Home Blog Page 796

កុំភ្លេចចូលរួម! អាទិត្យក្រោយនេះនឹងមានការ “ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា” ដ៏ធំមួយ នៅរាជធានីភ្នំពេញ

0

ថ្មីៗនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានគូសបញ្ជាក់ថា ក្រសួងនឹងរៀបចំ “ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា” ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2EYEeePySg44L3MrpKdkOnSBu_TRqbEGzB7hXn0y5qd_rD7aQNJXnkvzbz1EafkjWRgAlDMRvz97RWkJoFskpDClIvmC1lGZlbJefshlGm2xPhztRQondePwUtyeZuB1kwN_scX9F7lSXQymmA8wA_Qfs8I0eS4NtCgxupo0Frj_IbV8v8l5jxB9hieo9/s1350/IMG_9579.JPG
ពិព័រណ៍នេះ រៀបចំឡើងនៅក្នុងគោលបំណងបង្ហាញជូនសាធារណជនឲ្យបានស្វែងយល់អំពីសិប្បកម្មប្រពៃណីតាមសហគមន៍នានាក្នុងប្រទេសកម្ពុជា ដែលជាជំនាញវិជ្ជាជីវៈដូនតាខ្មែរ និងដើម្បីអបអរសាទរ«ក្រមា»ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់កម្ពុជា ចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOdXFdJD-cZlbNJiEX_ZSk5B6cScMgkF6hyYqelpPWqyounTnUX-I_VTt7Mq-VyMD3RRJSyf8hVQ6j-WJN6vek-wOpSzhlgFCEukIkIuaIns0ec5eYXEajyzra4FJeEuiMH02Kf_ONdGH8fmiVfLZUFXXbImXyUs7bIHyAMmsf8PRW4bA_r4FSM2dIYi8I/s1350/IMG_9580.JPG

ពិព័រណ៍នេះ មានកម្មវិធីសំខាន់ៗដូចជា ការបង្ហាញជំនាញរបស់សិប្បករ, កម្មវិធីស្វែងយល់ពីសិប្បកម្មប្រពៃណី ,បទបង្ហាញអំពីសិល្បៈកាច់ផ្កា ចាក់ស្មុក ដេរប៉ាក់ លម្អក្រណាត់ សិល្បៈគំនូរ ចម្លាក់ ផាត់ពណ៌, ការស្វែងយល់អំពីមរតកខ្លែងខ្មែរ និងគំនិតច្នៃប្រតិដ្ឋ, បទបង្ហាញអំពីជំនាញវិជ្ជាជីវៈដូនតា, ការបង្ហាញទេពកោសល្យសិល្បៈកុមារ, ការស្វែងយល់អំពីតម្បាញក្រមា និងវប្បធម៌ខ្មែរ, ការបង្ហាញបច្ចេកទេសបុរាណក្នុងវិជ្ជាស្មូនក្អម-ឆ្នាំង, ការបង្ហាញម៉ូតសម្លៀកបំពាក់ច្នៃប្រតិដ្ឋពីក្រមា, ការសម្តែងឧបករណ៍តន្រ្តីទោល និងការប្រគុំតន្ត្រី ចម្រៀង រាំកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGnDLCQoQXewgHWFlpV9U6OPUUM_Pla7rf6kStJOVNbARfMGevC29KuG68RndAtC2MX9y-gD9gbMJBHtLdrlEdJCB7znDQmPe62tp3-ZkEh9VIAC8d8veEJlmZ_vtZCVRLYUcx-_bZ6-1AThUMj7gYt4_v8T0vGr9Zj817RBErM3lW6i0qA-ejD83Ap4YV/s1350/IMG_9578.JPG

ដូច្នេះ សាធារណៈជនទូទៅអាចអញ្ជើញមកចូលរួមទស្សនាដោយសេរី ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ចាប់ពីម៉ោង៩:00នាទីព្រឹក ដល់ម៉ោង៨:៣០នាទីយប់ នៅក្នុងបរិវេណសារមន្ទីរខ្លែងខ្មែរ ស្ថិតនៅវិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtyFNCZx_31JtoJLv6e3BPW7O9mLlpR6WTPHv978FLMIFhuzWjzOLfcC_4Bj8knsdyOAGe5aBxfeWNlFe3xWi5OYtrywmzwHaKBaiH1bhR9UB3kBBpRNSL_4zP3N30MVU2C75Z66WK4nRxwZFuo2MPNUkYFHmOm3O_Z20ml_R1PxdHA8lU5Z3mHZqcXkCG/s2048/IMG_9577.JPG

វត្តមានសាន់តាក្លូសយ៉ាងភ្លុកទឹកភ្លុកដីក្នុងប្រទេសវៀតណាម បង្កការចាប់អារម្មណ៍ដល់មហាជន!

0

ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវីដេអូមួយ នៅលើដងផ្លូវ ប្រទេសវៀតណាម ដែលមានតាសាន់តាក្លូសយ៉ាងច្រើនកំពុងជិះម៉ូតូ បង្កើតបានជាទិដ្ឋភាពដ៏ថ្មីនិងប្លែកភ្នែកបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlFt5jxI3xnSXUX7-NRHFQDXcuBmIAI9GtiRiRZdFp2DEb9R6A9KRhWzyMLeP2hfP_NvzUlWD2AK2x-oEuW38OoPA4ZLMTkotfozSFkEmJg2l2hQQ02_EhAkJ9avR7zO4wJkxfMxBTYdjtqhhw1c-2rpC4CXQIlDxO85wo8iySDOiJ7CL0n3LijNOOs2Mu/s960/469630625_1124366299698558_2015124575549382504_n.jpg
កាលពីថ្ងៃទី ១០ ខែធ្នូនេះ យោងតាមការដាក់បង្ហោះនៅលើបណ្តាញសង្គម Tik Tok ដោយគណនីជនជាតិវៀតណាមបានចែករំលែកវីដេអូឃ្លីបខ្លីមួយ បង្ហាញពីវត្តមានតាសាន់តាក្លូសយ៉ាងភ្លុកទឹកភ្លុកដី នៅម្តុំទីលានប្រវត្តិសាស្រ្ត Vo Nguyen Giapដ៏ល្បីឈ្មោះ ស្ថិតក្នុងខេត្ត Tai Nguyen ប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj36FKvo6f3bPG3BA9-kvJM9ULJNkT4ZbSqKR3IU_2qE33UNzHDIlO39qATOwwFg_n0PFKLMwwZYUsmhWTAc2atqK9vKRIPO1LgKcUY5FwBX-9_SXQYVJ7MBUm28IG2TPKhnVdtMDgproMuGkRs5cv3IafWx_cEL2rbR4yxEg_U8oUbA_y8FYKxXgMji-TV/s2048/469827746_1124373686364486_5246525168274355100_n.jpg

