Home Blog Page 795

ចិត្ត កញ្ចនា បង្ហាញមុខតំណាងកម្ពុជាជាថ្មីថែមទាំងអាចច្រៀងជាភាសាឡាវបានយ៉ាងល្អគួរឱ្យសរសើរ

0

តារាចម្រៀង ចិត្ត កញ្ចនា បានតំណាងប្រទេសកម្ពុជាជាថ្មីចូលរួមក្នុងកម្មវិធី KOREA MUSIC FESTIVAL 2024 ROUND in Laos ដែលក្នុងនោះមានតារាចម្រៀងល្បីឈ្មោះ BamBam សមាជិក GOT7 ចូលរួមក្នុងកម្មវិធីក្នុងនាមជាពិធីករ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ ចិត្ត កញ្ចនា បានច្រៀងបទចម្រៀងជាភាសាខ្មែរ ថែមទាំងច្រៀងលាយជាភាសាឡាវបានយ៉ាងល្អគួរឱ្យសរសើរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcp-VNX8Y_xWF3delbOW95ZCl2-9b-W3PVNuezkIMojpEmpF_pDRVKvK4-WWXykItFEvutRSWlkumecb8ARqyqADAYVPl6rBb0ug73XuebQyvT_TUCyAetQk6rqkOepbH7SKqYSJzIkBwb_WkVnDLjAdSQNKbIZq18FcDmD7LAyxyU1UEpafWN0ZEqSmJQ/s1110/image_2024-12-14_09-18-46.png
គេចាំបានថាកាលពីខែសីហា តារាចម្រៀង ចិត្ត កញ្ចានា បានធ្វើឱ្យប្រជាជនខ្មែររួមទាំងប្រជាជនកូរ៉េផងភ្ញាក់ផ្អើលមិនតិចនោះទេនៅមាននាងចូលរួមកម្មវិធីមហោស្រពអន្តរជាតិ Round Festival នៅប្រទេសកូរ៉េមិនត្រឹមតែបកស្រាយបទចម្រៀងជាភាសាជាតិរបស់ខ្លួន តារាចម្រៀងរូបនេះបានច្រៀងលាយទាំងភាសាកូរ៉េថែមទៀតទៅលើបទ «កម្លាំងចិត្ត» ដើម្បីឱ្យប្រជាជនកូរ៉េបានយល់ពីអត្ថន័យបទចម្រៀងរបស់ខ្លួនធ្វើឱ្យអ្នកចូលរួមស្រែកហ៊ោកងរំពង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiQ3xXTiMZ9CJ_VKR_Q0_1ZorrR3L7OLOFR4DaZkO4tPeFTQavL3oFI7CgD82bfqLsIWwMsWVqdkPlbfdvCmzWZfYCxhb8TAZkQxWMHIJ7syyKwk-dnFIlCgBCZQfdfcQMDD9de11CRc46jFiCLpF1gMTSw0nPVvRJY3rDkzJyACdKBvATURQEJEX3oUIJ/s2048/image_2024-12-14_09-18-47.png

មិនយូរប៉ុន្មាន តារាចម្រៀងរូបនេះបានលេចមុខតំណាងកម្ពុជាជាថ្មីដែលមានការចាក់ផ្សាយនៅលើឆាណែលយូធូប KBS world នៅថ្ងៃទី១៣ ធ្នូ ក្នុងកម្មវិធី KOREA MUSIC FESTIVAL 2024 ROUND in Laos សម្រាប់ខួបលើកទី៣៥នៃទំនាក់ទំនងអាស៊ាន កូរ៉េ ខណៈមានតារាចម្រៀង BamBam សមាជិក GOT7 ធ្វើជាពិធីករកិត្តិយសក្នុងកម្មវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-gDb90UHdnM-9Z1Wno9cVGDdn6HgytizYtOrHGBuoDNFzXSr9sNy8XMmLAaJsleetzLdq-WphBLCk1Gm3QOnDdxMyCPVG8b2BGW9ne0KgqQEzPg4ueqKYVIMDDB0IBnbXZzyH_eixcgxOWPWypEUrsd_LXICQa7o6sZMp7bzdiGNlswONZs5hiJsTK1X5/s1800/image_2024-12-14_09-18-48.png

ការចូលរួមជាថ្មីរបស់ កញ្ចនា អ្នកគាំទ្រក៏មានការភ្ញាក់ផ្អើលម្តងទៀតព្រោះតែតារាចម្រៀងរូបនេះបកស្រាយបទចម្រៀងរបស់ខ្លួនមានចំណងជើងថា «It’s Okay» ដោយរូបនាងបានច្រៀងជាភាសាខ្មែរផងនិងលាយជាភាសាឡាវផងដែលធ្វើឱ្យមានការចាប់អារម្មណ៍មិនតិចនោះទេសម្រាប់ទស្សនិកជនឡាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQRsxfj9dmoWl5KHIBeILsnjAI8BPBkGiNGRv_5kYl3lcUNRy1SSHRdED1Co0voHkhx0F1rXjpCecZKOR9bomCfP0ZdLEbY6AEQpBBYv81bEtwZ5wfk8zubz5tUtPTIM8a3ia1l6cuHGGdYOIgCF5I6EkbGFDnPNnTjS4ybEfU-YVJRMDlBqu1dtk5Dbko/s1290/image_2024-12-14_09-18-51.png

គួរបញ្ជាក់ផងដែរថា មុននឹងបង្ហាញខ្លួនចូលរួមកម្មវិធីកូរ៉េដែលរៀបចំនៅប្រទេសឡាវ កញ្ចនា និងក្រុមការងាររបស់នាងក៏ទើបតែបានតំណាងប្រទេសកម្ពុជាសម្តែងនៅប្រទេសឥណ្ឌាផងដែរ៕

