Home Blog Page 789

ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងរៀបចំគម្រោងហិរញ្ញប្បទានខ្នាតធំ៤០០លានដុល្លារ សម្រាប់ការអភិវឌ្ឍតំបន់ទីក្រុងនៅកម្ពុជា

0

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Norio Saito នាយកជាន់ខ្ពស់ទទួលបន្ទុកវិស័យទឹកស្អាត និងការអភិវឌ្ឍតំបន់ទីក្រុង ដើម្បីពិភាក្សាអំពីការលើកកម្ពស់សេវាទឹកស្អាត និងអនាម័យនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5h09q3WIUDvtlDnMJFPQ6Bztx2naU5cMIbnj5hvSFMHRHznw1YrIJDHbHw4eO53BUBYFzlZATCPCrwK9PzeNwfMMhBXzvJtY2iXiJ094tV-XCvXWP1EaeQS3TpZS0edMUEfY4tyR1I9VAMkDUUkXmxmsLXjwUygPEj05UZqTSwTZ0WIazgns3jcYRZDox/s2400/image_2024-11-05_14-30-55.png

នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញគោលបំណងរបស់ខ្លួនក្នុងការផ្តល់ហិរញ្ញប្បទានដល់សេវាកម្មសំខាន់ៗពាក់ព័ន្ធនិងសេវាទឹកស្អាត និងអនាម័យនៅកម្ពុជា ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងការការពារបរិស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtdE15F1olH2RrH9WRL_y4iOZIWBxSPE0fZ7qTXN1vvykJ9JLRd4npf5YEtyKZRsRDTF4-bNgivbrLFNh0ClyNgN_CYuhiUrTN29NXF75XHWymbxAwCd4yHteckfA7B5plvDxhPrlm0gCP34hs5NZr0zMkqGCVZly4WuzDOenkhvTerqU3Qs9AK4BElp0F/s2400/image_2024-11-05_14-30-53.png

បើតាមលោក Norio Saito បានលើកឡើងថា៖”ធនាគារអភិវឌ្ឍន៍អាស៊ី បាននឹងកំពុងរៀបចំគម្រោងហិរញ្ញប្បទានខ្នាតធំ សម្រាប់ការអភិវឌ្ឍតំបន់ទីក្រុង ក្នុងទំហំថវិកាប្រមាណ៤០០លានដុល្លារ ដែលរំពឹងថានឹងត្រូវអនុម័តនៅចុងឆ្នាំ២០២៥”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLRvVwOQ3DYV1d1PJKBRVTTqUPa6MD1Oi45ZnnL0zzhFKEPIvpqGXDJtWjU7LfApm6_m16RqYdTFl0A0_nsZRY4v2A1JiScH7muks-NNOpsFpVDDSRkHtbtsOeYhQoeQhgtv00E6YuGkwQhk0Gd4bec6p8dgi3VDF_qAyayouOXC33pE9hLLQEQHKyXYvJ/s2400/image_2024-11-05_14-30-51.png

គួរបញ្ជាក់ថា បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី បាននឹងកំពុងគាំទ្រគម្រោងអភិវឌ្ឍន៍ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត” ក្រោមគម្រោងហិរញ្ញប្បទានតម្លៃ១១៩លានដុល្លារ នៅខេត្តបាត់ដំបង និងកំពង់ចាម៕

 

រដ្ឋចាយថវិការមូលនិធិជិត២៧លានដុល្លារ​ សាងសង់ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង២៥០គីឡូម៉ែត្រ

0

មូលនិធិកសាងហេដ្ឋរចនាសម្ព័នតាមព្រំដែន បានបិទបញ្ចប់ជាផ្លូវការហើយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានទឹកប្រាក់២៦ ៩៦៧ ៦០៩លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwz1btUutr2TX2aMofm37NXOMuKC8iV4CiyLd96EY_9MRiWmPNLertUPcfz63zfYpPWFOW-RyWkGvhnvnIWYzS_jZb4XHU36OnRJ95ajnkdzC9Vjw0K7dFPsTVU-m1wXuZ0i0QMchjVg8SqoEOKXu9yGv4boHYKmOXQrBRqX-557GD6w8abDoQNsZ5yCl3/s961/image_2024-11-05_14-12-48.png

ទឹកប្រាក់ប្រមាណជាជិត២៧លានដុល្លារនេះ នឹងត្រូវយកទៅសាងសង់ផ្លូវក្រវាត់ព្រំដែនដែលមានប្រវែង ២៥០គីឡូម៉ែត្រ ស្មើនឹង ១៨,៤ភាគរយ នៃផ្លូវខ្សែក្រវាត់ព្រំដែននៅសល់ ៥១,៩០ភាគរយ ដែលមិនទាន់សាងសង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNIEyXdHpEt0tO2gU0JbV9oXIxMAC-Vqoqqy1FvayozTa9nOhAd05YhTNfpVzvta_9IZwU4T7Lu7b9Vmtsj1UPoVVdQyN9HAKyoNXGA88mJg8bR-Oor6JsjLMZbwSsUIjohRHPsCPoiqDQGJ8_q5Y3s4BG7pMsgU7l_iEgfxIskgXDx3njBmENkFO6P0ah/s1024/image_2024-11-05_14-12-49%20(2).png

នៅក្នុង២៥០គីឡូម៉ែត្រនេះ ត្រូវបែកចែកជាន០២ខ្សែ ក្នុងនោះ ខេត្តមណ្ឌលគិរីមានប្រវែង ១៤៧,៤២ គីឡូម៉ែត្រ និងកខេត្តរតនគីរីប្រវែង ១០២,៥៨ គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8mfBt4cx70p1lnF2q2_A20_YnyUDfYXFe_giZEKmvEAzBIkKh9PNRN6CBc779T_9m7eo2H7B1hrpOtBFmW_DE8BQW018c_q184yYGMsxqjZoZqOHZycsLbCuA9mgfwosnOey1iJUP3RbHbcEpW2JO7ymStKzSToET6WG8zVf7cHMnI_tA6D28TM_xBcil/s1024/image_2024-11-05_14-12-49.png

គួរបញ្ជាក់ថា ការកសាងផ្លូវក្រវ៉ាត់ព្រំដែនបានចាប់ផ្តើមកសាងតាំងពីឆ្នាំ១៩៩៤ ដោយរួចរាល់បានប្រវែងជាង ១៣០០គីឡូម៉ែត្រ ខណៈនៅសល់ប្រមាណ១៣០០គីឡូម៉ែត្រទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsTtTom_VBbGE2DLgfpF3JQUSZrEQ5Ks1dloEN0yd5Oo8dOyDJqQ6EK7Qo1atB0BfGjTgDsk9tYjQawPua3OuAHMLBq3Luwy-lfUg5txufrZzETta4iFoSBeDilSmux-qCpq_Sj7vjEe7SgXeUM5imNkqYOxHVOYzIjiUSk7GzKq20_Vb8wGiolC8iEIYC/s1024/image_2024-11-05_14-12-50%20(2).png

 