តាមរយៈវីដេអូដោយសង្កេតឃើញថា មានមនុស្សរាប់រយនាក់ទាំងប្រុសនិងស្រី បានតែងតួនិងស្លៀកពាក់ជាសាន់តាក្លូស មកប្រមូលម្តុំគ្នាយ៉ាងគួរឲ្យចាប់អារម្មណ៍នៅលើដងផ្លូវនោះយ៉ាងមមាញឹក មានអ្នកខ្លះដើរ និងមានអ្នកជិះម៉ូតូផងដែរ។ ជាមួយនឹងទិដ្ឋភាពដ៏ប្លែកនេះ មហាជនភាគច្រើនហាក់មិនដែលប្រទះឃើញពីមុនមកនោះទេ ក៏បានផ្ទុះនូវការកោតសរសើរ និងចែករំលែកពេញបណ្តាញសង្គមអ៊ីនធើណែត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKI9O8J9NEqUTsxSR2jxB6UN-6p7l14BHTYXvhTcEVin_XAycm4rmAjgcEiAOL8f3uuFWqvBGobGggTVBqH83GXtI74pDDwjFJRJ8KJhpxP8jRf-W2bRdV52ck9Yf1PqEk_uVaIu_v4Q6-wLMPHxXWRWuDBmg8iIcm7byYqcn2MfGpAKIdRaCXWTOD8OEC/s2048/469855683_1124368516365003_4274346463312590285_n.jpg
បើតាមការលើកឡើងរបស់អ្នកលេងបណ្តាញសង្គមបានឲ្យដឹងថា វត្តមានរបស់សាន់តាក្លូសដ៏ច្រើននេះ គឺរៀបចំឡើងដោយក្រុមហ៊ុន Danko Group ក្នុងគោលបំណងឲ្យសាន់តាក្លូសធ្វើដំណើរទៅចែកកាដូដល់ក្មេងសិស្សសាលា ដើម្បីអបអរដល់ឱកាសបុណ្យណូអែលដ៏ឆាប់ខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2PoQqZQ3-hxzOaMkjyGNcxUtZaVmq4BHZbIPHBbKm2ZLwVvN4mwrhOH0VqPYl3X_lWaMXYdoQo8PavQg2A-MosmdNWSko8rec4xhNooeULR5plUbhIoD80ER96wBigQR7APK5MzgU_iglTY1GbAigTte1IPZvFQ3UFEFYAg4xXVcKHXTEs03lQE_4SXnm/s2048/469956041_1126616779473510_4307990868075679453_n.jpg
យោងតាមការដាក់បង្ហោះរបស់គេហទំព័រ Danko City បានគូសបញ្ជាក់ថា រដូវកាលបុណ្យណូអែលនេះ Danko City បាននាំយកនូវព្រឹត្តិការណ៍ដ៏ពិសេសមួយ គឺប្រមូលផ្តុំដោយសាន់តាក្លូសជាង ៣០០នាក់ មករាំជុំគ្នានៅបរិវេណ Danko City បង្កើតបានជាបរិយាកាសដ៏អស្ចារ្យ។ នៅទីនោះ សាន់តាក្លូសរាប់រយនាក់បានបង្កើតការសម្តែងដ៏រស់រវើក ពោរពេញដោយសំណើច និងភាពរីករាយផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghE0yGju8l3pOKM6SHNQkG94KweB6oR_xMnKrKGXsEA1KWRzS2WXRn_KaADch3zl91aIlUgYqDnq6bo52LMaDx0PsH4unUtrc8XuskFFbcBjsyNG_ttrBi0Z7t1LKcJ360ehe_gyB2wPtt1BGSWgzV4MGMB82sxvGVgjuofgKESEu4Ta7A0QRZQvNHzFAm/s1600/470016901_1126616709473517_4396208293496870481_n.jpg

បញ្ឈប់ប្រើប្រាស់សម្ភារៈផ្ទះបាយផលិតពីផ្លាស្ទិកពណ៌ខ្មៅជាបន្ទាន់ បើមិនចង់ប្រឈមនឹងជំងឺមហារីកធ្ងន់ធ្ងរ!

0

យោងតាមលទ្ធផលការស្រាវជ្រាវចុងក្រោយនៅប្រទេសហូឡង់ បង្ហាញថា ការប្រើប្រាស់សម្ភារៈផ្ទះបាយមួយចំនួនដែលផលិតពីផ្លាស្ទិកពណ៌ខ្មៅ និងស្រោបដោយសារធាតុធន់នឹងកំដៅភ្លើង នឹងបណ្តាលឱ្យអ្នកប្រើប្រាស់កើតជំងឺមហារីក, ប៉ះពាល់ដល់កម្រិតអូរម៉ូនក្នុងរាងកាយ ព្រមទាំងមានផលប៉ះពាល់ជាច្រើនទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0es-F223tZPIb5Yq1qt3Udu3kpiaMH8S65LZh7xheIV6JcKh652qLE0gjjq3I3HWYpM-ECwcL7bNE1_a5KB5wSiWIYqrxo6Mh3Hl63U0zvpPuJ6XDIB49EzLjqxTjkyntMbBR3OazM59GRERRfjXogvkSIcSN0QsRpUmLv08BSpMGh9TgFn2GasByrtTg/s550/image_2024-12-14_09-39-16%20(2).png

ការស្រាវជ្រាវថ្មីនេះធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវ Toxic-Free Futures និងវិទ្យាស្ថានជីវិត និងបរិស្ថាននៃសាកលវិទ្យាល័យនៅទីក្រុង Amsterdam ប្រទេសហូឡង់ ។ ក្រុមអ្នកស្រាវជ្រាវបានសាកល្បងសម្ភារៈផ្ទះបាយ ចំនួន២០៣ប្រភេទ ដែលផលិតពីផ្លាស្ទិកពណ៌ខ្មៅ ហើយលទ្ធផលបង្ហាញថា ៨៥% របស់ផសម្ភារទាំងនេះ គឺមានផ្ទុកសារធាតុការពារកំដៅភ្លើងកម្រិតខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6pL6h7Z6dsuHgZQAstopVtrYWz1ES_34FzqGhNV5_fmVcIqlSCeehv7Ck2VPF6odJiTZnINy0iw_32YYnzNM_E_ZDDxvuTvwRvQX5cPs9KQUSfQk5rRdjt98lfS_DdmCqwgOLN03wXRI_3ZePH5nVpKlihuOQgQ8DzzDg5nR2Jfuu7_G__7G2C8JAvWFo/s1200/image_2024-12-14_09-39-16%20(3).png

ការស្រាវជ្រាវបានផ្សព្វផ្សាយជាសាធារណៈក្នុងទស្សនាវដ្តីថា សារធាតុធន់នឹងកំដៅភ្លើង (ឬ Retardant) មានលក្ខណៈដូចគ្នានឹងសារធាតុដែលប្រើប្រាស់ក្នុងឧបករណ៍អេឡិចត្រូនិកផ្សេងៗដែរ ដូចជា ៖ ទូរស័ព្ទដៃ និងកុំព្យូទ័រ ។ សារធាតុនេះមានតែនៅក្នុងសម្ភារៈផ្លាស្ទិកពណ៌ខ្មៅប៉ុណ្ណោះ ហើយសម្ភារៈផ្លាស្ទិកពណ៌ផ្សេង គ្មានសារធាតុនេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkhSZvKKMlMtbyS9CzhbhyphenhyphenxAu27QY-GpDchG-TAjXEZzmdiXLK9SaSJrmaeeoe8sKMTNKBVgNtWyyGrWRVSKZsyC6otM0l-sYZea18pbp1MkoDSAmf-yioByBe3zJ1xIuR58uBTT4so8xt6STRpQez5XgKXwNWXt289M6nPi0L_W1LLqr7DopVcNUFEYVP/s1280/image_2024-12-14_09-39-16.png

អ្នកស្រី លី នាយកគ្រប់គ្រងផ្នែកវិទ្យាសាស្ត្រ និងគោលនយោបាយ ហើយបានចូលរួមការស្រាវជ្រាវនិយាយថា ពុំគួរប្រើប្រាស់សម្ភារៈផ្ទះបាយផ្ទុកសារធាតុគីមីបង្កជំងឺមហារីកទេ ពីព្រោះវានឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ ។ ក្រោយការត្រួតពិនិត្យរកឃើញថា សម្ភារៈផ្ទះបាយដែលផលិតពីផ្លាស្ទិកពណ៌ខ្មៅ បានផ្ទុកសារធាតុ Retardant ច្រើនគួរឱ្យបារម្ភ ជាពិសេស វាប៉ះពាល់ខ្លាំងដល់កុមារ និងស្ត្រីវ័យបន្តពូជ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6dogVYBqWEBbVY-bJinyur4Ej5sF9JSblknZ_TpzQFhXQtCvE75mC8ON6XpEe6kyP9hqylaWf1rEADuO6OEUpsjyag0bEwDbYX5EZkDnUoZsJa7P7IiP1zD0xN8rbFRg4MBzJuMWzysyTIMeThvED3P9ZPf0B1nwQoGqRoh2TuOZnJCf6VKWB1mooR62M/s3000/image_2024-12-14_09-39-18.png