អ៊ិន លក្ខិណា ខ្លាចការរិះគ.ន់ជាន់ដានចាស់មិនហ៊ានប្រាប់គេថាឈឺអំឡុងពេលប្រកួតនៅវៀតណាម

0

អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីព្រោះតែខ្លាចពាក្យគេរិះគន់ជាន់ដានចាស់ចំពោះបញ្ហាសុខភាពទើបអំឡុងពេលប្រកួតនៅប្រទេសវៀតណាមក្នុងកម្មវិធី Miss Cosmo2024 មិនហ៊ានប្រាប់អ្នកណាថាឈឺទាំងនាងឈឺកើតផ្តាសសាយធំរយៈពេល១០ថ្ងៃ ក្រោកមិនរួចរហូតមានពេលមួយដាច់ចិត្តប្រាប់ខាងអ្នករៀបចំកម្មវិធីទៅព្យាបាលនៅមន្ទីរពេទ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIShmH0kmAXxb3uhiMod_4oA5FDSAbGbOUchuoTeBJ_GC1_3F_mm7qlrqox1YHZgoMGJG6ZD6co299wPo6MLZ0LmQeslkegdL3HZw6u4w_zFbo92yFp9f9Ew4QZYW9FL9XUHjg74SU6B8OrzNKGtouItKt5tqM9Owg2AkWbsc6UKnxlLzFkgG5C8A-G_RL/s2048/image_2024-12-13_15-33-14.png
ថ្មីៗនេះ អ៊ិន លក្ខិណា បានចូលរួមផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធី V Talk ដែលបានជជែកពីរឿងរ៉ាវនៅក្នុងការប្រកួតតំណាងប្រទេសកម្ពុជានៅលើទឹកដីវៀតណាម ក្នុងកម្មវិធី Miss Cosmo2024 កាលពីខែតុលា ដែលជាបេក្ខនារីខ្មែរដំបូងចូលរួមការប្រកួតនេះថែមទាំងទទួលបានចំណាត់ថ្នាក់ TOP10 នៅក្នុងការប្រកួតទៀត។ ទន្ទឹមនឹងសមិទ្ធផលសាងមុខមាត់ជូនប្រទេសកម្ពុជាមែនទែនទៅ លក្ខិណា បានជួបប្រទះបញ្ហាសុខភាពអំឡុងពេលប្រកួតប៉ុន្តែមិនហ៊ានហាស្តីអ្វីទាំងអស់ព្រោះតែខ្លាចការរិះគន់ជាន់ដានចាស់កាលពីពេលនាងបានតំណាងកម្ពុជាប្រកួតក្នុងកម្មវិធី Miss Supranational 2022 លើទឹកដីប៉ូឡូញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW0Sy2gYSGHx0d3DcTswagYXudg69PtMjuJkoHQ7zpbIsNzDAHA6Hhk7weKYdm8p6KInH4bcZW13KpvX5rwA2105nmRe-RwVY06W73QlAon4JWOoNrq7B7-6sVNqk-JZ0cpXFodFdv3tiqJDRt2204p6f0NcF5Om5I1IbCXtPcUbots_0mIQmJK_HgUVZ8/s1825/image_2024-12-13_15-33-15%20(2).png
នៅក្នុងបទសម្ភាសន៍នេះ លក្ខិណា បាននិយាយថារឿងដែលដក់ជាប់នៅក្នុងចិត្តរបស់នាងមកដល់ឥឡូវគឺបញ្ហាសុខភាពរបស់នាង ទើបពេលខ្លះនាងឈឺមិនហ៊ានប្រាប់នរណាព្រោះពីមុននាងធ្លាប់ទទួលរងខ្លាំងឈឺចឹងមិនស័ក្តិសមជាបវរកញ្ញាតំណាងប្រទេស។ ព្រោះតែខ្លាចការរិះគន់ជាមួយនឹងសម្តីទាំងនេះ លក្ខិណា ថានាងឈឺឡើង១០ថ្ងៃនៅពេលមកពីហាហូយទៅហូជីមិញប្រកួតថ្ងៃផ្តាច់ព្រ័ត្រគឺនាងឈឺខ្លាំងកើតជំងឺផ្តាសាយធំក្តៅខ្លួន តែនាងនៅតែបន្តគ្រប់កម្មវិធី នាងមិនហ៊ានប្រាប់ការងារឡើយសុខចិត្តលេបថ្នាំដែលបានយកទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2PHovEC8euQFQGUQZrf_zTlCnE8_Me5QXKwc3hlHQSq2PUJxdN39sAKj0XZEYsjMQfkNVcDA5OovXF3I2takb8UveD62ylFgWR95zCUgE9YnuQluyk3KDEGi5g9dSkaZ3fbUf0aq-vjuy0yuHc8cceVE6Sc89RikhGEDl4xaD4Dw-5BtvtYLcLOZpFU71/s1740/image_2024-12-13_15-33-15.png
Miss Cosmo Cambodia 2024 ថាស្ថានភាពទ្រុឌទ្រោមខ្លាំងបំផុតគឺនាងងើបលែងរួច ប៉ុន្តែនាងព្យាយាមត្រូវតែធ្វើត្រូវតែទ្រាំ ដោយនាងសឹងតែទៅមុខលែងរួចឈឺខ្លាំងមែនទែនដោយក្រុមការងារជំរុញឱ្យប្រាប់ខាងគេដើម្បីទៅទទួលការព្យាបាលនៅមន្ទីរពេទ្យតែនាងបដិសេធ ខណៈអំឡុងពេលប្រកួតគឺគេងបានតែ២ ៣ម៉ោង ក្រោកតែងខ្លួនហើយនាងមិនដែលទៅយឺតដែលខាងកម្មវិធីតម្រូវនោះទេព្រោះនាងមកតំណាងឱ្យប្រទេសជាតិរបស់ខ្លួន។ លក្ខិណា ថាការឈឺរបស់នាងមានមួយថ្ងៃដែលនាងបានសុំគេទៅពេទ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghsf4rwbnAn50UB4k6aVuQRCtRQDKFpx050suUcO0uiAjLQLd3igUK2q01lq00XtyaSZzoiiMkYDtTHwu8wufjSpXjq0mGGRQm0LxQZZ5y5A7-g0w3mcFl-zVxBl8LBbaLHEi9SufsZ_UgvxiZK-cv1qNboGmdFu6OEzWzg2gjL4tsP37ZVFCG5pIQEglU/s2048/image_2024-12-13_15-33-16.png

លាក់បាំងពីអ្នកផ្ទះពីក្រុមការងារមិនហ៊ានប្រាប់ថាឈឺមានបញ្ហាសុខភាពពេលទៅប្រកួត អ៊ិន លក្ខិណា ថាវាកើតចេញពីក្តីស្រលាញ់របស់នាង មិនបានអ្វីច្រើនប៉ុន្តែដោយការស្រលាញ់នាងចំណាយទាំងពេលវេលា ថវិកាផ្ទាល់ខ្លួន នាងចង់ធ្វើវាឱ្យវិស័យបវរកញ្ញាដើរមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbiCldgvm6yTew5Po3Iu8M71pZRAAcPHLbYORR-EOpgXrc3G_4XwvIVsOV4c6dbnkfzlklwaaPa7RFRV2yKH4F_IbtQWpCqir9p0leClrtAYP8POw6JodbecpOcVEXRTM2FskX58T1j-iKQ-XtODTqbeVdqQ0-_x-HJI8z2vHPwg11cp3P8dpv0GFnKCss/s2048/image_2024-12-13_15-33-20.png
គួរបញ្ជាក់ផងដែរថា ការតាំងចិត្តមោះមុត ប្រឹងប្រែងរបស់ លក្ខិណា នាងក៏ទទួលបានមកវិញនូវការស្រលាញ់ចូលចិត្តទាំងហ្វេនជាតិនិងអន្តរជាតិ ខណៈបន្ទាប់ពីជាប់TOP10 Miss cosmo នាងក៏ទទួលបានការងារជារឿយៗនៅប្រទេសវៀតណាមផងដែរ៕

ប្តីប្រពន្ធមួយគូនេះត្រូវបានកំណត់ត្រា Guinness ទទួលស្គាល់ថា ជាគូស្នេហ៍ចំណាស់បំផុតក្នុងលោក

0

លោកតា Marjorie Fiterman អាយុ ១០២ ឆ្នាំនិងលោកយាយ Bernie Littman អាយុ ១០០ ទើបតែបានរៀបការជាមួយគ្នា នៅឯផ្ទះថែទាំមួយបន្ទាប់ពីពួកគាត់មានទំនាក់ទំនងស្នេហាអស់រយៈពេល ៩ ឆ្នាំ។
កាលពីពេលថ្មីៗនេះ Guinness World Records បានទទួលស្គាល់លោកតា Fiterman និងលោកយាយ Littman ថាជាគូស្នេហ៍ទើបនឹងរៀបការថ្មីថ្មោង ដែលមានវ័យចំណាស់ជាងគេបំផុតក្នុងពិភពលោកដែលមានអាយុរួមគ្នា ២០២ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_BG7Jtj7kZWyd7nZ7OJfZb-gFqFZhiEdR3I1kCtM0GK9ZcZarBRsXVN6fvSPdPF_dyBR55Bh0DykFF_MuV88QElu29Uu1jYiSqNIAStDeJHOtcHvzH6b4SaH-bNaADjFqVlb1WOJT0Gdiww_87FTpmFqTqJ_wMl4fA74SmdIRe275L32vDPIM_wy-m3xl/s1013/image_2024-12-14_14-16-43%20(2).png