ផ្លូវបែកគុស ភ្ជាប់ដល់ផ្លូវជាតិលេខ៣៣ សាងសង់រួច១០០ភាគរយ ស្របពេលខេត្តកំពតត្រៀមធ្វើម្ចាស់ផ្ទះពិធីបុណ្យសមុទ្រ

0

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ គឺជាគម្រោងមួយក្នុងចំណោមគម្រោងខ្សែផ្លូវជាច្រើនគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចការសាសង់១០០ភាគរយហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEMPndihDKnJEfc_SSPApN699Edz4N5Lq3y6yHk8aQ0tLY0BxrCmIM3TxblZpTj7DIHWPEI4gPCjO3NJA9IcOIuIbAnnjpaS6mmJDukpGSsBEpUFwO4_SN3Rd6vKSOoGiAZ2cyQlvcbz-TInvx_4NFnZ18CfqZTR-i7OR48DsAtGAj9QthehegrYU1ToaZ/s1201/image_2024-11-05_13-54-28%20(2).png

គម្រោងស្ដារផ្លូវនេះ មានប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4G450iKlRkoV2zxPJlXePFXotJk91WqvAdxRQ4QgY3Qlex4eisv-qUuAMINtU4g5E8kLtLfpk0gHdPfS0b90001qUaDv4UXvQNXqAEz7rq0jg7SgB85OCJsFTAjF02AgRXT_zPUeDz3BBVM_QrBTqG2haN3LXOA-aSEd7RdI8IdhsADUcJl4B7IytpH3O/s1201/image_2024-11-05_13-54-28%20(3).png

ផ្លូវនេះ ចំណាយថវិកាប្រមាណជាង ៦០លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMtl7JCN1KjZuQSVROBY1UcC6XpgVRKThpzH5ZShIiTXv1b3f9SwJouMvr3w3EKkE8CH-tXFfUJ9it5bzn4kQL3nwDPgtU-rUxhyveCsdnkBgOKE2C1KxwYR4SiKZ8AiHimTbjryvPNR7kZUG6GjBPanVyAPpCb0PDBZwWUHkw8y23BiyOlU-w1pJX7ZPc/s1201/image_2024-11-05_13-54-30.png

ផ្លូវជាតិលេខ៣១ នឹងផ្តល់សារៈសំខាន់ និងភាពងាយស្រួលជាខ្លាំង ស្របពេលដែលរដ្ឋបាលខេត្តកំពត កំពុងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ”អបអរសាទរ បេតិកភណ្ឌនិងចីរភាព នៃតំបន់ឆ្នេរ” ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅបរិវេណឆ្នេរ ចន្លោះស្ពានឥន្ធធនូ និងស្ពានថ្ម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig5rIHqLKvA8nEKGiJw8PzTO2A58ZkBoRZZLQxWRuZ_ruIxd6I2gJv4rH4OCXaNz6k7XV9t2WFLQ5YKk0A2UNLUz1YVesfFAheWB6dLtco3xkfTWIErc3imTMV4jiuttH_s-w472uWJX8aNgGdlo1D9b1SXsZsuipBioofADmvEEyRYRUT5XJZ2f8QIbzh/s900/image_2024-11-05_13-54-28.png

ប្រវត្តិមិនធម្មតា! ធ្លាប់ចេញចូលពន្ធនាគារច្រើនលើក ទើបដៃឆៅបែបនេះ

0

នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច បាននាំខ្លួនបុរសម្នាក់ដែលបានប្រើកាំបិតកាប់បុរសម្នាក់បណ្តាលឱ្យរបួសធ្ងន់ ដោយសារសុំផ្លូវជិះម៉ូតូ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAJSAkM-gZrJpHguQMXeoTH1P5lDUnx1OhdI3BBFiW9qulMhI1He8CvDzZVQAE-r-uQD9QWx5cR1SH7fx1mSuySFiM8o8W8C6nbLJu3jkGtl6_TF6hqNdNRpqKNg7i24aOdGvXjmagVSbJXw0E9Ngep7TYSBshpSgLN7J0kuYXBqx48JBsMzcq65oVbUB0/s1280/465183664_1144560144131204_4800741370894386849_n.jpg

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយសារមានរថយន្តប្រមូលសំរាមមកប្រមូលត្រង់ចំណុចជនសង្ស័យឈប់ម៉ូតូ ហើយកំពុងចុចទូរស័ព្ទ ពេលនោះជនរងគ្រោះ បានសុំផ្លូវម៉ូតូរបស់ជនសង្ស័យ ដើម្បីធ្វើដំណើទៅមុខទៀត តែជនសង្ស័យមិនព្រមជៀស ហើយក៏បានប៉ះពាល់ពាក្យសម្តី រួចក៏ឈានដល់ការប្រើប្រាស់អំពើហិង្សា ដោយជនសង្ស័យយកខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះ និងដកកាំបិតបុ័ងតោចេញពីក្នុងកាបូបកាប់ទៅលើបុរសជនរងគ្រោះ បណ្តាលឱ្យរងរបួសដៃ និងចុងដង្ហើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFZzTslW94ulMHdl87dAabs7Z4ZYLC9VJUvRSLw39XHMDjsGenI_TKZTDkWOgFPXsGgaa5lkCAn_PMdSNEIAIOuoLGRkrm3fbo-V-4I4P_9Y8Zr3L1DJstmupbA-GUgKwxPnFmRAQAt7NDba5XBUB2YnGFwmsWa3W2rFtCXektnZRV4wPnYtZ-vXYe7vKi/s1280/62a8804963a08aa023bb63ec11f26ab4.jpg

ក្រោយមកទៀត ជនសង្ស័យ បានយកកាំបិតទៅកាប់ជញ្ច្រាំម៉ូតូជនរងគ្រោះជាច្រើនកាំបិត រួចជិះម៉ូតូគេចខ្លួនបាត់តែម្តង។ លុះដល់ថ្ងៃទីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក តាមឃាត់ខ្លួនជនសង្ស័យបានសម្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4ap_cC_EqrK4Ig0t9iLItXHrr2HUto2FJTBU7_F6nX3s-oi7PhWvrkYtcLZ7KiEYPExnDa4g6V39-pNlDM3zQBar_VJTYqFZEthz-nwgoKVslgGhZeP7AN20qkhyphenhyphentddskj1cNfRlO1-lwoUPjRBUELrFEtmhs3FDF-Gq3KNLXIV4I23g5DtfS5Ep1hOfX/s1280/4794846d29f87d9d6fa5cb0862864f2c.jpg

បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ថា សេន អាយុ៣១ជាង ធ្លាប់ជាប់ពន្ធនាគារជាច្រើនលើក ពីបទអំពើហិង្សាកាប់ចាក់បែបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFZzTslW94ulMHdl87dAabs7Z4ZYLC9VJUvRSLw39XHMDjsGenI_TKZTDkWOgFPXsGgaa5lkCAn_PMdSNEIAIOuoLGRkrm3fbo-V-4I4P_9Y8Zr3L1DJstmupbA-GUgKwxPnFmRAQAt7NDba5XBUB2YnGFwmsWa3W2rFtCXektnZRV4wPnYtZ-vXYe7vKi/s1280/62a8804963a08aa023bb63ec11f26ab4.jpg

