ប្រទេសអូស្ត្រាលី ៖ សារព័ត៌មាន AFP បានរាយការណ៍កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថា ខេត្ត Queensland ប្រទេសអូស្ត្រាលី បានអនុម័តច្បាប់ថ្មីផ្តន្ទាទោ.ស យុវជនដែលប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ដូចជា ៖ អំពើឃា.តកម្ម និងការបំផ្លាញរាងកាយអ្នកដទៃ គឺត្រូវតែទទួលទោ.ស ស្មើគ្នាដូចពលរដ្ឋទូទៅដែរ បើទោះជាពួកគេមានអាយុក្រោម១០ឆ្នាំក្តី ។
.png)
អាជ្ញាធរខេត្ត Queensland ឱ្យដឹងថា ការបង្កើតច្បាប់ថ្មីនេះឡើងដើម្បីបំពេញតម្រូវការពលរដ្ឋ ដោយសារពលរដ្ឋមើលឃើញថា ខេត្ត Queensland កំពុងតែក្លាយជាកន្លែងប្រព្រឹត្តបទល្មើសរបស់យុវជន ។ ហេតុនេះ ពលរដ្ឋសូមឱ្យមានការផ្តន្ទាទោសយុវជនតាមច្បាប់ដូចពលរដ្ឋទូទៅដែរ នៅពេលយុវជនប្រព្រឹត្តខុស ហើយវាក៏ជាវិធានការកាត់បន្ថយការប្រព្រឹត្តល្មើសរបស់យុវជន ។.png)
ប៉ុន្តែអ្នកជំនាញមកពីផ្នែកការពារសិទ្ធិកុមារនៅអូស្ត្រាលីពុំយល់ស្របនឹងការអនុម័តច្បាប់ថ្មីនេះទេ ហើយពួកគេនិយាយថា ការដាក់ទោសធ្ងន់ធ្ងរទៅលើយុវជននឹងពុំធ្វើឱ្យពួកគេកាត់បន្ថយការប្រព្រឹត្តបទល្មើសឡើយ ប៉ុន្តែចំនួនការប្រព្រឹត្តល្មើសរបស់យុវជននឹងកាន់តែកើនឡើង ។
ចំណែកគណបក្សឈ្នះឆ្នោតនៅខេត្ត Queensland និយាយថា ច្បាប់ថ្មីដែលអូស្ត្រាលីគ្រោងអនុវត្តនេះ គឺបានពិចារណាអំពីសិទ្ធិរបស់ជនរងគ្រោះដែលត្រូវបានរំលាភបំពាន ។ ប៉ុន្តែអ្នកជំនាញច្បាប់ឱ្យដឹងថា ជនល្មើសជាយុវជននឹងពុំសារភាពកំហុសរបស់ខ្លួនទេ ហើយការស្វែងរកការពិតនឹងត្រូវចំណាយពេលយូរ គឺវានឹងគ្មានប្រយោជន៍ដល់ជនរងគ្រោះ ។.png)
ស្របពេលពលរដ្ឋនៅខេត្ត Queensland ព្រួយបារម្ភពីការប្រព្រឹត្តបទល្មើសរបស់យុវជនកើនឡើង ភ្នាក់ងារប្រមូលទិន្នន័យរបស់អូស្ត្រាលីឱ្យដឹងថា ការប្រព្រឹត្តបទល្មើសរបស់យុវជននៅខេត្តនេះ បានធ្លាក់ចុះចំនួនពាក់កណ្តាលក្នុងរយៈពេល១៤ឆ្នាំកន្លងមក ។ កាលពីឆ្នាំ២០២២ ការប្រព្រឹត្តបទល្មើសរបស់យុវជនបានធ្លាក់ចុះមកនៅកម្រិតទាបបំផុត ហើយវាមានកម្រិតទាបរហូតមកដល់ឆ្នាំ២០២៤ ។
កន្លងមក ការដាក់ទោសធ្ងន់បំផុតសម្រាប់យុវជនអូស្ត្រាលីដែលបានប្រព្រឹត្តបទល្មើស គឺដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ ប៉ុន្តែបើយុវជនប្រព្រឹត្តបទល្មើសព្រៃផ្សៃ គឺនឹងជាប់ពន្ធនាគារអស់មួយជីវិត ៕