ជាច្រើនទសវត្សរ៍មុន ពួកគាត់បានចូលរៀននៅសកលវិទ្យាល័យ Pennsylvania ជាមួយគ្នា ប៉ុន្តែមិនដែលស្គាល់គ្នាទេ។ លោកយាយជាគ្រូបង្រៀន ហើយលោកតាជាវិស្វករ ក្រោយមកពួកគាត់បានរស់នៅក្នុងមណ្ឌលថែទាំមួយនៅទីក្រុង Philadelphia សហរដ្ឋអាមេរិក។ លោក Fiterman បានជួបលោកស្រី Littman ក្នុងពិធីជប់លៀងមួយនៅមណ្ឌលថែទាំ ហើយអ្នកទាំងពីរក៏បានចាប់ផ្តើមទំនាក់ទំនងគ្នាភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6YUmAE9wYkg7hdIgCko3sVc9b7ub6kvn3MELq4oS5xJSWd_4EH_xoxZAjbdDLnAa9hBNbTOCtzPXbkvMGJJFWgnH2SjbB4pDhbpROvxhXqjDuyfHDOqPbYlYu_qdfG6KnidJoBBT7OHk5kqVyyivFXYkPYPIchHhRewRKg2cwNF-k2LdItHJp1h-T5aXd/s1200/image_2024-12-14_14-16-43.png
ពួកគាត់បានបង្កើតទំនាក់ទំនងរបស់ពួកគាត់តាមរយៈអាហាររួមគ្នា និងការចូលរួមក្នុងការប្រគុំតន្ត្រីដែលរៀបចំដោយមណ្ឌលថែទាំ។ អ្នកទាំងពីរបានរៀបការកាលពីខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីរាប់អានគ្នាអស់រយៈពេល ៩ ឆ្នាំ ប៉ុន្តែទើបតែបាន Guinness World Records ទទួលស្គាល់ថ្មីៗនេះទេ។ Sarah Sicherman ក្មួយស្រីរបស់លោក Fiterman បាននិយាយថា ពួកគាត់ទាំងពីរសុទ្ធតែធ្លាប់មានប្តីប្រពន្ធរៀងៗខ្លួន ប៉ុន្តែនៅពេលប្តីប្រពន្ធរបស់ពួកគាត់លាចាកលោក លោកតា Fiterman និងលោកយាយ Littman ក៏ប្តូទៅរស់នៅមណ្ឌលថែទាំ ហើយក៏បានជួបស្នេហាម្តងទៀតនៅអាយុ ១០០ ឆ្នាំតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD7l4YFYqILMdtbBOoJ6tlVsIBKrK4781TEw0hqqO0qkjq_09X3Db6GOa_7q5Vq7px3g2QhoRWuEHHgy_hSD6m9_f47HgGaLL52vQoifH6S5pAoPhxf6GLQRk4-KZk_K02XLXjDkEUMo_iqwGpbo0khWvDtGTTCEAjPNILUTFXbG4-UoyPd4xGqP4-_pKl/s603/image_2024-12-14_14-16-44.png

គួរបញ្ជាក់ដែរថា ពិធីមង្គលការរបស់អ្នកទាំងពីរកាលពីខែឧសភា គឺល្បីល្បាញខ្លាំងណាស់ ដោយមានមនុស្សជាច្រើនចង់ដឹងពីរបៀបថែទាំសុខភាពរបស់ពួកគេ។ លោកតា Fiterman បានមានប្រសាសន៍ថា លោកមានអាយុយឺនយូរ និងស្វែងរកសុភមង្គល ដោយសារការអានសៀវភៅ និងតាមដានព័ត៌មានថ្មីៗ។ រីឯលោកយាយ Littman Fiterman ជឿថាអាថ៌កំបាំងក្នុងការរស់នៅបានយូរអង្វែង គឺការផឹកទឹកដោះគោដែលមានជាតិ fermented៕

ក្រសួងអប់រំច្រានចោលករណីដែលថា រដ្ឋដាក់បញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សា!

0

ថ្មីៗនេះ មានការលើកឡើងជាច្រើនលើបណ្តាញសង្គមដែលថា មានការដាក់បញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការរដ្ឋ ដែលបានបណ្តាលឲ្យមហាជនភាគច្រើនហាក់សម្តែងនូវការមិនពេញចិត្តជាខ្លាំង។

ទោះជាយ៉ាងណា កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤ សេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា បានចេញមុខមកបដិសេធជុំវិញរឿងរសើបខាងលើនេះ ក៏ដូចជាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ក្រសួងអប់រំ មិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូល ភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvz3JrRORRXqeeZ-94o0tf-Ht8Zsmws-sR7gU2fbW0giNHJPV6AHALW0tFjWH5iC5wEAwf7iz__KJRYOqsmDCfLvqtTd0YTTXku4ZuHeURFwQOeJ4r2Oj12VQPinR2F7uUSJ9u_juhHBMRn5b7Ym0xMV27tHwCAcpgRcer3rG1WGl4GScN5HvcyXKnqkac/s1280/5cd8b476cd11c0105e4fbf10f25ace34.jpg

ក្រសួងអប់រំ យុវជន និងកីឡាសូមប្រកាស បដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុលបរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ព្រមទាំងស្នើសុំឱ្យប្រភពព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ ធ្វើការកែតម្រូវជាបន្ទាន់។

គួររម្លឹកថា នេះទំនងជាការយល់ច្រឡំក្នុងចំណោមពលរដ្ឋ ព្រោះកាលពីអំឡុងដំណើរយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីចុងខែវិច្ឆិកាកន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ បានស្នើសុំដល់ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ជួយពន្លឿនការបង្កើតសាលា “ភាសាវៀតណាម” នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (មិនមានមានន័យថាបង្កើតសាលាវៀតណាម ទូទាំងប្រទេសនោះទេ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_6deHbipSkLsPozvH-rsgtXrks5v25ORfoIEZ3NVbogP1MjKLrn47pugOFwSYWvNGHX5B7H8-2c66DbMMTipGTjXy4JOvr31plCY-0uiIpZVlI5HV0iFAjQ55ICO9bHq1M27RG7sJEuySKk2BGjqmtrszwy0OAt8LvjMeIt6r7ykGzS-Lx4u_Qmojo9lX/s1280/9d4290a7caf84b0bd181b7fcfbf5fc0d.jpg

ក្រសួងអប់រំ ធ្លាប់បានលើកឡើងម្តងរួចមកហើយថា៖”ការបង្កើតដេប៉ាតឺម៉ងភាសាវៀតណាម ក្នុងសកលវិទ្យាល័យនេះ គឺមិនទាស់ខុសអីនោះទេ ព្រោះវាដូចគ្នានឹងការបង្កើតដេប៉ាតឺម៉ងភាសាបរទេសផ្សេងទៀត ដែលរួមាន ដេប៉ាតឺម៉ងភាសាអង់គ្លេស បារាំង ជប៉ុន កូរ៉េ និងចិនជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLJIYeG7t3ER0VVSU9I_r4iKkKSqRHzDli5MBMwz2aw_epzu7iUZJVp243fUjxXOt9JJnOwLc2kVougxaA090aCsosJKwRBcKnOgDnWfk6fyDSiHk8K-XpZN497ubh7zBS5Tup1RKs2bJHZh2alpj7OQcRfHzVCsX9ZLRxzL8jkpdN3N2cdcmp-WfzSq7m/s1280/2b917e6b9292c9d7d407c9ba6045356f.jpg

សមត្ថកិច្ចថៃភ្ញាក់ផ្អើលបន្ទាប់ពីបានរកឃើញប្រាក់ជិត៤ម៉ឺនដុល្លារពីអ្នកសុំទានមួយក្រុម

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចថៃបានធ្វើប្រតិបត្តិការចា.ប់ ខ្លួនក្រុមអ្នកសុំទានថៃ និងបរទេស សរុបចំនួន១២នាក់ នៅទីក្រុងបាងកក ស្រាប់តែសមត្ថកិច្ចរកឃើញអ្នកសុំទានម្នាក់មានប្រាក់ជាប់ខ្លួនជាង៣សែនបាត និងប្រាក់ក្នុងធនាគារ១លានបាតទៀត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg6BZlnmkcDtyV0HrTYAgrbd_E1Zypy-1UQb4Gs0RVOe761or2Lh_IzolLv0PocUcvdbSUYF8MtoQ4UN67dbO_P5m4uNhW9-L1QYokdcd5rGvyY4z8fAlKL2Xeo59YfUYn_W6NTYfiRbzkns8znG1p1EDg6DDADHSXE-ZRJ4gxAc6ROstfl88wrquq1jfe/s1024/image_2024-12-14_13-53-51.png