App ថ្មីជួយឱ្យពលរដ្ឋឆាប់រកឃើញគូស្រករ និងរៀបអាពាហ៍ពិពាហ៍ ជួយបង្កើនអត្រាកំណើនពលរដ្ឋខ្លួន

0

ប្រទេសជប៉ុន ៖ មន្ត្រីក្រុងតូក្យូ ប្រទេសជប៉ុន បានបង្កើត App ថ្មីមួយឈ្មោះ «Tokyo Futari Story» ដើម្បីជំរុញឱ្យពលរដ្ឋស្វែងរកគូស្រករ រៀបអាពាហ៍ពិពាហ៍ និងមានកូន ។ វាជាយុទ្ធសាស្ត្រមួយទៀតដែលមន្ត្រីក្រុងតូក្យូអនុវត្តដើម្បីបង្កើនចំនួនពលរដ្ឋ ក្រោយពីអត្រាកំណើតនៅជប៉ុនធ្លាក់ចុះខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1zesOU9SXr6W_-QV9ZlJjKgDMotYHfnuf9piifBbjHXDU9SDKM0md0p8QZ-lDdxcqfWoooo4gjXM5JYGJ5AgzFN7QBDJZ4sPcQnEiUxleF-jio9WNWOhQz31YGiRPWNrCL6if5eUQz-iKm8X8MTkhJMGm0w-_Svyv1iGbUM4bT9fsfQiX_zu5iV6m-2ln/s660/image_2024-11-05_13-24-10.png

ការរៀបអាពាហ៍ពិពាហ៍នៅប្រទេសជប៉ុនបានធ្លាក់ចុះជាបន្តបន្ទាប់ ដូចគ្នានឹងអត្រាកំណើតដែរ គឺបានធ្លាក់ចុះមកកម្រិតទាបបំផុត ។ កាលពីឆ្នាំ២០២៣ ចំនួនរៀបអាពាហ៍ពិពាហ៍របស់ពលរដ្ឋជប៉ុន ស្មើនឹង៤៧៤.៧១៧លើក គឺធ្លាក់ចុះបើធៀបនឹងឆ្នាំ២០២២ ដែលចំនួនរៀបអាពាហ៍ពិពាហ៍ស្មើរហូតដល់៥០៤.៩៣០លើក ។ រីឯអត្រាកំណើតរបស់ជប៉ុនក្នុងឆ្នាំ២០២៣ ស្មើនឹង៧២៧.២៧៧នាក់ គឺធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២២ ដែលអត្រាកំណើតស្មើនឹង៧៧០.៧៥៩នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZu0P2rKyBLwvDgNphNf9w0PC6kSzgtcn_Yv13jyoE9IuFRYMB2H3UzV6ahTyMyAnK55JsWooC5ohkHS5aS8rT6sz1mhMuSMGS7RnalN_APlIwGNxIS_IlK7vZryQZEHQTmEG9PWqa8WDIkeeQ2l72vslhRiyT33k8pcki-_oUrPy_hhhJu6Dx7NZZIYGs/s900/image_2024-11-05_13-24-10%20(3).png

ព័ត៌មានលម្អិតអំពី App ឈ្មោះ «Tokyo Futari Story» ពុំទាន់ផ្សព្វផ្សាយជាផ្លូវការទេ ប៉ុន្តែជប៉ុននឹងអនុញ្ញាតឱ្យពលរដ្ឋដោនឡូត App នៅចុងឆ្នាំ២០២៤ ។ ក្រៅពីនេះ មន្ត្រីក្រុងតូក្យូបានបង្កើតគេហទំព័រផ្តល់ប្រឹក្សា និងទិន្នន័យទូទៅពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍របស់ពលរដ្ឋ ព្រមទាំងបង្កើតកម្មវិធីផ្សេងៗដើម្បីឱ្យអ្នកគ្មានគូ និងគូស្នេហ៍បានចូលរួម ។ ពលរដ្ឋដែលចូលរួមកម្មវិធីជាមួយមន្ត្រីក្រុងតូក្យូ នឹងមានឱកាសរៀបរាប់ពីសេចក្តីស្នេហារបស់ខ្លួនក្នុងរូបភាពជាតុក្កតា និងបទចម្រៀង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirUsMi3cqkQ1xbUvvf4wTqfSdqI9khHwWv1MQQY0wk9B1yZRh7ITnmmrruec6RDMeJy0jy1GFzvxmCnH3tVVaOdGe_ZB1r4aJxxQnCrMq9FkAPFQoArsnO_x4Tk3nbCVN7Kfpbzihrg5Jp7wdkmF1UiJvqY1B9WwooiP1inuQAvilecc4iyt4j8BGnk5dD/s768/image_2024-11-05_13-24-10%20(2).png

កាលពីឆ្នាំ១៩៧០ ប្រទេសជប៉ុនមានអត្រាកំណើតទារក រហូតដល់ជាង២លាននាក់ក្នុង១ឆ្នាំ ប៉ុន្តែយុវជនជប៉ុនសម័យបច្ចុប្បន្ន ក៏ដូចជាយុវជននៅលើពិភពលោកដែរ ពួកគេពុំចាប់អារម្មណ៍នឹងការបង្កើតគ្រួសារដូចយុវជនសម័យមុនឡើយ គឺពួកគេចង់រស់នៅដោយគ្មានបន្ទុក ។ បញ្ហាសង្គម, សេដ្ឋកិច្ច និងវប្បធម៌ ក៏ជាកត្តាធ្វើឱ្យយុវជនសម័យថ្មីពុំចង់បង្កើតគ្រួសារ និងមានកូន ដោយយុវជនភាគច្រើនយល់ថា ពួកគេត្រូវការប្រាក់យ៉ាងច្រើនសម្រាប់ចិញ្ចឹមកូនម្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaU33gSvi5axlM9dA1ADq1dpwGvztkf4cfakatr2WxBYY8KdsTwWLDH2bfc6uC_DRR1mS5RUjawUGHxJbiUGwCf70HEs40OtVtRZwBNhxTwd5si0gns77IAbdf6JrUea10uM-kaNQhS_M5n1YiCwHkdvrSiLToApUumT7vlR2nNtX_s1ylUhltlO8_RXcv/s1044/image_2024-11-05_13-25-22.png

មន្ត្រីក្រុងតូក្យូជឿជាក់ថា ការបង្កើត App ថ្មីនេះ នឹងជួយឱ្យយុវជនជប៉ុនស្រឡាញ់គ្នាឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ រស់នៅជាក្រុមគ្រួសារ បង្កើតកូនចៅ ។ យុវជនប្រមាណ៧០% ពុំសូវសកម្មចូលរួមក្នុងកម្មវិធីស្វែងរកគូស្រករ ឬចុះឈ្មោះស្វែងរកគូក្នុងអ៊ីនធើរណេតទេ ទើបរដ្ឋាភិបាលសង្ឃឹមថា App នេះនឹងជួយឱ្យពួកគេរកឃើញគូឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicqL1IWono7cAQPn_KWQ3Qb_i_N3XOZVVMWNg8-5Wj2arVH8RfOHiMwNI8-FQCE3T-rrkLTLPLcGohouVA4pyFlQYZHnEbvfIiKFqekhxSaiEkQ4zXtM-K5cpU7Ot6A09cim7eB6udJ_kkWk_lnTG1wLudbfnA6uRmMWzmouSD0OWn8xbv_e9oPACNFLlT/s1600/image_2024-11-05_13-24-10%20(4).png

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងនាពេលកន្លងមកថា នឹងជំរុញគោលនយោបាយឧបត្ថម្ភប្រាក់ដល់គ្រួសារណាមានកូន និងអនុញ្ញាតឱ្យឪពុក-ម្តាយអាចសុំច្បាប់ការងារមើលថែទាំកូនបាន ដើម្បីជំរុញអត្រាកំណើត ៕

តើនឹងមានអ្វីកើតឡើងចំពោះសេដ្ឋកិច្ចអាមេរិក ប្រសិនបើលោកស្រី Harris ជាប់ឆ្នោត?