សារធាតុ Retardant នឹងបង្កផលប៉ះពាល់សុខភាព ដូចជា ៖ កើតជំងឺមហារីក, មានជាតិពុលក្នុងប្រព័ន្ធប្រសាទ និងការបន្តពូជ ព្រមទាំងប៉ះពាល់ដល់ទារកក្នុងផ្ទៃ ។ ដូច្នេះ គួរតែបោះចោលសម្ភារៈផ្លាស្ទិកពណ៌ខ្មៅក្នុងផ្ទះបាយជាបន្ទាន់ បើវារលាយ ឬប្តូររូបរាងពេលត្រូវកំដៅ ហើយប្តូរមកប្រើប្រាស់សម្ភារៈផ្ទះបាយផលិតពីលោហៈ, ឈើ និងសេរ៉ាមិច ប៉ុន្តែត្រូវសម្អាត និងសម្លាប់មេរោគឱ្យបានញឹកញាប់ ៕

អស់បញ្ហារឿងស្រមោច គ្រាន់តែអនុវត្តតាមវិធីងាយៗខាងក្រោមនេះ

0

ស្រមោច គឺជាសត្វល្អិតមួយប្រភេទដែលចូលចិត្តស៊ី និងពាំអាហាររបស់មនុស្សយកទៅសំបុករបស់វា ។ ស្រមោចមិនត្រឹមតែរំខានដល់ការរស់នៅរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាបាននាំមេរោគផ្សេងៗមកបរិវេណដែលវាឆ្លងកាត់ ជាពិសេស អាហារនៅលើតុ និងក្នុងផ្ទះបាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIlFZGg9lEqdCzFogqKRrrdz3vwIemYHo0N3KF2XvZpEH3jDiscq-TaLc9EKUAH1WzUF99cDOwYRX_-OuC9kSXwq3ero0pURr0Lf85jX2GBu2YahDrvZ3MtnOlhmUQA412zUFqF6M7hnHeUPZXKUi_xa-9HfDSOHxFwVXQiWMKLO9zipEs8TreeqGpkO-Y/s1000/image_2024-12-14_09-36-59%20(2).png

សារព័ត៌មាន KBN សូមបង្ហាញលោកអ្នកនូវវិធីកម្ចាត់ស្រមោចក្នុងផ្ទះតាមធម្មជាតិ ដើម្បីការពារកុំឱ្យវានាំមេរោគផ្សេងៗលាយឡំជាមួយអាហាររបស់យើង ដូចជា ៖

១-ទឹកខ្មេះ ៖ វិធីកម្ចាត់ស្រមោចប្រកបដោយប្រសិទ្ធភាព គឺការប្រើប្រាស់ទឹកខ្មេះ ដោយសារវាមានក្លិនខ្លាំងសម្រាប់ស្រមោច ។ ចូរលាយទឹកខ្មេះជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នា រួចហើយ យកទឹកនេះទៅដាក់ក្នុងដបដែលមានគម្របបាញ់ សម្រាប់បាញ់នៅបរិវេណមានស្រមោច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCL_WrIcfB7KSeqAVFhzRoiaco91wlQRX46V8aWHAlgTOdyDBDi1zcxwizXVK9kZ7GOEQleYJH1G0PEcxl8ezUbytaixlFt8GNa3o2vqZfMtGa9h3tYfQKHs7RLJS1ChTFTfuwBqv3KR8k3pm4tMudJ2fFf4PbZYlmXJzlvAxGyb_K36CIqu2bVFSxCo8F/s1500/image_2024-12-14_09-36-59.png

២-ទឹកក្រូចឆ្មារ ៖ ក្លិនជូររបស់ទឹកក្រូចឆ្មារនឹងជួយបណ្តេញស្រមោចបាន ដោយគ្រាន់តែយកទឹកក្រូចឆ្មារមកផ្សំជាមួយទឹកធម្មតា គឺទឹកក្រូចឆ្មារ១ភាគ ស្មើទឹកធម្មតា ៣ភាគ ។ បន្ទាប់មក យកទឹកនេះដាក់ក្នុងដបមានគម្របបាញ់ ដើម្បីបាញ់នៅសំបុកស្រមោច ឬផ្លូវដើររបស់វា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnfIntPk9sUtIQYg4PZ-IuShfT31VMyHck3PZxzXz6RG7RK0fyAb973xD4wLuSabA339KmNuFQBWDbRF5qOSkdk4H36OFJ8O5d_b2nTahGTI0_CTyXKaPFCkGzc7Xr7TkweXRETLqN9XtfKNfwLtFMNmK4HXPQ4RuiZzN2Soyx3lxFxZJvB1D4w_Z0ncCf/s1200/image_2024-12-14_09-37-00.png

៣-សំបកក្រូច ៖ យើងអាចយកសំបកក្រូចមកលាងទឹក និងហាលថ្ងៃឱ្យស្ងួត រួចហើយ យកសំបកក្រូចស្ងួតមកដាក់ក្នុងចាន និងដាក់តាមកន្លែងមានស្រមោច ។ វិធីមួយទៀត គឺយកសំបកក្រូចប្រមាណ២ផ្លែ មកកិនជាមួយទឹក២៥០មីល្លីលីត្រ និងយកទឹកនេះទៅច្រកដបបាញ់នៅកន្លែងមានស្រមោច ហើយក្លិនសំបកក្រូចនឹងធ្វើឱ្យស្រមោចពុំហ៊ាននៅក្បែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwiB6duFnuQLuv3fNrmbiCo3DhyBAyNetAemV__z_GUF6s2TRSEERllTliDrJMhAtKdJ9sclm08uyY5D-xobus6rCJtGBMtaOecyLtKll90k2s7IrNJ-OnU0trWgNQSD0dblx56iAbnMyiavFKzEmqnYB1E_kMDTiwBN8R3cZ4k3AsatGK4wvZHxkUUaAQ/s1200/image_2024-12-14_09-37-00%20(2).png
៤-ប្រេងម៉ាស៊ីន ៖ ចូរយកប្រេងម៉ាស៊ីនមកដាក់នៅតាមទ្វារ និងផ្លូវដើររបស់ស្រមោចដើម្បីបណ្តេញវា ។ ក្រៅពីនេះ យើងអាចយកប្រេងម៉ាស៊ីនលាយជាមួយទឹក រួចហើយយកទឹកនេះមកលាបតាមបរិវេណផ្លូវដើររបស់ស្រមោច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbiy_v8sGHSgOdWZRJBCN1Pw4IsyXqVutbhLC8Tnq3y4TklmbKxgf_JAmsW7T-bROCpxvwc2Xh_D2BTU29UMjNgpK2svrDaJ0tXNqA345qjCITxOIdpAQuYp6ee0OiU2RMQZyi3b4zCejqlBypLsh6HktqxuZGAFdEPn_VkcMLRX2kjPERqQbsh09fXCW6/s2560/image_2024-12-14_09-37-00%20(3).png

៥-កាកកាហ្វេ ៖ បើឃើញស្រមោចក្នុងផើងផ្កា ឬលើគល់ឈើ ត្រូវយកកាកកាហ្វេទៅរោយពីលើ ហើយវិធីនេះមិនត្រឹមតែធ្វើឱ្យបាត់អស់ស្រមោចប៉ុណ្ណោះទេ ប៉ុន្តែវានឹងបណ្តេញសត្វល្អិតបំផ្លាញដំណាំផងដែរ ។ ម្យ៉ាងទៀត កាកកាហ្វេផ្តល់ប្រយោជន៍ដល់ដើមផ្កា និងរុក្ខជាតិពណ៌បៃតងទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNpCypt1hcg9rBlexAw2u03w5vzTN_F-b6eNkb-d4Hr2zkeBqOw_8Uc-zzTf9DKsJjlet7wObAb7MuyhKk2dFJmMK_F3N8JqMj9FV-k0yegN-qqqXci6ldwbNHIE71asFYytisSupSbwyJwnxzQZ6RJzmo_6vT06OWF_6AxI3hrWGUNfSXxoEZI0pYIVQB/s780/image_2024-12-14_09-37-02.png

៦-ម្សៅលាបខ្លួន ៖ យើងអាចយកម្សៅលាបខ្លួនកុមារ ឬម្សៅលាបខ្លួនមនុស្សធំ មករោយនៅតាមផ្លូវដើរ ឬរោយលើសំបុកស្រមោច ពីព្រោះម្សៅនឹងធ្វើឱ្យស្រមោចពិបាកដកដង្ហើម និងពិបាកទំនាក់ទំនងគ្នា ៕

មានធ្លាប់ឆ្ងល់អត់ ថាតើគេប្រើរយៈពេលប៉ុន្មានដើម្បីឡើងទៅឋានព្រះចន្ទ?

