Home ព័ត៌មានអន្តរជាតិ វត្តមានសាន់តាក្លូសយ៉ាងភ្លុកទឹកភ្លុកដីក្នុងប្រទេសវៀតណាម បង្កការចាប់អារម្មណ៍ដល់មហាជន!

វត្តមានសាន់តាក្លូសយ៉ាងភ្លុកទឹកភ្លុកដីក្នុងប្រទេសវៀតណាម បង្កការចាប់អារម្មណ៍ដល់មហាជន!

42
0

ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវីដេអូមួយ នៅលើដងផ្លូវ ប្រទេសវៀតណាម ដែលមានតាសាន់តាក្លូសយ៉ាងច្រើនកំពុងជិះម៉ូតូ បង្កើតបានជាទិដ្ឋភាពដ៏ថ្មីនិងប្លែកភ្នែកបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlFt5jxI3xnSXUX7-NRHFQDXcuBmIAI9GtiRiRZdFp2DEb9R6A9KRhWzyMLeP2hfP_NvzUlWD2AK2x-oEuW38OoPA4ZLMTkotfozSFkEmJg2l2hQQ02_EhAkJ9avR7zO4wJkxfMxBTYdjtqhhw1c-2rpC4CXQIlDxO85wo8iySDOiJ7CL0n3LijNOOs2Mu/s960/469630625_1124366299698558_2015124575549382504_n.jpg
កាលពីថ្ងៃទី ១០ ខែធ្នូនេះ យោងតាមការដាក់បង្ហោះនៅលើបណ្តាញសង្គម Tik Tok ដោយគណនីជនជាតិវៀតណាមបានចែករំលែកវីដេអូឃ្លីបខ្លីមួយ បង្ហាញពីវត្តមានតាសាន់តាក្លូសយ៉ាងភ្លុកទឹកភ្លុកដី នៅម្តុំទីលានប្រវត្តិសាស្រ្ត Vo Nguyen Giapដ៏ល្បីឈ្មោះ ស្ថិតក្នុងខេត្ត Tai Nguyen ប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj36FKvo6f3bPG3BA9-kvJM9ULJNkT4ZbSqKR3IU_2qE33UNzHDIlO39qATOwwFg_n0PFKLMwwZYUsmhWTAc2atqK9vKRIPO1LgKcUY5FwBX-9_SXQYVJ7MBUm28IG2TPKhnVdtMDgproMuGkRs5cv3IafWx_cEL2rbR4yxEg_U8oUbA_y8FYKxXgMji-TV/s2048/469827746_1124373686364486_5246525168274355100_n.jpg

តាមរយៈវីដេអូដោយសង្កេតឃើញថា មានមនុស្សរាប់រយនាក់ទាំងប្រុសនិងស្រី បានតែងតួនិងស្លៀកពាក់ជាសាន់តាក្លូស មកប្រមូលម្តុំគ្នាយ៉ាងគួរឲ្យចាប់អារម្មណ៍នៅលើដងផ្លូវនោះយ៉ាងមមាញឹក មានអ្នកខ្លះដើរ និងមានអ្នកជិះម៉ូតូផងដែរ។ ជាមួយនឹងទិដ្ឋភាពដ៏ប្លែកនេះ មហាជនភាគច្រើនហាក់មិនដែលប្រទះឃើញពីមុនមកនោះទេ ក៏បានផ្ទុះនូវការកោតសរសើរ និងចែករំលែកពេញបណ្តាញសង្គមអ៊ីនធើណែត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKI9O8J9NEqUTsxSR2jxB6UN-6p7l14BHTYXvhTcEVin_XAycm4rmAjgcEiAOL8f3uuFWqvBGobGggTVBqH83GXtI74pDDwjFJRJ8KJhpxP8jRf-W2bRdV52ck9Yf1PqEk_uVaIu_v4Q6-wLMPHxXWRWuDBmg8iIcm7byYqcn2MfGpAKIdRaCXWTOD8OEC/s2048/469855683_1124368516365003_4274346463312590285_n.jpg
បើតាមការលើកឡើងរបស់អ្នកលេងបណ្តាញសង្គមបានឲ្យដឹងថា វត្តមានរបស់សាន់តាក្លូសដ៏ច្រើននេះ គឺរៀបចំឡើងដោយក្រុមហ៊ុន Danko Group ក្នុងគោលបំណងឲ្យសាន់តាក្លូសធ្វើដំណើរទៅចែកកាដូដល់ក្មេងសិស្សសាលា ដើម្បីអបអរដល់ឱកាសបុណ្យណូអែលដ៏ឆាប់ខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2PoQqZQ3-hxzOaMkjyGNcxUtZaVmq4BHZbIPHBbKm2ZLwVvN4mwrhOH0VqPYl3X_lWaMXYdoQo8PavQg2A-MosmdNWSko8rec4xhNooeULR5plUbhIoD80ER96wBigQR7APK5MzgU_iglTY1GbAigTte1IPZvFQ3UFEFYAg4xXVcKHXTEs03lQE_4SXnm/s2048/469956041_1126616779473510_4307990868075679453_n.jpg
យោងតាមការដាក់បង្ហោះរបស់គេហទំព័រ Danko City បានគូសបញ្ជាក់ថា រដូវកាលបុណ្យណូអែលនេះ Danko City បាននាំយកនូវព្រឹត្តិការណ៍ដ៏ពិសេសមួយ គឺប្រមូលផ្តុំដោយសាន់តាក្លូសជាង ៣០០នាក់ មករាំជុំគ្នានៅបរិវេណ Danko City បង្កើតបានជាបរិយាកាសដ៏អស្ចារ្យ។ នៅទីនោះ សាន់តាក្លូសរាប់រយនាក់បានបង្កើតការសម្តែងដ៏រស់រវើក ពោរពេញដោយសំណើច និងភាពរីករាយផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghE0yGju8l3pOKM6SHNQkG94KweB6oR_xMnKrKGXsEA1KWRzS2WXRn_KaADch3zl91aIlUgYqDnq6bo52LMaDx0PsH4unUtrc8XuskFFbcBjsyNG_ttrBi0Z7t1LKcJ360ehe_gyB2wPtt1BGSWgzV4MGMB82sxvGVgjuofgKESEu4Ta7A0QRZQvNHzFAm/s1600/470016901_1126616709473517_4396208293496870481_n.jpg