងតាមក្រសួងសុខុមាលភាពសង្គម និងអភិវឌ្ឍន៍បានប៉ាន់ប្រមាណថា មនុស្សជាង ៣៣.៥ លាននាក់អាចនឹងរងផលប៉ះពាល់ដោយព្យុះត្រូពិក Trami ដែលជាព្យុះកាចសាហាវបំផុតមិនធ្លាប់មាន។ គួរបញ្ជាក់ដែរថា កាលពីខែមុនប្រទេសអាស៊ីអាគ្នេយ៍មួយនេះក៏ជួបប្រទះនឹងឥទ្ធិពលព្យុះត្រូពិច Bebinca ដែលបានបោកបក់បំផ្លាញតំបន់ជាច្រើនធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធខ្លាំងផងដែរ។ ក្រៅពីប្រទេសហ្វីលីពីន ប្រទេសមួយចំនួនទៀតដូចជាថៃ និងវៀតណាមក៏រងឥទ្ធិពលខ្យល់ព្យុះនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8eIcISKQtebNZUqqXzlnLUhv9yQKkQuUCKD3SI13OhCrgIlwFWbYA0w3ETxJWKiLuC9MtjtXvdb93W9TLU-_ho2W6kflkArPew5YOECYoUdjhfI2_uAfcnj6osIlSHuf3ks-V5qnUSa6uAtvxbGlJreMqUES2rkLlFm9IhvsqZrDzrPMq2QYGkLNU2tjY/s1500/image_2024-10-23_09-35-01.png

តិចអត់ដឹង! នៅលើភពផែនដីយើងនេះមានមហាសមុទ្រមួយដែលគ្មានទឹកប្រៃ

0

យើងគ្រប់គ្នាដឹងហើយថា គ្រប់សមុទ្រទាំងអស់នៅលើពិភពលោកសុទ្ធតែមានទឹកប្រៃ គ្មានសមុទ្រណាដែលគ្មានទឹកប្រៃនោះទេ។ ប៉ុន្តែបើយោងតាមគេហទំព័របរទេស Science News Explores បានឱ្យដឹងថា នៅលើផែនដីយើងនេះកាលពីជាង ៣៥ លានឆ្នាំមុនធ្លាប់មានសមុទ្រមួយដែលគ្មានទឹកប្រៃ ពោលគឺមហាសមុទ្រអាក់ទិច ដែលពីមុនមកគឺជាបឹងទឹកសាបដ៏ធំមួយខាន់ចែកដោយដីជាមួយនឹងមហាសមុទ្រអាត្លង់ទិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Qd2fqec5RVK_7BKdTd_KbO13EJCCsH8ga3pgNHjvqXvSnAZMIJINLDqNuPqpGJj2wmYWaBr4arD_2P-FX8jBDCg3-dWxMzxNVYzLdJ5rPebpUVbQBNOAKmv_7jkKJ59iZl9-Dn3TYToCPDIsuCgM5WwffXlfiNu7YjE0ps5N7W81SSfIpYuTu-gPdzIE/s3072/image_2024-10-23_08-57-47.png

រាប់រយលានឆ្នាំមុន មហាសមុទ្រអាក់ទិក គឺជាបឹងទឹកសាបដ៏ធំមួយ ត្រូវបានគេស្គាល់ថាជា បឹងទឹកសាបអាក់ទិច។ ប៉ុន្តែដោយសារកត្តាធម្មជាតិដូចជាគ្រោះរញ្ជួយដី ផ្ទុះភ្នំភ្លើង ព្រំដែនដីគោកដែលខាន់ដាច់រវាងបឹងទឹកសាបអាកទិច និងមហាសមុទ្រអាត្លង់ទិចបានបាក់ស្រុតចូលគ្នា ដែលបណ្ដាលឱ្យសារជាតិប្រៃពីមហាសមុទ្រអាត្លង់ទិចហូរចូលស្រោបលើបឹងទឹកសាបអាកទិច បង្កើតបានជាមហាសមុទ្រអាក់ទិចនេះតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIsOJ4AMOl81FnVUeiBtIYlfyGFUVLZVWZKxGYVAAbRq6WrTdUEjKJobsepeyVwLW_eE8vPPoskVxgK2H5x0fuloRX2GrsAPiTWPEa8VCZ_uVd9Tyi3SpUuQx1OIiR_lpCfKk24QMGgh1o0dDXoG5NuqKQUYU-V6EhRQ2sAfdcDPevD6c8omnhN8iC2DnQ/s1500/image_2024-10-23_08-57-49.png

ទោះបីមានឈ្មោះជាមហាសមុទ្រអាក់ទិកក៏ដោយ ក៏សារធាតុអំបិលក្នុងទឹករបស់អាក់ទិច មានត្រឹមតែ ៥០ ម៉ែត្រពីផ្ទៃទឹកប៉ុណ្ណោះ ខណៈជម្រៅចាប់ពីជាង ៥០ ម៉ែត្រចុះក្រោមទៅគឺជាទឹកសាបដដែល។ បច្ចុប្បន្នមហាសមុទ្រអាកទិច មានទំហំ ១៤,០៦ លានគីឡូម៉ែត្រការ៉េ និងលាតសន្ធឹងលើព្រំដែនប្រទេសចំនួន ៥ រួមមាន៖ សហរដ្ឋអាមេរិក, រុស្សី, កាណាដា, ហ្គ្រីនឡែន និងន័រវែសជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdqliXCbEhPObfv5EKFVq567m-t8qrceuZeJKnbEaJh4hk6edjMuCOZWpksGPZsqLYYcCEkt_2L5K2iFxTFwW9KVKuzT5vNrJgRFII_RDYq-OhxDJEY7olBamADPcwcMtGLWZYi6pv6E9QgJX9sa77h40vaBfkdjoYmQVjH9-d1NpiAQZNC5jvjZYyaLW4/s2560/image_2024-10-23_08-57-50.png

គួរបញ្ជាក់ដែរថា ក្រៅពីមហាសមុទ្រអាក់ទិកដែលមានជាតិប្រៃតិច ក៏មានមហាសមុទ្រផ្សេងទៀតមានជាតិប្រៃតិចផងដែរ ដូចជាសមុទ្រកាសព្យែន ដែលពីមុនមកគឺជាប្រភពទឹកសាប។ បច្ចុប្បន្នសមុទ្រនេះមានជាតិប្រៃត្រឹមតែ ៣៥% ប៉ុណ្ណោះ គឺជាសមុទ្រដែលមានជាតិប្រៃទាបជាងទឹកសមុទ្រផ្សេងទៀតនៅលើពិភពលោក។ មូលហេតុគឺដោយសារស្ថានភាពភូមិសាស្ត្រ និងជលសាស្ត្ររបស់វា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe4BvCkBpTviQMrD2zkn4UZ5B3-7MatqLfDtaAhOjh_y_YEAmlNW1QKiEDo7zgbNjQx5nN6-BOCtEVHW0r-afdCw5pCWB6pIdNgyVVm0SIXjx7BMX-Z8LMizSlIWN4JIgUbAEu4Q0vgFLfbmO9x9i8YWFh6bTbCZYc8HtUDCt4bMdPHgoJeHRp0o4QSU0w/s1024/image_2024-10-23_08-57-50%20(2).png

DJ Wukong ជាប់ក្នុងបញ្ជីឌីជេកំពូលទាំង ១០០ នៅទូទាំងពិភពលោក

0

DJ Wukong ដែលធ្លាប់មកសម្តែងនៅប្រទេសកម្ពុជាជាច្រើនដងមកនេះបានជាប់ក្នុងបញ្ជី TOP100DJ ដែលប្រមូលផ្តុំទៅដោយDJ ល្បីៗនៅទូទាំងពិភពលោក។ DJ Wukong ក៏ត្រៀមមកសម្តែងនៅប្រទេសកម្ពុជាម្តងទៀតនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឆាប់ៗខាងមុខផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsghgph6iC_a49MUoqR0Esc6NZXiTVqGUf6VqFaaVH7I04JlzUOwwRq-nqDEO184_DiEstCM8xx12dndfGU9h_8jx2kft9X3Nxl7z4LA8jrpgxislVBCIv6A021pkGLCQNpu4TpD_OcVyp5l4tHJXxxFzM309BENb20ZrkEONAOCqsEZ2vQZWSVzFF-gY4/s1440/image_2024-10-22_14-43-28.png