0

ពិតណាស់ការហោះហើរទៅកាន់ឋានព្រះច័ន្ទមិនមែនជាកិច្ចការងាយស្រួលនោះទេ សម្រាប់ពេលវេលាហោះហើរពីផែនដីទៅឋានព្រះច័ន្ទគឺអាស្រ័យទៅលើកត្តាជាច្រើន រួមទាំងបរិមាណឥន្ធនៈ គោចរតាមច័ន្ទគតិ និងគោលដៅបេសកកម្មជាដើម។ ទោះជាយ៉ាងណាបើយោងតាមសារព័ត៌មានបរទេស Live Science ដោយផ្អែកលើបេសកកម្មក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ពេលវេលាធ្វើដំណើរពីផែនដីទៅឋានព្រះច័ន្ទគឺមានចាប់ពី ៨ ម៉ោងដល់ ៤ ខែកន្លះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjho5YSdiwgBmlzATUEez3imq9ESMcmlbcKAQafArMKsvkYuDrX039hSJrdEGqrgMniQDUOfLJmVrqRflwJOoWK78TnMeknUIxkZHOzh9GnrQCA96982HDCn3BP4ekIW-Bw6wR0lSfwraP1HExbr8bdMrJmHnQE7PeM4A_mijViRi1BRGKPSee3Ym_TzGAn/s640/image_2024-12-14_09-29-31.png

យានដែលធ្វើដំណើរពីផែនដីទៅឋានព្រះច័ន្ទលឿនជាងគេបំផុតនោះគឺយាន New Horizon ដែលបាញ់បង្ហោះដោយ NASA ក្នុងឆ្នាំ ២០០៦ ដើម្បីសិក្សាពីភពភ្លុយតូ។ យាននេះបានហោះកាត់ភពព្រះច័ន្ទប្រហែល ៨ ម៉ោង ៣៥ នាទីបន្ទាប់ពីការបាញ់បង្ហោះ ប៉ុន្តែសម្រាប់បេសកកម្មដែលមានគោលដៅសិក្សានៅឋានព្រះច័ន្ទផ្ទាល់តែម្តង ការធ្វើដំណើរមានរយៈពេលយូរបន្តិច ដោយសារវាអាស្រ័យលើកត្តាជាច្រើន ដូចជាត្រូវគណនាច្បាស់លាស់នៃទំហំយានអវកាស ទំហំនាវិក ការបែងចែកឥន្ធនៈ និងរាល់ព័ត៌មានលម្អិតផ្សេងទៀតអាចប៉ះពាល់ដល់ពេលវេលាហោះហើរសរុបទៅកាន់ភពព្រះច័ន្ទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ9swQgWic4OjyG7yovWH-SWPoIh5QuuwWVVTt3VSI8-PXPhU6y5GVKqmcaWoLg2nFrN5UizoB9dpXCA1fUGWYKJ9SLkbA3INpstOe4xMLf7G3LfB1REb8RWPm9S5v_hO7b-P1Dht3DYL5l-4XwvmovgvzPtKJEtVftTaUUbxAiE2188yFwqVk4I09zLkH/s2956/image_2024-12-14_09-29-32.png

ហើយមូលហេតុសំខាន់បំផុតមួយគឺបរិមាណប្រេងឥន្ធនៈដែលបានប្រើប្រាស់តែម្តង វិស្វករបានរកឃើញថា ការប្រើប្រាស់ប្រេងឥន្ធនៈតិចជាងការហោះហើរទៅកាន់ឋានព្រះច័ន្ទអាចបណ្តាលឱ្យមានពេលវេលាហោះហើរយូរ ប៉ុន្តែនៅតែអាចបំពេញបេសកកម្មដោយទាញយកអត្ថប្រយោជន៍ពីទំនាញធម្មជាតិនៃសាកសពសេឡេស្ទាលដូចជាផែនដី ជួយដឹកនាំយានអវកាសតាមផ្លូវវែងជាង។ ដូច្នេះមិនថាយានអវកាសធ្វើដំណើរទៅណាទេ បេសកកម្មនីមួយៗទៅកាន់ឋានព្រះច័ន្ទត្រូវឆ្លងកាត់ជំហានច្រើនជាងភពដទៃ ព្រោះឋានព្រះច័ន្ទមានសម្ពាធខ្ពស់ និងគ្រោះថ្នាក់ច្រើនជាងភពផ្សេងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPsRJz8uQ5HnOERoLoavvqEnFpw-vQ_1JhyYwjTBnqB50B32JHzqQ_yYx_f8FwFDoZt5Paxl5QuxxXOSaxaw-6DvvxVj91gwNyaeYexQwv40aEMdSQHgLC_XQL3YqAM2h3tPpXAq6gxI3zKBA6Z1FgKkdhWTXfpWTto6zn1FmNYzwMgdUwTiXSS0C1M63c/s1600/image_2024-12-14_09-29-35.png

ហេតុនេះបើយើងបង្ហោះយានទៅកាន់ភពផ្សេងគ្រាន់តែហោះកាត់ព្រះច័ន្ទអាចមានរយៈពេលលឿន ប៉ុន្តែបើយើងមានគោលដៅទៅសិក្សាផ្ទាល់នៅភពព្រះច័ន្ទតែម្តង អាចមានរយៈពេលយូរ ដោយសារយើងត្រូវស្រាវជ្រាវឱ្យបានល្អិតល្អន់ជាមុនសិន។ សរុបមកវិញពេលវេលាធ្វើដំណើរពីផែនដីទៅឋានព្រះច័ន្ទគឺអាចមានរយៈពេល ៤ ខែកន្លះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlqY8YnAgUD0bLYtUPDQjWy_1-0Yt32TKnF-HmvKiKyKpewkdJEU8PhovfDxCS9k_cenYa8y8cQC3EHebcTO4ZM0Bsc_LfcRu9kDCUmguukzwsC-Z1tC5OUSlV-c3x8Aa45JofCPvNz53CHKLKLuymvbzs7Tzj4rcLcanfTcm9V1oTH0LSpUa9JwTmjd95/s3072/image_2024-12-14_09-29-29.png

