DJ Wukong ដែលធ្លាប់មកសម្តែងនៅប្រទេសកម្ពុជាជាច្រើនដងមកនេះបានជាប់ក្នុងបញ្ជី TOP100DJ ដែលប្រមូលផ្តុំទៅដោយDJ ល្បីៗនៅទូទាំងពិភពលោក។ DJ Wukong ក៏ត្រៀមមកសម្តែងនៅប្រទេសកម្ពុជាម្តងទៀតនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឆាប់ៗខាងមុខផងដែរ។
ជឿជាក់ថាអ្នកគាំទ្រកម្ពុជាមួយចំនួនគឺបានស្គាល់ DJ ជាជនជាតិសង្ហិបុរី Wukong មិនខានដោយលោកធ្លាប់មកសម្តែងនៅប្រទេសកម្ពុជាជាច្រើនដងជាពិសេសគឺលោកតែងតែផ្តល់ភាពសប្បាយរីករាយជូនអ្នកគាំទ្រនិងបង្ហាញពីការស្រលាញ់ហ្វេនៗនៅប្រទេសខ្មែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍ថ្មីៗនេះ DJ Wukong បានសាងសមិទ្ធផលដ៏ល្អមួយជាប់នៅក្នុងបញ្ជីកំពូលDJ នៅទូទាំងពិភពលោកមួយរូបក្នុងឆ្នាំ២០២៤នេះ។
តាមការប្រកាសរបស់ DJ Wukong នាថ្ងៃទី២០ តុលា នេះលោកបានជាប់ TOP100DJ ដែលស្ថិតនៅលេខរៀងទី៨៧ ជាមួយនឹងកំពូល DJ ជាច្រើនទៀតនៅទូទាំងពិភពលោកដែលជាមុខមាត់មួយសម្រាប់ DJ នៅតំបន់អាស៊ី ក៏ដូចជាអាស៊ីអាគ្នេយ៍ផងដែរ។ លទ្ធផលគឺស្ថិតនៅក្នុងរយៈពេលមួយឆ្នាំទៀតពីការស្ទង់មតិដ៏សំខាន់បំផុតពីឌីជេកំពូលទាំង ១០០ ផ្តល់នូវ ប្រជាប្រិយភាពរបស់ឌីជេទូទាំងពិភពលោកនៅលើគេហទំព័រ DJ Mag។ សមិទ្ធផលដ៏ធំនេះ DJ Wukong ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយផងដែរ។
ជាមួយនឹងជោគជ័យក្លាយជា TOP DJ មួយរូបនៅទូទាំងពិភពលោក DJ Wukong ក៏ត្រៀមមកជួបអ្នកគាំទ្រកម្ពុជាដូចគ្នា។ ទស្សនិកជនគ្រាន់តែចំណាយថ្លៃសំបុត្រធម្មតាចាប់ពី១៥ដុល្លារ ឡើងទៅមានឱកាសជួប DJ Wukong ដោយផ្ទាល់និងរាំលេងកម្សាន្តជាច្រើនម៉ោងជាមួយនឹងចង្វាក់ EDM និងការសម្តែងបទល្បីៗរយៈពេលរហូតដល់៧ម៉ោងឯណោះ។ កម្មវិធីដែល DJ Wukong មកសម្តែងនេះមានឈ្មោះថា Afterlife: Into Wonderland នៅថ្ងៃ Halloween ធំជាងគេនៅប្រទេសកម្ពុជាក្រោមការសហការរវាងក្រុមហ៊ុន Khmer Beverages និង EDM Cambodia។

កម្មវិធីដ៏ធំសម្បើមអបអរថ្ងៃ Halloween នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង៤ល្ងាចរហូតដល់ម៉ោង១១យប់នៅ Hotel Cambodiana ។ មិនត្រឹមតែ DJ Wukong ប៉ុណ្ណោះទេដែលនឹងមានវត្តមានក្នុងកម្មវិធីដែលរៀបចំដោយក្រុមហ៊ុន Khmer Beverages ក្នុងនោះ DJ MOJI ក៏នឹងមកអង្រួនផ្តល់ភាពសប្បាយទស្សនិកជនកម្ពុជាដូចគ្នាត្រៀមតែកម្លាំងទុកសប្បាយឱ្យហើយទៅ៕