សមត្ថកិច្ចបានចុះត្រួតពិនិត្យក្រុមអ្នកសុំទាននៅតំបន់សេដ្ឋកិច្ចសុខុមវីត ក្រោយពីពលរដ្ឋរាយការណ៍ថា មានក្រុមអ្នកសុំទានជាច្រើននាក់មកអង្គុយសុំទាននៅតំបន់នេះ ដែលធ្វើឱ្យប៉ះពាល់មុខមាត់ប្រទេសថៃ ។ ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចក៏បានចាប់អ្នកសុំទានថៃ ៨នាក់, ខ្មែរ ២នាក់, ឡាវម្នាក់ និងមីយ៉ាន់ម៉ាម្នាក់ ហើយអ្នកសុំទានបរទេសទាំងនេះបានស្នាក់នៅប្រទេសថៃដោយគ្មានការអនុញ្ញាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzG1Y-j-DIVUyJqSmePAo57CyxGVRnYnBq4my5cFZg0z8Rk_NVNNb3cUs0LyMps-FSaiThxzSupwvZZUMOSgiuUfKe-UrrL6GwQtsiA0cs8w7bRTk1gkUH81lKny1ffVvx0O1nkRqsk7i9DpJdWQM44ZaXgAR7ZQnE-hyvhB_AhnAOuKqhGggbKdn7oNfd/s1024/image_2024-12-14_13-53-52%20(2).png
ក្នុងចំណោមអ្នកសុំទានទាំងអស់ គឺមាននារីសុំទានម្នាក់ជាជនជាតិថៃ មានប្រាក់ជាប់ខ្លួនយ៉ាងច្រើនបានពីការសុំទាន គឺរហូតដល់ជាង៣សែនបាត ព្រមទាំងមានប្រាក់ក្នុងធនាគារប្រមាណ១លានបាតទៀត ។ បន្ទាប់មក សមត្ថកិច្ចក៏បបញ្ជូនអ្នកសុំទានទាំងអស់ទៅកាន់ការិយាល័យស៊ើបអង្កេតនៅស្ថានីយប៉ូលិស Lumphini ទីក្រុងបាងកក ដើម្បីចាត់វិធានការបន្តតាមច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuq1-KpbWhjlZz_szAWJEHAGRMFrznAXyHZfxn55otpLX0qyDEEl6zzMlQPnjhQ1NqoCV9o5g3xlddmdZB84CtAg_vwM8w6x8WnxP7WC7zJdXkon4Aqn_dZ4A9T2oPihNo8keWtyhVl4pk_Y3dNQDmVTimmVmx4n1rjWXxfz-LoUMrkYIiS3dBnbv8DyS4/s1024/image_2024-12-14_13-53-52.png
ការចាប់ខ្លួនក្រុមអ្នកសុំទានលើកនេះ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីសមត្ថកិច្ចរកឃើញថា នារីសុំទានថៃម្នាក់មានប្រាក់ជាប់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ អ្នកសុំទានទាំងនេះតែងតែធ្វើឱ្យខ្លួនលំបាកវេទនា ហើយមកអង្គុយនៅតាមទីប្រជុំជននានា ដើម្បីឱ្យពលរដ្ឋថៃឃើញហើយអាណិតអាសូរ និងផ្តល់ប្រាក់ឱ្យច្រើនៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigL8gQNJf7KXA9_WPTRz1OUo5AzXSGEhqI1datVGL93Xcjr837i4EA_cGz2dLlIk6J4xXSHJLTaHcAfvN4b6BSiTf7dCWGnxV-a8VTxr8bIBTNqa_TU3s32Nw21O4LzJPru21BCP579-k5HW3DpLAxvhQgtX4hrlrIgeMxDW-bIu6BgIEOfzp_dyA0FG23/s1024/image_2024-12-14_13-53-53.png

បើតាមពលរដ្ឋថៃនៅបរិវេណនេះប្រាប់ថា អ្នកសុំទានភាគច្រើនបាននាំក្រុមគ្រួសារមកអង្គុយសុំប្រាក់ពីអ្នកដំណើរ និងភ្ញៀវទេសចរដើរឆ្លងកាត់ ហើយអ្នកសុំទានខ្លះបានយកក្មេង និងសត្វឆ្កែ-ឆ្មាមកជាមួយផង ។ នៅពេលសមត្ថកិច្ចចុះមកត្រួតពិនិត្យ ពួកគេក៏ទៅអង្គុយសុំប្រាក់នៅកន្លែងផ្សេង រហូតដល់សមត្ថកិច្ចត្រឡប់ទៅវិញ ទើបពួកគេមកអង្គុយនៅកន្លែងដើម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUbdZtxRR3CU2Uw94-qaK7VOj-jeIuhMP00eivpRINvUb16YWRLyvgqoAeyXQYJfVb-hWAilIesSWtrd5YCM4QHOKHXBX5q2enh0BpWYk2XDOZN9E7evw_3LsgACQNuPKp1fLMey1pBhR-sEYGFn6G4liVwd9QFTIlo5WvmVp7hgf9f0N8Z9VHPa-gGcwi/s1024/image_2024-12-14_13-53-53%20(2).png
រីឯអាជីវករថៃម្នាក់និយាយថា អ្នកសុំទានទាំងនេះបានសហការគ្នាជាក្រុម និងផ្លាស់ប្តូរពេលវេលាសុំប្រាក់ពីពលរដ្ឋថៃ ហើយពួកគេអង្គុយតែមួយភ្លែតទទួលបានប្រាក់រហូតដល់១ម៉ឺនបាត ដែលខុសពីអាជីវកររកប្រាក់១ថ្ងៃ បានតែជាង១០០បាតប៉ុណ្ណោះ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEPzX_BYiuGBAaBwHD6HC-AhmETom8d_wlR7UioeAz6vPy3dqVl1oYBERcSznrPT95sSFs6EvVHQwt3zbuFGR1G_Cu4xjbQU3r4NUKNDQW8tQNspGWY2tscE_Jst8J3faY9dgeVGRR2ft2oLP7jNaw8Jj8ZDGASRhZdNSPf0uSttA2G0MQMHo0W1a83RRh/s1024/image_2024-12-14_13-53-54.png

ដូច្នេះ សូមសំណូមពរឱ្យពលរដ្ឋថៃឈប់អាណិត ឬផ្តល់ប្រាក់ឱ្យអ្នកសុំទានដែលមានកាយសម្បទានគ្រប់គ្រាន់ ដោយសារពួកគេអាចជួញដូរមនុស្សយកក្មេងមកសុំប្រាក់ ដែលមិនមែនជាកូនរបស់ខ្លួនពិតប្រាកដ ៕

សូមប្រុងប្រយ័ត្ន! មេរោគថ្មីកំពុងឆ្លងរាតត្បាតខ្លាំងនៅចិន និងពុំទាន់មានវ៉ាក់សាំងការពារ

0

ប្រទេសចិន ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថា មេរោគថ្មីឈ្មោះ Norovirus កំពុងឆ្លងរាតត្បាតខ្លាំងនៅប្រទេសចិន ហើយការបា.ញ់ អាល់កុលពុំអាចការពារមេរោគនេះទេ ដែលធ្វើឱ្យចំនួនអ្នកឆ្លងកើនឡើងជាបន្តបន្ទាប់ ។ បច្ចុប្បន្ន ពុំទាន់មានថ្នាំព្យាបាល និងវ៉ាក់សាំងការពារនៅឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibNfZ2Z03qjSnoXOD5S07FV6bkVBhc3PWfQBDHe2SN_yuPKuyXn4xsEI0_FVH8kI5ufatfZ-V-4fZ5zsMcN048AHuDJnlyyYK2tWLNlQ7fpjcdE0hnK8fdtiW9pAQDQWEy8CHzsprWNlV2OR-iRd3o_2I70uLdxIcZvb0R3duRJZUVztcsqe1A6NiZCEA8/s1200/image_2024-12-14_13-48-10.png
កាលពីថ្ងៃទី១១ ខែធ្នូ កន្លងមក សារព័ត៌មានម៉ាឡេស៊ីឈ្មោះ World of Buzz បានរាយការណ៍ពីស្ថានការណ៍ជំងឺ Norovirus ថា នៅតំបន់ជាច្រើនរបស់ចិនមានការឆ្លងរាតត្បាតជំងឺនេះគួរឱ្យបារម្ភ ដោយសារវាងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយសូម្បីតែអាល់កុល ក៏ពុំអាចការពារការឆ្លងបានដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMYFjvg1GUApKsxmldWech5ea0fbbOKxoSwkxplKtvpVEQHHi44vKdSjGBmOdEalG6bbrJGL3mFctqnvGBj_7smxyZgXPX2ioBK08FThK3__sb5VjEWi7kkem6ANjjxh1lm39A9Qv8cEKJcryrsmmypNu3OswZNeDPhnj_BxTmd-fcImh55NOSIPxLcaTb/s720/image_2024-12-14_13-48-10%20(2).png