ប្រាសាទដំរី ប្រាសាទខ្មែរដ៏ឯកាហាក់រំលងភ្នែកភ្ញៀវទេសចរ

0

ប្រាសាទដំរី គឺជាប្រាសាទមួយក្នុងចំណោមប្រាសាទជាងមួយរយ ដែលស្ថិតនៅក្នុងបរិវេណតំបន់រាជធានីបុរាណកោះកេរ្តិ៍។ ប្រាសាទនេះមានក្បាច់ចម្លាក់ដ៏ល្អវិចិត្រ គឺជាប្រាសាទរាងពីរ៉ាមីតដ៏កម្រមួយរបស់ខ្មែរ កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សទី១០ ឧទ្ទិសថ្វាយដល់ព្រាហ្មណ៍សាសនា មានរចនាបតាមប្រាសាទកោះកេរ។ បច្ចុប្បន្នប្រាសាទដ៏ល្អឯកនេះមានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOlX_zxeem3d1S1KqeVmCpd0bIQFd-Xlcv6xC0D0KxwmHo9I5OWcED4Q2DpmgdDIRUYIpesZulIYfGbO0N24I0v5wV2x4vCWLc_qN5ILgFn90X20pAm2OyaUh4LOSGV_OPxP0b_1fwNSs9XB44UuxE8BMANcuwIxgABhr45kZLqWKv0RKPOYwhHeThFltc/s971/photo_2024-12-13_15-05-07.jpg
ប្រសិនបើលោកអ្នកបានទៅដល់ខេត្តព្រះវិហារហើយសូមកុំរំលងប្រាសាទដំរីឱ្យសោះ ព្រោះនៅទីនេះមានក្បាច់ចម្លាក់ស្រស់ស្អាត និងលេចធ្លោមិនចាញ់ប្រាសាទបុរាណដទៃទៀតឡើយ។ ប្រាសាទព្រះដំរី សាងឡើងអំពីថ្មបាយក្រៀមតម្រៀបជាថ្នាក់ៗចេញជារាងសាជីជ្រុង ឬរាងពីរ៉ាមីតដ៏ល្អឥតខ្ចោះ ដែលមានបាតខាងក្រោមជារាងបួនជ្រុងស្មើប្រវែងប្រមាណ ៣០ ម៉ែត្រ ដោយតម្រៀបជាថ្នាក់តូចៗទៅលើប្រមាណ ១០ ថ្នាក់ ដោយថ្នាក់ខាងលើមានប្រវែងប្រមាណ ១៥ ម៉ែត្រ និងមានកម្ពស់សរុប ៦ ទៅ ៧ ម៉ែត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdilM2bRuxcO9Xiuhrsu2Zu7sQfswzBDUh8YzPsHOatj0__EfcmQZG3WDMXDMVVTTuMzrWiCnEw5Lcn0C-wxfKt3JjK9gsGMbPt048VP8Jp67rsDV30tdCPy-Z5O0ECbuie2Jv7lD__yG5d_H9N27ZI_HuGfR_hYj_CQkRdgXCmQ92Vd1npxSE3SVNVDLD/s1280/photo_2024-12-13_15-05-13.jpg

នៅជុំវិញប្រាសាទហ៊ុមព័ទ្ធដោយកំពែងធ្វើអំពីថ្មបាយក្រៀម ដែលមានទ្វារចូលនៅទិសពាយព្យធ្វើអំពីថ្មភក់ មានបង្កាន់ដៃនាគនិងគ្រុឌ ហើយមានទ្វារបញ្ឆោតធ្វើអំពីថ្មភក់នៅ ៣ ទិសផ្សេងទៀត។ ទោះជាយ៉ាងណារូបចម្លាក់ដំរី ដែលនៅព័ទ្ធជុំវិញប្រាសាទត្រូវបានបែកបាក់ និងធ្លាក់មកខាងក្រោម ដោយមានតែរូបចម្លាក់មួយប៉ុណ្ណោះដែលបានរក្សារូបរាងល្អជាងគេ ហើយរូបចម្លាក់សត្វដំរីនេះក៏ត្រូវបានគេប្រើប្រាស់នៅលើក្រដាសប្រាក់ ៥០,០០០ ៛ នាពេលបច្ចុប្បន្ននេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3zj1fE2lUGkLJCvdMtvgEgq1VSyRYj_dW4dXQpDVov29EnvrfaMGrzcsGd9efu5IQO0Ynq_IuPL0UGfZTMICiwABEx1Qsg02SQFss5LD8frkDfKfQgRPXIbSmaHlJTUOM4psz9qMNKk8shLw1S1Cz7z6DOjg-qa1g86sOml8qNZ_kiADeIXztP_nunhW0/s1280/photo_2024-12-13_15-05-12.jpg

ប្រាសាទដំរីមានលក្ខណៈសំបូរទៅដោយសិល្បៈខ្មែរ ដែលមានរូបសំណាកដំរី និងការសណ្តាងតុបតែងអាចរកឃើញនៅលើសំណង់ប្រាសាទ។ ប្រាសាទនេះជាផ្នែកមួយនៃសំណង់ធំធេងដែលព្រះបាទជ័យវរ្ម័នទី៤ បញ្ជាសង់ក្នុងគោលបំណងសាសនា និងរដ្ឋបាល បង្ហាញអំពីការចងសម្ព័ន្ធរវាងសាសនាភូមិ និងអំណាច៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZDYtBB3jIEfay47q1wWIcTkU1K6MFwMDd3GqUZitwXTKV0JPXvUPdUez0oPKLbKVT0RzzTzTaI-Dq3LM2puOqOIvdWVNzeZOaFT9DTxl0CWjMZPkoWzZOUHG9YG7bLeA8hgYtMUIvnZvFpHvKvfg9fLxF8wUyfKnTSFlnA-1JKhLcx76dlo75MrmF0UFn/s960/64451026_370527760237693_8929916055598399488_n.jpg

គួរដឹងច្បាប់ថ្មី! ប្រទេសអូស្ត្រាលីបានអនុម័តច្បាប់ថ្មី អនុវត្តទោសនៃបទល្មើស ដូចយុវជនពេញវ័យធម្មតាៗ ប្រសិនបើពួកគេបានប្រព្រឹត្តបទល្មើសដូចខាងក្រោមនេះ

0

ប្រទេសអូស្ត្រាលី ៖ សារព័ត៌មាន AFP បានរាយការណ៍កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថា ខេត្ត Queensland ប្រទេសអូស្ត្រាលី បានអនុម័តច្បាប់ថ្មីផ្តន្ទាទោ.ស យុវជនដែលប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ដូចជា ៖ អំពើឃា.តកម្ម និងការបំផ្លាញរាងកាយអ្នកដទៃ គឺត្រូវតែទទួលទោ.ស ស្មើគ្នាដូចពលរដ្ឋទូទៅដែរ បើទោះជាពួកគេមានអាយុក្រោម១០ឆ្នាំក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKbbQ2fRnrY-CsSdR4E_6X1fLbEwtHNuRPUPeISzP9KnSoAkMtf29Xu_LFFSBTPsYFyFUT8PGXPdNUQXa18qMZl1JS9kgOjt6EGxnj6q5tp_phQVEFBE5E5kL7OYSc8IQgRpsMUhRcXANqML1hPmLSvxG4yaAsqrQJP5jYi5TAeA-9zMVOdQqrL6KRHlA8/s505/image_2024-12-14_09-15-34%20(2).png
អាជ្ញាធរខេត្ត Queensland ឱ្យដឹងថា ការបង្កើតច្បាប់ថ្មីនេះឡើងដើម្បីបំពេញតម្រូវការពលរដ្ឋ ដោយសារពលរដ្ឋមើលឃើញថា ខេត្ត Queensland កំពុងតែក្លាយជាកន្លែងប្រព្រឹត្តបទល្មើសរបស់យុវជន ។ ហេតុនេះ ពលរដ្ឋសូមឱ្យមានការផ្តន្ទាទោសយុវជនតាមច្បាប់ដូចពលរដ្ឋទូទៅដែរ នៅពេលយុវជនប្រព្រឹត្តខុស ហើយវាក៏ជាវិធានការកាត់បន្ថយការប្រព្រឹត្តល្មើសរបស់យុវជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7lHfIfaP28uHktamePGvzLp1KtDHHqalyEpBq1ttBdZst3LYTBXXit_OBnYlSTXPUwrru7c0ZzQVBqw_4qGwQAhAc7XXHsphTkKAlad3dDJr5etm4sHYr2hhax-EtiQlrquB6J2OyXEESkapFJ2quu6149l8iV9TwKlEh6GTIqx_Bqf9ATijSbgZTizFq/s1024/image_2024-12-14_09-15-34%20(3).png