ជឿជាក់ថាអ្នកគាំទ្រកម្ពុជាមួយចំនួនគឺបានស្គាល់ DJ ជាជនជាតិសង្ហិបុរី Wukong មិនខានដោយលោកធ្លាប់មកសម្តែងនៅប្រទេសកម្ពុជាជាច្រើនដងជាពិសេសគឺលោកតែងតែផ្តល់ភាពសប្បាយរីករាយជូនអ្នកគាំទ្រនិងបង្ហាញពីការស្រលាញ់ហ្វេនៗនៅប្រទេសខ្មែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍ថ្មីៗនេះ DJ Wukong បានសាងសមិទ្ធផលដ៏ល្អមួយជាប់នៅក្នុងបញ្ជីកំពូលDJ នៅទូទាំងពិភពលោកមួយរូបក្នុងឆ្នាំ២០២៤នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO5LiiWZVQvHB9QkZzX0zzkVJoXdJ9yvCbIPQXSHjkV6fJ9kc1sbT_4M8ldbRb0sksAABIuklZhYjZ9YdB7yCvZdkjTSOmVq6J3nEPZpSSPZ8d5agpgpLYKhK6EI3iWOeSZH-CsxrdyED184z5YKDZDWbDyBYJfwuTFoNza2Lgsv4Gx45hX7m9n_EeOIEm/s1200/image_2024-10-23_08-53-03.png

តាមការប្រកាសរបស់ DJ Wukong នាថ្ងៃទី២០ តុលា នេះលោកបានជាប់ TOP100DJ ដែលស្ថិតនៅលេខរៀងទី៨៧ ជាមួយនឹងកំពូល DJ ជាច្រើនទៀតនៅទូទាំងពិភពលោកដែលជាមុខមាត់មួយសម្រាប់ DJ នៅតំបន់អាស៊ី ក៏ដូចជាអាស៊ីអាគ្នេយ៍ផងដែរ។ លទ្ធផលគឺស្ថិតនៅក្នុងរយៈពេលមួយឆ្នាំទៀតពីការស្ទង់មតិដ៏សំខាន់បំផុតពីឌីជេកំពូលទាំង ១០០ ផ្តល់នូវ ប្រជាប្រិយភាពរបស់ឌីជេទូទាំងពិភពលោកនៅលើគេហទំព័រ DJ Mag។ សមិទ្ធផលដ៏ធំនេះ DJ Wukong ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXBtbF977gyDj22Ib0ijrFIfB0ZCeYncdrib7P1iBmQ5xeZG0tcbAnTtnDV1EBppOfP3RcTOIYyfcxRODEhmZW5AvplGsftjQm7NHDTdzZVX9rqZ5dpSsHSOVsp7Mklo91wjugFgvsjep9zNVvFSPNYzswNdeDg8AkeDY0w0LgVhJIRnzZwzYhR7nL-jA0/s1080/Snapinsta_app_459197190_18458360587040735_7259458216824728568_n.jpg

ជាមួយនឹងជោគជ័យក្លាយជា TOP DJ មួយរូបនៅទូទាំងពិភពលោក DJ Wukong ក៏ត្រៀមមកជួបអ្នកគាំទ្រកម្ពុជាដូចគ្នា។ ទស្សនិកជនគ្រាន់តែចំណាយថ្លៃសំបុត្រធម្មតាចាប់ពី១៥ដុល្លារ ឡើងទៅមានឱកាសជួប DJ Wukong ដោយផ្ទាល់និងរាំលេងកម្សាន្តជាច្រើនម៉ោងជាមួយនឹងចង្វាក់ EDM និងការសម្តែងបទល្បីៗរយៈពេលរហូតដល់៧ម៉ោងឯណោះ។ កម្មវិធីដែល DJ Wukong មកសម្តែងនេះមានឈ្មោះថា Afterlife: Into Wonderland នៅថ្ងៃ Halloween ធំជាងគេនៅប្រទេសកម្ពុជាក្រោមការសហការរវាងក្រុមហ៊ុន Khmer Beverages និង EDM Cambodia។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3L0RrrSqQfqTPjfoJ3tcb5f87U9pQsEue0kCdUDejGGjZreIjnLetD4OPibNdgJggf7_ncSC0uU2EAYLpLhTp237V8HpLANtry1e7Dix8vuQWPtS5HYJ0Hyglf9zqOW8atEkgFk1Qf2_ZaHqk8wFteE9yuvfSSWh-dIPcC_tLqLJxxa4W-_5RnddLMZ7s/s1350/Snapinsta_app_459370036_18458360599040735_7565927657793808924_n.jpg

កម្មវិធីដ៏ធំសម្បើមអបអរថ្ងៃ Halloween នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង៤ល្ងាចរហូតដល់ម៉ោង១១យប់នៅ Hotel Cambodiana ។ មិនត្រឹមតែ DJ Wukong ប៉ុណ្ណោះទេដែលនឹងមានវត្តមានក្នុងកម្មវិធីដែលរៀបចំដោយក្រុមហ៊ុន Khmer Beverages ក្នុងនោះ DJ MOJI ក៏នឹងមកអង្រួនផ្តល់ភាពសប្បាយទស្សនិកជនកម្ពុជាដូចគ្នាត្រៀមតែកម្លាំងទុកសប្បាយឱ្យហើយទៅ៕

អាកាសយានដ្ឋាននូវែលសេឡង់កំណត់រយៈពេលឱ.បលាគ្នារបស់អ្នកដំណើរ

0

ប្រទេសនូវែលសេឡង់ ៖ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អាកាសយានដ្ឋាននៅប្រទេសនូវែលសេឡង់ បានកំណត់រយៈពេលឱ.បលាគ្នារបស់អ្នកដំណើរនៅបរិវេណខាងមុខអាកាសយានដ្ឋាន ត្រឹមតែ៣នាទីប៉ុណ្ណោះ ។ ប៉ុន្តែបើអ្នកដំណើរណាចង់ឱ.បគ្នាឱ្យបានយូរជាងនេះ ពួកគេអាចទៅឱ.បបន្តនៅចំណតរថយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbqutMw7VXUkXBRu4qpCNSaQdZefbtdjjIAIlbUNWsogygOejKlR2yhDtVSvS3Qr8TGp6PnPHruUPx37X6OsYytFmnRgyuEglAUXZoJHRwD22PGrxoh6HuMjLBcfiXCich3RPVYEyq82o_srzZl5vOPG38N5H5VeNGIXstgM0jS0jxcBf4-fmn1vCu0YDh/s800/image_2024-10-23_08-45-21%20(2).png

អាកាសយានដ្ឋានរំពឹងថា ការកំណត់រយៈពេលឱបលាគ្នារបស់អ្នកដំណើរនេះ នឹងអាចជួយកាត់បន្ថយចំនួនមនុស្សប្រមូលផ្តុំគ្នាណែនចង្អៀត និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅបរិវេណអគារសម្រាប់អ្នកដំណើរឡើងយន្តហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9WEstLVKpl0Y6-uPcONW_HbLbs3zCtvRPRrbRPGfd_QFNmH7j2J2VvKveoMVxUkTW19KVuvhyphenhyphenMFNMkH9Pjhgb-n25lJWjtVSmXvvILMyQBRGprIQGA00WqyYlsxWfQ8QLOm9zdqzWg5S8sukd5dVf0noXOl1JA9VILB4wNJ95LCynqGTLFBQoKKHnC32-/s1440/image_2024-10-23_08-45-21%20(3).png