ចាប់ពីខែតុលា ឆ្នាំ២០២៤ កូនសិស្សចិនជាច្រើននាក់បានឆ្លងជំងឺ Norovirus ដូចជា ៖ កូនសិស្ស ចំនួន៣បន្ទប់ ដែលរៀននៅសាលាបឋមសិក្សាមួយកន្លែងនៅតំបន់ Zhangwan ទីក្រុងស៊ីយ៉ាន ខេត្តហ៊ូបេ បានឆ្លងជំងឺនេះ ដែលធ្វើឱ្យសាលារៀនទាំងមូលបិទទ្វារបណ្តោះអាសន្ន ។ រីឯមជ្ឈមណ្ឌលកុមារតូចនៅទីក្រុងស៊ីអាន ខេត្តសានស៊ី មានកុមារតូចឆ្លងជំងឺនេះចំនួន៤៨នាក់ កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo9vpbAV_IfhlNZ-GM547NhzveBC_AwPkC3i9PeWrdNoL3293yCNeWZiBLweul8oM88uXscuW0AW39jHaHPuWTKMAvAB-lpVjiku7Cxh87c6yCRgOQ8W0f7LqtTbcMtX3XcPvYc49MvZjPeWEfdIubwYIL-x82l0gtZSgng8FkS-8sy-35sV_zPSp3XnEY/s1020/image_2024-12-14_13-48-11%20(2).png

បច្ចុប្បន្ន មេរោគនេះបានឆ្លងរាលដាលកាន់តែខ្លាំង ហើយមជ្ឈមណ្ឌលជាតិគ្រប់គ្រង និងបង្ការជំងឺរបស់ចិនបានចេញគោលការណ៍ណែនាំឱ្យពលរដ្ឋប្រយ័ត្នជំងឺនេះ ហើយអ្នកឆ្លងត្រូវនៅដាច់ដោយឡែកពីអ្នកដទៃ ។ ពលរដ្ឋត្រូវលាងដៃជាមួយសាប៊ូ យ៉ាងហោចណាស់២០វិនាទី មុនពេលបរិភោគអាហារ និងក្រោយពេលបន្ទោរបង់ ។

លើសពីនេះ គួរតែចម្អិនអាហារឱ្យឆ្អិនមុនពេលបរិភោគ និងសម្អាតបរិវេណដែលប៉ះពាល់ញឹកញាប់ ដោយប្រើប្រាស់ថ្នាំសម្លាប់មេរោគផ្សំពីសារធាតុក្លរីន ។ ពលរដ្ឋត្រូវសុំច្បាប់សម្រាកពីការងារករណីឆ្លងជំងឺនេះ និងទៅមន្ទីរពេទ្យជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXjiAu7Cafe7CpxuljMV6t4-SK7v6LmnrG9VAIdVS0Xs9_sCNC_JNwD7y6p_3kYwyO_Pv9z6_Wq56VjHYOaCXvctm3HuMzMYmHVjENM90I463L4xEhjsHsFHsoXpwWRFCBqn_HskP8KhSzDLvCfjQ9563kBtfeXHj9dwKz71lZbdGlfZklgXjg0iJgw7lT/s1396/image_2024-12-14_13-48-11.png

ចំណែកអ្នកជំនាញមកពីមជ្ឈមណ្ឌលការពារ និងបង្ការជំងឺនិយាយថា Norovirus នឹងបណ្តាលឱ្យរលាកក្រពះ ឬពោះវៀន ហើយមេរោគអាចឆ្លងពេញមួយឆ្នាំ ប៉ុន្តែវាឆ្លងខ្លាំងបំផុត គឺចាប់ពីខែតុលា ដល់ខែមីនា ។ កុមារឆ្លងជំងឺនេះនឹងមានអាការៈក្អួតចង្អោរខ្លាំង រីឯមនុស្សពេញវ័យមានអាការៈចុកពោះ, គ្រុនក្តៅ និងឈឺសាច់ដុំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIfjLg7wRNcwV-ep8yX-sLECyiNXgpSwGPQZrZKxwDUBrO_FQn7TOmiuEcB5BHzXr1n5Xv41dFJJ5hpdbElldauLAJ0KrYOoa8F5ty6ErFv8d7uy8UbXFs5jNcj34w2D-euPbiasRIMBDYDHmbuG5IKckQDL8IhXCh1ly0w5W0QqJQpkrijsTcR-0XoGAM/s1320/image_2024-12-14_13-48-12.png
ទោះជាអ្នកជំងឺភាគច្រើនអាចជាសះស្បើយ ចាប់ពី២ថ្ងៃ ទៅ៣ថ្ងៃក្តី ប៉ុន្តែកុមារតូច និងមនុស្សចាស់ នឹងខ្វះខាតទឹកខ្លាំង ហើយត្រូវថែទាំឱ្យបានដិតដល់ ។ វិធីការងារជំងឺនេះ គឺការលាងដៃឱ្យស្អាតដោយសាប៊ូ និងទឹក នៅមុនពេល និងក្រោយពេលបរិភោគអាហារ ក៏ដូចជាពេលចេញពីបន្ទប់ទឹក ។ អ្នកឆ្លងគួរនៅដាច់ដោយឡែកពីគេ ហើយបើទោះជាសះស្បើយ ក៏ត្រូវនៅឆ្ងាយពីគេ ចាប់ពី២ថ្ងៃ ទៅ៣ថ្ងៃ ដើម្បីការពារការឆ្លងរាលដាល ៕

ស្ងាត់ពីព្យុះមួយរយៈ! ឥឡូវវៀតណាមជួបទុក្ខទៀតហើយដោយសារព្យុះដ៏កំណាចមួយបានបោកបក់ បំផ្លាញផ្ទះរាប់សិបខ្នង

0

ប្រទេសវៀតណាម៖ កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូភ្លៀងមួយមេធំ និងខ្យល់ព្យុះកំបុតត្បូងបានបោកបក់ពេញក្រុង Nga Nam ប្រទេសវៀតណាម បណ្ដាលឱ្យផ្ទះចំនួន ៦៤ ខ្នងដួលរលំ ដំបូលបាក់បែកធ្លុះធ្លាយ មនុស្សម្នាក់បានរងរបួស និងដើមឈើជាច្រើនបានបាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDJH4Jh5FxwY-I9P-VP2ghP2L2Qdg_GVIkqDrXU-4eFur2hJY5ZI8y8vH3acAcV3FB3pmCFa-gztGy0ZVuA8Rg0uTFSgCRd1kdIy8VHaMqeNDMU-TS9vu8reqiTTTVvfctjjYolLEWQjaytn_p6D7_Z1Mmxo_VGTpdJSLqZ0bpeAWVsccWHkrHMbZgyI3k/s680/image_2024-12-14_11-36-43.png

យោងតាមការចុះផ្សាយរបស់ Vnexpress ភ្លៀង និងផ្គររន្ទះបានកើតឡើងនៅឃុំ My Binh និង My Quoi បណ្តាលឱ្យខូចខាតផ្ទះ ៦៤ ខ្នង ក្នុងនោះផ្ទះ ១៥ ខ្នងដួលរលំទាំងស្រុង រីឯផ្ទះ ៤៩ ខ្នងទៀតរលំដំបូល និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ0mzmmEDYcRCTYuOksEV1yEEVhWQxehpk4J9AgKVW5EfOTvKQJX1UbYZfWTMdV57FHjT1dcuUbtP-SDnxd-ClUV1MHRGxYevHiLqT2Rm3ruePHE9-I3DoM4W9j-BhvVHmzMlkC6ZoxqF-V5VpJK-J_O0xiYVI2jry9SOXPR7m5uEyDGUsw7bce85AxClI/s800/image_2024-12-14_11-36-44%20(2).png

