Home ព័ត៌មានអន្តរជាតិ រឿងពន្ធដារនៅជប៉ុនគឺពិតជាប្លែកពីគេមែន ដំឡើងពន្ធពលរដ្ឋវ័យចាស់ជំនួសឱ្យពលរដ្ឋវ័យធ្វើការពេញកម្លាំង ដោយសារឈរលើមូលហេតុមួយនេះដែលយើងគ្រប់គ្នាមិនធ្លាប់គិតឃើញ!

រឿងពន្ធដារនៅជប៉ុនគឺពិតជាប្លែកពីគេមែន ដំឡើងពន្ធពលរដ្ឋវ័យចាស់ជំនួសឱ្យពលរដ្ឋវ័យធ្វើការពេញកម្លាំង ដោយសារឈរលើមូលហេតុមួយនេះដែលយើងគ្រប់គ្នាមិនធ្លាប់គិតឃើញ!

50
0

ប្រទេសជប៉ុន ៖ បច្ចុប្បន្ន ជប៉ុនបានក្លាយជាប្រទេសមួយសម្បូរពលរដ្ឋអាយុច្រើនដោយសារអត្រាកំណើតធ្លាក់ចុះខ្លាំង ហើយរដ្ឋាភិបាលជប៉ុនតែងតែជួយឧបត្ថម្ភប្រាក់យ៉ាងច្រើនដល់ពលរដ្ឋចូលនិវត្តន៍ រហូតដល់ខ្វះខាតថវិការដ្ឋ និងមានបញ្ហាសេដ្ឋកិច្ច ។ ហេតុនេះ រដ្ឋាភិបាលសម្រេចថា មិនដំឡើងពន្ធពលរដ្ឋវ័យធ្វើការទេ ប៉ុន្តែនឹងប្រមូលពន្ធពីមនុស្សចាស់ជំនួស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg69YNFhhivFOaG4cczyFryx0b2RAthSbXTqfoyHXCnNBdD3enurBtHzpddA1VmlFFoTA9CuFX57-O00bnSivLQ2uhHPb0v7DFxWkyG1io49FPs2h_85nsUbO9KFNEO0xJe3lqRvNKDmdeKxSX8jkJ1atIjnkGewaTVZ3y0HkNRfbYdnKoF095EtA1alnMm/s2048/image_2024-12-14_09-10-42.png
ពលរដ្ឋចូលនិវត្តន៍នៅជប៉ុនភាគច្រើនមានសុខភាពរឹងមាំល្អ ហើយអ្នកអាយុ៦៥ឆ្នាំ ដែលចូលនិវត្តន៍ពីការងាររដ្ឋបានទៅស្វែងរកការងារថ្មីធ្វើបន្តទៀត ។ ហេតុនេះ ពួកគេទទួលបានប្រាក់ចូលនិវត្តន៍ពីរដ្ឋផង និងទទួលបានប្រាក់ខែពីការងារថ្មីដែលកំពុងធ្វើនាពេលបច្ចុប្បន្នផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Piku_0GsRfrbc1GVol5Rm0Yg-gYvEAiGOfVBm5z5MxQWVDVI4TMb2PtIm87v6c-sdZGoaxYacVCwJWR50isz7RABJMc2bATmMg3LziccLCOM8r3nb-rrM46h7Pb2AxG4VCCokveBowM9vCkxBHghPfoYJVdkY4w009o4JK4BeCV2D-YtSJtDd-oyM-SZ/s2000/image_2024-12-14_09-10-44.png

ពលរដ្ឋអាយុច្រើននៅជប៉ុនមានប្រៀបជាងពលរដ្ឋក្នុងវ័យធ្វើការសម្រាប់ការបង់ពន្ធឱ្យរដ្ឋ ពីព្រោះការងាររបស់មនុស្សចាស់ភាគច្រើនជាការងារក្រៅម៉ោង ។ មនុស្សចាស់នឹងទទួលបានប្រាក់ខែពីការងារក្រៅម៉ោងបន្ថែមពីលើប្រាក់ចូលនិវត្តន៍ ហើយត្រូវបានរដ្ឋាភិបាលកាត់បន្ថយពន្ធឱ្យទៀត ដោយសារជាវិធានការជួយពលរដ្ឋចាស់ៗ ។ ប៉ុន្តែការប្រមូលពន្ធនៅជប៉ុនបានធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារចំនួនពលរដ្ឋវ័យធ្វើការធ្លាក់ចុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-7499yobmF5wM_bJIFTF_ncpBCSRZDej0rGxg1FnjbMRcJNAOlb79lue0kmDtUkgfrVMLVDRWJlvH9SncaofcQMoawtGJzP_aI9f5J1igXFZdLZAxdi1SspStAwH2jUKV3SQx1CuyOoypqeJA8cun0-1npBlnoMCm6lo5xpcKQKoXjjo-xs6dm7KXhvfP/s2479/image_2024-12-14_09-10-46.png
ហេតុនេះ រដ្ឋាភិបាលជប៉ុនសម្រេចចិត្តថា នឹងប្រមូលពន្ធពីមនុស្សចាស់ដែលនៅមានកម្លាំងធ្វើការ ដូចគ្នានឹងការប្រមូលពន្ធពីពលរដ្ឋក្នុងវ័យធ្វើការដែរ ។ ការប្រមូលពន្ធនឹងផ្តោតលើមនុស្សចាស់ដែលមានការងារធ្វើ និងប្រាក់ខែខ្ពស់ ដោយសាររដ្ឋាភិបាលបានចំណាយប្រាក់យ៉ាងច្រើនជួយមនុស្សចាស់កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHnRRZmahqOgu8oeCwSSWkH23HsI5TJRAhuBFVOL18WiqOpxodPM8N-zzCOV-nJMpe40bviskWXteo1zA-n5nzJ2HFkkX-Zeup5ntLNwq6QfsAsqDycEsa1Ub43Pwcefdx9tJ5NsdHQGVO0tWdYAP-OjJTOL89nEdCxOUmj_IT8NZHNMP9_RrUaYAvADpN/s2000/image_2024-12-14_09-10-49.png

ពលរដ្ឋអាចជ្រើសរើសចូលនិវត្តន៍ពីការងារ នៅអាយុ៦០ឆ្នាំ ឬ៦៥ឆ្នាំ ប៉ុន្តែអ្នកចូលនិវត្តន៍ត្រូវតែបង់ពន្ធជូនរដ្ឋ មិនខុសគ្នាពីអ្នកមានវ័យធ្វើការ ។ ប្រាក់ចូលនិវត្តន៍ដែលមនុស្សចាស់ទទួលបាន គឺត្រូវតែយកមកបូកបញ្ចូលជាមួយប្រាក់ខែការងារបច្ចុប្បន្ន ដើម្បីសរុបប្រាក់ចំណូលដែលត្រូវបង់ពន្ធជូនរដ្ឋ ដោយសាររដ្ឋាភិបាលបានចំណាយប្រាក់យ៉ាងច្រើនជួយមនុស្សចាស់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVgIFLTfqHEeQGt9JfrDtTaihKRe18VI8LwNUcAre1ToSVUiEMQmYzuyvuSgh3CeBdr0EAgtoji3gm-Wyz3pK0EbBBuqyT48cATMKBt9w9HF8Xdpl_8HrSRlzP3WgVYArqirUNmGSSs7UhHU-rOGSEn3CMwEYIjLd9PrX3aXJoNceOHVI861d_2iQGojAw/s1000/image_2024-12-14_09-10-51.png