អាកាសយានដ្ឋាន Dunedin International Airport ស្ថិតនៅកោះខាងត្បូងនៃប្រទេសនូវែលសេឡង់ បានបិទស្លាកប្រកាសឱ្យអ្នកដំណើរឱបលាគ្នាមិនលើសពីរយៈពេល៣នាទី ហើយស្លាកសញ្ញានេះបញ្ជាក់ថា បើអ្នកដំណើរណាចង់ឱបលាគ្នាយូរជាងនេះ សូមទៅឱបគ្នានៅចំណតរថយន្តបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim4Zl7zRvazEf5jsHKs40uvXW5fVw9vfJMcF5YcQOCHUruglJgAE_xkIwjgulrkC8m_fQqh7TB3Qkk7KVWbBUhqTU30N_HYG8f9IXf7h1l0lTVpGoN-RD830IQlCa6qLzzLeAns2z4VLOuDAHkRo3ulh1Ka9kitMRAGTDMQu58-rJB7PkgH3pjZoSZ_rty/s686/image_2024-10-23_08-45-21.png

ការកំណត់រយៈពេលឱបគ្នារបស់អ្នកដំណើរ ត្រូវបានគេចាត់ទុកថា គឺជាការព្យាយាមបង្កើនវិធានការសុវត្ថិភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅបរិវេណអគារអ្នកដំណើរឡើងយន្តហោះ ។ វាជាបម្រាមយ៉ាងតឹងរ៉ឹងរបស់អាកាសយានដ្ឋាន Dunedin International Airport ហើយបើអ្នកណាម្នាក់ពុំអនុវត្តតាមទេនោះ គឺនឹងត្រូវបានពិន័យជាប្រាក់ ហើយវាជាករណីដែលអាកាសយានដ្ឋានពុំចង់ឱ្យកើតឡើងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT4Clozn1k5EONsibaNkx1Qkp1q5Ezsi0B38taUSl9FHjI6XNpeh3sIVFaa3nW5QS1ajQ3Czczt5u9yf4PCu0klGacFQPlUraQXDcgHJiUUxHa8ujoyDtbK_O0abbb2k64oeHk6ytU47rVbyTcQ9fuylfcqjbtR1yLb8WfOnrPz1ZNM-4rU6ILSkozKJQb/s820/image_2024-10-23_08-45-22.png

នាយកអាកាសយានដ្ឋាន Dunedin International Airport បញ្ជាក់ថា នៅបរិវេណអគារអ្នកដំណើរ តែងតែមានអ្នកដំណើរ និងក្រុមគ្រួសារខ្លះនិយាយលាផ្តាំផ្ញើគ្នាយូរបន្តិច ហើយវាធ្វើឱ្យអ្នកដំណើរផ្សេងទៀតពុំអាចលាក្រុមគ្រួសាររបស់ខ្លួនបាន ។ ដូច្នេះ អាកាសយានដ្ឋានក៏បង្កើតបម្រាមនេះដើម្បីឱ្យក្រុមគ្រួសារផ្សេងមានឱកាសលាគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwVr1hwyypI1shQ_f4dDwlsJhlvUPTCMOEM-A8WzTQIFbI3G9jaUPlvMdgrcz5TJB6jwZG4lv7NAWSL5s0FM7hhVtchrFOIL7LdsZPxkGS0aUOyvbrz4FSAKVlS9jwWj_JlVHzl3_Hk6VuMApTGH7JDP3DUNT5juiUMRkrAlpwKP2NQTk4R-AUhOOJT_Az/s768/image_2024-10-23_08-45-23.png

ក្រោយពីអាកាសយានដ្ឋាននៅប្រទេសនូវែលសេឡង់ប្រកាសពីបម្រាមនេះ បានធ្វើឱ្យមហាជនរិះគន់អាកាសយានដ្ឋាននេះយ៉ាងខ្លាំង ប៉ុន្តែខាងអាកាសយានដ្ឋានបញ្ជាក់ថា អាកាសយានដ្ឋានពុំបានកំណត់រយៈពេលឱបលាគ្នារបស់អ្នកដំណើរតាមនាទីកំណត់យ៉ាងត្រឹមត្រូវទេ ប៉ុន្តែចង់ឱ្យអ្នកដំណើរទុកកន្លែងឱ្យអ្នកផ្សេងទៀត ។ បើអ្នកដំណើរណាចង់និយាយលាគ្នាលើសពី៣នាទី ភ្នាក់ងារអាកាសយានដ្ឋាននឹងអញ្ជើញពួកគេទៅកាន់ចំណតរថយន្ត ៕

អាមេរិករៀបចំពិធីប្រកួតដណ្តើមប្រាក់រង្វាន់ផ្លែល្ពៅយក្សសម្រាប់ពិធីបុណ្យ Halloween

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សហរដ្ឋអាមេរិកបានរៀបចំពិធីប្រកួតផ្លែល្ពៅយក្សសម្រាប់ពិធីបុណ្យ Halloween ដោយប្រគល់ប្រាក់រង្វាន់ទៅឱ្យអ្នកឈ្នះតាមទម្ងន់របស់ផ្លែល្ពៅ ។ ផ្លែល្ពៅនីមួយៗដែលកសិករអាមេរិកបានយកមកប្រកួត គឺសុទ្ធតែមានទម្ងន់ជាង១ពាន់គីឡូក្រាម ដោយសារពួកគេបានថែទាំយ៉ាងល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdq0I4zTemhZsRaz3w1IE4S9MpkXzVQlxBxVwDXl3OLjTM7rmzpCKz110UutA8plLeW4-xHUC-FdWvIYK7ww2kqw1MAF3PlqV3IiXKoEVU_iWBr_MgMDWtvhGL9joQHxWqhuhCgKkqC-cuIjCTSrebNwKgNmHCLq0NG1yuQwTPQzUI1mke0lJ7_n0WmmtH/s840/image_2024-10-23_08-27-21%20(2).png

លោក Travis Gienger ជាកសិករមកពីទីក្រុង Anoka រដ្ឋមីនីសូតា សហរដ្ឋអាមេរិក បានទទួលប្រាក់ចំនួន២២.២៣៩ដុល្លារអាមេរិក ពីកម្មវិធីប្រកួតផ្លែល្ពៅយក្សសម្រាប់ពិធីបុណ្យ Halloween លើកទី៥១ ។ ផ្លែល្ពៅរបស់លោកមានទំហំរហូតដល់៦ម៉ែត្រ និងទម្ងន់២.៤៧១ Pounds (ឬស្មើនឹង១.១២០គីឡូក្រាម) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggRbFbYMgolZuglRawy6BsfB0y51aZZuWBP7OiyEABUmZHG2LWDwcIsPXYRuhhg5CDpjKcWoY6q_oHopHdciM9IPDDHyfqD2463WXlVH7cf4UahsgHA-eHoyOgcspY2HoT5AnM-DJTEiI19CFjfsinXnuGDIzhKpQOA6KMe28XL1SB7KZemuVJVTaOfHup/s840/image_2024-10-23_08-27-21.png

លោក Travis Gienger និយាយថា នេះជាការទទួលពានរង្វាន់ផ្លែល្ពៅយក្ស លើកទី៤ របស់លោក ។ ការប្រកួតផ្លែល្ពៅមានទំហំធំជាងគេលើកនេះ គឺលោកទទួលបានទឹកប្រាក់ចំនួន៩ដុល្លារអាមេរិក សម្រាប់ផ្លែល្ពៅមានទម្ងន់ ១ Pounds ។ ការប្រកួតប្រជែងនេះមានអ្នកចូលរួមទស្សនាជាច្រើននាក់បានអបអរសាទរនឹងជ័យជម្នះរបស់លោក ដែលអាចដាំល្ពៅមានទំហំធំជាងគេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCXCuMiCmH_20H9LpgAY0ZTiDf5ECKrTmvMFROmUwkE9uqQRKNExZP52mPiRKmwDJgEZWnNJVfs-13uuZar9i9GsSmcg3xdiVzu_nD4Z5CNN3iJFOAqsE6jzrF48UGBeLazYJsBdYmdru-bdDQAOQBhWzTnQagV9_t4dhHgozxlGePmJiKCPkBnyodIar2/s700/image_2024-10-23_08-27-22%20(2).png