ខ្យល់ព្យុះនេះក៏បានបណ្តាលឱ្យមនុស្សម្នាក់រងរបួស ហើយដើមឈើជាច្រើននៅតំបន់នោះក៏បានបាក់រលំបិទផ្លូវ បង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ខ្យល់ព្យុះបានកើតឡើងភ្លាមៗ ហើយអូសបន្លាយប្រហែល ១៥ នាទី។ អ្នកស្រី Ngoc Hue នៅឃុំ My Quoi បាននិយាយថា គ្រួសារជាច្រើនគ្មានពេលប្រតិកម្មទេនៅពេលនោះ ប្រជាពលរដ្ឋដឹងតែលាក់ខ្លួននៅក្នុងផ្ទះ មិនហ៊ានចេញក្រៅទេ ព្រោះអ្វីៗបានហោះគ្រប់កន្លែងគួរឱ្យភ័យខ្លាចបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR66bJA9EnWvR4Fmu3yJVXFeAKyJsPeQhN5HM72lh53EWIILpA4M7SeJrTbKjJH8xsztFtKtmNtsssoixhQhk0T4sw7ibsJC3EhofC6VCY0EJJX4bjB3cr_X9O7ADq3O0AOMJlPaw3lNI2KIw-U7bBWO94Z4u0nSBzNURhfBXkv-JqdSqxwq3A99ona4b5/s685/image_2024-12-14_11-36-44%20(3).png
បច្ចុប្បន្នស្ថានភាពហាក់ធូរស្រាលបន្តិចហើយ ទោះជាយ៉ាងណាតំបន់នេះត្រូវបានគេព្យាករណ៍ថា នឹងបន្តភ្លៀងឥតឈប់ឈរដល់ចុងខែនេះ។ ប៉ូលិសនិងអាជ្ញាធរមូលដ្ឋានបានចល័តកម្លាំងចុះទៅកន្លែងកើតហេតុដើម្បីជួយប្រជាពលរដ្ឋឱ្យរួចផុតពីផលវិបាក។ យោងតាមគណៈកម្មាធិការប្រជាជនទីក្រុង Nga Nam ខ្យល់ព្យុះកំបុតត្បូងត្រឹមមួយល្ងាចសោះ បានបណ្តាលឱ្យខូចខាតសរុបជាង ២ ពាន់លានដុង (ប្រមាណជាង ៧៨.០០០ ដុល្លារអាមេរិក)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXr_cMHHdHtD24A5kzNoWaAh3Op4KueF_OZDwNDUQnUn90MUKOyQ5aUkKoFQeHt3i0Mv5FyHG4ru5XEqbpODcfTRPX3B5pWD164vC6CoEibFPHJG196Gj475lhbHViHir_e0ZFcWHsXBs-YUM2L1LrgQ61m7_UaHAAaIu8E3s8J9ha3cmNyQXuVVAbVLaX/s880/image_2024-12-14_11-36-44.png
គួរបញ្ជាក់ដែរថា មូលហេតុដែលធ្វើឱ្យប្រទេសវៀតណាមប្រឈមនឹងគ្រោះធម្មជាតិច្រើនជាងគេក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ គឺដោយសារកត្តាដី ជម្រាលភូគព្ភសាស្ត្រ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការកាប់បំផ្លាញព្រៃឈើ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងបន្ទាប់ពីព្យុះ ដែលនេះហើយជាហេតុធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះជួបប្រទះនឹងគ្រោះធម្មជាតិឥតឈប់ឈរ៕

មកស្គាល់គ្រួសារមានឥទ្ធិពលបំផុតទាំង ៥ នៅលើពិភពលោកក្នុងឆ្នាំ ២០២៤

0

យោងតាមបញ្ជីដែលទើបតែចេញផ្សាយដោយ Bloomberg Billionaires Index ថ្មីៗនេះបានឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ គ្រួសារដែលមានជាងគេបំផុតនៅលើពិភពលោកនោះ គឺបានទៅលើគ្រួសារ Sam Walton ដែលជាម្ចាស់ក្រុមហ៊ុនលក់រាយ Walmart របស់សហរដ្ឋអាមេរិក ជាមួយទ្រពសម្បត្តិសរុប ៤៣២.៤ ពាន់លានដុល្លារបើប្រៀបធៀបទៅនឹងឆ្នាំមុន ទ្រព្យសម្បត្តិសរុបរបស់សមាជិកគ្រួសារ Walton បានកើនឡើង ១៧២.៧ ពាន់លានដុល្លារអាមេរិក ដោយសារការកើនឡើង ៨០% នៅក្នុងភាគហ៊ុន Walmart នៅឆ្នាំនេះ។ បច្ចុប្បន្នសមាជិកម្នាក់ៗនៃគ្រួសារនេះមានទ្រព្យសម្បត្តិជាង ១០០ ពាន់លានដុល្លារអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP65tZmYZm9QMKII76uC7NCtZ7bB924sgpX_eAEZgt1QGuDiNukMnKyOEp77m9_RoU0O4OkTm-O0IXZ2r2dXUqT7Q-b_cBK93wh6clu9lcWV34ixnq5l0zcRi6T3eYJcpNygP6qTfD20AmM8dtY9R5PxjEUZLl4QLL9ffmHLcuSeqGM0GbmATGh3OIBLlb/s1024/image_2024-12-14_10-42-59.png
ចំណាត់លេខ ២ បានទៅលើគ្រួសារ Al Nahyan ដែលជាគ្រួសារមានឥទ្ធិពលបំផុតនៅលើពិភពលោក។ គ្រួសារនេះបានគ្រប់គ្រងប្រទេសអារ៉ាប់រួមអស់ជាច្រើនទសវត្សរ៍មកហើយ តាំងពីមុនពេលប្រេងបានផ្លាស់ប្តូរសេដ្ឋកិច្ចទៅទៀត។ បច្ចុប្បន្នលោក Mohammed bin Zayed Al Nahyan ក៏ជាប្រធានាធីបតីរបស់ប្រទេសនេះផងដែរ ជាមួយទ្រពសម្បត្តិ ៣២៣.៩ ពាន់លានដុល្លារអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNfkVsHq3RPitUmGRrFxPp6T1fCHld1x3xFstASuPRgqhaoiaI1a6Rcg2JiaPASFyMvlqF7ItKgcAhzNkUWDyB5K2iVKgd8EpGzHgtfqhlwrUDfw7C4cAz105rgTlnBO4shBHJZDhxLWCs2NFUF5_SaPBu-MqujBJlOHhrCYXPiCN8R_UrrFhCuHNfGsI1/s1024/image_2024-12-14_10-43-00.png
រីឯចំណាត់ថ្នាក់លេខ ៣ គឺបានទៅលើគ្រួសារ Al Thani ជាមួយទ្រព្យសម្បត្តិសរុប ១៧២,៩ ពាន់លានដុល្លារ។ អាល់ថានីគឺជាគ្រួសាររាជវង្សគ្រប់គ្រងប្រទេសកាតាចាប់តាំងពីនគរត្រូវបានបង្កើតឡើងក្នុងសតវត្សទី ១៩ ហើយប្រេងត្រូវបានរកឃើញនៅឆ្នាំ ១៩៤០ ដោយបានផ្លាស់ប្តូរសេដ្ឋកិច្ចយ៉ាងខ្លាំង និងជួយគ្រួសាររាជវង្សអាល់ថានីមានទ្រព្យសម្បត្តិយ៉ាងច្រើន។ បច្ចុប្បន្នសមាជិកគ្រួសារនីមួយៗកាន់មុខតំណែងសំខាន់ៗជាច្រើននៅក្នុងរដ្ឋាភិបាល ក៏ដូចជាជាម្ចាស់អាជីវកម្មជាច្រើន ចាប់ពីសណ្ឋាគារ រហូតដល់ក្រុមហ៊ុនធានារ៉ាប់រង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXzySggsEcIjuxTWIHSVgOqld8490drNhgcsRZtk0rWWpuLmJJh0hvu5iT7dorTYJjEzpcegBzsqRbWVhU2BVN9CiIeVwRqx9Tc88dEGMyDYgZouv-oxTI2WwaDj3CX2NjSb09J6IVdu92ZQSk4bCsdTg9QxjPPxXxmXqn3ZkzEj2BO6iRmtoUuqInLa6T/s960/image_2024-12-14_10-43-00%20(2).png