ប៉ុន្តែអ្នកជំនាញមកពីផ្នែកការពារសិទ្ធិកុមារនៅអូស្ត្រាលីពុំយល់ស្របនឹងការអនុម័តច្បាប់ថ្មីនេះទេ ហើយពួកគេនិយាយថា ការដាក់ទោសធ្ងន់ធ្ងរទៅលើយុវជននឹងពុំធ្វើឱ្យពួកគេកាត់បន្ថយការប្រព្រឹត្តបទល្មើសឡើយ ប៉ុន្តែចំនួនការប្រព្រឹត្តល្មើសរបស់យុវជននឹងកាន់តែកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWTvGustyuAp8w8Ve2M-2qIs8rYXN-H3DqF8VNUMAwO0w7Z8ZXazd2ZiSoDEWjdvoGuye2QqAAptlpgxtqRoENaZrw45nvElX5wkT170mH5zQO29VUMdmpAjWPaI_z0aQj47v0GMrwGe6u9W6e7kPlTpk69wHSZceZf6IfKfWa3hlEc4ePRUHnE2loJk4G/s1280/image_2024-12-14_09-15-34.png

ចំណែកគណបក្សឈ្នះឆ្នោតនៅខេត្ត Queensland និយាយថា ច្បាប់ថ្មីដែលអូស្ត្រាលីគ្រោងអនុវត្តនេះ គឺបានពិចារណាអំពីសិទ្ធិរបស់ជនរងគ្រោះដែលត្រូវបានរំលាភបំពាន ។ ប៉ុន្តែអ្នកជំនាញច្បាប់ឱ្យដឹងថា ជនល្មើសជាយុវជននឹងពុំសារភាពកំហុសរបស់ខ្លួនទេ ហើយការស្វែងរកការពិតនឹងត្រូវចំណាយពេលយូរ គឺវានឹងគ្មានប្រយោជន៍ដល់ជនរងគ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi04xWck3E6JukqnEGXbGjoy5is_eEKlYVqyLwBMR4TZMjEVqobziMyYB1t03lZG94Ui05NKSi8DE6gQH6cYOlSP1DZNKTWl24fRPKjTELZQAIQCwpTlsQOGRxOOe73mTLrpi62ovZfkvyrDJoGGp4eIv9L1X5WEYbxOgkllW3kDc7kA4SELJZ6upIghoU4/s640/image_2024-12-14_09-15-35%20(2).png

ស្របពេលពលរដ្ឋនៅខេត្ត Queensland ព្រួយបារម្ភពីការប្រព្រឹត្តបទល្មើសរបស់យុវជនកើនឡើង ភ្នាក់ងារប្រមូលទិន្នន័យរបស់អូស្ត្រាលីឱ្យដឹងថា ការប្រព្រឹត្តបទល្មើសរបស់យុវជននៅខេត្តនេះ បានធ្លាក់ចុះចំនួនពាក់កណ្តាលក្នុងរយៈពេល១៤ឆ្នាំកន្លងមក ។ កាលពីឆ្នាំ២០២២ ការប្រព្រឹត្តបទល្មើសរបស់យុវជនបានធ្លាក់ចុះមកនៅកម្រិតទាបបំផុត ហើយវាមានកម្រិតទាបរហូតមកដល់ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKQLe5DMW9XROn-xCl5RXRzYEfFNkeyFdUwHuR041v9JlloQeI3H-FPsYeKXgQQ299xWTX8IqilMh-BmqdUsz-vugbVqMZbR-6_mDXcBCssheDJe48vcPV8rNz8dfwAJUEaSa0P3VlTasOAskqIe2jV6qL5thhFKd-tpWrACdQnrWt2mNo03EJWEe-dANY/s825/image_2024-12-14_09-15-35.png

កន្លងមក ការដាក់ទោសធ្ងន់បំផុតសម្រាប់យុវជនអូស្ត្រាលីដែលបានប្រព្រឹត្តបទល្មើស គឺដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ ប៉ុន្តែបើយុវជនប្រព្រឹត្តបទល្មើសព្រៃផ្សៃ គឺនឹងជាប់ពន្ធនាគារអស់មួយជីវិត ៕

រឿងពន្ធដារនៅជប៉ុនគឺពិតជាប្លែកពីគេមែន ដំឡើងពន្ធពលរដ្ឋវ័យចាស់ជំនួសឱ្យពលរដ្ឋវ័យធ្វើការពេញកម្លាំង ដោយសារឈរលើមូលហេតុមួយនេះដែលយើងគ្រប់គ្នាមិនធ្លាប់គិតឃើញ!

0

ប្រទេសជប៉ុន ៖ បច្ចុប្បន្ន ជប៉ុនបានក្លាយជាប្រទេសមួយសម្បូរពលរដ្ឋអាយុច្រើនដោយសារអត្រាកំណើតធ្លាក់ចុះខ្លាំង ហើយរដ្ឋាភិបាលជប៉ុនតែងតែជួយឧបត្ថម្ភប្រាក់យ៉ាងច្រើនដល់ពលរដ្ឋចូលនិវត្តន៍ រហូតដល់ខ្វះខាតថវិការដ្ឋ និងមានបញ្ហាសេដ្ឋកិច្ច ។ ហេតុនេះ រដ្ឋាភិបាលសម្រេចថា មិនដំឡើងពន្ធពលរដ្ឋវ័យធ្វើការទេ ប៉ុន្តែនឹងប្រមូលពន្ធពីមនុស្សចាស់ជំនួស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg69YNFhhivFOaG4cczyFryx0b2RAthSbXTqfoyHXCnNBdD3enurBtHzpddA1VmlFFoTA9CuFX57-O00bnSivLQ2uhHPb0v7DFxWkyG1io49FPs2h_85nsUbO9KFNEO0xJe3lqRvNKDmdeKxSX8jkJ1atIjnkGewaTVZ3y0HkNRfbYdnKoF095EtA1alnMm/s2048/image_2024-12-14_09-10-42.png
ពលរដ្ឋចូលនិវត្តន៍នៅជប៉ុនភាគច្រើនមានសុខភាពរឹងមាំល្អ ហើយអ្នកអាយុ៦៥ឆ្នាំ ដែលចូលនិវត្តន៍ពីការងាររដ្ឋបានទៅស្វែងរកការងារថ្មីធ្វើបន្តទៀត ។ ហេតុនេះ ពួកគេទទួលបានប្រាក់ចូលនិវត្តន៍ពីរដ្ឋផង និងទទួលបានប្រាក់ខែពីការងារថ្មីដែលកំពុងធ្វើនាពេលបច្ចុប្បន្នផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Piku_0GsRfrbc1GVol5Rm0Yg-gYvEAiGOfVBm5z5MxQWVDVI4TMb2PtIm87v6c-sdZGoaxYacVCwJWR50isz7RABJMc2bATmMg3LziccLCOM8r3nb-rrM46h7Pb2AxG4VCCokveBowM9vCkxBHghPfoYJVdkY4w009o4JK4BeCV2D-YtSJtDd-oyM-SZ/s2000/image_2024-12-14_09-10-44.png