អ្នកចូលរួមប្រកួតផ្លែល្ពៅយក្សផ្សេងទៀតឈ្មោះ រ៉េនឌុន រ៉ូសាន់ និយាយថា ការដាំផ្លែល្ពៅឱ្យមានទំហំធំៗ គឺត្រូវតែមានការថែទាំយ៉ាងយកចិត្តទុកដាក់បំផុត និងចំណាយធនធានច្រើន ។ ជាក់ស្តែង ការថែទាំដើមល្ពៅ១ដើម ឬថែទាំល្ពៅ១ផ្លែ គឺចំណាយផ្ទៃដីធំណាស់ ហើយត្រូវស្រោចទឹក២លើកក្នុង១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQiOyVegd8i2Da8bVIEJQUWe7LffsWa2ji3mhcmUheSCB8uYxKRTtkF-u2CEGOH06hDo8FZyE65xYDBIz5y3kkQAos8YOzrpVbg745FfpORN3zh2EefuRdya9mIuGFZumwnNaIrMjxHMp07o2bqQUeRgL1JboJMChf140c_CdHRTodfBcd8qGTBHk-45B4/s1280/photo_2024-10-22_15-46-55.jpg

អ្នកចូលរួមប្រកួតរូបនេះបន្តថា ការស្រោចទឹកល្ពៅច្រើនលើកបែបនេះ គឺជាការលំបាកសម្រាប់កសិករដាំល្ពៅនៅរដ្ឋកាលីហ្វ័រញ៉ា ដោយសារអាជ្ញាធររដ្ឋនេះត្រូវការឱ្យពលរដ្ឋជួយសន្សំសំចៃទឹក ។ នៅខែតុលា ឆ្នាំ២០២៤ យើងនឹងបានឃើញផ្លែល្ពៅជាញឹកញាប់ ពីព្រោះជិតដល់ពិធីបុណ្យ Halloween ។

ដោយឡែក អ្នកចូលរួមទស្សនាការប្រកួតផ្លែល្ពៅម្នាក់និយាយថា ខ្លួនពុំធ្លាប់ឃើញផ្លែល្ពៅមានទំហំធំបែបនេះទេពីមុនមក ហើយស្ទើរតែពុំជឿថា មានល្ពៅយក្សជាច្រើនផ្លែបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqDTXT6TLZyl_AfilQN9b7p9h6QfiK2sWOebJ1yIBnJpBuq09W9YPtswIT08M1YSLDVfnR1vRhPKnP0bIrkkh72SUQV_JO2-0jBbm8RY00ZHCqEzwzar9a_vowtci2EV-SIZpWjW8OZYwnpjX1lziYirg90Ooff0TiyLu4M1__z15Zw_2yskadCI_d2kV1/s1600/image_2024-10-23_08-27-22.png

គួរបញ្ជាក់ថា ការប្រកួតនេះបានរៀបចំនៅទីក្រុង Half Moon Bay រដ្ឋកាលីហ្វ័រញ៉ា សម្រាប់ពិធីបុណ្យ Halloween នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ។ ផ្លែល្ពៅយក្សឈ្នះការប្រកួតមានឈ្មោះថា «Mammoth Minnesota» ជារបស់កសិករឈ្មោះ Travis Gienger ហើយវាក៏ជាការបំបែកកំណត់ត្រាពិភពលោក ផងដែរ ៕

vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

0

កម្មវិធីសម្ពោធ V40 Series គឺជាឱកាសដ៏អស្ចារ្យបង្ហាញពីចំណុចពិសេសរបស់ V40 Series ដែលមានលោក Jerry Thai គ្រូបង្វឹកប្រព័ន្ធផ្សព្វផ្សាយ កញ្ញា Mina និងកញ្ញា SK បានចូលរួមក្នុងវីដេអូដើម្បីបង្ហាញពីភាពអស្ចារ្យនៃ V40​ Series ឥឡូវនេះ V40​ Series បានបើកលក់ជាផ្លូវការបានចាប់ពីថ្ងៃទី 18 ខែតុលានេះតទៅ។ កម្មវិធីសម្ពោធនេះបានប្រកាសតម្លៃនៃទូរស័ព្ទទាំងពីរដូចជា V40 Lite មានតម្លៃ $319 និង V40 5G មានតម្លៃ $499។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh12SpF5TXK6ntxax3n-YwJRftjaAywZ2HBcGXJqiOca_MphJXP8viA0LK-Yc7-JEZoWCc9EDBQhohMEw_8xTQt4B_0o2HR7VnF53atM4OdCItlxUlK3xeE6HGQp0D7Vuz8Qo6HTFBAzQJrCgcEq0dK7HmDN4pdqnNks_7aifIjaB6ttlGxUla9VOPswnFC/s4096/IMG_20241012_090511.jpg

ក្នុងអំឡុងពេលទទួលកក់ទុកជាមុន ( pre – order ) របស់ V40​ Series អ្នកប្រើប្រាស់ និងអ្នកចូលចិត្តថតរូបជាច្រើននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបានពិភាក្សាអំពីផលិតផលដែលទើបមកដល់ទីផ្សាររបស់យើងគឺ V40​ Series ដោយបានទទឹងរង់ចាំយ៉ាងអន្ទះសារ ដើម្បីទទួលបានបទពិសោធន៍ប្រើប្រាស់និងសាកល្បងកាន់តែស៊ីជម្រៅនៃ V40 series ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZx5ztccvwtXY4c2eGjlNLwmOBDwIXui1sxE0eqUH2jWa6BRAM221vEKP4VRgg0UHHyUBGcgY9NeQBF0iYuavzn8D4TGrcKoDHBJ5F0RWNEuNLsu2y012-DRVRaHZIPwUczAu2taOGPV2RY8OFEcRw2mxYNLUsp_PL84arJIY-3IuLcjXJMdqYznpwil6M/s4080/IMG_20241012_091948.jpg

vivo នឹងបង្ហាញ V40 5G ដែលជា co-engineered ជាមួយ ZEISS ជាការបង្ហាញពីការរីកចម្រើនដ៏សំខាន់នៅក្នុងបច្ចេកវិទ្យាស្មាតហ្វូន និង V40 Lite ដែលមានថាមពលថ្មធំ អាយុកាលប្រើប្រាស់បានយូរ និងបង្ហាញពីលក្ខណៈពិសេសសំខាន់ៗនៃ V40 series រួមទាំងប្រព័ន្ធរូបភាពប្រកបដោយភាពច្នៃប្រឌិត និងសមត្ថភាព AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLKgGyz4CfIox8OIVF2piKNDt5v0Wbc2M2c5Z2zKZ6eTi6hVuxqZzvM-jcCLQQXgKW_XJOOOLtuhT1-hGyk8Q7HMYXfolFq9kMOopZpOmf-i5XbOsLnX2UyTImbwbpSViLWbRgq0goRvMEyFciJtu1aCrSVvlJaVRZQTYqJmdY73KoGy_JpXZ470xZIOPA/s3264/IMG_20241012_100353.jpg