0

សហរដ្ឋអាមេរិក៖ នៅថ្ងៃទី៥ ខែវិច្ឆិកានេះ គឺជាថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិកជាផ្លូវការហើយ តើរវាងអ្នកទាំងពីរគឺ Donald Trump និងលោកស្រី Kamala Harris ម្នាក់ណាជាអ្នកជាប់ឆ្នោតទៅ? ទោះជាយ៉ាងណាអ្នកទាំងពីរសុទ្ធតែប្តេជ្ញាជំរុញសេដ្ឋកិច្ចអាមេរិក ប៉ុន្តែគោលនយោបាយរបស់ Trump ហាក់មានហានិភ័យបន្តិចចំពោះសេដ្ឋកិច្ចពិភពលោក ផ្ទុយទៅវិញគោលនយោបាយរបស់លោកស្រី Harris ប្រសិនបើជាប់ឆ្នោតគឺលោកស្រីផ្តោតលើចំណុចផ្លាស់ប្តូរតូចៗប៉ុណ្ណោះដូចជា បង្កើនការផ្គត់ផ្គង់លំនៅដ្ឋាន និងកាត់បន្ថយតម្លៃម្ហូបអាហារ រួមទាំងធ្វើឱ្យបរិយាកាសធុរកិច្ចអាមេរិកកាន់តែមានភាពទាក់ទាញជាងមុន។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE5bt34RT6DomnRvHWdlT4QZtFWTxIb37iaOE8To6zc6Nl8CenSUQFKIb9aCpMKRGfl9qpbDcre4PZIW4yIf9MT7Af-s7EiN7xiTB4Ck79qQ8UuIkeKwUgekLiMKrpN3TutMGvFFvKUKgOoPhzJcaCHwiKc2cFBewoK7RNFGb-y-m2LGzmV-7py9F_cILM/s3072/image_2024-11-05_13-21-16.png

    យោងតាមការសែត Time ប្រសិនបើលោកស្រី Harris ក្លាយជាប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេសអាមេរិក លោកស្រីនឹងអនុវត្តគោលនយោបាយដូចជា៖
    ១.សាងសង់ផ្ទះថ្មីៗជាច្រើន៖ ជាការពិតណាស់ អត្រាការប្រាក់ខ្ពស់កំពុងធ្វើឱ្យជនជាតិអាមេរិកស្ទាក់ស្ទើរក្នុងការទិញផ្ទះ។ លើសពីនេះការផ្គត់ផ្គង់ផ្ទះនៅក្នុងទីផ្សារបន្ទាប់បន្សំក៏ខ្វះខាតផងដែរ ដោយសារម្ចាស់មានការស្ទាក់ស្ទើរក្នុងការលក់។ ទោះជាយ៉ាងណា ប្រសិនជាប់ឆ្នោតលោកស្រី Harris នឹងស្នើផ្តល់ជំនួយការបង់ប្រាក់ចំនួន ២៥,០០០ ដុល្លារដល់អ្នកទិញផ្ទះ ដែលផែនការនេះនឹងជួយមនុស្សប្រហែល ១ លាននាក់ក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpyJ2w8nleS_p9JDj8UPRowNrXxJQjkiaLK3TugTsB5E_0aYOFPdF582QK6HvCYrYVFyfPBmo2_m5h7ZSJyd391dc5ws8E9dvFzQvta9AvxrMTqpcroaCcUCDxltdtz84RWTChYTxPqlc6D0t5p8GpQj53PCDGjc404h1icc6bn9gvQTUcZKns_erxan2c/s1920/image_2024-11-05_13-21-18.png

    ២.ថ្លៃព្យាបាលធ្លាក់ចុះ៖ រដ្ឋបាលរបស់ Harris អាចបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការចំណាយលើការថែទាំសុខភាពដែលត្រូវបានអនុវត្តដោយរដ្ឋបាល Biden ។ លើសពីនេះ លោកស្រីបានស្នើវិធានការបន្ថែមមួយចំនួន ដើម្បីជួយប្រជាជនអាមេរិកសន្សំលើថ្លៃព្យាបាល ដូចជាការពង្រីកសិទ្ធិរបស់រដ្ឋាភិបាលក្នុងការចរចាតម្លៃថ្នាំ បង្កើនការគាំទ្រផ្នែកពន្ធ ដើម្បីទូទាត់ថ្លៃធានារ៉ាប់រង និងពង្រីកអត្ថប្រយោជន៍ថែទាំសុខភាពដល់មនុស្សចាស់នៅផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_nwrW9YT9HeHn1gPyOXjbedwIQfUa8mdal4c9dAugNGaLXs3ZtmI568xpk8YEa-mfsiTf8ziw-ca9_n76gLh0XuCV1EjZGpLLSGScUQwMwBn1LOkUkPUgidpS0L7DNeAYbFIHn6nrsED_ixG5khpQ4iJrlPCogN4gmRDQXUBw7DLqiGH6Ce4-hkZkYvvO/s1200/image_2024-11-05_13-21-19.png

    ៣.តម្លៃអាហារមិនកើនឡើងទេ៖ ដើម្បីទប់ស្កាត់តម្លៃខ្ពស់ ហារីសបានស្នើឱ្យហាមឃាត់អ្នកផ្គត់ផ្គង់អាហារ និងគ្រឿងទេសមិនឱ្យដំឡើងថ្លៃហួសហេតុពេកទេ។ ដូច្នេះតម្លៃអាហារមិនកើនឡើង និងធ្លាក់ចុះ នឹងធ្វើឱ្យប្រជាជនសប្បាយរីករាយជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfZJKqOc7bud7LUhROD3ExT3aTHuJWSU4hya2P6YiWEuk_Zyruz_DqOQvqFWP2e0a7Ae0Ef4YT9aHxyNmaUD7pjcsh13hJFWdorzbImxCqiS-Ykl3OH8K5TBgJNIOFbhPn-RNG61QQtMqlI64OOWh1bm_XuKFbYTNdMZUM7lxndzlDv34WxJyThTLdF92m/s2048/image_2024-11-05_13-21-20.png