ពលរដ្ឋអាយុច្រើននៅជប៉ុនមានប្រៀបជាងពលរដ្ឋក្នុងវ័យធ្វើការសម្រាប់ការបង់ពន្ធឱ្យរដ្ឋ ពីព្រោះការងាររបស់មនុស្សចាស់ភាគច្រើនជាការងារក្រៅម៉ោង ។ មនុស្សចាស់នឹងទទួលបានប្រាក់ខែពីការងារក្រៅម៉ោងបន្ថែមពីលើប្រាក់ចូលនិវត្តន៍ ហើយត្រូវបានរដ្ឋាភិបាលកាត់បន្ថយពន្ធឱ្យទៀត ដោយសារជាវិធានការជួយពលរដ្ឋចាស់ៗ ។ ប៉ុន្តែការប្រមូលពន្ធនៅជប៉ុនបានធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារចំនួនពលរដ្ឋវ័យធ្វើការធ្លាក់ចុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-7499yobmF5wM_bJIFTF_ncpBCSRZDej0rGxg1FnjbMRcJNAOlb79lue0kmDtUkgfrVMLVDRWJlvH9SncaofcQMoawtGJzP_aI9f5J1igXFZdLZAxdi1SspStAwH2jUKV3SQx1CuyOoypqeJA8cun0-1npBlnoMCm6lo5xpcKQKoXjjo-xs6dm7KXhvfP/s2479/image_2024-12-14_09-10-46.png
ហេតុនេះ រដ្ឋាភិបាលជប៉ុនសម្រេចចិត្តថា នឹងប្រមូលពន្ធពីមនុស្សចាស់ដែលនៅមានកម្លាំងធ្វើការ ដូចគ្នានឹងការប្រមូលពន្ធពីពលរដ្ឋក្នុងវ័យធ្វើការដែរ ។ ការប្រមូលពន្ធនឹងផ្តោតលើមនុស្សចាស់ដែលមានការងារធ្វើ និងប្រាក់ខែខ្ពស់ ដោយសាររដ្ឋាភិបាលបានចំណាយប្រាក់យ៉ាងច្រើនជួយមនុស្សចាស់កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHnRRZmahqOgu8oeCwSSWkH23HsI5TJRAhuBFVOL18WiqOpxodPM8N-zzCOV-nJMpe40bviskWXteo1zA-n5nzJ2HFkkX-Zeup5ntLNwq6QfsAsqDycEsa1Ub43Pwcefdx9tJ5NsdHQGVO0tWdYAP-OjJTOL89nEdCxOUmj_IT8NZHNMP9_RrUaYAvADpN/s2000/image_2024-12-14_09-10-49.png

ពលរដ្ឋអាចជ្រើសរើសចូលនិវត្តន៍ពីការងារ នៅអាយុ៦០ឆ្នាំ ឬ៦៥ឆ្នាំ ប៉ុន្តែអ្នកចូលនិវត្តន៍ត្រូវតែបង់ពន្ធជូនរដ្ឋ មិនខុសគ្នាពីអ្នកមានវ័យធ្វើការ ។ ប្រាក់ចូលនិវត្តន៍ដែលមនុស្សចាស់ទទួលបាន គឺត្រូវតែយកមកបូកបញ្ចូលជាមួយប្រាក់ខែការងារបច្ចុប្បន្ន ដើម្បីសរុបប្រាក់ចំណូលដែលត្រូវបង់ពន្ធជូនរដ្ឋ ដោយសាររដ្ឋាភិបាលបានចំណាយប្រាក់យ៉ាងច្រើនជួយមនុស្សចាស់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVgIFLTfqHEeQGt9JfrDtTaihKRe18VI8LwNUcAre1ToSVUiEMQmYzuyvuSgh3CeBdr0EAgtoji3gm-Wyz3pK0EbBBuqyT48cATMKBt9w9HF8Xdpl_8HrSRlzP3WgVYArqirUNmGSSs7UhHU-rOGSEn3CMwEYIjLd9PrX3aXJoNceOHVI861d_2iQGojAw/s1000/image_2024-12-14_09-10-51.png

វណ្ណថាន ដកខ្លួនចេញពីកម្មវិធីប្រគំតន្រ្តី ខណៈ ធីតា ព្រមដោះលែងក្រោយទទួលបានការណែនាំពី សុវណ្ណ រិទ្ធី

0

តារាចម្រៀង វណ្ណថាន ដែលគ្រោងនឹងមានវត្តមានក្នុងកម្មវិធីប្រគំតន្រ្តីនៅថ្ងៃទី១៤ លើទឹកដីខេត្តព្រះសីហនុ នឹងមិនមានវត្តមាននោះទេ។ នេះបើតាមការបង្ហោះរបស់ផលិតកម្មបារមីនាព្រឹកថ្ងៃទី១៣ ធ្នូ។ ងាកទៅកាន់ ធីតា ដែលចេញមកចោទតារាចម្រៀងរូបនេះចម្លងរោគទៅកាន់នាងហាក់បានបង្ហាញថានឹងព្រមដោះលែងដើម្បីជីវិតមួយនេះក្រោយពីមានការលើកទឹកចិត្តផ្តល់យោបល់ពីលោក សុវណ្ណ រិទ្ធី ដែលធ្លាប់ជួយជ្រោមជ្រែងនាងកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif_G9lJTBSrkxUb3yg67ZMdXakBUuShMMT4mj3bmiONo8vYZhiacd9FDviCZDARPetxKOLpbAx6XECPGQ0lzS2QuLgc88HDN7mj5KHaWXqrcJvOPZtEaZnyuXioV5kzV18JAafZp29n12wvPwYgRgGnhc3iTaox-AOsxV2XpZZhQui-XFxamLxFSn8FQGL/s2048/image_2024-11-19_13-48-57.png
ប្រិយមិត្តជ្រាបមកហើយថាប៉ុន្មានថ្ងៃមកនេះតារាចម្រៀង វណ្ណថាន បានផ្ទុះរឿងអាស្រូវយ៉ាងក្តៅគគុកជាលើកដំបូងក្នុងអាជីពសិល្បៈដែលមាននារីវ័យក្មេងឈ្មោះ ធីតា បានចេញមកចោទតារាចម្រៀងនេះចំៗថាបានចម្លងរោគទៅកាន់នាង។ រឿងអាស្រូវបានផុសឡើងជាបន្តបន្ទាប់ដោយនារីរូបនេះបានចេញមកបង្ហោះម្តងហើយម្តងទៀតពីតារាចម្រៀង វណ្ណថាន ជាមួយនឹងសារឆ្លើយឆ្លងនានាពីទំនាក់ទំនងរបស់ពួកគេដើម្បីបញ្ជាក់ថានាងមិនបានបង្កើតគណនីក្លែងក្លាយបោកប្រាស់ភ្នែកមហាជន។ ចាប់តាំងពីមានការចោទប្រកាន់នេះមកដែលរឿងរសើបបានផ្តើមកាលពីយប់ថ្ងៃទី១០ខែធ្នូ ម្ចាស់បទ កំលោះស្រុកខ្មែរ បានរក្សាភាពស្ងៀមស្ងាត់របស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOB-TKmzaDQRwXk2RX4vwt8ItuJHOz1qcwXI0cn2e8gMIdK_GGxgGL9cWcBNSM8_SUIvy000ukqMdMXA4OJEawzxhRkO2uGMvbqdQjkbjsmNyHMv2BlKUOBQVD1ZHJJ7YiYafMAGmQcMDCOyGVXaw4iKH5FIthXinWlLffFGtHatukUxfSUkRVSwzPkoRL/s2048/image_2024-11-19_13-49-11.png
អ្វីដែលជាការកត់សម្គាល់នាព្រឹកថ្ងៃទី១៣ ធ្នូ នេះផលិតកម្មបារមីបានបញ្ជាក់ពីសិល្បករដែលនឹងចូលរួមកម្មវិធីប្រគំតន្ត្រីនៅថ្ងៃទី១៤ ធ្នូ នៅលើទឹកដីខេត្តព្រះសីហនុ ប៉ុន្តែមិនមានវត្តមានរបស់តារាចម្រៀង វណ្ណថាន នោះទេ ខណៈដើមឡើយរូបលោកនឹងត្រូវចូលរួមកម្មវិធីប្រគំតន្រ្តីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis7rXDqlhasbwisx122qX2Lvg0Wzr5Szz347GvW7j1VXjGa5FVCmDbyiHaUO2C2rsytLs1Z5ru3ROszTkm938TVfQDD5Rz3LEJ0B8N77Eks_G-1jipPSSIoTASlJsEPBO1lpBatZDo996bF3K4Bqab6ZsJIZZMQEnmkn4dCHf9FZ5HOS8DUylFQfxrwLkN/s1128/photo_2024-12-13_11-39-41.jpg

