Home ព័ត៌មានអន្តរជាតិ អាកាសយានដ្ឋាននូវែលសេឡង់កំណត់រយៈពេលឱ.បលាគ្នារបស់អ្នកដំណើរ

អាកាសយានដ្ឋាននូវែលសេឡង់កំណត់រយៈពេលឱ.បលាគ្នារបស់អ្នកដំណើរ

58
0

ប្រទេសនូវែលសេឡង់ ៖ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អាកាសយានដ្ឋាននៅប្រទេសនូវែលសេឡង់ បានកំណត់រយៈពេលឱ.បលាគ្នារបស់អ្នកដំណើរនៅបរិវេណខាងមុខអាកាសយានដ្ឋាន ត្រឹមតែ៣នាទីប៉ុណ្ណោះ ។ ប៉ុន្តែបើអ្នកដំណើរណាចង់ឱ.បគ្នាឱ្យបានយូរជាងនេះ ពួកគេអាចទៅឱ.បបន្តនៅចំណតរថយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbqutMw7VXUkXBRu4qpCNSaQdZefbtdjjIAIlbUNWsogygOejKlR2yhDtVSvS3Qr8TGp6PnPHruUPx37X6OsYytFmnRgyuEglAUXZoJHRwD22PGrxoh6HuMjLBcfiXCich3RPVYEyq82o_srzZl5vOPG38N5H5VeNGIXstgM0jS0jxcBf4-fmn1vCu0YDh/s800/image_2024-10-23_08-45-21%20(2).png

អាកាសយានដ្ឋានរំពឹងថា ការកំណត់រយៈពេលឱបលាគ្នារបស់អ្នកដំណើរនេះ នឹងអាចជួយកាត់បន្ថយចំនួនមនុស្សប្រមូលផ្តុំគ្នាណែនចង្អៀត និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅបរិវេណអគារសម្រាប់អ្នកដំណើរឡើងយន្តហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9WEstLVKpl0Y6-uPcONW_HbLbs3zCtvRPRrbRPGfd_QFNmH7j2J2VvKveoMVxUkTW19KVuvhyphenhyphenMFNMkH9Pjhgb-n25lJWjtVSmXvvILMyQBRGprIQGA00WqyYlsxWfQ8QLOm9zdqzWg5S8sukd5dVf0noXOl1JA9VILB4wNJ95LCynqGTLFBQoKKHnC32-/s1440/image_2024-10-23_08-45-21%20(3).png

អាកាសយានដ្ឋាន Dunedin International Airport ស្ថិតនៅកោះខាងត្បូងនៃប្រទេសនូវែលសេឡង់ បានបិទស្លាកប្រកាសឱ្យអ្នកដំណើរឱបលាគ្នាមិនលើសពីរយៈពេល៣នាទី ហើយស្លាកសញ្ញានេះបញ្ជាក់ថា បើអ្នកដំណើរណាចង់ឱបលាគ្នាយូរជាងនេះ សូមទៅឱបគ្នានៅចំណតរថយន្តបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim4Zl7zRvazEf5jsHKs40uvXW5fVw9vfJMcF5YcQOCHUruglJgAE_xkIwjgulrkC8m_fQqh7TB3Qkk7KVWbBUhqTU30N_HYG8f9IXf7h1l0lTVpGoN-RD830IQlCa6qLzzLeAns2z4VLOuDAHkRo3ulh1Ka9kitMRAGTDMQu58-rJB7PkgH3pjZoSZ_rty/s686/image_2024-10-23_08-45-21.png

ការកំណត់រយៈពេលឱបគ្នារបស់អ្នកដំណើរ ត្រូវបានគេចាត់ទុកថា គឺជាការព្យាយាមបង្កើនវិធានការសុវត្ថិភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅបរិវេណអគារអ្នកដំណើរឡើងយន្តហោះ ។ វាជាបម្រាមយ៉ាងតឹងរ៉ឹងរបស់អាកាសយានដ្ឋាន Dunedin International Airport ហើយបើអ្នកណាម្នាក់ពុំអនុវត្តតាមទេនោះ គឺនឹងត្រូវបានពិន័យជាប្រាក់ ហើយវាជាករណីដែលអាកាសយានដ្ឋានពុំចង់ឱ្យកើតឡើងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT4Clozn1k5EONsibaNkx1Qkp1q5Ezsi0B38taUSl9FHjI6XNpeh3sIVFaa3nW5QS1ajQ3Czczt5u9yf4PCu0klGacFQPlUraQXDcgHJiUUxHa8ujoyDtbK_O0abbb2k64oeHk6ytU47rVbyTcQ9fuylfcqjbtR1yLb8WfOnrPz1ZNM-4rU6ILSkozKJQb/s820/image_2024-10-23_08-45-22.png

នាយកអាកាសយានដ្ឋាន Dunedin International Airport បញ្ជាក់ថា នៅបរិវេណអគារអ្នកដំណើរ តែងតែមានអ្នកដំណើរ និងក្រុមគ្រួសារខ្លះនិយាយលាផ្តាំផ្ញើគ្នាយូរបន្តិច ហើយវាធ្វើឱ្យអ្នកដំណើរផ្សេងទៀតពុំអាចលាក្រុមគ្រួសាររបស់ខ្លួនបាន ។ ដូច្នេះ អាកាសយានដ្ឋានក៏បង្កើតបម្រាមនេះដើម្បីឱ្យក្រុមគ្រួសារផ្សេងមានឱកាសលាគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwVr1hwyypI1shQ_f4dDwlsJhlvUPTCMOEM-A8WzTQIFbI3G9jaUPlvMdgrcz5TJB6jwZG4lv7NAWSL5s0FM7hhVtchrFOIL7LdsZPxkGS0aUOyvbrz4FSAKVlS9jwWj_JlVHzl3_Hk6VuMApTGH7JDP3DUNT5juiUMRkrAlpwKP2NQTk4R-AUhOOJT_Az/s768/image_2024-10-23_08-45-23.png

ក្រោយពីអាកាសយានដ្ឋាននៅប្រទេសនូវែលសេឡង់ប្រកាសពីបម្រាមនេះ បានធ្វើឱ្យមហាជនរិះគន់អាកាសយានដ្ឋាននេះយ៉ាងខ្លាំង ប៉ុន្តែខាងអាកាសយានដ្ឋានបញ្ជាក់ថា អាកាសយានដ្ឋានពុំបានកំណត់រយៈពេលឱបលាគ្នារបស់អ្នកដំណើរតាមនាទីកំណត់យ៉ាងត្រឹមត្រូវទេ ប៉ុន្តែចង់ឱ្យអ្នកដំណើរទុកកន្លែងឱ្យអ្នកផ្សេងទៀត ។ បើអ្នកដំណើរណាចង់និយាយលាគ្នាលើសពី៣នាទី ភ្នាក់ងារអាកាសយានដ្ឋាននឹងអញ្ជើញពួកគេទៅកាន់ចំណតរថយន្ត ៕