ក្នុងព្រឹត្តិការណ៍ V40 series កាន់តែមានភាពសប្បាយរីករាយបន្ថែមទៀតជាមួយនឹងការសម្តែងរបស់ លោក Prince ព្រីន និងកញ្ញា Mina។ ការចូលរួមរបស់ពួកគាត់បាននាំមកនូវថាមពលរស់រវើកដល់ឱកាសនេះ ដោយបង្កើនបទពិសោធន៍ដ៏រីករាយជាមួយអ្នកចូលរួមក្នុងកម្មវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1WzFLCoNaDT7DrfOCbRlrVaxluzIS9kB1PirkPKItokNROPhyBEp73rVTNIzCst81dXSDvZWn9_tKBaL4egG6G3XyCIpjUhndrmcnzYH7zWgs7gOUmIFKIjUoJUIT3abSMtgI1ibZckbtV9FmkmTvs5smOqzqus80A60iPvt7z4s8f8-sVjn4Uz-pLD3I/s1280/photo_2024-10-14_23-27-27.jpg

V40 5G៖ កាមេរ៉ា ZEISS ដ៏អស្ចារ្យ

V40 5G ត្រូវបានរចនាឡើងសម្រាប់អ្នកចូលចិត្តថតរូប ដោយបំពាក់នូវប្រព័ន្ធកាមេរ៉ា ZEISS ទំនើបៗ។ កាមេរ៉ាទាំងនេះមិនត្រឹមតែចាប់យករូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវមុខងារកម្រិតខ្ពស់ដូចជា៖

  • រូបភាពដែលមានគុណភាពខ្ពស់៖ ជាមួយនឹងសេនស័រដ៏មានឥទ្ធិពល V40 5G ផ្តល់នូវរូបថតដែលមានគុណភាពខ្ពស់ ដែលរក្សាបានព័ត៌មានលម្អិតសូម្បីតែក្នុងលក្ខខណ្ឌពន្លឺតិចក៏ដោយ។

AI Photot Enhance៖ កាមេរ៉ាប្រើប្រាស់ AI ដើម្បីបង្កើនប្រសិទ្ធភាពការកំណត់សម្រាប់បរិស្ថានផ្សេងៗ ធានាបាននូវការថតដ៏ល្អបំផុតគ្រប់ពេល។

  • កញ្ចក់លែនច្រើនប្រភេទ៖ V40 5G រួមបញ្ចូលកញ្ចក់ជាច្រើនប្រភេទ ដើម្បីងាយស្រួលប្រើប្រាស់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្តូររវាងមុខងារ មុំធំទូលាយ ម៉ាក្រូ និង Portrait ដោយងាយស្រួល។
  • សមត្ថភាពវីដេអូ៖ V40 5G គាំទ្រការថតវីដេអូ 4K ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតវីដេអូដែលមានគុណភាពខ្ពស់យ៉ាងងាយស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvCCJFktFqW6FEB0SX0wh6I1Rov3Dr5oUThUrpQACbTWZI3yT9rFr6VNvz6HjMfE0NFoDFhcWOvJQJjpDhUNM-Wpcq8CTVdSJpRl-bM6MIM1WZq76glMCW3LjIbH-DpISbWU9Z9gbkN2j8v60hvzFRIkdl-v7w08WnSrBuE9oXfjINJV_GApR-WEbOy3-w/s5000/vivo-V40-All%20Specs%20Infos.jpg

V40 Liteថាមពលថ្មធំ អាយុកាលប្រើប្រាស់បានយូរ

V40 Lite ត្រូវបានរចនាឡើងតម្រូវសម្រាប់អ្នកប្រើប្រាស់ដែលផ្តល់អាទិភាពលើថាមពលថ្មដោយមិនប៉ះពាល់ដល់ប្រតិបត្តិការ។ លក្ខណៈសំខាន់ៗរបស់ V40 Lite រួមមាន:

  • សមត្ថភាពថ្មដ៏ធំ៖ V40 Lite មានថាមពលថ្មធំដែលអាចប្រើប្រាស់បានយ៉ាងងាយស្រួលពេញមួយថ្ងៃសម្រាប់ការប្រើប្រាស់ខ្លាំង ដែលជាជម្រើសល្អសម្រាប់អ្នកដែលធ្វើដំណើរ។
  • ការសាកថ្មលឿន៖ បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿន V40 Lite អាចសាកថ្មបានយ៉ាងឆាប់រហ័ស កាត់បន្ថយពេលវេលារងចាំ។
  • ប្រត្តិបត្តិការដ៏ខ្លាំង៖ V40 Lite ត្រូវបានធ្វើឱ្យប្រសើរឡើងសម្រាប់ប្រសិទ្ធភាពខ្ពស់ ធានាថាអ្នកប្រើប្រាស់អាចរីករាយជាមួយបទពិសោធន៍រលូនដោយមិនចាំបាច់បារម្មណ៏ពីបញ្ហាថ្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcYo20EmHizIrejRdujrz8I1iCFWqPnI9r6Zes-DZVlCgjlLzk3YGn5bSb7uA-fApouodNkhxI4yfJwQZRPoVhR9HThX_yqZdPGH4AD_L4HDG1DiHtb7ecXq1bYOkTTCbh3FGgPcV8a98MlTMZbUFvUOEksSSgeuiSkwtfET4IeebvIdyXTpJdWOZznptr/s5000/vivo-V40%20Lite-All%20Specs%20Infos.jpgសម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើលព័ត៌មានលម្អិត។

    សេចក្តីសន្និដ្ឋាន

V40 series ជាមួយនឹងម៉ូដែល V40 5G និង V40 Lite ផ្តល់នូវគុណភាព និង​ទំនុកចិត្តសម្រាប់អ្នករាល់គ្នា។ មិនថាអ្នកជាអ្នកចូលចិត្តថតរូប ឬ អ្នកដែលត្រូវការទូរស័ព្ទដែលអាចទុកចិត្តបានជាមួយនឹងថាមពលថ្មប្រើប្រាស់បានយូរនោះទេ ស្មាតហ្វូនទាំងពីរនេះនឹងបំពេញតម្រូវការរបស់អ្នក។ V40 series បានបើកលក់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ  ចំពោះអ្នកមានចំណាប់អារម្មណ៏ ឬ ក៏អ្នកទន្ទឹងរង់ចាំទទួលយកបទពិសោធន៍ពីលក្ខណៈពិសេស និងដំណើរការច្នៃប្រឌិត អាចរកជាវបានតាមបណ្តាលហាងនាៗ ឬក៏អាចស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័រ vivo official page :  https://www.facebook.com/vivoCambodia.

ទប់មិនជាប់ វី យ៉ារ៉ូ ក្តៅស្លឹកត្រចៀកចំពោះ តាប៊ុយ និយាយលេ.ងសើ.ចដាក់ សុភ័ក្រ កុសុម៉ា

0

វាបានក្លាយទៅជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គមចំពោះពាក្យសម្តីរបស់ តាប៊ុយ និយាយដាក់ សុភ័ក្រ កុសុម៉ា និងគូដណ្តឹង។ រឿងនេះបានជំរុញចិត្តឱ្យពិធីករ យ៉ារ៉ូ មិនអាចនៅស្ងៀមដាក់ផាំងៗទៅ តាប៊ុយ ដែលនិយាយដាក់មិត្តល្អរបស់ខ្លួនមិនចេះគិតមុខក្រោយយ៉ាងនេះ។ លើសពីនេះភរិយាពិធីករ ជា វណ្ណារិទ្ធ ថែមទាំងអង្វរ តាប៊ុយ មិនឱ្យចូលរួមកម្មវិធីមង្គលរបស់ កុសុម៉ា ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigkSMy27YUwTr8MZx3gNjyQ3jC1N1pdFt-Yr4ux_yL55ONf6nC5K2mFYx8yYOYlMIVMyzZckp0-VzBqLkE5nbcS6umVnDdImA-PK2OzjJUjNtzrPrPgE2ffMdfSiRa0A_YEcdPsLdV78kE3_egTGRF3kRJgtWeYJkJ9AhQ-S5S8TFnHIgal9A32wFFvT9I/s2048/image_2024-10-22_11-18-53.png

