យើងគ្រប់គ្នាដឹងហើយថា គ្រប់សមុទ្រទាំងអស់នៅលើពិភពលោកសុទ្ធតែមានទឹកប្រៃ គ្មានសមុទ្រណាដែលគ្មានទឹកប្រៃនោះទេ។ ប៉ុន្តែបើយោងតាមគេហទំព័របរទេស Science News Explores បានឱ្យដឹងថា នៅលើផែនដីយើងនេះកាលពីជាង ៣៥ លានឆ្នាំមុនធ្លាប់មានសមុទ្រមួយដែលគ្មានទឹកប្រៃ ពោលគឺមហាសមុទ្រអាក់ទិច ដែលពីមុនមកគឺជាបឹងទឹកសាបដ៏ធំមួយខាន់ចែកដោយដីជាមួយនឹងមហាសមុទ្រអាត្លង់ទិច។
រាប់រយលានឆ្នាំមុន មហាសមុទ្រអាក់ទិក គឺជាបឹងទឹកសាបដ៏ធំមួយ ត្រូវបានគេស្គាល់ថាជា បឹងទឹកសាបអាក់ទិច។ ប៉ុន្តែដោយសារកត្តាធម្មជាតិដូចជាគ្រោះរញ្ជួយដី ផ្ទុះភ្នំភ្លើង ព្រំដែនដីគោកដែលខាន់ដាច់រវាងបឹងទឹកសាបអាកទិច និងមហាសមុទ្រអាត្លង់ទិចបានបាក់ស្រុតចូលគ្នា ដែលបណ្ដាលឱ្យសារជាតិប្រៃពីមហាសមុទ្រអាត្លង់ទិចហូរចូលស្រោបលើបឹងទឹកសាបអាកទិច បង្កើតបានជាមហាសមុទ្រអាក់ទិចនេះតែម្តង។ 
ទោះបីមានឈ្មោះជាមហាសមុទ្រអាក់ទិកក៏ដោយ ក៏សារធាតុអំបិលក្នុងទឹករបស់អាក់ទិច មានត្រឹមតែ ៥០ ម៉ែត្រពីផ្ទៃទឹកប៉ុណ្ណោះ ខណៈជម្រៅចាប់ពីជាង ៥០ ម៉ែត្រចុះក្រោមទៅគឺជាទឹកសាបដដែល។ បច្ចុប្បន្នមហាសមុទ្រអាកទិច មានទំហំ ១៤,០៦ លានគីឡូម៉ែត្រការ៉េ និងលាតសន្ធឹងលើព្រំដែនប្រទេសចំនួន ៥ រួមមាន៖ សហរដ្ឋអាមេរិក, រុស្សី, កាណាដា, ហ្គ្រីនឡែន និងន័រវែសជាដើម។
គួរបញ្ជាក់ដែរថា ក្រៅពីមហាសមុទ្រអាក់ទិកដែលមានជាតិប្រៃតិច ក៏មានមហាសមុទ្រផ្សេងទៀតមានជាតិប្រៃតិចផងដែរ ដូចជាសមុទ្រកាសព្យែន ដែលពីមុនមកគឺជាប្រភពទឹកសាប។ បច្ចុប្បន្នសមុទ្រនេះមានជាតិប្រៃត្រឹមតែ ៣៥% ប៉ុណ្ណោះ គឺជាសមុទ្រដែលមានជាតិប្រៃទាបជាងទឹកសមុទ្រផ្សេងទៀតនៅលើពិភពលោក។ មូលហេតុគឺដោយសារស្ថានភាពភូមិសាស្ត្រ និងជលសាស្ត្ររបស់វា៕.png)










