វាបានក្លាយទៅជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គមចំពោះពាក្យសម្តីរបស់ តាប៊ុយ និយាយដាក់ សុភ័ក្រ កុសុម៉ា និងគូដណ្តឹង។ រឿងនេះបានជំរុញចិត្តឱ្យពិធីករ យ៉ារ៉ូ មិនអាចនៅស្ងៀមដាក់ផាំងៗទៅ តាប៊ុយ ដែលនិយាយដាក់មិត្តល្អរបស់ខ្លួនមិនចេះគិតមុខក្រោយយ៉ាងនេះ។ លើសពីនេះភរិយាពិធីករ ជា វណ្ណារិទ្ធ ថែមទាំងអង្វរ តាប៊ុយ មិនឱ្យចូលរួមកម្មវិធីមង្គលរបស់ កុសុម៉ា ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigkSMy27YUwTr8MZx3gNjyQ3jC1N1pdFt-Yr4ux_yL55ONf6nC5K2mFYx8yYOYlMIVMyzZckp0-VzBqLkE5nbcS6umVnDdImA-PK2OzjJUjNtzrPrPgE2ffMdfSiRa0A_YEcdPsLdV78kE3_egTGRF3kRJgtWeYJkJ9AhQ-S5S8TFnHIgal9A32wFFvT9I/s2048/image_2024-10-22_11-18-53.png

វី យ៉ារ៉ូ បានសរសេរនៅលើបណ្តាញសង្គមថា «លេងសើចក្នុងបណ្តាញសង្គមសម័យ២០២៤បែបអ្នកចេះដឹងបានទេ? បុគ្គលល្បីមួយរូបដែរ ម៉េចចឹង? ទ្រាំលែងបានលូវហើយប៉ះ best friend ខ្ញុំផង»។ ពិធីកររូបនេះបានបង្ហោះសំណេរមួយទៀតថា «អាងតែខុសសូមទោស ខុសសូមទោសមួយដង? បើមួយដងមិនអីទេ ខុសហើយកែ ប៉ុន្តែច្រើនដងនៅតែធ្វើរឿងដដែលៗជាអ្វីវិញ? យកលេសសូមទោសមកដដែលៗ? លេសឬជាអ្វី? បង្ហាញខ្លួនឯងជាមនុស្សបែបណា? ចេតនាអ្វីឱ្យប្រាកដ? ស្មោះត្រង់ជាមួយខ្លួនឯងមើលថា ជាអ្វី? សម័យនេះហើយ ខុសត្រូវសខ្មៅលាក់បាំងមិនបានឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9cSa4sRDQPAdC6_Pfd8LuFf2fhAgPTZZGL4vr3L-BdqKeK4ZDt7hL05Iku_2udnvYpO7N9VdtelH-CP_03Q5sCceUdsViJHFw4Wd43YdvA_7Tr9Ifh2ujYEZazPmYIR35_j2rVAg-Fb51J-v_4EGM2xbdVz8easTC_KAbfjC8JaFz08cIgf3P6eEJ83sU/s2048/image_2024-10-22_11-18-49.png

ងាកទៅកាន់ សុជាតា ដែលជាមនុស្សជំនិត កុសុម៉ា ចាត់ទុកគ្នាជាបងប្អូនបានលើកឡើងដែរថា «យកបងស្រីខ្ញុំធ្វើទីផ្សារ ម្តងជាពីរដងខ្ញុំមិនថាមិនប្រតិកម្មអ្វីនោះទេ តែនេះលើសពេកក្នុងនាមបងជាបងប្រុសដែលបងស្រីខ្ញុំគោរពឱ្យតម្លៃ តែបងដូចមិនដែលឱ្យតម្លៃបងស្រីខ្ញុំសូម្បីបន្តិច បងចង់លេងសើចតែបងលេងបែបមើលងាយនិងមិនឱ្យតម្លៃទៅលើបងស្រីខ្ញុំនិងបងថ្លៃខ្ញុំខ្លាំង ខ្ញុំគិតថាបងគួរតែកែការលេងសើចដែលមិនសូវបានគិតវែងឆ្ងាយរបស់បងនេះចោលទៅ ព្រោះប្អូនមិនចង់ឱ្យមនុស្សគ្រប់គ្នាគេកាន់តែស្អប់បងច្រើនជាងនេះទេបង»។ ចំណែកឯទៅកាន់ភរិយាពិធីករ ជា វណ្ណារិទ្ធ វិញដោយសារសម្តី តាប៊ុយ និយាយត្រង់មិនចេះបញ្ឆិតបញ្ឆៀងអ្នកនាងថែមទាំងអង្វរកុំឱ្យ តាប៊ុយ ទៅថ្ងៃមង្គល របស់ សុភ័ក្រ កុសុម៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh70t50nSWNwUHm2vPKqvVvoEnwfARufsC2LJGKXsgsv1yifB2NHGT2emIyl6TEJiLQ6rbgsw6cIL1n0BaMFXWDksHWHan_2KEJyYExYMouGe3zUNz3KMvwS69UXHYAORL9yZ0lVq4hlc0vJRR-cCPjpGiXYswO8_GlvXgNstCMVmmiuxYNOcy0WoHY7II-/s2048/image_2024-10-22_11-18-46.png

គួរបញ្ជាក់ថា តាប៊ុយ បាននិយាយលេងសើចដាក់ សុភ័ក្រ កុសុម៉ា និងគូដណ្តឹងថា កូនកំលោះសន្សំលុយមិនគ្រប់តែកូនក្រមុំថែមលុយការប្តី។ ពាក្យសម្តីនេះបានធ្វើឱ្យ កុសុម៉ា ប្រតិកម្មលេងសើចបែបមិនឱ្យតម្លៃនាងនិងអនាគតស្វាមី។ ផ្ទុះប្រតិកម្មបែបនេះ តាប៊ុយ បានចេញមកសូមទោសដោយនិយាយថាខ្លួនជាមនុស្សត្រង់មិនចេះនិយាយបញ្ឆិតបញ្ឆៀង ដែលធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWhi6KAnHE6hyhxO9UBsB4gMqp5UBhE8vTFr-krI0DJrWEcvAU_gWFurPfhkk2VfUwcEohLKWARZpPlT5kp7BDJ2S2K27rbW2OivXjFKHBaL8C9F_g7CYnMgP1Q5KcpGhVglUWaAxQIt_qDsENkwybyQjwOyD2GulQoY5MK4Fghb_azQb2aB7wJgUFHSLk/s960/image_2024-10-22_09-18-04.png