វី យ៉ារ៉ូ បានសរសេរនៅលើបណ្តាញសង្គមថា «លេងសើចក្នុងបណ្តាញសង្គមសម័យ២០២៤បែបអ្នកចេះដឹងបានទេ? បុគ្គលល្បីមួយរូបដែរ ម៉េចចឹង? ទ្រាំលែងបានលូវហើយប៉ះ best friend ខ្ញុំផង»។ ពិធីកររូបនេះបានបង្ហោះសំណេរមួយទៀតថា «អាងតែខុសសូមទោស ខុសសូមទោសមួយដង? បើមួយដងមិនអីទេ ខុសហើយកែ ប៉ុន្តែច្រើនដងនៅតែធ្វើរឿងដដែលៗជាអ្វីវិញ? យកលេសសូមទោសមកដដែលៗ? លេសឬជាអ្វី? បង្ហាញខ្លួនឯងជាមនុស្សបែបណា? ចេតនាអ្វីឱ្យប្រាកដ? ស្មោះត្រង់ជាមួយខ្លួនឯងមើលថា ជាអ្វី? សម័យនេះហើយ ខុសត្រូវសខ្មៅលាក់បាំងមិនបានឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9cSa4sRDQPAdC6_Pfd8LuFf2fhAgPTZZGL4vr3L-BdqKeK4ZDt7hL05Iku_2udnvYpO7N9VdtelH-CP_03Q5sCceUdsViJHFw4Wd43YdvA_7Tr9Ifh2ujYEZazPmYIR35_j2rVAg-Fb51J-v_4EGM2xbdVz8easTC_KAbfjC8JaFz08cIgf3P6eEJ83sU/s2048/image_2024-10-22_11-18-49.png

ងាកទៅកាន់ សុជាតា ដែលជាមនុស្សជំនិត កុសុម៉ា ចាត់ទុកគ្នាជាបងប្អូនបានលើកឡើងដែរថា «យកបងស្រីខ្ញុំធ្វើទីផ្សារ ម្តងជាពីរដងខ្ញុំមិនថាមិនប្រតិកម្មអ្វីនោះទេ តែនេះលើសពេកក្នុងនាមបងជាបងប្រុសដែលបងស្រីខ្ញុំគោរពឱ្យតម្លៃ តែបងដូចមិនដែលឱ្យតម្លៃបងស្រីខ្ញុំសូម្បីបន្តិច បងចង់លេងសើចតែបងលេងបែបមើលងាយនិងមិនឱ្យតម្លៃទៅលើបងស្រីខ្ញុំនិងបងថ្លៃខ្ញុំខ្លាំង ខ្ញុំគិតថាបងគួរតែកែការលេងសើចដែលមិនសូវបានគិតវែងឆ្ងាយរបស់បងនេះចោលទៅ ព្រោះប្អូនមិនចង់ឱ្យមនុស្សគ្រប់គ្នាគេកាន់តែស្អប់បងច្រើនជាងនេះទេបង»។ ចំណែកឯទៅកាន់ភរិយាពិធីករ ជា វណ្ណារិទ្ធ វិញដោយសារសម្តី តាប៊ុយ និយាយត្រង់មិនចេះបញ្ឆិតបញ្ឆៀងអ្នកនាងថែមទាំងអង្វរកុំឱ្យ តាប៊ុយ ទៅថ្ងៃមង្គល របស់ សុភ័ក្រ កុសុម៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh70t50nSWNwUHm2vPKqvVvoEnwfARufsC2LJGKXsgsv1yifB2NHGT2emIyl6TEJiLQ6rbgsw6cIL1n0BaMFXWDksHWHan_2KEJyYExYMouGe3zUNz3KMvwS69UXHYAORL9yZ0lVq4hlc0vJRR-cCPjpGiXYswO8_GlvXgNstCMVmmiuxYNOcy0WoHY7II-/s2048/image_2024-10-22_11-18-46.png

គួរបញ្ជាក់ថា តាប៊ុយ បាននិយាយលេងសើចដាក់ សុភ័ក្រ កុសុម៉ា និងគូដណ្តឹងថា កូនកំលោះសន្សំលុយមិនគ្រប់តែកូនក្រមុំថែមលុយការប្តី។ ពាក្យសម្តីនេះបានធ្វើឱ្យ កុសុម៉ា ប្រតិកម្មលេងសើចបែបមិនឱ្យតម្លៃនាងនិងអនាគតស្វាមី។ ផ្ទុះប្រតិកម្មបែបនេះ តាប៊ុយ បានចេញមកសូមទោសដោយនិយាយថាខ្លួនជាមនុស្សត្រង់មិនចេះនិយាយបញ្ឆិតបញ្ឆៀង ដែលធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWhi6KAnHE6hyhxO9UBsB4gMqp5UBhE8vTFr-krI0DJrWEcvAU_gWFurPfhkk2VfUwcEohLKWARZpPlT5kp7BDJ2S2K27rbW2OivXjFKHBaL8C9F_g7CYnMgP1Q5KcpGhVglUWaAxQIt_qDsENkwybyQjwOyD2GulQoY5MK4Fghb_azQb2aB7wJgUFHSLk/s960/image_2024-10-22_09-18-04.png

អ្នកគាំទ្រខឹ.ងស.ម្បារនិងថា Jennie រងភាពអយុត្តិធម៌ពីកម្មវិធីតន្រ្តី

0

ថ្មីៗនេះ Jennie បានទម្លាក់បទថ្មីមានចំណងជើងថា Mantra ហើយបាននិងកំពុងផ្សព្វផ្សាយវាតាមវិធីផ្សេងៗ រួមទាំងការថតទុកជាមុនសម្រាប់កម្មវិធីតន្ត្រីកូរ៉េ។ ទោះជាយ៉ាងណាក៏ដោយ ភាពចម្រូងចម្រាសបានកើតឡើងបន្ទាប់ពីការចាក់ផ្សាយនៅថ្ងៃទី ១៩ ខែតុលា នៃកម្មវិធី Music Core របស់ MBC ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-yYvkQDCMeJSVhWyYxKQD3Qky5neHE1Mn7BtlpGI_dVPkIjJuOdu5VMbtnHTMGtenr0msT2KUK-o6WmX-3LrgvVVhn-7NMcbauP8BJmzJcRm19WinFTQ5zFFAafa0_AVsV3D_ijSX2atnOhyphenhyphenPv5WEHnvT4F1IDJv985cJvCTFW3aqMIzDaCh5O6VT7aqm/s640/image_2024-10-22_15-51-32%20(2).png

មុនពេលកម្មវិធីចាក់ផ្សាយ មនុស្សជាច្រើនរំពឹងថា Jennie នឹងត្រូវបានតែងតាំងរួមជាមួយ តារាចម្រៀង Karina សមាជិក Aespa ដែលចេញបទទោល (Up) និងក្រុម QWER ជាដើម។ គណនីដ៏ពេញនិយមមួយដែលគេស្គាល់ថាសម្រាប់ការវិភាគពិន្ទុកម្មវិធីតន្ត្រី ថែមទាំងបានចែករំលែកចំណាត់ថ្នាក់នៃការបង្ហាញមុន ដែល Jennie ស្ថិតក្នុងចំណោមកំពូលទាំងបី ដែលមានការនាំមុខយ៉ាងច្បាស់ជាងសិល្បករផ្សេងទៀត។ ប៉ុន្តែពេលដែលកម្មវិធីបានចាក់ផ្សាយ អ្នកគាំទ្រមានការភ្ញាក់ផ្អើលពេលឃើញ Jennie មិនត្រូវបានគេតែងតាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9CHFIc2f8II-nKjMFUpHQo45c_CIaI0Ss3NQ2PH2jrnRcz7RUaXBqcgrQt9h9FfIzQmRrWp9y7ZA6Si3LddhSGDgzPybUnMHtQRKEwG6NCwo_D9fa1HMt3CRI5g37vRcNW2oIzxun71myTSLi_TbCJR6GEjOawuYYEfmFYxZOoFjSPanZZKlRv-55smkt/s1280/image_2024-10-22_15-51-32.png