    ៤.ពន្ធនាំចូលមិនកើនឡើងក្នុងទ្រង់ទ្រាយធំទេ៖ Harris នឹងបន្តគោលនយោបាយពន្ធតាមគោលដៅរបស់លោក Biden ដោយមិនដំឡើងពន្ធនាំចូលហួសហេតុពេកទេ។ គោលនយោបាយនេះគឺខុសពី Trump ប្រសិន Trump ជាប់ឆ្នោតនឹងដំឡើងពន្ធនាំចូលទ្រង់ទ្រាយធំ ដែលនឹងធ្វើឱ្យគ្រួសារវណ្ណៈកណ្តាលខាតបង់រាប់ពាន់ដុល្លារក្នុងមួយឆ្នាំៗ៕

ចិនមានមហិច្ឆតាក្លាយជាប្រទេសប្រើប្រាស់រថយន្តអគ្គិសនីច្រើនបំផុតលើពិភពលោក

0

ប្រទេសចិន ៖ ចិនមានមហិច្ឆតាក្លាយជាប្រទេសប្រើប្រាស់រថយន្តអគ្គិសនីច្រើនបំផុតលើពិភពលោក ដោយចំនួនស្ថានីយសាកថ្មរថយន្តអគ្គិសនីរបស់ចិនបានកើនឡើងរហូតដល់ជាង១១លានកន្លែង ។ វាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកាត់បន្ថយការបំពុលបរិយាកាស និងការអភិវឌ្ឍឧស្សាហកម្មរបស់រដ្ឋាភិបាលចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht5I9zAOs5tkvAyQ4mFCDCk6jDGA8O1MEHXNUBZ9mmv3Gok-wU0310aF_Cud1AFwi1V2CfGGdjp8WO5hQ6tjDdxS8o3XMTvO3S5H3PtSBr2OEb-_pXx3Y4U7WQ3Ncx2hoIacGZdPJR2yg9Q6dS1HwRahQ0q8rOhPBsKGdu0Y0Cpt3pq3dnNP3-XjUq0DqN/s1600/image_2024-11-05_10-31-27.png

ការពង្រីកស្ថានីយសាកថ្មរថយន្តអគ្គិសនីនៅប្រទេសចិនបញ្ជាក់ថា រដ្ឋាភិបាលចិនបានជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានច្រើន ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ, កាត់បន្ថយជាតិពុលលើអាកាស និងជំរុញការអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc6LEQJpYVPRcPuRbKILCYg-TWFnosxC1dgPUoBhfeXnbaIlmNAy65fO8YY-qiWEurq_xrwLoS45x8DoxyBsFuPJDmyrncG261HUtMbJZ1UwNeJ3wIbzbZahtIvCXdhDADJ7YpGUXXbl-aCanJQXotpHMddyADPqnJnz8VZItbFKJCDCSyGkUGgaLlkCOS/s1200/image_2024-11-05_10-31-28%20(2).png

ទិន្នន័យរបស់ភ្នាក់ងារថាមពលជាតិបានបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ស្ថានីយសាកថ្ម គឺនៅចុងខែកញ្ញា ឆ្នាំ២០២៤ ចិនមានស្ថានីយសាកថ្មសរុបជាង១១លានកន្លែង កើនឡើងជិត៥០% បើធៀបនឹងឆ្នាំ២០២៣ ។ ស្ថានីយសាកថ្មបែងចែកជា២ប្រភេទ រួមមាន ៖

១-ស្ថានីយសាកថ្មសាធារណៈ ៖ ស្មើជាង៣លានកន្លែងនៅទូទាំងប្រទេសចិន ដូចជា ៖ ក្នុងផ្សារទំនើប, អគារការិយាល័យ, ស្ថានីយប្រេងឥន្ធនៈ និងនៅតាមផ្លូវសំខាន់ៗ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីធ្វើដំណើរផ្លូវឆ្ងាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRUQ_Hb278VEmnLLmZe0huned75Ho13FtAlGshh7hNjcT0etFITg37cAgYO4UaB2vDVjJ1nvmghHH7Jcnp-kGU0p0nWSe51bPviTmaA5a6thOZxOjAq8YMGIyGFtmeKPrmZAQ1hx8nfTiIMuyLRN4UgEzJZy8Q17OYTR6BKhTWw1Pu5YH01fXz99Xzls16/s1480/image_2024-11-05_10-31-28.png

២-ស្ថានីយសាកថ្មឯកជន ៖ ស្មើជាង៨លានកន្លែង ដូចជា ៖ ក្នុងលំនៅឋាន, ខុនដូ និងអគារស្នាក់នៅ ដើម្បីឱ្យម្ចាស់រថយន្តអគ្គិសនីអាចសាកថ្មរថយន្តក្នុងលំនៅឋាន និងពុំខាតពេលវេលាធ្វើដំណើរទៅស្ថានីយសាកថ្មសាធារណៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB3i7GWKNGzLIGGd3Y-fKyfvZzhhU_BXrqE3JzpnLeIIcEBoECH9FUvts-pYT637mDAFSOJfdqHt7lYxYZOINym0isXAeU-UhUTKHaftZ5n0-Mc9Eyd7XujHdOlz00FX-tLMUkhXCsyju_d__Aa6NiaPADf3H7P8Sf_Tz_bxmHWATEg__i03Xqv1xZagWP/s1200/image_2024-11-05_10-31-32.png

ការពង្រីកស្ថានីយសាកថ្មនេះ ស្របគ្នានឹងចំនួនរថយន្តអគ្គិសនីថ្មីចុះបញ្ជីនៅចិនរហូតដល់ជាង២៨លានគ្រឿង មានន័យថា ចំនួនស្ថានីយសាកថ្មអាចបំពេញតម្រូវការសម្រាប់រថយន្តពលរដ្ឋ ។ ក្រៅពីនេះ រដ្ឋាភិបាលចិនបានជំរុញការអភិវឌ្ឍបច្ចេកវិទ្យាក្នុងស្ថានីយសាកថ្មឆាប់រហ័ស (Fast Charging) ដើម្បីកាត់បន្ថយពេលវេលាសាកថ្មផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG-pWjEjLNuaFeKtVj3pl30CGPbOrx6jLR6-m727HndT3gWt2CkJ-EvAM-qS88hP6riXtL_QAkq-i4t-E2ZVLNh4K3Nz6ul90YXRQ_Qme2goY8Hi_75ieePOvxPvhsQo74p8KMX-38ckavMj9OjNeebOIRfLz2B8mnynmyb0rM0CffbGUXsVXgn2L7Fwf7/s2048/image_2024-11-05_10-31-29%20(2).png

ប៉ុន្តែស្ថានីយសាកថ្មរថយន្តអគ្គិសនីរបស់ចិនពុំមានគ្រប់ទីកន្លែងទេ ជាពិសេស នៅតំបន់ជនបទ និងភាពមិនស្មើគ្នារវាងចំនួនស្ថានីយសាកថ្ម និងរថយន្ត ។ រដ្ឋាភិបាលចិនបានព្យាយាមដោះស្រាយបញ្ហានេះ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZlM1Ds8MyDt2tRWAijfzm8MJsC-lHiA34nYcpZlMfxJ9G3Q3YzZGyzVtykkifq3a_c6ymXS5sJpqCHroAzK2ioN8fW5-lt5tOiHXfCbbi6_uMTwBFuS8Jae5Qq4ugE2H2AAGiL6sGZ9ktO0X6wZ17KNCpvRVNcY2-Ch_XqTOs8CFZpQnL_yjKzjMeH6T-/s1199/image_2024-11-05_10-31-29.png