ចំណែកចំណាត់ថ្នាក់លេខ ៤ គឺបានទៅលើគ្រួសារ Hermes របស់ប្រទេសបារាំង ជាមួយទ្រព្យសម្បត្តិសរុប ១៧០,៦ ពាន់លានដុល្លារ។ លោក Jean-Louis Dumas បានប្រែក្លាយ Hermes ទៅជាអាណាចក្រទំនិញប្រណីតសកល។ ក្រុមហ៊ុននេះល្បីខាងកាបូបម៉ាក Birkin ដែលមានតម្លៃរហូតដល់រាប់សែនដុល្លារ។ បច្ចុប្បន្នសមាជិកជាច្រើននៃគ្រួសារ Hermes ធ្វើការនៅក្នុងក្រុមហ៊ុន ដូចជានាយកច្នៃប្រឌិត Pierre-Alexis Dumas និងប្រធាន Axel Dumas ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBMxUuZTgfD66DdSNoXynYCW7e5yoO0q8JP82nprtaj6NcGveihavo6hBJtV-1z_Ud-lWMUBKI8K1IMRf9ISryZjOpZuMNYBmnEoltu01hjZTskV5EtyEEO_JVU5uy8ND0uVvKatNebwz9HQyGW0h15dcVoMiSnc1Zxnyt9-eBtbPvOVXfILmUd22BrSAo/s800/image_2024-12-14_10-43-00%20(3).png

ចំណាត់ថ្នាក់ចុងក្រោយ បានទៅលើគ្រួសារ Koch ដែលជាគ្រួសារមានឥទ្ធិពលបំផុតទី ៥ នៅលើពិភពលោក ជាមួយទ្រពសម្បត្តិ ១៤៨,៥ ពាន់លានដុល្លារ។ គ្រួសារនេះបានបង្កើតក្រុមហ៊ុនចម្រាញ់ប្រេងដែលជាចក្រភពពហុឧស្សាហកម្មមានប្រាក់ចំណូលប្រចាំឆ្នាំចំនួន ១២៥ ពាន់លានដុល្លារអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTRSOPeJHqzdUHJJZkqjLzBrYps9DLdRd_CJrYSWfWyXyIg4Qh4yZ6TSjJ9kRrUk9UaNO96TqK0bsU1ZkWLEkT_RnIY_GXhtDN1ZxG5o9fI4Rh3rST8WzmXfliDgfSg6L0YTGpxl3x34QtybMEvYOtv7pC96-E1VwLh1x4Nb3Dq_Mg7CflSaftS1KhghVx/s2048/image_2024-12-14_10-43-00%20(4).png

រូបគំនូរទាំង ៥ នេះមានតម្លៃខ្ពស់កប់ពពក តើគំនូរនេះមានលក្ខណៈវិសេសអ្វីខ្លះ បានជាមានតម្លៃមហាសាលដូចនេះ?

0

គំនូរ គឺជាសិល្បៈមួយប្រភេទដែលបង្ហាញពីវប្បធម៌របស់ជាតិសាសន៍នីមួយៗ គំនូរដែលមានតម្លៃខ្ពស់ភាគច្រើនគឺបង្កប់អត្ថន័យជ្រៅ មានអាយុកាលយូរឆ្នាំ មានការរចនាស្អាត ប៉ុន្តែរូបខ្លះក៏មិនស្អាតផងដែរ ខណៈគំនូរខ្លះមនុស្សធម្មតាមើលមិនយល់នោះទេ។ ដូច្នេះខាងក្រោមនេះគឺជាគំនូរទាំង ៥ ដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក៖

១. L’empire des lumières៖ គឺជាគំនូរដែលគូតាំងពីឆ្នាំ ១៩៥៤ ដោយវិចិត្រករ René Magritte។ ផ្ទាំងគំនូរនេះបង្ហាញពីពេលវេលាផ្ទុយគ្នាពីរ ខាងក្រោមគឺជាពេលយប់ ហើយនៅពីលើផ្ទះគឺជាមេឃពណ៌ខៀវស្រឡះ មានតម្លៃរហូតដល់ ១២១ លានដុល្លារអាមេរិកនៅឯការដេញថ្លៃរបស់ Christie កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ មូលហេតុដែលរូបគំនូរនេះថ្លៃកប់ពពកគឺដោយសារ វាជាស្នាដៃកម្មសិទ្ធិរបស់វិចិត្រករ ២៧ នាក់ដែលមានឈ្មោះដូចគ្នាៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_ETqrsWpLawEdpFYwE0fUsCzEwyBK9WPw2ATQjmX6FJibm-GfsPgfZH5Ekwxxg6TsFzKmJIUWtd8OirldxkuJxUfQ5czjsXkecMulsuV_pR0Gr0Shc1SJizKygxmeb15CVeNp4UAsVFokFMt6WRqm1DF7xXdYreAQdAHi6Znn6eTyxOkBNlfEf4cTgmEF/s1280/image_2024-12-14_10-36-09.png
២. Ten-Cent Western Being Torn in Half៖ គឺជាគំនូរគូតាំងពីឆ្នាំ ១៩៦៤ ដោយវិចិត្រករ Ed Ruscha ជាប់ចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោក ជាមួយតម្លៃ ៦៨.២ លានដុល្លារអាមេរិក។ រូបនេះបង្ហាញពីស្ថានីយ៍ប្រេងឥន្ធនៈ Standard Oil ដ៏ធំល្វឹងល្វើយគួរឱ្យចាប់អារម្មណ៍ នៅពេលវិចិត្រករ Ed Ruscha បានទៅដល់ភាគខាងលិចអាមេរិក។ បន្ទាប់ពីនោះ វិចិត្រកររូបនេះក៏បានគូគំនូរចំនួន ៦ នៃស្ថានីយ៍ប្រេងឥន្ធនៈ ប៉ុន្តែក្នុងចំណោម ៦ នោះគំនូរ Ten-Cent Western Being Torn in Half គឺជាគំនូរថ្លៃបំផុតរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJl3SGyUMBg4-rdx2kqIHAF9o9XIIrX44GTKsUmEe_AiYl6J-rPez4wU9UPol7GqOhLDnoaAnnwRE9rEtSRF0yEBSNzFjm92-625F3mKDS3mpUxPiol9Q2mYMDN2J7JUbuaDr6cMlGvpqpsbtCx8wwQyfBiiiN6PQOr6wWH-6Fvv6_2VltvqL7bde3pbsx/s2000/image_2024-12-14_10-36-57.png

៣.Nymphéas៖ គំនូរផ្កាលីលីដែលធ្វើដោយវិចិត្រករដ៏ល្បីល្បាញ Claude Monet កំឡុងឆ្នាំ ១៨៩៧-១៨៩៩ មានតម្លៃរហូតដល់ ៦៥.៥ លានដុល្លារអាមេរិក។ គំនូរនេះ វិចិត្រករផ្តោតលើការពណ៌នាការឆ្លុះបញ្ចាំងលើទឹក ដែលបង្ហាញពីអន្តរកម្មរវាងពន្លឺ និងពណ៌ មិនដូចផ្ទាំងគំនូរផ្សេងទៀតទេដែលពណ៌នាផ្កាលីលី និងទឹកនៅលើផ្ទៃបឹង។ មូលហេតុដែលវិចិត្រករ Claude Monet គូររូបនេះគឺដោយសារ លោកបានបង្កើតសួនតូចមួយដែលមានស្រះទឹកពោរពេញដោយផ្កាលីលី និងស្ពានកោងនៅក្រោយផ្ទះ។ លំហនេះបានក្លាយជាប្រភពនៃការបំផុសគំនិតដ៏សំខាន់សម្រាប់លោកក្នុងអំឡុងពេល ៣០ ឆ្នាំចុងក្រោយនៃជីវិតរបស់លោក ដោយបានជួយឱ្យវិចិត្រកររូបនេះ បង្កើតគំនូរចំនួន ២០០ នៃបឹងផ្កាលីលី ដែលភាគច្រើនទទួលបានតម្លៃខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1aVwZXYkltlweWSgpc81jJGgirTtfwza3z8Azk87SIVBDukCwd74YooFRfpBjFygenQKbLOSry2EcTyF7gm5JY7dGzXIQLp3eEFrmsEvFuLHtbw204DzYdLPlNwnEFYpGGdhbeM_eU_jL6Rxgrlt4Z6BNkpJRFe4NB3Yr9j9Lxe4Zok_hcawTNVFSh_7L/s1200/image_2024-12-14_10-36-59.png