អ្នកគាំទ្របានប៉ាន់ស្មានថា Mantra របស់ Jennie ត្រូវបានដកសិទ្ធិដោយសារតែវីដេអូចម្រៀង «មិនច្បាស់លាស់»កំណែដែលមានពាក្យថា «ass ដែលចង់សំដៅថាគូទ»។ នេះទំនងជាបណ្តាលឱ្យមានការដកពិន្ទុចេញពីប្រភេទ SNS ដែលរួមមានការមើលវីដេអូតន្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoiK829HgLoQzbVe9yhIkb3s2huAGoglT_WGz5z-kqfNfVxfL9S0Rp3S1Htuf4Jlvvx306aAWSYFn9qAxIaqIk0Hv_c9eSE4B3lLHORG-iwpmQz1w7kEVIWN9S0VYRdnd9XABz_cbIkJKgnxFvz1M9cqpKh-YBeZPF0nSba5IUMKENd5uhFSzbOsLWn6co/s925/image_2024-10-21_16-53-31.png

អ្នកគាំទ្រដែលខឹងសម្បារបានចូលប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងឆាប់រហ័ស ដោយបានចោទ MBC ថាមើលងាយ Jennie ដោយអយុត្តិធម៌។ ខណៈពេលដែលអ្នកគាំទ្រភាគច្រើនមិនបានបន្ទោសក្រុម AB6IX ចំពោះលទ្ធផលនោះ ពួកគេបានគូសបញ្ជាក់ពីស្តង់ដារទ្វេ ដោយប្រៀបធៀបអត្ថបទចម្រៀងរបស់ Mantra និងបទរបស់ក្រុមនេះ។ មនុស្សជាច្រើនបានចង្អុលបង្ហាញពីការចោទប្រកាន់ខុសពីក្រោយការសម្រេចចិត្ត ដោយលើកហេតុផលថា ចម្រៀងរបស់ Jennie ត្រូវបានពិន័យដោយអយុត្តិធម៌៕

Peypey Dy ចេញមកបញ្ជាក់ថាលោក កៅ សីហា មិនបានប្រើ.ថ្នាំ.សម្រ.កគីឡូនោះទេ

0

មរ.ណភាពរបស់លោក កៅ សីហា បានធ្វើឱ្យអ្នកក្នុងជួរសិល្បៈមានសេចក្តីសោកស្តាយនិងអាឡោះអាល័យជាទីបំផុតព្រោះតែការចាកចេញនេះលឿនពេក។ ទន្ទឹមនឹងសេចក្តីសោកស្តាយសម្រាប់ការបាត់បង់ធនធានមនុស្សក្នុងជួរសិល្បៈស្រាប់តែមានការភ្ញាក់ផ្អើលចំពោះសំណេររបស់គណនីមួយដែលអះអាងថាជាមិត្តសម្លាញ់របស់លោក កៅ សីហា បានដាស់តឿនអ្នកដឹកនាំរឿងរូបនេះមិនឱ្យប្រើថ្នាំសម្រក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdmc-xV6tzJek7Ov6bpi1Pg2v2oI3J2Yh2T1bUso2yiVyC80XF1-oqtEJhcFbC_WE-2nc5BPS7ECvA4AnyYtt0E0tEpJMzuMdfSBnAUVmkDQLXOeIIZDLZGmZrH8hlNWIMSEeOx1-4VlcvVMpHgmkw9GoXEGm5CHUMByuBXv5_rEvAdKiJLJd46lnnaNDt/s2048/image_2024-02-14_10-37-26.png

គណនីហ្វេកប៊ុកមួយបានបង្ហោះរូបរបស់លោក កៅ សីហា ដោយបានសរសេរថា ប្រាប់ហើយផលិតផលសម្រកគីឡូកុំប្រើ ថ្នាំលើសឈាមលេបឱ្យទៀងទាត់ តែលួចលេបថ្នាំសម្រករហូត និងបានបង្ហាញការសោកស្តាយរបស់ខ្លួនដែលបាត់បង់មិត្តសម្លាញ់២៥ឆ្នាំ។ ទោះយ៉ាងណា ឃ្លាដែលបង្ហាញថាលោក កៅ សីហា ប្រើថ្នាំសម្រកគីឡូបានធ្វើឱ្យមានការរីករាលយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6U9tQ5f29vf5rs1lkYiR5Zqxm61L8KqxsuqhPdwFJ52aWFS0FNnGZHr4LjyL3VUf9yqPvZiSbz2GUcH8VjA6867T8ELYG5Axu9X4gij5D_8dZ866Lz6A8Xalf77nh4Q9ky9NTh5UBAoPvllDfVsW39tY9FTRD-t_H476IdEclcpCPIX7CEogeVDbvxmFv/s2048/image_2024-10-21_09-15-16%20(2).png

ទោះយ៉ាងណា Peypey Dy បានចេញមកបញ្ជាក់ថា លោក កៅសីហា មិនប្រើថ្នាំសម្រកដូចគេបង្ហោះនោះទេ។ លោកបានសរសេរថា «បង កៅសីហាមិនបានប្រើថ្នាំសម្រកដូចអ្វីដែលគេបានផុសទេ ហើយសុំចិត្តកុំបង្ហោះ ឬចែកចាយរូបភាពមិនស្អាតរបស់គាត់អី សូមឱ្យគាត់ទៅបានស្ងប់ផងចុះ»។ មនុស្សជាច្រើនក៏បានលើកឡើងថា អ្នកប្រើពាក្យមិត្តសម្លាញ់តែបែរមកបង្ហោះថាប្រើថ្នាំសម្រកនេះប្រៀបដូចជាធ្វើបាបមនុស្សដែលបានបាត់បង់ជីវិតហើយមិនឱ្យអ្នកទៅបានស្ងប់សុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGVRsM3M-Tkic9KJezZfxlwu3t1sEKlJSrc1QCsWYww7dHH5QGVFMVbiwN-eHYuAfSZk7jb6FzcmQenlRw8k1eZZVG6fy5BKzDYbQkAWWSoHtkgHPy6cFHdBomqjvLllu2XYLQvsQuVvGjq-_NzGY6U4jHH9kv9hl8cmnz1oDQ_19I716Lk87w2ciaQNS0/s1440/image_2024-10-21_09-15-16.png

គួរបញ្ជាក់ថា លោក កៅ សីហា បានលាចាកលោកកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ក្នុងវ័យ៤២ឆ្នាំដោយសារតែដាច់សរសៃឈាមខួរក្បាលមុននឹងចេញទៅព្យាបាលនៅប្រទសវៀតណាម។ លោកគឺជាផលិតករ អ្នកដឹកនាំរឿងមួយរូបប្រចាំផលិតកម្មរស្មីហង្សមាសដោយបន្សល់ទុកនូវស្នាដៃជាច្រើន។ មរណភាពរបស់លោក កៅ សីហា បានធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈតក់ស្លុតសោកស្តាយយ៉ាងខ្លាំង៕

សមត្ថកិច្ចរឹបអូ.ស ទ្រព្យសម្បត្តិក្រុមជនពាក់ព័ន្ធ The iCON GROUP និងបន្តចា.ប់ ខ្លួនជនពាក់ព័ន្ធផ្សេងទៀត

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា សមត្ថកិច្ចបានរឹបអូ.ស យកទ្រព្យសម្បត្តិរបស់ជនពាក់ព័ន្ធសំខាន់ៗជាមួយក្រុមហ៊ុន The iCON GROUP ស្មើទឹកប្រាក់សរុប៤០០លានបាត ។ ជំហ៊ានបន្ទាប់ សមត្ថកិច្ចនឹងប្រមូលភស្តុតាងដើម្បីចា.ប់ ខ្លួនក្រុមជនពាក់ព័ន្ធផ្សេងទៀតបញ្ជូនមកឱ្យតុលាការកាត់ទោ.ស តាមច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIfAYu-EPrYpRIKFauMCR3MkEzzQlgEzj7OJL0FoCWnr14P2iMzOLTIqlrS5DQjY1o67e3sGTlI7CURLKvw_v89rpyizK0FlHZDPNzlcwIsBX_0gA2-WV6jHUzWIDaSS8Hb133fdX_5tVHsYkOLvZTddIxJirF-tXsJvNMusXQc3xXqao79xr-y4t923dI/s1500/image_2024-10-22_15-02-25.png