បើទោះជាស្ថានីយសាកថ្មពុំគ្រប់គ្រាន់ក្តី ប៉ុន្តែចិនចង់ក្លាយជាប្រទេសប្រើប្រាស់រថយន្តអគ្គិសនីច្រើនបំផុតលើពិភពលោក ដោយពង្រីកស្ថានីយសាកថ្មឱ្យបានច្រើនកន្លែងដើម្បីជំរុញឱ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់រថយន្តប្រេងឥន្ធនៈ ។ ក្រៅពីនេះ ក៏មានការសហការរវាងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនដើម្បីឈានទៅប្រើប្រាស់រថយន្តអគ្គិសនីទាំងស្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtzomtpRA9Zr2PaRfcA35Wr0pEKG1sQDueMVry5Ksd5mizNUJLcyuVa2VAss5BvGXB1g1AWUk32Pt739pqJmm1G2JzZipysMybWuhwjlqtYuFnPYiBLWYX7M9-bR8DItX5ohX7d-Jr-NhNqMTpZG33ZmcHe_nuxMR9lNKinOYMbR65bTDChbO4IoTIv7wd/s1920/image_2024-11-05_10-31-31.png

ហេតុនេះ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិន ព្រមទាំងការគាំទ្រពីក្រុមហ៊ុនឯកជននឹងអាចធ្វើឱ្យប្រទេសចិនយកឈ្នះលើឧបសគ្គផ្សេងៗ ហើយពលរដ្ឋនឹងរស់នៅដោយគ្មានការបំពុលបរិស្ថាន ៕

នាយករដ្ឋមន្ត្រីថៃថាកោះកុតជារបស់ថៃ និងសូមពលរដ្ឋឈប់បារម្ភពីការបាត់បង់

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានថ្លែងថា កោះកុត គឺជារបស់ប្រទេសថៃ ថៃនឹងពុំព្រមបាត់បង់កោះនេះទៅឱ្យប្រទេសណាទេ ហើយលោកស្រីគិតពីផលប្រយោជន៍ជាតិជាធំ ។ លោកស្រីបានបញ្ជាក់ទៅកាន់ពលរដ្ឋបែបនេះ ក្រោយពីពលរដ្ឋបារម្ភខ្លា.ចបាត់បង់កោះកុតទៅឱ្យកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAjg-p3BXn69lzI4hgFLVQ25-BUIUGFqBKSSyyIJnPiDb2cQ6iJ2wAGgbE5Erp4VGO1ku_WHWO1AmhrfbzY6jGreJ1Nxm2OcD7qwFqg0TRhM4T8SeSbVHEXVRNGwz0CiYndKu0SvHPOvwsMnI2cbp9qz_dXmew5afPtSYgJ-d_sIIg01Z-BV7ANRkZ7QIZ/s1000/photo_2024-10-25_09-40-01.jpg

កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីថៃ និងជាប្រធានគណបក្សភឿថៃ បានដឹកនាំកិច្ចប្រជុំដើម្បីតាមដានការងារ និងបញ្ហាផ្សេងៗ ដែលមានមន្ត្រីរដ្ឋាភិបាលជាច្រើនរូបចូលរួម ។ កិច្ចប្រជុំក៏បានលើកឡើងពីការចុះ MOU 2544 ពាក់ព័ន្ធនឹងតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រជាមួយកម្ពុជា និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1dl6qGeWE28segG3FO5uLv1oUMYK_ShpUwdNP5e-EoN8QMzTxiH_bcFFqhBE2pmKZzF6fnE_rA70LHkOo10vIzZzy51REOxW8WI8b9b9JyR5u609rbYKfA_MSd3c5peXmpfUh9nWgbx_OENS-xPwVPWV-b5ANAcDmTJrwsXiz1twnxuJXm9qKcMlRsivP/s750/image_2024-10-25_09-50-18.png

លោកស្រី ផេថងថន បានថ្លែងក្រោយកិច្ចប្រជុំថា ៖ «កោះកុត ជារបស់ថៃតាំងពីយូរមកហើយ កម្ពុជាក៏បានដឹងដែរថា កោះកុតជារបស់ថៃតាមសន្ធិសញ្ញាបារាំង ។ រដ្ឋាភិបាលថៃនឹងពុំព្រមបាត់បង់កោះនេះទៅឱ្យប្រទេសណា យើងពុំធ្លាប់មានបញ្ហាជាមួយកម្ពុជាទេ ប៉ុន្តែពលរដ្ឋថៃយល់ខុសខ្លួនឯង ។ ការចុះ MOU 2544 រវាងថៃ និងកម្ពុជានៅតែដំណើរការ គ្មានការលុបចោលទេ ពីព្រោះការលុបចោលត្រូវមានការយល់ព្រមពីថៃ និងកម្ពុជា ហើយបើថៃលុបចោលនោះនឹងត្រូវកម្ពុជាប្តឹង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIdpzN9BCElQQ23af_mFOcMONy3UFZPdZrgBOqG_z7o4TtknQhbXLQ679iiCCMMiHxSAPecCmZFCwcGVhc1tfrkvSEv0kERIAjb_x-Ng09QR2eh9qpvQLmo7-OmTPXmgsVRFRNdhNiauIox5pHkTTooMUyuOXKSgejUq8LC4MQGF2GmLXJ7EUhbmSzDDIu/s1125/440416040_1049153913216241_6117447501916295714_n.jpg

ចំណែកកោះកុត ពុំពាក់ព័ន្ធនឹងការចរចា MOU ទេ ហើយសូមពលរដ្ឋថៃគ្រប់រូបសប្បាយចិត្ត និងឈប់បារម្ភទៀតទៅ ពីព្រោះថៃនឹងពុំបាត់បង់កោះនេះទេ ។ ប្រទេសថៃពុំអាចលុបចោល MOU ឡើយ បើគ្មានការយល់ព្រមរវាងថៃ និងកម្ពុជា បើទោះជាមតិមួយចំនួនស្នើឱ្យរដ្ឋាភិបាលថៃលុបចោល MOU ក្តី ដើម្បីកុំឱ្យមានទំនាស់ជាមួយប្រទេសជិតខាង ។ ការរក្សាភាពស្ងប់ស្ងាត់ គឺជារឿងសំខាន់ ហើយបើថៃលុបចោល MOU តើនឹងទទួលបានអ្វី? ករណីថៃលុបចោលជាឯកតោភាគីនឹងត្រូវកម្ពុជាប្តឹងមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyzYUoE1_9LgkuJeJT6mEpNHdEZx8pnPGAe7AT6dRRF_W6FesIEiT9XRVxkQALvIWIDHbC9HoeOcxiGo5SXFtzPR1L3pd9ynTq8c5Db8_8jUQi0tMRJtjwgO5YwIOpotLCLxt_HzYJ1YWGRQipBivkpj_eSiIOFY23Uop4xpJlcOhkZTpEDJG1u-DRvoAt/s1440/438299084_1049153959882903_8189402187514633179_n.jpg

