មរ.ណភាពរបស់លោក កៅ សីហា បានធ្វើឱ្យអ្នកក្នុងជួរសិល្បៈមានសេចក្តីសោកស្តាយនិងអាឡោះអាល័យជាទីបំផុតព្រោះតែការចាកចេញនេះលឿនពេក។ ទន្ទឹមនឹងសេចក្តីសោកស្តាយសម្រាប់ការបាត់បង់ធនធានមនុស្សក្នុងជួរសិល្បៈស្រាប់តែមានការភ្ញាក់ផ្អើលចំពោះសំណេររបស់គណនីមួយដែលអះអាងថាជាមិត្តសម្លាញ់របស់លោក កៅ សីហា បានដាស់តឿនអ្នកដឹកនាំរឿងរូបនេះមិនឱ្យប្រើថ្នាំសម្រក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdmc-xV6tzJek7Ov6bpi1Pg2v2oI3J2Yh2T1bUso2yiVyC80XF1-oqtEJhcFbC_WE-2nc5BPS7ECvA4AnyYtt0E0tEpJMzuMdfSBnAUVmkDQLXOeIIZDLZGmZrH8hlNWIMSEeOx1-4VlcvVMpHgmkw9GoXEGm5CHUMByuBXv5_rEvAdKiJLJd46lnnaNDt/s2048/image_2024-02-14_10-37-26.png

គណនីហ្វេកប៊ុកមួយបានបង្ហោះរូបរបស់លោក កៅ សីហា ដោយបានសរសេរថា ប្រាប់ហើយផលិតផលសម្រកគីឡូកុំប្រើ ថ្នាំលើសឈាមលេបឱ្យទៀងទាត់ តែលួចលេបថ្នាំសម្រករហូត និងបានបង្ហាញការសោកស្តាយរបស់ខ្លួនដែលបាត់បង់មិត្តសម្លាញ់២៥ឆ្នាំ។ ទោះយ៉ាងណា ឃ្លាដែលបង្ហាញថាលោក កៅ សីហា ប្រើថ្នាំសម្រកគីឡូបានធ្វើឱ្យមានការរីករាលយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6U9tQ5f29vf5rs1lkYiR5Zqxm61L8KqxsuqhPdwFJ52aWFS0FNnGZHr4LjyL3VUf9yqPvZiSbz2GUcH8VjA6867T8ELYG5Axu9X4gij5D_8dZ866Lz6A8Xalf77nh4Q9ky9NTh5UBAoPvllDfVsW39tY9FTRD-t_H476IdEclcpCPIX7CEogeVDbvxmFv/s2048/image_2024-10-21_09-15-16%20(2).png

ទោះយ៉ាងណា Peypey Dy បានចេញមកបញ្ជាក់ថា លោក កៅសីហា មិនប្រើថ្នាំសម្រកដូចគេបង្ហោះនោះទេ។ លោកបានសរសេរថា «បង កៅសីហាមិនបានប្រើថ្នាំសម្រកដូចអ្វីដែលគេបានផុសទេ ហើយសុំចិត្តកុំបង្ហោះ ឬចែកចាយរូបភាពមិនស្អាតរបស់គាត់អី សូមឱ្យគាត់ទៅបានស្ងប់ផងចុះ»។ មនុស្សជាច្រើនក៏បានលើកឡើងថា អ្នកប្រើពាក្យមិត្តសម្លាញ់តែបែរមកបង្ហោះថាប្រើថ្នាំសម្រកនេះប្រៀបដូចជាធ្វើបាបមនុស្សដែលបានបាត់បង់ជីវិតហើយមិនឱ្យអ្នកទៅបានស្ងប់សុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGVRsM3M-Tkic9KJezZfxlwu3t1sEKlJSrc1QCsWYww7dHH5QGVFMVbiwN-eHYuAfSZk7jb6FzcmQenlRw8k1eZZVG6fy5BKzDYbQkAWWSoHtkgHPy6cFHdBomqjvLllu2XYLQvsQuVvGjq-_NzGY6U4jHH9kv9hl8cmnz1oDQ_19I716Lk87w2ciaQNS0/s1440/image_2024-10-21_09-15-16.png

គួរបញ្ជាក់ថា លោក កៅ សីហា បានលាចាកលោកកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ក្នុងវ័យ៤២ឆ្នាំដោយសារតែដាច់សរសៃឈាមខួរក្បាលមុននឹងចេញទៅព្យាបាលនៅប្រទសវៀតណាម។ លោកគឺជាផលិតករ អ្នកដឹកនាំរឿងមួយរូបប្រចាំផលិតកម្មរស្មីហង្សមាសដោយបន្សល់ទុកនូវស្នាដៃជាច្រើន។ មរណភាពរបស់លោក កៅ សីហា បានធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈតក់ស្លុតសោកស្តាយយ៉ាងខ្លាំង៕