ក្រោយការចូលរួមប្រជុំតាមដានរឿងក្តីរបស់ក្រុមហ៊ុន The iCON GROUP សមត្ថកិច្ចថៃនិយាយថា មានជនរងគ្រោះប្រមាណ៥០នាក់ បាននាំគ្នាមកដាក់ពាក្យប្តឹងក្រុមហ៊ុននេះនៅស្ថានីយប៉ូលិស ។ រីឯចំនួនជនរងគ្រោះសរុបនៅទូទាំងប្រទេស ដែលបានដាក់ពាក្យប្តឹងក្រុមហ៊ុននៅការិយាល័យស៊ើបអង្កេតកណ្តាល និងស្ថានីយប៉ូលិសនានា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ គឺស្មើនឹង ៦.៩៧៩នាក់ ដែលពួកគេបានខាតបង់ប្រាក់សរុបអស់ជាង២.០៤៦លានបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0HXg0nI2Yj53uF_OfYN73ioQuLk7sCE0oPr5vYRuGoAkNeD5fJL9iE4DvbrfPm-YCq3wDfslrnCrk65iydUlUaSDScuGFfBJigeAoPHNxUa8MZwHrwVdguc8jjOTgi-0qpu3c6MWdic2Ud0R-KSX8HWEnbhK_ml2j21yvA86rcMNM1FashX2K30P03pye/s1620/image_2024-10-22_15-02-25%20(2).png

បច្ចុប្បន្ន ក្រុមជនពាក់ព័ន្ធជាមួយក្រុមហ៊ុន The iCON GROUP ចំនួន១៨នាក់ ត្រូវបានបញ្ជូនមកកាន់ពន្ធនាគារពិសេស ហើយសមត្ថកិច្ចបានចុះត្រួតពិនិត្យ ១១ទីតាំងរបស់ជនពាក់ព័ន្ធ និងមនុស្សជិតស្និទ្ធជាមួយជនពាក់ព័ន្ធសំខាន់ៗទាំង១៨នាក់ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងត្រួតពិនិត្យ និងពុំទាន់បានរាយការណ៍លទ្ធផល ដោយសារចង់លាក់បាំងព័ត៌មាន ឬភស្តុតាងផ្សេងៗដែលមានប្រយោជន៍សម្រាប់រឿងក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzPpQfKQK1UREw_ZcYKZK-p32r-YRzz17rTPdEakM6xqESJhM29I2kX5L-ErPu0VieFnRFmKhsUiN2wijCliYS2snytpauW-gyl-0VJJNRfhYdZdvLY2sffpIwuHTbse6Jx3rPCQNL2kARRJ4zURv7mxgQZC8w1VrWtUPxAQeW6-CLwRleUF_3IVVb3FLa/s936/image_2024-10-22_15-02-26.png
ចំណែកការចាប់ខ្លួនក្រុមពាក់ព័ន្ធផ្សេងទៀត គឺស្ថិតក្នុងការស៊ើបអង្កេត និងប្រមូលភស្តុតាង-សាក្សី ហើយការពាក់ព័ន្ធនឹង១១ទីតាំង ដែលសមត្ថកិច្ចបានចុះត្រួតពិនិត្យនោះ គឺអាស្រ័យលើភស្តុតាង ។ បើរកឃើញភស្តុតាងច្បាស់លាស់ សមត្ថកិច្ចនឹងអនុវត្តតាមច្បាប់បន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAMW1FsO1RqpTr6I4Hhn-fkwCDCp3n-ULkG6PNzgtNVI_Ck4bokCOb9e5e7DiTEMxpxjIyHsGqU7FJ4m9Vly6k9Z9ulS4qFe8Hm2Xyt9Iq9kgYU_fIkP3RskggUQWj2b7psN71HrvQpZ0mp0cYBz8sDT7duqyPfEulIkwOAXI45i4PnkshHmqkyMD1Qwt-/s1280/image_2024-10-22_15-02-27%20(2).png

រីឯករណីមហាជនសង្ស័យថា លោក វ៉ារ៉ាត់ផុន វ៉ារ៉ាត់វរ៉ាគុន (ហៅថៅកែ ផុន) នាយកគ្រប់គ្រងក្រុមហ៊ុន The iCON GROUP ពុំមែនជាជនជាតិថៃ ដោយសារលេខអត្តសញ្ញាប័ណ្ណរបស់លោកចាប់ផ្តើមដោយលេខ៥ គឺសមត្ថកិច្ចបញ្ជាក់ថា លោក វ៉ារ៉ាត់ផុន វ៉ារ៉ាត់វរ៉ាគុន បានចុះឈ្មោះក្នុងសៀវភៅគ្រួសារក្រោយគេ ហើយលោកពុំមែនជាជនបរទេសទេ ។ ទោះយ៉ាងណា សមត្ថកិច្ចនឹងស៊ើបអង្កេតករណីនេះបន្ថែមទៀតថា តើលោកជាជនជាតិថៃ ឬជនបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLuJuC9p1UarxqhcSwQmqhG_i111-PLQeR_qROmBdEFO4S1OLX4J5TDuSll4OKUAQMERJaAyykUGblVk6CDzZrtk-zlRAZBS7-9Kmeu0GqT0Ca2OKxeQeK3tb_k3cH1RPAwNtELZ6aPq4O7KCkIYWZscaaA4Xxhwrw1e1Pc6Sz1PtggqTjer55peZeZY8c/s960/image_2024-10-22_15-02-27.png

ជំហ៊ានដំបូង សមត្ថកិច្ចបានរឹបអូសយកអចលនទ្រព្យ, រថយន្ត និងទ្រព្យសម្បត្តិផ្សេងៗរបស់ក្រុមជនពាក់ព័ន្ធសំខាន់ៗជាមួយក្រុមហ៊ុន The iCON GROUP ទាំង១៨នាក់ បានចំនួនជាង៤០០លានបាត ។ ដោយឡែក មានពាក្យចចាមអារ៉ាមថា ក្រុមជនជាប់ចោទបានប្តូរប្រាក់របស់ពួកគេទៅជាប្រាក់ឌីជីថលនោះ ករណីនេះសមត្ថកិច្ចបានសាកសួរផ្ទាល់មាត់ និងស៊ើបអង្កេតរួចហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb9NvQWXaJyel9EH_6NNsutxc-Fo23rL_SXO7RBKZfTWe9dD2tO8D6c81H6uUcI4B8HBAmekO0LSradSUPPFflhf4EY832VXPE3cpMbkmIPPR6KFv7U2FPEvpDcgqPXZETT-VXs4SDFMWwMba0bFsDWM6dugNDWPY9FbbJDUIFb8Wqu3eugUb6WP0TVwfZ/s1080/image_2024-10-22_15-02-28.png

ប៉ុន្តែសមត្ថកិច្ចសូមសំណូមពរទៅកាន់បុគ្គលល្បីៗ ឬ Influencer នានា គួរតែពិនិត្យឱ្យបានច្បាស់លាស់ មុននឹងនិយាយរឿងនេះផ្សព្វផ្សាយជាសាធារណៈ ពីព្រោះវានឹងធ្វើឱ្យពលរដ្ឋវាយតម្លៃថា ហេតុអ្វីសមត្ថកិច្ចគ្មានចំណាត់ការ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស៊ើបអង្កេតរឿងនេះ និងប្រកាសលទ្ធផលនាពេលឆាប់ៗ ប៉ុន្តែបើជនណាម្នាក់ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាសាធារណៈ ជននោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ៕