ពលរដ្ឋថៃគួរតែជ្រាបពីចំណុចខាងក្រោមនេះ ៖
១-MOU មិនពាក់ព័ន្ធនឹងកោះកុតទេ
២-MOU គឺជារឿងរវាងប្រទេសពីរ បើចង់លុបចោល ត្រូវតែមានការយល់ព្រមពីប្រទេសទាំងពីរ
៣-ថៃពុំចាញ់ប្រៀបពាក់ព័ន្ធនឹង MOU ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNFjfS9NEsH7UuVF50CeLjIqBSBCgWJZ__CQo04YLIaEurFqKwqH7yYgztUYEFyJV7tp12a3oDdbwOcouB9z0MHWoJEmtByWLSImJVp6_E3VFxz1bE6O-hMuKtAdBz-lv8DxDkZ5wDpZEhdfC5-9IHOFTpp5WHZnVZifa3_H42AF5_P3nM8Y9Kc_5raWRd/s1242/438223659_1049153933216239_7070336329795672546_n.jpg

ហេតុនេះ សូមពលរដ្ឋកុំយករឿងនយោបាយមកលាយឡំធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងថៃ និងកម្ពុជា ហើយយើងចង់ឱ្យពលរដ្ឋយល់ពីគ្នាទៅវិញទៅមក ។ រីឯបញ្ហាថាមពលក្រោមសមុទ្រ ថៃត្រូវតែសិក្សាលម្អិតពីការបែងចែកគ្នាជាមុនសិន ដើម្បីឱ្យប្រទេសទាំងពីរទទួលបានផលប្រយោជន៍យ៉ាងយុត្តិធម៌ ដោយថៃបានបញ្ជូនគណៈកម្មការទៅសិក្សាលម្អិតជាមួយកម្ពុជា ។ ខ្ញុំជាពលរដ្ឋថៃ១០០% ទើបខ្ញុំគិតពីប្រទេសថៃ និងពលរដ្ឋជាចម្បង រដ្ឋាភិបាលនឹងរក្សាទឹកដីមិនឱ្យបាត់បង់ និងធ្វើឱ្យពលរដ្ឋមានសេចក្តីសុខបំផុត ។ នេះបើតាមការលើកឡើងរបស់លោកស្រី ផេថងថាន ៕

ក្រុមហ៊ុន Huawei នឹងដាក់បង្ហាញស្មាតហ្វូនសេរីថ្មីជាមួយបច្ចេកវិទ្យាចុងក្រោយគេបង្អស់ក្នុងពេលឆាប់ៗនេះ

0

ប្រទេសចិន៖ ស្មាតហ្វូនដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Huawei នឹងបង្ហាញខ្លួននៅពាក់កណ្តាលខែវិច្ឆិកានេះហើយ ត្រូវបានគេដឹងថាជា Mate 70 ដែលជាការអាប់ដេតថ្មីពី Mate 60 ដ៏ពេញនិយមកាលពីឆ្នាំមុន។

នេះបើយោងតាមអ្នកតំណាងក្រុមហ៊ុន Huawei លោក Richard Yu បានសរសេរនៅលើ Weibo កាលពីថ្ងៃទី ៤ ខែវិច្ឆិកាថា “Mate ដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រនឹងដាក់បង្ហាញនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះហើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTLKlHlX-zsTS4gzm57mNO0qLnGp0S0c0Tog_QXekpHX57JXIyrfhkKvS0Q8fyWLuX3PUbxNxF4iAb-muNbxyK_aB9OoJzXUneQvoB9zASyPejC7mujZ8c72_P2QXfZFiallpDqwY2VIwD6FEafovZo4MFf_x7zZAeUcs20pcyhBXsM7QELDCr5DxA4rjD/s2560/image_2024-11-05_09-33-28.png

ទោះជាយ៉ាងណា លោកមិនបានបង្ហាញព័ត៌មានលម្អិតអំពីឈ្មោះផលិតផល ឬពេលវេលាចេញលក់នោះទេ។ ទោះបីជាយ៉ាងនេះក្តី ម៉ូដែលថ្មីដែលនឹងដាក់បង្ហាញ ទំនងជា Mate 70 ដែលស្នងតំណែងពី Mate 60 ។ Mate 70 ត្រូវបានគេរំពឹងថានឹងបំពាក់ដោយបន្ទះឈីប Kirin 9100 ដែលផលិតនៅលើដំណើរការ 5 nm ដោយ SMIC ។ លើសពីនេះ ផលិតផលអាចត្រូវបានដំឡើងជាមួយ HarmonyOS 5.0 ដែលជាប្រព័ន្ធប្រតិបត្តិការទូរស័ព្ទបង្កើតឡើងដោយក្រុមហ៊ុន Huawei និងកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgGal_ZF6XtSpmLHZUsaNrkD7X0eUfm5BLF_uQ2Pm6ZsV1j8ok4wHrurtiR5PWwlFWtzdvR4eEYQolISkm_iGAbLC0iuTodo74OG2FrIUntOJBwL9dpuN8rexgy_GVnFe19psNiftNFTY8is5g73vT31zrdY3H0BkxnTkcIzRquhyphenhyphen5yAGYu9q1ttqbRDFz/s700/image_2024-11-05_09-34-02%20(2).png

នេះបើតាម South China Morning Post ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុន Huawei កំណត់គោលដៅលក់ខ្ពស់ជាងជំនាន់មុន ដោយចំនួនគ្រឿងបន្លាស់ត្រូវបានកុម្ម៉ង់កើនឡើង ៥០% បើធៀបនឹង Mate 60 ហើយក្រុមហ៊ុនក៏ត្រូវបានគេនិយាយថាបានត្រៀម Mate 70 ស៊េរីថ្មីនេះច្រើនជាងមួយលានគ្រឿងសម្រាប់ចែកចាយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfYgG-WDTcoNQHWcmGFRFayS7iivrn3sjhTQhSbnU4pehPNyRP9mGLalYxX765A_QGRJnPOGhrlawQ3CgE4Fe-dXweCNQ3jvJ4rB0TlGjRP1TNfHKu0ZCKwnAB8VZyChG_nXUS6nOQxAUdRoNWtlbB9LeKxnCKc7n-IMZUB01tpWaN-IuhX7BWCWWvKqHJ/s1200/image_2024-11-05_09-34-02.png

គួរបញ្ជាក់ដែរថា កាលពីខែសីហា ឆ្នាំ ២០២៣ ក្រុមហ៊ុន Huawei បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវការដាក់បង្ហាញស៊េរី Mate 60 ដែលជាស្មាតហ្វូនអាចប្រើ 5G ដំបូងបង្អស់របស់ខ្លួន។ យោងតាមអ្នកវិភាគ ការដាក់បង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុននៅខែនេះ នឹងក្លាយជាកិច្ចខិតខំប្រឹងប្រែងបន្ទាប់របស់ Huawei ក្នុងការដណ្តើមយកចំណែកទីផ្សារនៅក្នុងផ្នែកស្មាតហ្វូនកម្រិតខ្ពស់ ហើយក្រុមហ៊ុនក៏នឹងបន្តប្រកួតប្រជែងជាមួយ Samsung និង Apple ក្នុងការលក់ស្មាតហ្វូនទូទាំងពិភពលោកផងដែរ៕

