Home ព័ត៌មានអន្តរជាតិ ឥទ្ធិពលព្យុះត្រូពិក Trami នឹងបង្កឱ្យមានទឹកជំនន់ខ្លាំងបំផុតមិនធ្លាប់មាននៅប្រទេសហ្វីលីពីន

ឥទ្ធិពលព្យុះត្រូពិក Trami នឹងបង្កឱ្យមានទឹកជំនន់ខ្លាំងបំផុតមិនធ្លាប់មាននៅប្រទេសហ្វីលីពីន

41
0

ហ្វីលីពីន៖ ផុតពីព្យុះត្រូពិក Bebinca ឥឡូវនេះប្រទេសហ្វីលីពីនកំពុងប្រឈមមុខនឹងព្យុះថ្មីមួយទៀតហើយគឺព្យុះត្រពិក Trami ដែលនឹងបោកបក់មកលើតំបន់ជាច្រើនក្នុងប្រទេសនេះបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiusXvXcNJqtkBONS4VcpAFQcz466-EVFFTe3y0NAQXv6OirmNTPGu4GFzG5zOU2vtTpsVSeB1AM1ydk1Gyzl5lu6ZpXflQzm9XSRmX_02TkTjmqAFHVCXNKnlmu1abcAKmTQsophnzn449iJ9Sx4In_OcW5i5jtEMJnHXJKEJZhiAnu-mcTADZvw3aN1_G/s2048/image_2024-10-23_09-35-02%20(2).png

យោងតាមសារព័ត៌មានបរទេស Reuters នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា បច្ចុប្បន្នប្រទេសហ្វីលីពីនបានប្រកាសអាសន្នអំពីហានិភ័យគ្រោះមហន្តរាយនៅតំបន់ចំនួន ៧ ក៏ដូចជាបានផ្អាកការងាររដ្ឋាភិបាល និងបិទសាលារៀន ហើយធនាគារកណ្តាលរបស់ខ្លួនក៏បានបញ្ឈប់ការជួញដូររូបិយប័ណ្ណបរទេសជាបណ្តោះអាសន្នផងដែរ ដោយសារព្យុះត្រូពិច Trami ខិតជិតមកដល់ ដែលអាចបង្កឱ្យមានទឹកជំនន់ខ្លាំងបំផុតមិនធ្លាប់មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPUbMfkJgCOqlGJHPVL5G351jc70ttcDJhQftfnxEO5GWt3lttDJmuwwOuHMyWzYiwfLqZ5sRKBiVqMATcdD_cFspaRjQdTk69_aPwuKV-YC5l0ikb56avpFoXdidyoQ9yV3IKpcMpzWfu1lVjGR2XbgGUMhXmjtfkW5_VC_nRUYBC_XDgDXTmq0nUvKjx/s2048/image_2024-10-23_09-35-02.png

អ្នកព្យាករណ៍អាកាសធាតុរដ្ឋ Pag-asa បាននិយាយថា ឥទ្ធិពលព្យុះត្រូពិក Trami នឹងមកដល់ប្រទេសហ្វីលីពីននៅល្ងាចថ្ងៃទី២៣ ដល់ព្រឹកថ្ងៃទី ២៤ ខែតុលានេះហើយ ដែលនឹងបក់បោកក្នុងល្បឿន ៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបង្ខំឱ្យរដ្ឋាភិបាលក្នុងតំបន់ចំនួន ៧ ត្រូវជម្លៀសអ្នកស្រុកចេញជាបន្ទាន់។ គិតត្រឹមម៉ោង ៨:៥០ នាទីយប់ថ្ងៃទី២២ ខែតុលា តំបន់មួយចំនួនត្រូវបានជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ និងខ្យល់បក់ខ្លាំងបាត់ទៅហើយ ទម្រាំតែព្យុះ Trami បានមកដល់ទៀត ប្រទេសហ្វីលីពីននឹងរងការខូចខាតធ្ងន់ធ្ងរបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiXPR5yfmlVNoVdppbT2qWrdRewJlL6N0MmvHMErFiugceyOa6BM90okXJ8bFR7s14zr8e14t9gcIQTYnw0xdO5tZlFwBSbkJuMiyWfPeeNYCC7d_Rg25CB6eDAbSTCe_ewJnVanaPdibKpSrCoc06tkrwWIXKloDE1HgblKIUYy-KRoIM6sV2jAMdaTYu/s1200/image_2024-10-23_09-35-03.png

យោងតាមក្រសួងសុខុមាលភាពសង្គម និងអភិវឌ្ឍន៍បានប៉ាន់ប្រមាណថា មនុស្សជាង ៣៣.៥ លាននាក់អាចនឹងរងផលប៉ះពាល់ដោយព្យុះត្រូពិក Trami ដែលជាព្យុះកាចសាហាវបំផុតមិនធ្លាប់មាន។ គួរបញ្ជាក់ដែរថា កាលពីខែមុនប្រទេសអាស៊ីអាគ្នេយ៍មួយនេះក៏ជួបប្រទះនឹងឥទ្ធិពលព្យុះត្រូពិច Bebinca ដែលបានបោកបក់បំផ្លាញតំបន់ជាច្រើនធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធខ្លាំងផងដែរ។ ក្រៅពីប្រទេសហ្វីលីពីន ប្រទេសមួយចំនួនទៀតដូចជាថៃ និងវៀតណាមក៏រងឥទ្ធិពលខ្យល់ព្យុះនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8eIcISKQtebNZUqqXzlnLUhv9yQKkQuUCKD3SI13OhCrgIlwFWbYA0w3ETxJWKiLuC9MtjtXvdb93W9TLU-_ho2W6kflkArPew5YOECYoUdjhfI2_uAfcnj6osIlSHuf3ks-V5qnUSa6uAtvxbGlJreMqUES2rkLlFm9IhvsqZrDzrPMq2QYGkLNU2tjY/s1500/image_2024-10-23_09-35-01.png