ងាកទៅកាន់ ធីតា វិញនៅព្រឹកថ្ងៃទី១៣ ធ្នូ ក៏បានបង្ហោះសារឆ្លើយឆ្លងរបស់នាងជាមួយលោក សុវណ្ណ រិទ្ធី ដែលនាងទទួលបានការលើកទឹកចិត្ត ការផ្តល់យោបល់ផ្សេងៗពីលោក និងបានផ្តល់យោបល់ថា រឿងខ្លះបើបញ្ចប់បានក៏បញ្ចប់ទៅ។ ធីតា បានភ្ជាប់មកជាមួយនឹងចំណងជើងថា «ខ្ញុំនឹងចាំវាទុកអស់មួយជីវិតរហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ» ដោយបានបន្ថែមក្នុងខម្មិនថា «ខ្ញុំដោះលែងគ្រប់យ៉ាងដើម្បីជីវិតមួយនេះ»៕

ដេត ស្រីនាឌ ថាមូលហេតុធំដែលនាងដកខ្លួនព្រោះម្ចាស់មកុដមានដល់ទៅពីរ

0

ដេត ស្រីនាឌ បានធ្វើឱ្យបណ្តាញសង្គមកក្រើកម្តងទៀតបន្ទាប់ពីចេញមុខបកស្រាយនៅក្នុងកម្មវិធីពីមូលហេតុចម្បងសម្រេចចិត្តដកខ្លួនចេញពីកម្មវិធីប្រកាសពហិកា។ ដេត ស្រីនាឌ ថាការចាកចេញនេះគឺដោយសារតែខ្មែរមិនឱ្យតម្លៃខ្មែរ កម្មវិធីមិនតម្លាភាព ស្តីឱ្យនាងដូចឆ្កែដូចឆ្មា ចំណែកឯមូលហេតុធំបំផុតនោះគឺកម្មវិធី(MPI) មានម្ចាស់មកុដដល់ទៅពីរទាំងការរៀបចំនាងដឹងមុនអស់ហើយឬត្រូវទៅដើម្បីអមឆាក?។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB7h_KZVlsmhWJNvHrPI1-IcRiLHXibobTbqxS1etoQZSDT60Pw7VQxSRkVlZQ2yiRl9kGREuVwk4twVTe_8qoI1JoH_V-LRXRyUnk0wrVLjOSXcW8TwQiVhR0F5biCEiyP04XR_p__S-ad8jb_Ws0nrxAzP0E5ThGfJ5wXsiwjnxVOxHVOG88XkV1Ill5/s2048/image_2024-11-30_11-56-04.png
ដេត ស្រីនាឌ អតីតម្ចាស់មកុដ Miss Planet Cambodia 2024 ដែលសម្រេចចិត្តបោះបង់ការប្រកួតក្នុងថ្ងៃផ្តាច់ព្រ័ត្រ បានចូលរួមផ្តល់បទសម្ភាសន៍ជាលើកដំបូងក្នុងកម្មវិធី សខ្មៅ បន្ទាប់ពីមានរឿងរ៉ាវចម្រូងចម្រាសជុំវិញការពហិការបស់នាងក្នុងកម្មវិធីប្រកួត Miss Planet International 2024 ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQtSRq2PnePKgwJcpyldy45ShRn2UYKRzOg5UebNbXTjouRCl7h1_XWG76VPLmy_Zve53VSkVQ_7lOq-JMi8kWGGTyRALdodei26toZ1386_cq_An6GkdAUzTMBjMOwy-U5rC2PmrDsGtjk4VyC07bYi2kbRXhbqN97t9ZNnsA4gE5aeAvYJQqpQXnh0mR/s2048/image_2024-11-30_11-56-10.png

ក្នុងបទសម្ភាសន៍ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី១២ ធ្នូ នេះដេត ស្រីនាឌ បាននិយាយថាការចាកចេញបោះបង់របស់នាងគឺដោយសារតែខ្មែរមិនឱ្យតម្លៃខ្មែរ គ្មានតម្លាភាព បេក្ខភាពចូលរួមសម្រាកមិនបានគ្រប់គ្រាន់ ស្តីឱ្យនាងដូចស្តីឱ្យនាងដូចឆ្កែដូចឆ្មានៅចំពោះមុខគេ ចំណែកបវរកញ្ញាផ្សេងគេមិនធ្វើអ្វីសោះក៏នៅតែត្រូវ មិនទទួលបានការស្តីបន្ទោស មានតែឱបក្រសោបគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi44XRa8UonQbxjeWqUBCuthQtpbIr8oHoMUYXJlCZsSgvYS3GIc1zko05gqPuULGjCKnXP_NEkV9PymC9c29mcO1oWugGZH9UfLC3cxWkwXA7TtDo5nujOy8Sk6boPnDKpNL5aoZm_BuheQRhW-20-m2exOdUFZOH2X0FIPpFPf2NCwSTa5jr1EjylpnvT/s2048/image_2024-11-30_11-56-09.png

ស្រីនាឌ បានលើកពីបញ្ហាការថតឈុតតំណាងជាតិនៅលើទឹកដីសៀមរាបដែលមានភ្ញៀវទេសចរជាតិអន្តរជាតិជាច្រើនពេញចិត្តនាងបានសុំថតរូបជាមួយ ប៉ុន្តែធ្វើឱ្យមានការយឺតយ៉ាវត្រូវក្រុមការងារបន្ទោសយ៉ាងខ្លាំង។ បវរកញ្ញារូបនេះថា បើសិនជានាងបដិសេធមិនថតជាមួយទេសចរនៅទីនោះនាងនឹងទទួលបានពាក្យថាបវរកញ្ញាខ្មែរឬកមិនខាន ខណៈដែលគេបានស្តីឱ្យនាងទៅវិញថាជាម្ចាស់ផ្ទះបាត់មុខមិនដែលមកទៀងពេល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9-xYW_Mo7e54oYeejnMHIolrsUF58PUSqxuCKFZeKNeQANCgR0zuAPGqKDNLDeyS3_MHTYGi-aqTCpJ4QunpTZyaKOeAnYnueTb-Hk-XjsDzvmvIHev1Tc1xBCiHxaty_uPHWSSStEw9QSntsDGEfGwfrAXsJXO3qZKSw89gzqws_Q-vImVMP41MceU2P/s2048/image_2024-11-30_11-56-07.png
ដេត ស្រីនាឌ បានទម្លាយទៀតថា នៅលើលោកនេះមានវិស័យបវរកញ្ញាណាមានអ្នកឈ្នះដល់ទៅពីរ វាជាហេតុផលធំបំផុតដែលធ្វើឱ្យនាងសម្រេចចិត្តដកខ្លួនចេញពីកម្មវិធី នាងនៅធ្វើអ្វីទៀតបើឃើញពីទិដ្ឋភាពអស់ហើយ នៅដើម្បីកំដរឆាកឬយ៉ាងណា?។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJI4BAXPLwVxFmCIRfmtgyPi-NTAQv4jqjEPR2vzX86KZBv9CWx_fFaDM_v4zS0K01rI83itXxS0EmsfbB1eL4KcOYuIB7okJPTkVbc6-GRIVLyibNiKmgk2O1e7iePmZUmt-PLAoELc1hcpnxmHpm15Gl9DCvVqqxv1jSsA4klg4VoCRiusCOCibtTCsS/s2048/image_2024-11-30_11-56-06.png

ស្រីនាឌ ថា នាងដឹងថាការសម្រេចចិត្តបែបនេះ ប្រជាជននឹងខឹងស្អប់នាង តែអ្វីដែលនាងបានលើកឡើងទាំងប៉ុន្មានបើកម្មវិធីសុក្រឹត មានតម្លាភាពគ្នា ទោះបីជាចាញ់ក៏ចាញ់ដោយមោទនភាព តែបើការរៀបចំដឹងមុខអស់ហើយគ្រាន់តែជាការសម្តែងឱ្យល្អមើលនៅលើឆាកតើនាងទៅដើម្បីអីទាំងគេមើលងាយ៕