ប្លែក! ប្រទេសផ្សេងផលិតថ្នាំកម្ចាត់មូស ខណៈប្រទេសចិនស្រាប់តែបង្កើតរោងចក្រផលិតមូសទៅវិញ

0

ប្រទេសចិន៖ មូសគឺជាសត្វដែលសម្លា.ប់មនុស្សច្រើនជាងគេបំផុតលើលោកក្នុងមួយឆ្នាំៗ ដោយប្រទេសដទៃតែងតែនាំគ្នាផលិតថ្នាំកម្ចាត់មូស ឬស្វែងរកវិធីផ្សេងៗដើម្បីកម្ចាត់សត្វល្អិតមួយនេះ ខណៈប្រទេសចិនស្រាប់តែបង្កើតរោងចក្រផលិតមូសទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfNII4TqAZVpvR2GVoa_x3URM72zHQr7njyn8li_EKQU4o3Xr_MVtgZDjik0yFEYz7-w6s8L7NvBHlXlKEBo7wO65GGg2lfvql-u-l0Rblc0FfhvPPGucXP9eFtzLT3sHlfvsbLkW2jQzASXDFQY5ve34_VxDjrWxgcpVrf8Ogh9p8zHpYhoVGPGugI3_L/s1280/photo_2024-11-04_14-28-30.jpg
សារព័ត៌មានបរទេសរាយការណ៍ថា នៅស្រុក Huangbo ទីក្រុង Guangzhou ប្រទេសចិន មានរោងចក្រដ៏ធំមួយ ត្រូវបានគេស្គាល់ថាជារោងចក្រផលិតមូស ដែលមានតួនាទីផលិតមូសរាប់លានក្បាល ហើយបញ្ចេញពួកវាទៅក្រៅរៀងរាល់សប្តាហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioapAl_TFHW52PLSrPldE6iOOF_GL57AcUncTQzGoLCTnY9yJ_xlpol7xIegvE-TWZDC_rgM2GliRTm6sYOpEjw9XCzgogjxXziduo-HGhtDnETFGNd8P3ntpC6XgsWjRg4KWTyIk9KWqhvMATX0tVd73dQw-0G4olk-E0kF9eBE-ahsD0p2Q-OXEjuDC4/s1110/photo_2024-11-04_14-28-31.jpg

ការសាងសង់រោងចក្រនេះមានគោលបំណងផលិតមូសឈ្មោល និងដោះលែងមូសឈ្មោលឱ្យទៅបន្តពូជជាមួយមូសញីក្នុងព្រៃ ដោយនៅក្នុងខ្លួនមូសឈ្មោលគឺមានផ្ទុកបាក់តេរីម្យ៉ាងឈ្មោះថា Wolbachia ដែលជាប៉ារ៉ាស៊ីតធ្វើឱ្យមូសញីមិនអាចមានពងបាន ឬគ្មានកូន ដើម្បីការពារពងមូសពីការវិវត្តទៅជាដង្កូវ កាត់បន្ថយបន្តិចម្តងៗនូវចំនួនមូសព្រៃនៅក្នុងធម្មជាតិ ដោយហេតុនេះកំណត់ហានិភ័យនៃការរីករាលដាលនៃជំងឺ។ ដូច្នេះមូសឈ្មោលដែលរោងចក្រផលិតគឺមិនមានគ្រោះថ្នាក់ដល់មនុស្សយើងនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi867VdLFElLWqWrbV2Gg-EX93K8UW8zb_R8D0CgABlKKDThFehGGyy8ke4S40-K4XfQbeX7R04nKO_dQ13ghx8Cmz6k8e3vaTuPxFC0xB4ipvHMY8D51egr0U16SlbnFMwv9UBU9XvLXHkYik76St3B8Liu2X4THwf4sRGd3mjba9RaSfun0qlKexCc_vl/s1200/photo_2024-11-04_14-28-32%20(2).jpg
វិធីសាស្រ្តនេះត្រូវបានបង្ហាញថាមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយចំនួនមូសនៅក្នុងតំបន់ដែលរងផលប៉ះពាល់។ យោងតាមមតិរបស់ប្រជាជនដែលរស់នៅក្បែរតំបន់បញ្ចេញមូសក្នុងទីក្រុងក្វាងចូវ ចំនួនមូសបានថយចុះគួរឱ្យកត់សម្គាល់នៅរដូវក្តៅ ហើយពួកគេមិនចាំបាច់ប្រើមុង ឬថ្នាំបាញ់មូសទៀតទេ។ ភាពជោគជ័យនៃរោងចក្រផលិតសត្វមូសក្នុងប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសជាច្រើន។ បច្ចុប្បន្នប្រទេសមួយចំនួនទៀតដូចជាសហរដ្ឋអាមេរិក ប្រេស៊ីល បានកំពុងដាក់ពង្រាយបច្ចេកវិទ្យានេះក្នុងមូលដ្ឋាន ដើម្បីជួយការពារសុខភាពសាធារណៈឱ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin9WcQXRIHmJaDKsHSdIlmRC0DItyuRwvxm71-Ucf6XrJT6cWDbMF7shLx6aeUUzSlgPOtKId8MWiOqe623fhXw8b5LlyVsrCxT8OWkb6UD6DpFMpepLf2v6xcanSMusXxLoJE7x1cd4fSNyHfHYLcZ9GBHdPLjH3eSz1Zu32J-w_YcIgQB2MDq0ufW6Nl/s1280/photo_2024-11-04_14-28-32.jpg

ជាមួយនឹងសមត្ថភាពក្នុងការផ្លាស់ប្តូរជម្រកមូសដោយការទប់ស្កាត់ពួកវាពីការបន្តពូជ បច្ចេកវិទ្យា Wolbachia ក៏ផ្តល់នូវក្តីសង្ឃឹមសម្រាប់ការគ្រប់គ្រងជំងឺប្រកបដោយនិរន្តរភាពផងដែរ។ សរុបមក រោងចក្រផលិតសត្វមូស និងបច្ចេកវិទ្យា Wolbachia នៅទីក្រុងក្វាងចូវ មិនត្រឹមតែជាការពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងជាបដិវត្តន៍វិទ្យាសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រោះថ្នាក់ដែលបង្កឡើងដោយសត្វមូសផងដែរ។ ការអភិវឌ្ឍន៍ និងពង្រីកបច្ចេកវិទ្យានេះទៅកាន់ប្រទេសជាច្រើនទៀតអាចជាគន្លឹះនៃអនាគតដែលគ្មានជំងឺ។ ដូច្នេះប្រសិនបើបច្ចេកវិទ្យានេះត្រូវបានអនុវត្តទូទាំងពិភពលោក យើងនឹងអាចឃើញពីការថយចុះនៃអ្នកស្លាប់ដោយសារសត្វមូសហើយ៕