Home ព័ត៌មានអន្តរជាតិ អាមេរិករៀបចំពិធីប្រកួតដណ្តើមប្រាក់រង្វាន់ផ្លែល្ពៅយក្សសម្រាប់ពិធីបុណ្យ Halloween

អាមេរិករៀបចំពិធីប្រកួតដណ្តើមប្រាក់រង្វាន់ផ្លែល្ពៅយក្សសម្រាប់ពិធីបុណ្យ Halloween

94
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សហរដ្ឋអាមេរិកបានរៀបចំពិធីប្រកួតផ្លែល្ពៅយក្សសម្រាប់ពិធីបុណ្យ Halloween ដោយប្រគល់ប្រាក់រង្វាន់ទៅឱ្យអ្នកឈ្នះតាមទម្ងន់របស់ផ្លែល្ពៅ ។ ផ្លែល្ពៅនីមួយៗដែលកសិករអាមេរិកបានយកមកប្រកួត គឺសុទ្ធតែមានទម្ងន់ជាង១ពាន់គីឡូក្រាម ដោយសារពួកគេបានថែទាំយ៉ាងល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdq0I4zTemhZsRaz3w1IE4S9MpkXzVQlxBxVwDXl3OLjTM7rmzpCKz110UutA8plLeW4-xHUC-FdWvIYK7ww2kqw1MAF3PlqV3IiXKoEVU_iWBr_MgMDWtvhGL9joQHxWqhuhCgKkqC-cuIjCTSrebNwKgNmHCLq0NG1yuQwTPQzUI1mke0lJ7_n0WmmtH/s840/image_2024-10-23_08-27-21%20(2).png

លោក Travis Gienger ជាកសិករមកពីទីក្រុង Anoka រដ្ឋមីនីសូតា សហរដ្ឋអាមេរិក បានទទួលប្រាក់ចំនួន២២.២៣៩ដុល្លារអាមេរិក ពីកម្មវិធីប្រកួតផ្លែល្ពៅយក្សសម្រាប់ពិធីបុណ្យ Halloween លើកទី៥១ ។ ផ្លែល្ពៅរបស់លោកមានទំហំរហូតដល់៦ម៉ែត្រ និងទម្ងន់២.៤៧១ Pounds (ឬស្មើនឹង១.១២០គីឡូក្រាម) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggRbFbYMgolZuglRawy6BsfB0y51aZZuWBP7OiyEABUmZHG2LWDwcIsPXYRuhhg5CDpjKcWoY6q_oHopHdciM9IPDDHyfqD2463WXlVH7cf4UahsgHA-eHoyOgcspY2HoT5AnM-DJTEiI19CFjfsinXnuGDIzhKpQOA6KMe28XL1SB7KZemuVJVTaOfHup/s840/image_2024-10-23_08-27-21.png

លោក Travis Gienger និយាយថា នេះជាការទទួលពានរង្វាន់ផ្លែល្ពៅយក្ស លើកទី៤ របស់លោក ។ ការប្រកួតផ្លែល្ពៅមានទំហំធំជាងគេលើកនេះ គឺលោកទទួលបានទឹកប្រាក់ចំនួន៩ដុល្លារអាមេរិក សម្រាប់ផ្លែល្ពៅមានទម្ងន់ ១ Pounds ។ ការប្រកួតប្រជែងនេះមានអ្នកចូលរួមទស្សនាជាច្រើននាក់បានអបអរសាទរនឹងជ័យជម្នះរបស់លោក ដែលអាចដាំល្ពៅមានទំហំធំជាងគេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCXCuMiCmH_20H9LpgAY0ZTiDf5ECKrTmvMFROmUwkE9uqQRKNExZP52mPiRKmwDJgEZWnNJVfs-13uuZar9i9GsSmcg3xdiVzu_nD4Z5CNN3iJFOAqsE6jzrF48UGBeLazYJsBdYmdru-bdDQAOQBhWzTnQagV9_t4dhHgozxlGePmJiKCPkBnyodIar2/s700/image_2024-10-23_08-27-22%20(2).png

អ្នកចូលរួមប្រកួតផ្លែល្ពៅយក្សផ្សេងទៀតឈ្មោះ រ៉េនឌុន រ៉ូសាន់ និយាយថា ការដាំផ្លែល្ពៅឱ្យមានទំហំធំៗ គឺត្រូវតែមានការថែទាំយ៉ាងយកចិត្តទុកដាក់បំផុត និងចំណាយធនធានច្រើន ។ ជាក់ស្តែង ការថែទាំដើមល្ពៅ១ដើម ឬថែទាំល្ពៅ១ផ្លែ គឺចំណាយផ្ទៃដីធំណាស់ ហើយត្រូវស្រោចទឹក២លើកក្នុង១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQiOyVegd8i2Da8bVIEJQUWe7LffsWa2ji3mhcmUheSCB8uYxKRTtkF-u2CEGOH06hDo8FZyE65xYDBIz5y3kkQAos8YOzrpVbg745FfpORN3zh2EefuRdya9mIuGFZumwnNaIrMjxHMp07o2bqQUeRgL1JboJMChf140c_CdHRTodfBcd8qGTBHk-45B4/s1280/photo_2024-10-22_15-46-55.jpg

អ្នកចូលរួមប្រកួតរូបនេះបន្តថា ការស្រោចទឹកល្ពៅច្រើនលើកបែបនេះ គឺជាការលំបាកសម្រាប់កសិករដាំល្ពៅនៅរដ្ឋកាលីហ្វ័រញ៉ា ដោយសារអាជ្ញាធររដ្ឋនេះត្រូវការឱ្យពលរដ្ឋជួយសន្សំសំចៃទឹក ។ នៅខែតុលា ឆ្នាំ២០២៤ យើងនឹងបានឃើញផ្លែល្ពៅជាញឹកញាប់ ពីព្រោះជិតដល់ពិធីបុណ្យ Halloween ។

ដោយឡែក អ្នកចូលរួមទស្សនាការប្រកួតផ្លែល្ពៅម្នាក់និយាយថា ខ្លួនពុំធ្លាប់ឃើញផ្លែល្ពៅមានទំហំធំបែបនេះទេពីមុនមក ហើយស្ទើរតែពុំជឿថា មានល្ពៅយក្សជាច្រើនផ្លែបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqDTXT6TLZyl_AfilQN9b7p9h6QfiK2sWOebJ1yIBnJpBuq09W9YPtswIT08M1YSLDVfnR1vRhPKnP0bIrkkh72SUQV_JO2-0jBbm8RY00ZHCqEzwzar9a_vowtci2EV-SIZpWjW8OZYwnpjX1lziYirg90Ooff0TiyLu4M1__z15Zw_2yskadCI_d2kV1/s1600/image_2024-10-23_08-27-22.png

គួរបញ្ជាក់ថា ការប្រកួតនេះបានរៀបចំនៅទីក្រុង Half Moon Bay រដ្ឋកាលីហ្វ័រញ៉ា សម្រាប់ពិធីបុណ្យ Halloween នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ។ ផ្លែល្ពៅយក្សឈ្នះការប្រកួតមានឈ្មោះថា «Mammoth Minnesota» ជារបស់កសិករឈ្មោះ Travis Gienger ហើយវាក៏ជាការបំបែកកំណត់ត្រាពិភពលោក ផងដែរ ៕