៤. Untitled (ELMAR)៖ គឺជាគំនូរទី ៤ ដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក ប្រចាំឆ្នាំ ២០២៤ ដោយមានតម្លៃ ៤៦.៤៨ លានដុល្លារអាមេរិក។ គំនូរនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨២ ជាស្នាដៃរបស់លោក Jean -Michel Basquiat ដោយពណ៌នាអំពីតួអង្គ Icarus ចុះពីលើមេឃ ខណៈដែលអ្នកបាញ់ព្រួញបានបាញ់ព្រួញពីរមកលើគាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQm5mrQbA2RCNq2vkkfzVFOH_roECSoC5uVKyMeQ4byKX5l7NE0WCSYTfOKONgwma_oNOxqCKQECwVbErRVMna4xLb-96czbW5px4yu9nlbJpZRA9SW3e7Oyz0ad-S-pJlX2_OybMr7prqOO4txNDUxmCvfpbJLF1lIkbUHbbnY5abDdTsFNt-2c6Nzqph/s640/image_2024-12-14_10-36-59%20(2).png
៥. L’ami intime៖ គឺជាគំនូរថ្លៃបំផុតទី ៥ ក្នុងលោក គូដោយវិចិត្រករ René Magritte ដែលមានតម្លៃ ៤២.១២ លានដុល្លារអាមេរិក បង្ហាញពីបុរសម្នាក់ពាក់មួក Bowler ដែលជារូបរបស់វិចិត្រករនេះតែម្តង ដោយលោក René Magritte គឺជាវិចិត្រករល្បីល្បាញម្នាក់របស់បែលហ្ស៊ិកក្នុងអំឡុងឆ្នាំ ១៨០០ ជាង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl64So-25pZEDt79OVGFpNvNjRgB-UfsztOG5Ro12yR8UnuVEC9kw2IaM838akG3bxhU9rKEKLuNA4NQmqJOPNXk0I2HBCADb1gDoDwN3U2vJ9DzmeRDoSYh8ke1TVx2XBCD9B9zrh0PeBoEp1GvKSP3g_dgWJTRjoS1TjJ6VHaoAvRPKhEIzMv3O0Aw1B/s1100/image_2024-12-14_10-36-59%20(3).png

បាតុភូតចម្លែក! ទឹកជ្រោះហូរបញ្ច្រាស់ពីក្រោមឡើងទៅលើវិញ បង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំងពេញបណ្តាញសង្គម

0

ជាធម្មតាទឹកជ្រោះតែងតែហូរចុះក្រោមពីច្រាំងថ្មចោត ប៉ុន្តែទឹកជ្រោះមួយកន្លែងនៅប្រទេសអៀរឡង់វិញ ស្រាប់តែហូរឡើងទៅលើ ធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលខ្លាំងសឹងមិនជឿនឹងភ្នែក។
ថ្មីៗនេះទឹកជ្រោះ Moher កម្ពស់ ២១៤ ម៉ែត្រដ៏មហិមា ដែលមានទីតាំងនៅលើច្រាំងថ្មចោទនៃឆ្នេរសមុទ្រភាគខាងលិច ប្រទេសអៀរឡង់ ស្រាប់តែហូរបញ្ច្រាសឡើងទៅលើ បង្ហាញនូវទិដ្ឋភាពដ៏ចម្លែកសឹងមិនគួរឱ្យជឿ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN0lL3U3NxHyeb8pxM7Iytc2klbyt9A0dL4epaaItpRCCOeQSMubdNJKoxcwWDZGRwiNmTKuc6qNX_DKW048QiDyhQuwrq5InMrSFadLfthKG8WCbMYBvVxGnMt2W-xE3AAMUGknxTAHZH9PbtuR0Jb7egrOC0o8tvfnGUeLnuxnqNZ3qdQ-N-ecdxg1tT/s1024/image_2024-12-14_10-26-23%20(2).png
ទឹកនេះហាក់ដូចជាប្រឆាំងនឹងច្បាប់ទាំងអស់នៃរូបវិទ្យា ដោយសារវាលែងហូរទៅក្នុងសមុទ្រទៀតហើយ ផ្ទុយទៅវិញបែរជាហក់ឡើងទៅលើ ដូចជាផ្សែងហុយចេញពីទីជ្រៅបំផុតនៃផែនដីអ៊ីចឹង។ យោងតាមគេហទំព័រ HuffPost បាតុភូតដ៏អស្ចារ្យនេះគឺដោយសារតែព្យុះ Darragh ជាមួយនឹងខ្យល់បក់ដ៏គួរឱ្យភ័យខ្លាចដែលបានលើកទឹកនេះឡើងទៅលើ បង្កើតជាឈុតឆាក “ទឹកជ្រោះ backflow” ដ៏កម្រមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFeDcRPLwV572UlEtH8qcHW0HjUXLMKPAkrnhEvQTICPgD1XtLHaYxtzoUnXJpnoF_7P0Y6QURI0wqSDB5h3jNLUK70EFi6bPwX8bqAZoeTLtRmlee0adiORbTmVXcfxFKaNa15yHZxOQ1Vwj_A6-odyTnYoztgRMlYqfMarwMjh7Fv36vaZCvyM0lJeBp/s615/image_2024-12-14_10-26-23.png

ទោះជាយ៉ាងណាក៏ដោយ បាតុភូតដ៏អស្ចារ្យនេះមានរយៈពេលតែមួយភ្លែតប៉ុណ្ណោះដែលតម្រូវឱ្យមានការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃខ្យល់បក់ខ្លាំងនិងលក្ខខណ្ឌធម្មជាតិពិសេសជាច្រើនទៀត។ ដូច្នេះហើយ មិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងគ្រប់គ្រាន់ក្នុងការធ្វើជាសាក្សី និងកត់ត្រាពេលវេលាវេទមន្តនេះទេ។ ព្យុះ Darragh ដែលគេស្គាល់ថាជាព្យុះកំណាចមួយ បានបង្កើតបាតុភូតទឹកជ្រោះនេះមក ក៏បានបណ្តាលឱ្យមានទឹកជំនន់ និងដាច់ចរន្តអគ្គិសនីនៅក្នុងចក្រភពអង់គ្លេស និងអៀរឡង់ផងដែរ ដែលរំខានដល់អាយុជីវិតមនុស្សរាប់ម៉ឺននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglqBfurIp9cp8VqnohnGAmnNxPD1WgeutHIIVScvTfb5KUlUMMV-5NUj1TBU7Uy6yNBUnmZH5jXGcJtHkbXV6gLIzrH0yCaHHSxdthiJhXm8QeXySTXHY90-dHJyXqwHMvCsXIpBvekYPR62Q2b5FFbfIxHmDeU_uvuTwX3CYCtPi9EOpbpfIKQS8A2XPx/s1440/image_2024-12-14_10-26-24.png

ទឹកជ្រោះ Moher គឺជាទឹកជ្រោះដែលមានទេសភាពស្អាតបំផុតប្រចាំទ្វីបអឺរ៉ុប ដែលបានស្វាគមន៍ភ្ញៀវទេសចរឱ្យមកទស្សនារាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ នៅពីលើច្រាំងថ្មចោទ និងពីលើប៉ម អ្នកទស្សនាក៏អាចឃើញកោះផ្សេងទៀតនៅក្បែនោះដូចជាកោះ Aran នៅ Galway Bay ជួរភ្នំ Maumturks និង Twelve Pins នៅភាគខាងជើងក្នុង County Galway និង Loop Head ទៅភាគខាងត្បូងផងដែរ។ ដូច្នេះទឹកជ្រោះ Moher គឺស្ថិតនៅក្នុងចំណោមតំបន់ទេសចរណ៍ដែលមានអ្នកទស្សនាច្រើនបំផុតនៅក្នុងប្រទេសអៀរឡង់ ដោយមានអ្នកចូលទស្សនាប្រហែល ១.៥ លានដងក្នុងមួយឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZIOpKmXYOGFfFYY_BemWiC5k8Pt3piFGitDuUMrmUu0hBvDjaTjw-JcuN8eNTUscqydN2etplsHcizuvZR8ExsaURiCYXeP6WbzxAcEbNk4dihTQssnS5AReyEAhyphenhyphenGBpSPaNUk_Y4fIHl-0LexUcCYK6BR95-t6eDoj5smHyggJ0iBd1DnH0YnKLTre31/s2160/image_2024-12-14_10-26-25.png